- Liny Chan
- ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃពុធ ទី១១ ខែធ្នូ បានរាយការណ៍ថាអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun បានប៉ុនប៉ងធ្វើអត្តឃាតបញ្ចប់ជីវិត នៅឯមន្ទីរឃុំឃាំងមួយកន្លែង ស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូល។ បើតាម Yonhap លោក Kim Yong-hyun បានព្យាយាមសម្លាប់ខ្លួនឯង ភ្លាមៗបន្ទាប់ពីត្រូវបានចាប់ខ្លួនជាផ្លូវការ ក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបះបោរជុំវិញ តួនាទីរបស់លោក និងការសង្ស័យថារូបលោកជាអ្នកផ្ដល់យោបល់ឱ្យលោកប្រធានាធិបតី Yoon Sook Yeol ប្រកាសប្រើច្បាប់អាជ្ញាសឹក។ ប្រធានមន្ទីរកែប្រែ លោក Shin Yong-hae បានប្រាប់សមាជិកសភាថានៅបន្ទាប់ពីការប៉នប៉ុងធ្វើអត្តឃាតមិនបានសម្រេច លោក Kim ត្រូវបានដាក់ស្ថិតនៅក្រោមការតាមដាន
December 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រតិភូកីឡាតេក្វាន់ដូ WT នៃក្រសួងមហាផ្ទៃ បានត្រឡប់មកមាតុភូមិវិញហើយ នៅថ្ងៃទី១០ ខែធ្នូនេះ ក្រោយបញ្ចប់បេសកកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Open Police Taekwondo Championships 2024 នៅប្រទេសវៀតណាម ដោយដណ្ដើមបានមេដាយ ៧គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ២ និងសំរឹទ្ធ ១ ជូនជាតិមាតុភូមិ ។ លោក ឆូយ ពុទ្ធា ប្រតិភូដឹកនាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយធ្វើដំណើរដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថា ព្រឹត្តិការណ៍អន្ដរជាតិនេះ មានអត្តពលិកជាង ២,៥០០នាក់ មកពី
December 11, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ គណបក្សកាន់អំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងពិភាក្សាគ្នា ក្នុងបំណងចង់រៀបចំឱ្យលោក Yoon លាលែងពីតំណែងដោយខ្លួនឯង បើឆាប់បំផុត គឺនៅខែកុម្ភៈ ឆ្នាំក្រោយ ហើយធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី មុនអាណត្តិ នៅអំឡុងខែមេសា ឬក៏ខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤។ លោក Yoon Suk Yeol បានចេញមុខសុំទោសប្រជាជន សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹក ដែលទទួលបរាជ័យ កាលពីសប្តាហ៍មុន និងបង្កឱ្យមានវិបត្តិនយោបាយធ្ងន់ធ្ងរ នៅក្នុងប្រទេស
December 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៤ពាន់លានដុល្លារ កើនឡើង១៦.៨% ខណៈការនាំចូលមានជិត ២៦ពាន់លានដុល្លារ កើនឡើង១៧.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។ ចំណែកប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក
December 11, 2024 - ព័ត៌មានអន្តរជាតិ
(ប៊ែន)៖ រដ្ឋាភិបាលស្វីស បានប្រកាសផ្អាកដំណើការនីតិវិធីសុំសិទ្ធិជ្រកកោនសម្រាប់ ជនចំណាកស្រុកស៉ីរី រហូតដល់ស្ថានភាពប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ ត្រលប់មករកភាពប្រសើរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤។ លេខាធិការដ្ឋានអន្តោប្រវេសន៍រដ្ឋ បានឱ្យដឹងថា បច្ចុប្បន្នស្ថាប័នរបស់ខ្លួនមិនអាចត្រួតពិនិត្យបានហ្មត់ចត់ទេ ថាតើត្រូវផ្តល់សិទ្ធិជ្រកកោន សម្រាប់ជនជាតិស៉ីរី ឬអនុវត្តដីកានិរទេសក្រោមហេតុផលសមរម្យ។ លេខាធិការដ្ឋាន កំពុងផ្អាកនីតិវិធីសុំសិទ្ធិជ្រកកោន ហើយការសម្រេចចិត្តណាមួយ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនពីស៉ីរី ជាមួយនិងប្រសិទ្ធិភាពភ្លាមៗ គឺរហូតទាល់តែស្ថានភាពនៅទីនោះ អាចវាយតម្លៃឡើងវិញបាន។ គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ស្វីស ធ្វើឡើងតាមរដ្ឋាភិបាលប្រទេសអឺរ៉ុបមួយចំនួន ដែលបានផ្អាកទទួលពាក្យសុំសិទ្ធិជ្រកកោន ពីស៉ីរី ចាប់ពីពេលនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh
