Liny Chan
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំដាក់សម្ពោធជាផ្លូវការនូវស្ថានីយគ្រប់គ្រងទឹកចំនួន៦ស្ថានីយ ដែលស្ថិតនៅតំបន់រមណីយដ្ឋានអង្គរ។ ស្ថានីយនេះនឹងជួយដល់ការងារគ្រប់គ្រងទឹកឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័ស កាត់បន្ថយកម្លាំងពលកម្មមួយផ្នែកធំ។ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងតំណាងនៃសហជីពអន្តរសង្កាត់ នៃជ្រលងប៊ីយ៉េវ ប្រទេសបារាំង និងសហការី បានដាក់សម្ពោធជាផ្លូវការនូវស្ថានីយគ្រប់គ្រងទឹក មួយកន្លែងនៅស្ថានីយបន្ទាយស្រី។ នេះជាស្ថានីយមួយក្នុងចំណោម៦ ដែលផ្តល់ដោយស្ថាប័ន SIAVB ដើម្បីអភិវឌ្ឍន៍ការងារគ្រប់គ្រងទឹកនៅតំបន់រមណីយដ្ឋានអង្គរ ដោយស្ថានីយទាំងនោះ ប្រើប្រាស់ឧបករណ៍ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបញ្ជូនព័ត៌មានឆាប់រហ័សតាមប្រព័ន្ធកុំព្យូទ័រ ទូរសព្ទ ទាក់ទងនឹងវាស់កម្ពស់ទឹកភ្លៀង វាស់សំណើម វាស់លឿនខ្យល់ វាស់ទិសដៅខ្យល់

    December 9, 2024
  • ព័ត៌មានអន្តរជាតិ

    (តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បាននិយាយថាប្រធានាធិបតីស៊ីរីដែលត្រូវបានទម្លាក់ចេញពីអំណាច លោក Bashar al-Assad មិនដែលបានស្នើសុំជំនួយពីទីក្រុងតេហេរ៉ង់ ដើម្បីប្រយុទ្ធតតាំងជាមួយក្រុមឧទ្ទាមស៊ីរីដែលបានចូលគ្រប់គ្រងរដ្ឋធានីដាម៉ាស និងបិទបញ្ចប់ការដឹកនាំដោយត្រកូលគ្រួសារលោក Assad ជាង៥០ឆ្នាំមកនេះ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ លោក Araghchi បានគូសបញ្ជាក់ដូច្នេះថា «យើងមិនដែលបានទទួលការស្នើសុំជំនួយនោះទេ»។ លោកបន្ថែមថាវាជាគឺជាភារកិច្ចរបស់ កងទ័ពស៊ីរី ដើម្បីប្រយុទ្ធតតាំងជាមួយក្រុមឧទ្ទាមដែលបានផ្ដួលរំលំរបបដឹកនាំលោក Assad កាលពីថ្ងៃអាទិត្យ។ អ៉ីរ៉ង់គឺជាអ្នកគាំទ្រដ៏សំខាន់សម្រាប់លោក Assad អំឡុង សង្រ្គាមស៊ីវិលស៊ីរី។ គួរបញ្ជាក់ថា លោក

    December 9, 2024
  • ព័ត៌មានអន្តរជាតិ

    (ញូវដែលី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅឯប្រទេសឥណ្ឌា បានរាយការណ៍ថា សាលារៀនយ៉ាងហោច៤០កន្លែង នៅតំបន់រដ្ឋធានី Delhi បានទទួលរង ការគំរាមកំហែងបំផ្ទុះគ្រាប់បែក តាមរយៈសារអ៉ីម៉ែល ខណៈក្រុមមន្រ្តីប៉ូលិស បានបើកប្រតិបត្តិការឆែកឆេរតាម​បរិវេណសាលាទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤។ សាលារៀនចំនួន២កន្លែងដំបូង ទទួលបានសារអ៉ីម៉ែលគំរាមកំហែងបែបនោះ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ហើយនៅថ្ងៃចន្ទនេះ សាលាជាច្រើនកន្លែងទៀត ក៏បានទទួលរងការគំរាមដូចគ្នា ជាហេតុបង្ខំឱ្យអ្នកគ្រប់គ្រងសាលា សម្រេចហៅឱ្យឪពុកម្តាយ មកយក​កូនសិស្សត្រឡប់ទៅផ្ទះវិញ។ គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំនេះ សាលារៀនជាង៥០កន្លែង ក្នុងតំបន់រដ្ឋធានី Delhi និងទីក្រុង

    December 9, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ នៅថ្ងៃចន្ទនេះ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានសម្រេចដាក់បម្រាមធ្វើដំណើរចេញក្រៅប្រទេស លើប្រធានាធិបតីលោក Yoon Suk Yeol ស្របពេលដែលប៉ូលិស កំពុងតែស៉ើបអង្កេតរូបលោក ជុំវិញការប៉ុនប៉ងបរាជ័យ ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីសប្តាហ៍មុន។ នេះបើតាមាករចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤។ អំឡុងសវនាការមួយនៃគណៈកម្មាធិការសភាកូរ៉េខាងត្បូង សមាជិកសភាបានចោទសួរទៅកាន់ លោក Bae Sang-up ដែលជា​មន្រ្តីនៃក្រសួងយុត្តិធម៌ថា តើ លោក Yoon ដែលរងការចោទប្រកាន់ ពីបទដឹកនាំការបះបោរក្បត់ជាតិ តាមរយៈការព្យាយាម​ដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ដែរឬយ៉ាងណានោះ

