- Liny Chan
- ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន៤៩០នាក់ (ចិន ហុងកុង អាមេរិក) និងនាវិកចំនួន២៩១នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះ បានចេញពីប្រទេសវៀតណាមមកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
December 7, 2024 - PR
ភ្នំពេញ៖ បន្ទប់ពី លោក ឧកញ៉ា ខេមរៈ សិរីមន្ត បានចេញ MV បទថ្មី “ដាច់ឆ្នាំថ្មី សល់អ្វីខ្លះ?” ផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូរទាំងប្រទេស ជាពិសេស ហ្វេនៗតែម្តង។ រឿងរ៉ាវក្នុងបងចំរៀងមួយនេះ និយាយរៀបរាប់ពីជីវិតពិតរបស់កម្មករប្រមូលសំរាម ដែលខិតខំធ្វើការងារមិនគិតយប់ថ្ងៃ ទោះក្តៅរងារ ឈឺក្បាលវិលមុខ ក៏នៅតែទ្រាំ ដើម្បីក្រពះ និងគ្រួសារ។ រឿងMV ថ្មីមិនទាន់ចប់ផង កំពូលតារាចម្រៀង ច្រៀងបានគ្រប់ទំរង់ ឧកញ៉ា ខេមរៈ សិរីមន្ត បាននិយាយចំៗទៅកាន់ កំពូលកីឡាករ ប្រដាល់គុនខ្មែរ ធឿន ធារ៉ា
December 7, 2024 - ព័ត៌មានអន្តរជាតិ
(ហ្សឺណែវ)៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ (UN) បានព្រមានថា មនុស្សចំនួនរហូតដល់ ១.៥លាននាក់ អាចនឹងត្រូវបង្ខំឱ្យរត់ភៀសខ្លួន ចំពោះមុខការកើនឡើង នៃការប្រយុទ្ធគ្នា នៅក្នុងប្រទេសស៉ីរី ស្របពេលដែលក្រុមឧទ្ទាម បន្តប្រតិបត្តិការវាយលុកយ៉ាងឆាប់រហ័សរបស់ពួកគេ ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Samer Abdeljaber ដែលជាមន្រ្តីជាន់ខ្ពស់នៃកម្មវិធីស្បៀងអាហារពិភពលោករបស់ UN បាននិយាយថា អំពើហិង្សា បានធ្វើឱ្យមនុស្សប្រមាណ ២៨០ ០០០នាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែងរួចស្រេចទៅហើយ គិតចាប់តាំងវាបានផ្ទុះឡើងកាលពីចុងខែវិច្ឆិកាមក។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានការណ៍នៅតែបន្តដូចបច្ចុប្បន្ន មនុស្សប្រហែល១.៥លាននាក់នៅស៉ីរី ដែលនឹងត្រូវរត់ភៀសខ្លួន ហើយត្រូវការការគាំទ្រ។ គួរបញ្ជាក់ថា បន្ទាប់ពីសមរភូមិមានការជាប់គាំងអស់ជាច្រើនឆ្នាំ
December 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងថោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ រដ្ឋបាលជលផលបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពីថ្ងៃអាទិត្យ ៨កើត ដល់ថ្ងៃសុក្រ ១៣កើត ខែមិគសិរ
December 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កីឡាករ អាន់វ៉ា ណាស្រេឌីនូវ បានបើកកំណត់ត្រាថ្មីសម្រាប់កីឡាប្រដាល់សកលកម្ពុជា ដោយបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី (ASBC Asian Elite Boxing Championships) ឆ្នាំ២០២៤ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ។ នៅក្នុងវគ្គ ៨នាក់ កីឡាករ អាន់វ៉ា ដែលជាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០២៣ ធ្វើបានយ៉ាងល្អ ដោយផ្ដួលកីឡាករទួកមេនីស្ថាន Nurchiyev Arslan ឲ្យសន្លប់ត្រឹមទឹកទី១ ។ ជ័យជម្នះនេះ នាំឲ្យ អាន់វ៉ា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសា ទម្ងន់ ៨០គីឡូក្រាម
December 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លទ្ធផលនៃការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យ ប្រវត្តិនៅដែនជម្រកសត្វព្រៃលំផាត់ចេញផ្សាយ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយស ជិតផុតពូជបំផុតដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។ ការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតង ចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤។ គោលបំណង គឺដើម្បីវាស់ស្ទង់ទិន្នន័យ ពីប្រភេទថនិក សត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាពសម្រាប់ធ្វើការអភិរក្ស ក្រោមគម្រោងរេដបូកលំផាត់។ លទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិបានថតសត្វព្រៃបានចំនួន២៨ប្រភេទដែលមានទំហំផ្សេងៗគ្នារាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទអំបូរសត្វពាហនៈ មានមាឌធំជាងគេនៅលើពិភពលោក
