- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ត្រីរាជចំនួន៤ក្បាល ត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិវិញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ តាមរយៈការសហការគ្នារវាងទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ។ ត្រីរាជទី១ មានទម្ងន់១២០គ.ក្រ និងប្រវែងដងខ្លួន ២២២ ស.ម ត្រីរាជទី២ មានទម្ងន់៩៥គ.ក្រ និងប្រវែងដងខ្លួន ២០៣ ស.ម ត្រូវបានចាប់នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំត្រូវបានលែងចូលក្នុងបឹងធម្មជាតិ។ ត្រីរាជទី៣ មានទម្ងន់ ១៣១គ.ក្រ និងប្រវែងដងខ្លួន២២២ ស.ម ត្រូវបានចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤ មានទម្ងន់២៧គ.ក្រ និងប្រវែងដងខ្លួន ១៣០
December 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តសារាចរណែនាំលេខ ០៧២ សណន ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំចំនួន ៤ចំណុច ដើម្បីធ្វើយ៉ាងណាបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំ ដូចខាងក្រោម៖ ១៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ត្រូវរៀបចំអនុវត្តនូវការងារមួយចំនួនដូចខាងក្រោម៖ * ត្រូវបន្តពង្រឹងអនុវត្តវិធានការទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន* ត្រូវចាត់វិធានការតឹងរឹងក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងច្បាប់គ្រប់ប្រភេទ* ត្រូវចាត់វិធានការត្រួតពិនិត្យការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅក្នុងមូលដ្ឋានដូចជាផ្ទាំងប៉ាណូ របារកាត់ទទឹងផ្លូវ
December 11, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ និងអាជ្ញាធរដែនដី ត្រូវបង្រ្កាបល្បែងស៊ីសងអនឡាញខុសច្បាប់ កុំឱ្យមាននៅលើទឹកដីខេត្តព្រះវិហារ។ ការថ្លែងណែនាំរបស់លោកនាយឧត្តមសេនីយ៍ ខេង សុមេធ បែបនេះក្នុងឱកាសដែលលោក អញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ព្រមទាំងប្រតិភូមអមដំណើរ និងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក អញ្ជើញចូលរួមបិទសន្និបាតបូក សរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ
December 11, 2024 - ព័ត៌មានជាតិ
(ដាម៉ាស)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេដឹកនាំក្រុមឧទ្ទាមស៉ីរី លោក Abu Mohammed al-Jolani បានប្តេជ្ញាថា ប្រទេសមជ្ឈិមបូព៌ា ដែលហែរហួរដោយសង្រ្គាមមួយនេះ នឹងមិនប្រឈមមុខជាមួយសង្រ្គាមថ្មីទៀត ក្រោយការផ្តួលរំលំរបបប្រធានាធិបតី លោក Bashar al Assad។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងបទសម្ភាសមួយជាមួយ សារព័ត៌មានលោកខាងលិច Sky News មេដឹកនាំក្រុមឧទ្ទាមរូបនោះ បានលើកឡើងថា ជម្លោះច្រើនឆ្នាំមកនេះ បានធ្វើឱ្យគ្រប់គ្នានឿយហត់រួចទៅហើយ ហេតុដូច្នេះស៉ីរីមិនអាចទទួលរងសង្រ្គាមថ្មីផ្សេងទៀតទេ ហើយនឹងមិនធ្លាក់ទៅក្នុងសង្រ្គាមថ្មីឡើយ។ លោក Abu Mohammed al-Jolani បានបន្តថា ប្រទេសស៉ីរី
December 11, 2024 - ព័ត៌មានអន្តរជាតិ
(ផ្លូរីដា)៖ លោក ដូណាល់ ត្រាំ បាននិយាយថា ការដោះស្រាយវិបត្តិអ៊ុយក្រែន នឹងជាអាទិភាពចម្បងបំផុត នៅពេលរូបលោក ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅខែក្រោយ ខណៈបញ្ហានៅមជ្ឈិមបូព៌ា ត្រូវបានលោកចាត់ទុកជា ស្ថានការណ៍លំបាក ប៉ុន្តែមិនដល់អ៊ុយក្រែន នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងបទសម្ភាសជាមួយ ទស្សនាវដ្តីបារាំង Paris Match ដែលត្រូវបានថតទុក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែទើបចេញផ្សាយ នៅថ្ងៃពុធនេះ លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បាននិយាយដូច្នេះថា «ខ្ញុំយល់ថា យើងចាំបាច់ត្រូវតែដោះស្រាយបញ្ហាអ៊ុយក្រែនជាមួយរុស្ស៉ី»។ លោក ត្រាំ
December 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការអាហារូបករណ៍និស្សិតក្រីក្រសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរកឃើញហើយបេក្ខជនជាប់ស្ថាពរទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន១០០នាក់។ បេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចខាងក្រោម៖ *ដំណាក់កាលទី១៖ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកអាហារូបករណ៍ ដោយមកបង្ហាញខ្លួនជាចាំបាច់ នៅស្នាក់ការអាហារូបករណ៍ ដែលមានអាសយដ្ឋានផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក
December 11, 2024 - ព័ត៌មានជាតិ
(ដូហា, កាតា)៖ នាយករដ្ឋមន្ត្រីប្រទេសកាតា បានបង្ហាញការចាប់អារម្មណ៍លើវិស័យកសិកម្មនៅកម្ពុជា និងបានប្រកាសបញ្ជូនមន្ត្រីពាក់ព័ន្ធរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដើម្បីសិក្សាពាក់ព័ន្ធការវិនិយោគ ក៏ដូចជាលើកកម្ពស់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកាតាផងដែរ។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយលោក សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរដ្ឋកាតា នៅវិមានរាជរដ្ឋាភិបាល រាជធានីដូហា។
December 11, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ប៉ូលិសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធ ទី១១ ខែធ្នូថាពួកគេបានចុះឆែកឆេរការិយាល័យរបស់លោកប្រធានាធិបតី Yoon Sook Yeol ខណៈការស៊ើបអង្កេតលើការប្រកាស ដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករបស់លោក ហាក់ជឿនលឿនទៅមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសារមួយផ្ញើទៅកាន់ AFP ទីភ្នាក់ងារប៉ូលិសជាតិ ទីភ្នាក់ងារប៉ូលិសសេអ៊ូល និងសេវាសន្តិសុខរបស់សភាកូរ៉េខាងត្បូង បានគូសបញ្ជាក់យ៉ាងខ្លីថា «ក្រុមអ្នកស៊ើបអង្កេតពិសេសបានដឹកនាំ ការចុះឆែកឆេរការិយាល័យប្រធានាធិបតី»។ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ ក្រោយប្រកាសដាក់ច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលពីថ្ងៃសប្ដាហ៍មុន ឥលូវ លោក Yoon កំពុងស្ថិតក្រោម បម្រាមហាមចេញទៅក្រៅប្រទេស ខណៈការស៊ើបអង្កេតពីបទ «បះបោរ» លើក្រុមមន្ត្រីជំនិតៗរបស់លោកហាក់កំពុងជឿនលឿនទៅមុខ។ គួរបញ្ជាក់ថា នៅថ្ងៃពុធនេះដែរ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap
December 11, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ ក្រោយទទួលបានការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនដំរីមួយក្បាលឈ្មោះ «លំផាត់» ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៤៖៣០នាទីព្រឹក ដោយមន្រ្តីបរិស្ថាននៃស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ក្នុងកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័នមិត្តសត្វព្រៃ។ បើតាមកញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺ «លំផាត់» ជាកូនដំរីញី មានអាយុប្រហែល៥ខែ និងមានទំងន់១៣៨គីឡូក្រាម មានរបួសជើងមុខខាងស្តាំដោយសារអន្ទាក់ ត្រូវបានប្រទះឃើញដោយក្រុមអភិរក្សដែនជំរកសត្វព្រៃលំផាត់នៅក្បែទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ខណៈមានឆ្កែមួយក្រុមកំពុងដេញប្រមាញ់។ ក្រុមការងារអភិរក្សដែនជម្រកសត្វព្រៃលំផាត់បានចាប់ឃាត់កូនដំរីនេះថែរក្សា និងបានទំនាក់ទំនងសុំអន្តរាគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដើម្បីជួយព្យាបាល។ ដោយសារកូនដំរីមានរបួសជើងមុខខាងស្តាំធ្ងន់ធ្ងរ ត្រូវការពេលវេលាព្យាបាលយូរ
December 11, 2024 - ព័ត៌មានជាតិ
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១១ ខែធ្នូ បានរាយការណ៍ជាលើកដំបូងពីភាពចលាចលនយោបាយដែលកំពុងកើតឡើងនៅកូរ៉េខាងត្បូង ចាប់តាំងពី ការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោកប្រធានាធិបតី Yoon Suk Yeol មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រោយស្ងប់ស្ងាត់អស់រយៈពេលជាងមួយសប្ដាហ៍មកនេះ KCNA បានចេញផ្សាយអត្ថបទមួយស្ដីពីអ្វីដែលខ្លួនហៅថាការកើនឡើងចលាចលក្នុងសង្គមកូរ៉េខាងត្បូង ដោយសារតែវិបត្តិ បង្កឡើងដោយការប្រកាសដាក់ច្បាប់អាជ្ញាសឹក។ នៅក្នុងអត្ថបទនេះដដែល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះបានគូសបញ្ជាក់ដោយប្រើពាក្យធ្ងន់ៗរិះគន់លោក Yoon ដូច្នេះថា «អាយ៉ង Yoon Suk Yeol ដែលបានប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរក្នុងការដឹកនាំ និងនីតិវិធីចោទប្រកាន់ដកតំណែងរួចទៅហើយនោះ បានប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកដ៏ភ្ញាក់ផ្អើល និងបានភ្ជង់កាំភ្លើងដូចជារបបផ្ដាច់ការហ្វាស៊ីសតម្រង់ទៅរកប្រជាជន»។ KCNA បន្ថែមថាសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយការវាយតម្លៃថាឧបទ្ទវហេតុ ច្បាប់អាជ្ញាសឹកបានបង្ហាញពីភាពផុយស្រួលនៅក្នុងសង្គមកូរ៉េខាងត្បូង។
December 11, 2024









