Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន ៩១០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ១២គ្រឹះស្ថាន។ គ្រឹះស្ថានឧត្តមសិក្សាទាំង១២នោះរួមមាន៖១. សាកលវិទ្យាល័យខេមរៈ២. សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា៣. វិទ្យាសា្ថនជាតិកសិកម្មព្រែកលៀប៤. វិទ្យាស្ថានជាតិសង្គមកិច្ច៥. វិទ្យាស្ថានវីឌីស៊ី៦. វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត៧. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា៨. វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ៩. វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍១០. សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា១១. វិទ្យាស្ថានអភិវឌ្ឈន៍មុខជំនាញកម្ពុជា-ថៃ១២. វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ព័ត៌មានបន្ថែមសូមចូលទៅកាន់៖https://t.me/AMTScholarship2024

    December 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការ ជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា»។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ របស់ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំសមាគមសណ្ឋាគារកម្ពុជា សមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ផ្សារទំនើប ម៉ាត និងសហគ្រាសស្វាយចន្ទីជាច្រើនរូប នាទីស្តីការក្រសួងពាណិជ្ជកម្ម។ ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ក្នុងគោលបំណងជំរុញ ការប្រើប្រាស់ផលិតផលស្វាយចន្ទី ក្នុងវិស័យសណ្ឋាគារ ដើម្បីលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់ និងការចែកចាយផលិតផលស្វាយចន្ទីនៅកម្ពុជា។ ក្នុងពិធីនេះ មានអនុស្សរណៈនៃការយោគយល់គ្នាចំនួន២

    December 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ វិញ្ញាសាសរសេរលើកទី២​ ដោយចំណាយពេល តាក់តែង ជ្រើសរើស និងកាត់វិញ្ញសា ត្រឹមរយៈពេល២ម៉ោងកន្លះប៉ុណ្ណោះ។ ព្រលឹមស្រាងៗ គណៈកម្មការរៀបចំការប្រឡងប្រជែង បានមកដល់មណ្ឌលប្រឡងនៃសាលាភូមិន្ទរដ្ឋបាល ដើម្បីរៀបចំការប្រឡងប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ប្រឡងប្រជែងជ្រើសរើសមន្រ្តីប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ជូនទៅដល់ប្រជាពលរដ្ឋដែលជាបេក្ខជន។ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ដំណើរការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយឡែក ការប្រឡងជ្រើសសិស្សមន្ត្រីក្រមការនឹងប្រព្រឹត្តទៅនៅព្រឹកស្អែក។ ជាមួយគ្នានេះ វិញ្ញាសាសម្រាប់ការប្រឡងប្រជែង បានចាប់ផ្តើមតាក់តែងនៅម៉ោង ៥:៣០នាទីព្រឹក សម្រាប់ការប្រឡងប្រជែងចំនួន

    December 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលរាល់នីតិកាលតែងតែយកចិត្តទុកដាក់លើផ្នែកផ្គត់ផ្គង់ឱសថ ដែលជាមុខព្រួញមួយក្នុងការធានាសុខភាពជូនប្រជាពលរដ្ឋ ហើយសម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាលកាន់តែយកចិត្តទុកដាក់លើផ្នែកផ្គត់ផ្គង់ឱសថនេះ ជាពិសេសត្រូវធានាគុណភាព បរិមាណ និងតម្លៃសមរម្យជូនប្រជាពលរដ្ឋ ខណៈរយៈពេលច្រើនខែមកនេះ ក្រសួងសុខាភិបាលអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានជាច្រើនផងដែរ។ ការបញ្ជាក់នេះធ្វើឡើងនាឱកាសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នាឱកាសនោះ សម្ដេចបវរធិបតីបានថ្លែងថា ថ្នាំសង្កូវ ក៏ជាមុខព្រួញមួយក្នុងការធានានិងបង្កើនសុខភាពជូនប្រជាពលរដ្ឋដែរ ដែលប៉ុន្មានអាណត្តិនេះ រាជរដ្ឋាភិបាលបានបង្កើនការជំរុញវិនិយោគច្រើនទៅលើផ្នែកផ្គត់ផ្គង់ថ្នាំ ហើយក្នុងអាណត្តិទី៧នេះ សម្ដេចបានប្រាប់ទៅរដ្ឋមន្ត្រីសុខភិបាល លោក ឈាង