December 6, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញលិខិតបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមមួយ ដែលថា «មានករណីឆ្លងរីករាលដាលមេរោគអេដស៍ នៅក្រុងប៉ោយប៉ែតជាង១ពាន់នាក់ ដែលអ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាល»។ លិខិតរបស់មន្ទីរពេទ្យនេះ បានធ្វើឡើងបន្ទាប់ពី ទំព័រហ្វេបុករបស់គណនីឈ្មោះ Nhim Phoeung កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានផ្សព្វផ្សាយ មានអ្នកផ្ទុកមេរោគអេដស៍នៅក្រុងប៉ោយប៉ែតមាន ១,៣៣៦នាក់ អ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាលជាមួយអង្គការ ឬមន្ទីរជំនាញ។ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានចាត់ទុកថា ព័ត៌មាន និងទិន្នន័យទាំងអស់នេះ អាចបង្កឱ្យមានការភ័យខ្លាច និងព្រួយបារម្ភ ហើយជាព័ត៌មានដែលខុសពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ ដោយមិនបានសួរបញ្ជាក់ច្បាស់លាស់ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ឬមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត
December 6, 2024 - ព័ត៌មានជាតិ
(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី៦ ខែធ្នូ រដ្ឋមន្រ្តីការពារជាតិស្តីទីនៃប្រទេសកូរ៉េខាងត្បូង បានចេញមុខអះអាងថា ក្រសួងការពារជាតិ ព្រមទាំងយោធា នឹងមិនគោរពតាមដាច់ខាត ចំពោះបទបញ្ជាណាមួយផ្សេងទៀត ដែលចង់ឱ្យអនុវត្តច្បាប់អាជ្ញាសឹក ប្រសិនបើវាត្រូវបានប្រកាសសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។ ក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ រដ្ឋមន្រ្តីការពារជាតិស្តីទីកូរ៉េខាងត្បូង លោក Kim Seon-ho បាននិយាយយ៉ាងដូច្នេះថា «ពាក្យចចាមអារ៉ាមកាលពីព្រឹកថ្ងៃនេះ ស្តីពីសញ្ញានៃការត្រៀមប្រកាសច្បាប់អាជ្ញាសឹកសាជាថ្មីនោះ គឺជារឿងមិនពិតឡើយ។ ទោះបីមានបទបញ្ជាថ្មីទៀត ដែលបង្គាប់ឱ្យអនុវត្តច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសចេញក៏ដោយ គឺក្រសួងការពារជាតិ និងអគ្គសេនាធិការយោធាចម្រុះ នឹងមិនគោរពតាមជាដាច់ខាត»។ ការអត្ថាធិប្បាយរបស់លោក Kim Seon-ho ធ្វើឡើង បន្ទាប់ពីក្រុមសមាជិកសភាបក្សប្រឆាំង
December 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី ដោះស្រាយករណីវិវាទដីធ្លីអស់ជាច្រើនករណី នៅសល់ជិត១០០០ករណីទៀតនឹងត្រូវដោះស្រាយ ដែលជាករណីមិនមានភាពរសើបផ្នែកនយោបាយ ឬអសន្តិសុខផ្នែកសេដ្ឋកិច្ច។ ការលើកឡើងបែបនេះរបស់លោក ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីបើកសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ដែលបានធ្វើឡើងនៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រៅពីការបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិហើយនោះ ការងារដែលត្រូវបន្តអនុវត្តទៅមុខ គឺគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មសង្ហារឹម ដើម្បីធានាឱ្យឧស្សាហកម្មទាំងនេះបានដំណើរការទៅមុខ ពីព្រោះទាំងនេះគឺជាយន្តការសម្រាប់បង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។ លោក បានបញ្ជាក់អំពីការងារជាយុទ្ធសាស្រ្តអាទិភាពមួយចំនួនរបស់ក្រសួង ក្នុងនោះមានការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗតាមរយៈការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។
December 6, 2024 - ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះ បានជូនដំណឹងថា ដើម្បីចូលរួម ថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងស្របតាមយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យខ្លែងឯកខ្មែរ ខេត្តសៀមរាប ឆ្នាំ២០២៤ ចាប់ពីថ្ងៃសុក្រ-អាទិត្យ ១២-១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងព្រឹត្តិការណ៍ នេះ រដ្ឋបាលខេត្តនឹងមានរៀបចំកម្មវិធីមួយចំនួនដូចខាងក្រោម៖ ១- កម្មវិធីប្រកួតបង្ហោះខ្លែងឯកខ្មែរ ដែលមកពីបណ្តារាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា និងមន្ទីរ-អង្គភាពជុំវិញខេត្ត
December 6, 2024