    December 9, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល​៩យប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចម្តុំសាខាពន្ធដារខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សា ដោយចេតនា មួយកើតឡើងបង្កដោយភាគី២ក្រុម​ ដោយភាគីទី១ ក្រុមដឹកជញ្ជូន WowNow និងភាគីទី២ ក្រុមម៉ូតូកង់បី បានប្រើដៃវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នាទៅវិញទៅមក។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកើតហេតុ តែក្រុមជនសង្ស័យទាំង២ក្រុម បានរត់គេចខ្លួនបាត់អស់។ ក្រោយពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់, រហូតដល់វេលាម៉ោង​ ៩៖៣០នាទីយប់ថ្ងៃទី៥​ ខែធ្នូ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យភាគីម៉ូតូកង់បីចំនួន៩នាក់ ព្រមទាំងដកហូតបានម៉ូតូកង់៣ចំនួន​ ៨គ្រឿង នៅចំណុចមុខការិយាល័យចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិ៣

    December 9, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីសហរដ្ឋអាមេរិក ក្នុងអាណត្តិមានរយៈពេល៤ឆ្នាំរបស់លោក ប៉ុន្តែចង់បានកិច្ចព្រមព្រៀងមួយដើម្បីការពារជនអន្តោប្រវេសន៍សុបិន ឬគេហៅថា Dreamer។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press with Kristen Welker របស់ទូរទស្សន៍ NBC News​ ដែលត្រូវបាន ចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ។ ក្នុងបទសម្ភាសន៍នេះ លោក ត្រាំ ក៏បានសន្យាផងដែរថានឹងអនុវត្តសិទ្ធិជាប្រធានាធិបតី

    December 9, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានរាយការណ៍ថារដ្ឋអាជ្ញាកូរ៉េខាងត្បូងបានឃាត់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ក្រោមការចោទប្រកាន់ថាលោកបានចូលរួមក្នុងការប៉ុនប៉ងប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោកប្រធានាធិបតី Yoon Suk Yeol។ លោក Kim Yong-hyun ត្រូវបានគេជឿថាជាមនុស្សដ៏សំខាន់ដែលបានផ្ដល់យោបល់ឱ្យលោក Yoon ប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃអង្គារសប្ដាហ៍មុន។ លោក Kim ក៏បាន លាលែងចេញពីតំណែងរួចហើយដែរ។ ដោយឡែក បើតាម Yonhap រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានបើកការស៊ើបអង្កេតលើលោក Kim រួមទាំងលោក Yoon និងមេបញ្ជាការកូរ៉េខាងត្បូងម្នាក់ ទៀតគឺលោក Park

    December 9, 2024
  • ព័ត៌មានជាតិ

    (ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារចុះពិនិត្យមើលការប្រមូលផលបន្លែផ្លែឈើ ដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយកែវល្មៀតនិងបន្លែរបស់កសិករ នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះ បណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់ប្រជាកសិករទទួលបានទិន្នផលច្រើន

    December 9, 2024
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រខេត្តបាត់ដំបង នារសៀលថ្ងៃអាទិត្យ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៣០នាក់ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តបាត់ដំបង។ បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបងរួចមក បានលើកឡើងថា សម្តេចក្រឡាហោម ស ខេង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធ មន្ទីរអប់រំ យុវជន និងកីឡា ពិសេសបុគ្គលិកសិក្សា លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបង្កបរិយាកាស

    December 9, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាម៉ាស)៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតាមអាកាសឃ្លាំងអាវុធនៅភាគខាងត្បូងប្រទេសស៊ីរី និងនៅក្នុងតំបន់រដ្ឋធានីដាម៉ាស (Damascus) ដើម្បីទប់ស្កាត់ក្រុមឧទ្ទាមពីការដណ្តើមយកអាវុធទាំងនោះ។ នេះបើយោងតាម ការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu។ ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមស៊ីរី បានវាយយកទីក្រុង Damascus និងបង្ខំឱ្យប្រធានាធិបតី Bashar al-Assad ភៀសខ្លួនចេញពីប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ការវាយប្រហារនេះមានគោលដៅបំផ្លាញឃ្លាំងអាវុធ និងមីស៊ីល ដើម្បីការពារកុំឱ្យក្រុមឧទ្ទាម ប្រើប្រាស់វាប្រឆាំងនឹងអ៊ីស្រាអែល។ «យើងបានវាយប្រហារឃ្លាំងរំសេវនៅភាគខាងត្បូងប្រទេសស៊ីរី និងនៅក្នុងតំបន់អាកាសយានដ្ឋាន Damascus ដោយសារមានការភ័យខ្លាចថាពួកគេអាចធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមប្រដាប់អាវុធ និងបក្សពួកក្នុងតំបន់… អ៊ីស្រាអែលកំពុងធ្វើការដើម្បីទប់ស្កាត់ការគំរាមកំហែងដែលអាចកើតមាន និងទប់ស្កាត់ការខូចខាតណាមួយចំពោះឧត្តមភាពដែនអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី»។ នេះបើយោងតាមសម្តីរបស់មន្ត្រីសន្តិសុខអ៊ីស្រាអែលម្នាក់ ដែលបានប្រាប់ទូរទស្សន៍ KAN៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    December 9, 2024