    December 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០១ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារ អាមេរិក) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជំនួយនេះក៏នឹងរួមចំណែកក្នុងការពង្រឹង

    December 10, 2024
  • ព័ត៌មានជាតិ

    (រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានសភាកម្ពុជា បានស្នើប្រទេស​អារ៉ាប៊ី​សាអូឌីត ជួយទិញអង្ករពីកម្ពុជា ហើយជំរុញអ្នកវិនិយោគចូលមកវិនិយោគលើការ​កែច្នៃស្រូវអង្ករ ដើម្បីនាំចូលទៅប្រទេសអារ៉ាប៊ីសាឌីតវិញ។ ដោយឡែកប្រធានសភាអារ៉ាប៊ីសា​អូឌីត បានប្រកាសថា នឹងបើកស្ថានទូតនៅកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងឡាយឱ្យកាន់តែខ្លាំងក្លាថែមទៀត។ នៅព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល​-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ។

    December 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ផលិតផលរបស់កម្ពុជាចំនួន ១០មុខ រួមមាន៖ ស្រូវ, អង្ករ, ស្វាយចន្ទី, ម្រេច, ស្វាយ, ចេកអំបូងលឿង, ដំឡូងមី, មៀនប៉ៃលិន, ទឹកឃ្មុំ, អំបិល និងដូង ជាទំនិញមានសក្តានុពល ដែលក្រសួងជំរុញការនាំចេញ។ លោក ប៉ែន សុវិជាតិ បា​នឲ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្ម និងចាប់ដៃគូជាមួយវិស័យឯកជនធំៗ ដើម្បីធ្វើបទឧទ្ទេសនាមទីផ្សារ អំពីផលិតផលសក្ដានុពលកម្ពុជា ចំនួន១០មុខ ដែលបច្ចុប្បន្ននេះ កំពុងតែច្បាមយកនូវទីផ្សារសំខាន់ៗ នៅពិភពលោក

    December 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់លើអ្នកបើកបររថយន្តម៉ាក LEXUS NX200T ដែលបង្កគ្រោះថា្នក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ នៅខណ្ឌទួលគោក។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣៖១២នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខស្ថានីយ៍ប្រេង TOTAL លើផ្លូវលេខ១៨២ ប្រសព្វផ្លូវលេខ២៦១ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-4562 បើកបរក្នុងល្បឿនលឿន និងក្រោមស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០,៦២

    December 10, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ល្បែងអនឡាញ និងកម្ចីប្រាក់តាមអនឡាញ បាននិងកំពុងបង្កជាហានិភ័យខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋ ដូច្នេះអ្នក​ដែលចូលចិត្តប្រព្រឹត្តិ និងញៀនល្បែងស៊ីសង ខ្ចីប្រាក់ពីកម្ចីតាមអនឡាញគួរតែបញ្ឈប់ពីពេលនេះតទៅ ចៀសវាងមានវិប្បដិសារីទៅថ្ងៃក្រោយ និងត្រូវទទួលទោសទណ្ឌដោយមិនមានការលើកលែងឡើយ។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយសារាចរណែនាំស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នៅសាលាខេត្តកំពង់ស្ពឺ។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានឲ្យដឹងថា បច្ចុប្បន្ននៅតាមបណ្តាញសង្គមមួយចំនួន បាននិងកំពុងអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬល្បែងអនឡាញ តាមរយៈការផលិតរូបភាព និងមាតិកាល្បែងស៊ីសង។ល។ នៅក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព

    December 9, 2024
  • ព័ត៌មានជាតិ

    (រតនគិរី)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់ស្ពានបាឡេ១កន្លែង ជាចំណងដៃជូនដល់ប្រជាពលរដ្ឋនៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី។ ក្រោយការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទំនប់អូរតេធិបតី, កងកម្លាំងវិស្វកម្ម ក្រសួងការពារជាតិ បានចុះស្ថាបនាជូនប្រជាពលរដ្ឋភ្លាមៗ។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក គិត ទ្រី សមាជិករដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី អមដំណើរដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងប្រធានមន្ទីរ ពាក់ព័ន្ធមួយចំនួន

    December 9, 2024