Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ធនាគារពិភពលោកបានឱ្យដឹងនៅសប្តាហ៍នេះថា សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់ចុះខ្លាំងក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដោយបានទម្លាក់ការព្យាកររបស់ខ្លួនចំពោះសេដ្ឋកិច្ចរបស់ប្រទេសនេះ ខណៈពេលមានទឹកជំនន់ធ្ងន់ធ្ងរគួបផ្សំនឹងបញ្ហាប្រឈមដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ កាលពីខែមិថុនា ធនាគារពិភពពោលបានព្យាករថា សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងកើនឡើង ១ភាគរយក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលនឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៥ ប៉ុន្តែបានព្រមានពីការកើនឡើងភាពក្រីក្រនិងកាអំពើហឹង្សា។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ធនាគារពិភពលោកបានឱ្យដឹងថា៖ «កម្រិតនិងស្ថានភាពជម្លោះប្រដាប់អាវុធនៅតែខ្ពស់ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតនិងជីវភាពរស់ បង្កការអាក់ខានដល់ផលិតកម្មនិងច្រវ៉ាក់ផ្គត់ផ្គង់ និងធ្វើឱ្យមានការកើនឡើងនូវភាពមិនប្រាកដប្រជាចំពោះចក្ខុវិស័យសេដ្ឋកិច្ច»។ ធនាគារបានឱ្យដឹងទៀតថា វិស័យជាច្រើននៃសេដ្ឋកិច្ចកំពុងជួបការលំបាក ហើយផលិតកម្មកសិកម្មទំនងជានឹងធ្លាក់ចុះដោយសារផលវិបាកដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាហ្គាដែលបានវាយប្រហារនៅខែកញ្ញា និងបណ្តាលឱ្យមានទឹកជំនន់រីករាលដាល។ ធនាគារពិភពលោកបានឱ្យដឹងទៀតថា៖ «វិស័យផលិតកម្មនិងសេវាកម្មត្រូវបានរំពឹងថានឹងធ្លាក់ចុះតិចតួចដោយសារកង្វះវត្ថុធាតុដើម ទំនិញនាំចូលនិងអគ្គិសនី តម្រូវការក្នុងស្រុកខ្សោយ និងផលប៉ះពាល់ជាបន្តនៃជម្លោះនិងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច»។ ធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីណតោននេះបានបន្តថា អតិផរណាត្រូវបានរំពឹងថានឹងនៅតែមានកម្រិតខ្ពស់ ២៦ភាគរយនៃអត្រាប្រចាំឆ្នាំជាមធ្យមក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលទាបជាងបន្តិចធៀបនឹងអត្រា ២៧,៥ភាគរយក្នុងឆ្នាំសារពើពន្ធ២០២៣-២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    December 14, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាគិតត្រឹមចុងឆ្នាំ២០២៤ សត្វផ្សោតពណ៌ផ្កាឈូក កើនឡើងដល់៧០ក្បាលនៅសហគមន៍នេសាទព្រែកត្នោត។ សហគមន៍នេសាទព្រែកត្នោត មានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កំពុងប្រឹងប្រែងក្នុងកិច្ចការពារធនធានធម្មជាតិ ដូចជា៖ ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ ពិសេសប្រភេទសត្វសមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក និងសេះសមុទ្រជាដើម ដែលមានវត្តមាននៅដែនគ្របដណ្តប់របស់សហគមន៍។ ជាមួយគ្នានេះ គិតត្រឹមចុងឆ្នាំ២០២៤នេះ វត្តមានសត្វផ្សោតពណ៌ផ្កាឈូក នៅសហគមន៍នេសាទព្រែកត្នោត បានកើនឡើងដល់៧០ក្បាល ជ្រូកទឹកចំនួន១ក្បាលស្នាក់នៅអចិន្ត្រៃយ៍ និងផ្សោតក្បាលត្រឡោកជាច្រើនក្បាលទៀត។ ការថែរក្សាធនធានធម្មជាតិ ទាំងព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងប្រភេទសត្វសមុទ្រកម្រៗជាច្រើនប្រភេទ បានរួមចំណែកផ្ដល់ការងារនិងប្រាក់ចំណូលដល់សមាជិកសហគមន៍នេសាទនៅក្នុងតំបន់

    December 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» បានផ្លាស់ប្ដូរឈ្មោះទៅជា «អាកាសចរណ៍ជាតិកម្ពុជា» ដើម្បីជំរុញការផ្គត់ផ្គង់ និងប្រតិបត្ដិការ ឲ្យកាន់តែរីកចម្រើន ខណៈនៅឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុនប្រកាសនាំចូលយន្ដហោះ ប្រភេទ ATR72-600 ចំនួន៣គ្រឿងបន្ថែមទៀត។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» បានផ្លាស់ប្ដូរឈ្មោះទៅជា «អាកាសចរណ៍ជាតិកម្ពុជា» វិញ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ឲ្យដឹងថា

    December 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីប្រគល់ និងទទួលរថយន្ដគិលានសង្គ្រោះចំនួន ១៤គ្រឿង ដែលជាជំនួយឥតសំណងពីមូលនិធិប្រទេសជប៉ុនសម្រាប់វិបុលភាពនិងភាពធន់ (Japan Fund for Prosperous and Resilient: JFPR) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គ-ហិរញ្ញប្បទានបន្ថែម ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ADB និងរាជរដ្ឋាភិបាលកម្ពុជា ដល់មន្ទីរពេទ្យបង្អែកខេត្តចំនួន១៤ រួមមាន ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រៃវែង កំពត កែបស្ទឹងត្រែង កំពង់ធំ កោះកុង ពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ កណ្តាល

