Liny Chan
  • ព័ត៌មានជាតិ

    (Reuters)៖ អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងក្រុមគ្រួសាររបស់លោកកំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីរុស្ស៉ីយល់ព្រមផ្ដល់សិទ្ធិជ្រកកោនក្រោមហេតុផលមនុស្សធម៌ ហើយ កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីធានាសុវត្ថិភាពមូលដ្ឋានទ័ពរុស្ស៉ីនៅស៊ីរី។ នេះបើតាមវិមានក្រឹមឡាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បាននិយាយថាលោក Assad បានចាកចេញពីប្រទេសស៊ីរី និងបានចេញបញ្ជា​ឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី ក្រោយក្រុមឧទ្ទាមវាយលុកលឿន ដូចផ្លេកបន្ទោរចូលគ្រប់គ្រងរដ្ឋធានីដាម៉ាស ដោយប្រើពេលត្រឹម១១ថ្ងៃ ដើម្បីបិទបញ្ចប់របបដឹកនាំដោយគ្រួសារលោក Assad អស់រយៈពេលជាង៥០ឆ្នាំមកនេះ។ «ប្រធានាធិបតីស៊ីរី លោក Assad និងក្រុមគ្រួសារបានទៅដល់ទីក្រុងមូស្គូ ហើយរុស្ស៉ីបានយល់ព្រមផ្ដល់សិទ្ធិជ្រកកោនដល់ពួកគេក្រោមហេតុផលមនុស្សធម៌»។ នេះបើតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី មេដឹកនាំក្រុមឧទ្ទាមស៊ីរី

    December 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹងដល់អតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ឱ្យត្រៀមឯកសារដើម្បីបំពេញពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ បើតាមខ្លឹមសារសេចក្ដីជូនដំណឹង បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន លោក លោកស្រី ដែលជាអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ឱ្យបាន ជ្រាបថា បន្ទាប់ពីមានកិច្ចប្រជុំដោះស្រាយ និងមានការសម្របសម្រួលរបស់ក្រសួងកន្លងមក

    December 9, 2024
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្ដីសុខនៅមុខរូបសំណាកលោកតាដំបងគ្រញូង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦។ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង ក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល មន្រ្តីរាជការនានា ជុំវិញខេត្តកងកម្លាំង

    December 7, 2024
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងសហការី អមដំណើរដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងសហការី នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខក្រុមអាជីវករផ្សារបឹងឈូកក្រុងបាត់ដំបង ដែលរងគ្រោះដោយអគ្គិភ័យ ហើយទទួលបានដណោះស្រាយដ៏ល្អឥតខ្ចោះពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចបានបញ្ជាឲ្យសាងសង់ឡើងវិញ និងឲ្យក្រុមអាជីវករមានសិទ្ធិកាន់កាប់មួយជីវិត។ ថ្លែងក្នុងឱកាសនោះ លោក កើត រិទ្ធ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះអាជីវករផ្សារបឹងឈូកទាំងអស់ដោយក្តីនឹករលឹកបំផុត។ ប្រធានក្រុមការងារ

    December 7, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ឈៀន ឆឹង ជាអ្នកសារព័ត៌មានម្នាក់នៅខេត្តសៀមរាប ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ដោយផ្ដើមចេញពីទំនាស់ផ្ទាល់ខ្លួននោះ បានទទួលមរណភាពនៅយប់ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។ សូមរំលឹកថា លោក ឈៀន ឆឹង អ្នកសារព័ត៌មានរបស់អង្គភាព «កម្ពុជាអភិវឌ្ឍន៍» បានរបួសធ្ងន់ក្រោយមានជនដៃដល់លួចបាញ់ប្រហារ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្រោយទទួលបានព័ត៌មាននៃអំពើឃាតកម្មនេះ ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ។ ជនដៃដល់ឈ្មោះ ស៊ី លឿយ អាយុ៤០ឆ្នាំ ទីលំនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត

    December 7, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ តៃវ៉ាន់បានបង្កើតខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្តល់ Wi-Fi ឥតគិតថ្លៃដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសតាមរយៈសេវាកម្ម iTaiwan របស់ខ្លួនដែលបានបើកដំណើរការក្នុងឆ្នាំ ២០១១។ ជាមួយនឹង hotspots ជាង ៩៧០០កន្លែងនៅទូទាំងទឹកដីដែនកោះមួយនេះ។ សម្រាប់ការផ្ដល់ជូន Wi-Fi ឥតគិតថ្លៃនេះ អ្នកប្រើប្រាស់អាចចូលប្រើអ៊ីនធឺណិតបានដោយមិនចាំបាច់ចុះឈ្មោះចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០ ដោយគ្រាន់តែយល់ព្រមទៅលើលក្ខខណ្ឌនៃការប្រើប្រាស់មួយចំនួន។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែបង្កើនការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់រូបភាពរបស់តៃវ៉ាន់ក្នុងនាមជាអ្នកដឹកនាំបច្ចេកវិទ្យា ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងការភ្ជាប់ទំនាក់ទំនងក្នុងអំឡុងពេលធ្វើដំណើរនៅក្នុងកោះតៃវ៉ាន់។ កោះតៃវ៉ាន់បានដាក់ចេញកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាគោលដៅអាទិភាពមួយ ដើម្បីធ្វើការតភ្ជាប់ឌីជីថលពីទីក្រុងទៅកាន់ជនបទ។ វាមិនត្រឹមតែផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែការផ្ដល់ជូនឥតគិតថ្លៃទៅលើសេវា Wi-Fi នេះ ក៏បានចូលរួមធ្វើឲ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនផងដែរ។ សម្រាប់ភ្ញៀវទេសចរអាចនឹងមានអារម្មណ៍ខ្លាចទៅលើឯកជនភាពនៃការប្រើប្រាស់ Free Wi-Fi ប៉ុន្តែគម្រោងនេះគឺត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់ទៅលើរឿងឯកជនភាព និងការវាយប្រហារតាមអ៊ីនធើណែតជាកត្តាចម្បង ដើម្បីធានាឲ្យបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់៕

    December 7, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នាថ្ងៃសៅរ៍នេះ បានសុំទោសប្រជាជន សម្រាប់ភាពចលាចល ដែលត្រូវបានបង្កឡើង ដោយសារការប៉ុនប៉ងរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះ ប៉ុន្តែលោក មិនបានប្រកាសលាលែងចេញពីតំណែង តែម្តងឡើយ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤។ លោក Yoon បានចេញមុខសុំទោសប្រជាជនកូរ៉េខាងត្បូង អំឡុងការថ្លែងសារជាលើកដំបូងទៅកាន់ប្រជាជាតិ ចាប់តាំងពីលោក បានព្យាយាមប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ក្រៅពីការសុំទោស លោក Yoon បានបញ្ជាក់ថា នឹងមិនមានការប្រកាសច្បាប់អាជ្ញាសឹក

    December 7, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ ជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅសួរនាំ ក្រោយបាញ់បោះសេរីឡើងលើទាំងកណ្ដាលយប់រហូតដល់៧១គ្រាប់។ ហេតុការណ៍នេះបានកើតឡើង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចវាលស្រែភូមិកណ្តាល​ ឃុំលំពង់​ ស្រុកបាទី​ ខេត្តតាកែវ​។ ខ្មាន់កាំភ្លើងវ័យ២០ឆ្នាំរូបនេះ ឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់ កាន់កាំភ្លើងខ្លី ម៉ាក Sig Sauer។ ខណៈមូលហេតុ នៃការបាញ់បោះសេរីនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបន្ថែមថា ជនជាតិចិនតៃវ៉ាន់រូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងកំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី។ លោកបានបញ្ជាក់ថា លួចបាញ់បាន

    December 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ ទ្រង់បានយាងបើកព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី និងពិធីអបអរសាទរខួបឆ្នាំទី២០ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពិធីខួបឆ្នាំទី៣៣ នៃគណៈធម្មយុត្តិកនិកាយកម្ពុជា នៅក្នុងវត្តស្វាយពពែ ភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាងនាមព្រះប្រធានប៉ុស្ដិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះរាជបន្ទូលថា៖ ប៉ុស្ដិ៍សុខភាពនេះគឺសម្រាប់ប្រើប្រាស់ទូទៅដល់សាមណនិស្សិត-និស្សិត នៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះសង្ឃ ប្រជាពលរដ្ឋទូទៅដោយព្យាបាលមិនគិតថ្លៃ។ សម្ដេចព្រះមហាសង្ឃរាជមានបន្ទូលបន្តថា៖ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី

    December 7, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ (World Kun Khmer Championship) ឆ្នាំ២០២៤ បានប្រារព្ធពិធីបើការប្រកួតជាផ្លូវការហើយ នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) និងប្រតិភូបណ្ដាប្រទេសសមាជិក ព្រមទាំងវត្តមានភ្ញៀវជាតិ-អន្ដរជាតិជាច្រើនផងដែរ ។ យោងតាមរបាយការណ៍សហព័ន្ធគុនខ្មែរអន្ដរជាតិ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកឆ្នាំនេះ គឺមានអត្តពលិកជាង ១០០នាក់ មកពី ១៧ប្រទេស ចូលរួមការប្រកួតចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០២៤ រួមមានប្រតិភូកីឡាគុនខ្មែរ មកពីអាហ្វហ្គានីស្ថាន ឥណ្ឌា អាមេរិក វៀតណាម ឥណ្ឌូនេស៊ី អ៊ីរ៉ង់

    December 7, 2024