December 10, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានណែនាំឲ្យសមត្ថកិច្ចជំនាញត្រូវចុះស្រង់ស្ថិតិទីតាំងបញ្ចាំឡើងវិញទាំងអស់ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល ដើម្បីរកទីតាំងណាខ្លះដែលមានច្បាប់អនុញ្ញាត និងឈានទៅចាត់វិធានការច្បាប់ចំពោះកន្លែងណា ដែលមិនមានច្បាប់អនុញ្ញាត ដើម្បីបិទចោលតែម្ដង។ ការណែនាំរបស់លោកអភិបាលខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន ពាក់ព័ន្ធវិស័យអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជូនដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងម្ចាស់អាជីវកម្មអចលនៈវត្ថុ និងបញ្ចាំជាង២០០នាក់ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការចូលរួមពី លោក ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ។ លោក គួច ចំរើន បានបញ្ជាក់ថា ការមកធ្វើច្បាប់ប្រកបអាជីវកម្មអចលនវត្ថុ និងបញ្ចាំ
December 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនដៃដល់ដែលបានធ្វើសកម្មភាពកាប់ប្រហារលើបុរសម្នាក់ចំនួន៣ពូថៅ ដេរ៦៨ថ្នេរ បញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល ជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការស្រាវជ្រាវចាប់ខ្លួនបានហើយនៅខេត្តស្វាយរៀង។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា នៅពេលមានបទល្មើសកើតឡើង លោកបានបញ្ជាកម្លាំងធ្វើការស្រាវជ្រាវភ្លាមៗដោយយកចិត្តទុកដាក់ និងឈានដល់ការចាប់ខ្លួនបានជនដៃដល់ ហើយបញ្ជូនមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់បែបនេះថា «មានករណីកើតឡើងយើងខ្ញុំមិនដែលទុកចោលនោះទេ ខ្ញុំតាមដានដឹកនាំជំនាញជាប្រចាំក្នុងការស្រាវជ្រាវ! ដូចករណីនេះជាដើម
December 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមការងារ រៀបចំព្រឹត្តិការណ៍ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធីក្រុងពាលី ដើម្បីត្រៀមដំណើរកម្មវិធី ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ (Air & Tech Show) ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែធ្នូ ឆ្នាំ២០២៤ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។ ទន្ទឹមគ្នានេះ ក្រុមការងារ រៀបចំព្រឹត្តិការណ៍ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា ក៏បានធ្វើការជួបប្រជុំរួម នៅមូលដ្ឋានទ័ពអាកាសទាក់ទង និងការរៀបចំ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលខិតជិតមកដល់ នាពេលខាងមុខនេះផងដែរ៕ លីងតំណភ្ជាប់ចុះឈ្មោះចូលរួមទស្សនាដោយសេរី 👉🏻 https://airandtech.show/ ផ្ដល់សិទ្ធិដោយ៖
December 10, 2024 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តមួយគ្រឿងរ៉េចចង្កូតពីថ្នល់ជាតិ ជ្រុលមកតូបលក់ដូរមួយកន្លែង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន២នាក់។ ករណីនេះ កើតឡើងនៅម៉ោងប្រមាណ១៤៖១០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែតលេខ១១៥/១១៦ ស្ថិតក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សាក្សីនៅទីនោះឲ្យដឹងថា មុនកើតហេតុម្ចាស់តូបឈ្មោះ ហែម ស៉ីណេង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំកន្លែងកើតហេតុ នៅអង្គុយលក់ដូរដូចសព្វមួយដង ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកបរពីទិសខាងជើង ទៅទិសខាងត្បូង មកបុកសំយ៉ាបតូបលក់ដូរនៅជាប់នឹងថ្នល់មួយទំហឹងតែម្តង បណ្តាលឲ្យរថយន្តនោះក្រឡាប់ផ្ងារជើង និងបង្កឲ្យមានអ្នករងរបួសផងដែរ។ ដោយឡែក ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផលិតឆ្នាំ២០០១
December 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល រឹតបន្តឹងលើការផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានវិស័យឯកជន ទៅលើក្រមប្រតិបត្តិ និងការទទួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈធ្វើយ៉ាងម៉េចឱ្យស្របច្បាប់ ពីព្រោះសុខភាពមនុស្ស ជារឿងសំខាន់បំផុត ដូច្នេះត្រូវកំណត់ឱ្យបានច្បាស់លាស់។ ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យពិនិត្យនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ដោយយកអភិក្រមពង្រឹងមូលដ្ឋានពីក្រោមឡើងមកលើ ធ្វើទំនើបកម្មពីលើចុះមកខាងក្រោម ប៉ុន្តែ ពង្រឹងមូលដ្ឋាន គឺពីក្រោម
December 10, 2024