    December 14, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖​ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃសុក្រនេះបានសម្រេចតែងតាំងលោក Francois Bayrou ដែលជាសម្ព័ន្ធមិត្តចាស់វស្សា និងជាអ្នកនយោបាយនិយមកណ្តាល ជានាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីរដ្ឋាភិបាលលោក Michel Barnier ត្រូវបានទម្លាក់ដោយសភាកាលពីសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ អាទិភាពចម្បងរបស់លោក Francois Bayrou ក្នុងនាមនាយករដ្ឋមន្រ្តីថ្មីរបស់បារាំង គឺត្រូវអនុម័តច្បាប់ពិសេសមួយ ដើម្បីពង្រីកថវិកា ឆ្នាំ២០២៤។ ការងារនេះនឹងមានការលំបាក ដោយសារតែមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងនៅក្នុងសមាជិកសភា ដែលបាននាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលមុន ដែលដឹកនាំដោយលោក Michel Barnier។ លោក Bayrou ដែលមានអាយុ ៧៣

    December 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមក្មេងទំនើងដែលប្រើដុំថ្ម​គប់ និងកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួស កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ នៅគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនជាបន្ដបន្ទាប់ចំនួន១២នាក់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ យោងតាមរបាយការណ៍ដែលបង្ហាញអំពីលទ្ធផលនៃប្រតិបត្តិការ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនទាំង១២នាក់នេះ មានស្ដ្រីម្នាក់ផងដែរ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យទាំងនេះបានប្រព្រឹត្តបទល្មើស២ករណីផ្សេងគ្នា ក្នុងនោះ រួមមាន៖ *ករណីទី១៖ បទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់

    December 14, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោ​ក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ករណីឃាតកម្មបាញ់សម្លាប់ លោក ឈៀង ឈឹង ជាអ្នកសារព័ត៌មាននៃអង្គភាពកម្ពុជាអភិវឌ្ឍន៍ ដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស៊ី លឿយ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ថ្មីៗនេះ ទំនាស់ផលប្រយោជន៍បុគ្គល និងបុគ្គល ហើយមិនមានអ្នកនៅពីក្រោយខ្នងនោះទេ។ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធករណីឃាតកម្មលើឈ្មោះ ឈៀង ឈឹង។ លោកបានបញ្ជាក់ថា ទំនាស់បុគ្គលនោះកើតឡើងដោយសារតែបុគ្គលដែលជាអ្នកសារព័ត៌មាន បានទាមទារសំណូក ដើម្បីជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មាន។

    December 14, 2024
  • ព័ត៌មានជាតិ

    (កៀវ)៖ រដ្ឋមន្រ្តីថាមពលនៃប្រទេសអ៊ុយក្រែន បាននិយាយថា រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាស ក្នុងទ្រង់ទ្រាយធំថ្មីទៀត មកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន នាថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤។ រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន លោក German Galushchenko បាននិយាយថា ជាថ្មីម្តងទៀត វិស័យថាមពលនៅទូទាំងប្រទេស បានស្ថិតក្រោមការវាយប្រហារទ្រង់ទ្រាយធំ។ នៅក្នុងឆ្នាំ២០២៤នេះ បណ្តាញផលិតថាមពលរបស់អ៊ុយក្រែន បានរងការវាយប្រហារធំៗ ​សរុបយ៉ាងហោចជាង១០លើករួចទៅហើយ ជាហេតុបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ និងការដាច់ចរន្តអគ្គិសនីយូរៗ ពាសពេញផ្ទៃប្រទេស។ បើតាមប្រតិបត្តិករប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីជាតិអ៊ុយក្រែន Ukrenergo ការវាយប្រហារនាថ្ងៃសុក្រនេះ បានបង្ខំឱ្យមានការរឹតត្បិត​បន្ថែមទៀត លើការប្រើប្រាស់ថាមពលសម្រាប់ប្រជាជន។ ប្រទេសអ៊ុយក្រែនទាំងមូល

    December 13, 2024
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានលើកជាយោបល់ចង់ឱ្យលុបចោល ការបោះឆ្នោតមួយ ក្នុងចំណោមការបោះឆ្នោតទូទាំងប្រទេសចំនួន២ ដើម្បីកាត់បន្ថយការចំណាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤។ ឥណ្ឌូណេស៉ី ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេ លំដាប់ទី៣នៅលើពិភពលោក បច្ចុប្បន្ន មានការបោះឆ្នោតមួយ ដើម្បីជ្រើសរើសប្រធានាធិបតី ព្រមទាំងសមាជិកសភាជាតិ និងសភាប្រចាំតំបន់ ហើយការបោះឆ្នោតមួយទៀត ដើម្បីជ្រើសរើសអភិបាលក្រុង និង​អភិបាលខេត្ត។ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Prabowo បានបញ្ចេញទស្សនៈចង់ឱ្យលុបបំបាត់ ការបោះឆ្នោតទី២ ខាងលើ ដោយជំនួសមកវិញ គឺទុកឱ្យសមាជិកសភាប្រចាំតំបន់

    December 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចបវរធិបតីសាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េ មកពីបណ្ដាក្រុមហ៊ុនចំនួន ៥០មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា​ តាមការសន្យានៅពេលដែលលោកបាន​ជួបពិភាក្សាការងារ​ជាមួយសម្តេចបវរធិបតីលើដំបូង​។ លោកប្រធានបានបន្ថែមទៀតថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗរួមមាន៖ វិស្វកម្ម,

    December 13, 2024