Liny Chan
  • PR

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ការប្រគំតន្ត្រីខ្នាតយក្សមានតែមួយគ្មានពីរនៅស្រុកខ្មែរនាយប់ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៤ រឹតតែខិតជិតចូលមកដល់ ក្រុមបច្ចេកទេសគ្រប់ផ្នែករឹតតែមមាញឹក ដើម្បីត្រៀមខ្លួនឱ្យរួចជាស្រេចដើម្បីធ្វើឱ្យកក្រើកទីក្រុងភ្នំពេញ។ បន្ទាប់ពីពិនិត្យឆាកយក្សលំដាប់ពិភពលោក ប្រព័ន្ធសំលេងខ្នាតអន្តរជាតិ ដែលមានអេក្រង់ LED ដ៏ទាក់ទាញ ភ្លើងពណ៌ដ៏ទំនើប ដ៏អស្ចារ្យ Mr. Brune Brew Master of GANZBER និងក្រុមការងារស្រាបៀរ GANZBER បាននាំគ្នាទៅពិនិត្យបង្គោលសូឡាចំនួន ១០០០ដើម និងត្រៀមរួចជាស្រេចដើម្បីយកទៅដំឡើងតាមឃុំភូមិនានា។ ចំណូលពីការលក់សំបុត្រ GANZBERG Super Idol Concert រដូវកាលទី2 មួយផ្នែកត្រូវបានយកទៅទិញ អំពូលសូឡាចំនួន

    October 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ នឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន «ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ

    October 31, 2024
  • ព័ត៌មានអន្តរជាតិ

    (ម៉ាឌ្រីដ)៖ អាជ្ញាធរក្នុងតំបន់ បាននិយាយនៅថ្ងៃពុធ ទី៣១ ខែតុលាថា យ៉ាងហោចណាស់មនុស្សចំនួន ៩៥នាក់បានស្លាប់ ក្នុងគ្រោះទឹកជំនន់ ដែលអាចចាត់ទុកថាបង្កឱ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តនៃប្រទេសអេស្ប៉ាញ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង វាយលុកតំបន់ភាគខាងកើតទីក្រុង Valencia។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមអ្នកឧតុនិយម និយាយថា ភ្លៀងធ្លាក់រយៈពេល ៨ម៉ោងជាប់គ្នាបានមានកើតឡើង នៅផ្នែកខ្លះនៃទីក្រុង Valencia កាលពីថ្ងៃអង្គារ ដោយបណ្តាលឱ្យជន់លិចផ្លូវហាយវ៉េ និងដីចម្ការដាំដុះក្រូចឆ្មារ ប្រហែលពីរភាគបីនៃតម្រូវការ ក្នុងប្រទេសអេស្ប៉ាញ និងជាអ្នកនាំចេញនាំមុខគេលើពិភពលោក។ តាមក្រុមហ៊ុនថាមពល i-DE អតិថិជនប្រហែល ១៥០,០០០នាក់ នៅ Valencia មិនមានអគ្គិសនីប្រើប្រាស់ទេ។ សេវាកម្មសង្រ្គោះបន្ទាន់

    October 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានសម្រេចដោះលែងបុរសម្នាក់ចេញពីពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួន បន្ទាប់ពីរងបណ្ដឹងពីស្ដ្រីម្នាក់ពាក់ព័ន្ធករណីចាប់ឆ្កែចិញ្ចឹមមួយក្បាល។ សំណុំរឿងមួយនេះ ទាំងស្ថាប័ននគរបាល និងតុលាការ ក៏ត្រូវបានមហាជនយកធ្វើជាប្រធានបទជជែកគ្នាពេញបណ្ដាញសង្គមផងដែរ។ ដើមចមនៃបណ្ដឹង រហូតឈានដល់ការចាប់ និងឃុំខ្លួនបុរសខាងលើនេះ ត្រូវបានគេបញ្ជាក់ថា បុរសខាងលើ និងដើមបណ្ដឹងជាមនុស្សស្គាល់គ្នា ពោលចុងចម្លើយជាកូនចៅធ្វើការឲ្យដើមបណ្ដឹង ដែលគេស្គាល់ថាមានប្ដីជាជនជាតិចិន។ រឿងរ៉ាវដែលត្រូវគេចែកចាយនេះ បានឲ្យដឹងថា ស្ដ្រីដើមបណ្ដឹងមិនបានបើកលុយថ្លៃធ្វើការជាអ្នកបើកបររថយន្ដ ចំនួន៦០ម៉ឺនរៀល ឲ្យបុរសចុងចម្លើយនោះទេ ដោយសន្យាថ្ងៃនេះថ្ងៃនោះជាបន្ដបន្ទាប់។ ដោយសារចិត្តខឹង បុរសជាចុងចម្លើយបានចាប់កូនឆ្កែចិញ្ចឹមមួយក្បាលរបស់ស្ដ្រីដើមបណ្ដឹង រួចយកទៅស្រុកនៅខេត្តក្រចេះ។ ពេលនោះភាគីទាំងពីរបានឈ្លោះទាស់ទែងគ្នា ហើយស្ដ្រីដើមបណ្ដឹង បានដាក់ពាក្យប្ដឹងទៅនគរបាលខណ្ឌសែនសុខ ហើយឈានដល់ការចាប់ខ្លួនបុរសខាងលើឈ្មោះ

    October 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែបង្ហាញថា ពួកគេរស់នៅនិងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព និងសុខដុមរមនា ព្រមទាំងបានផ្សព្វផ្សាយទៅប្រជាជនកូរ៉េ និងសហគមន៍កូរ៉េឱ្យមកទស្សនាកម្ពុជាប្រកបដោយទំនុកចិត្ត ពីព្រោះកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ជាមួយតំណាងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងវិស័យឯកជនកម្ពុជា-កូរ៉េ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា សមាគមកូរ៉េ សមាគមទេសចរណ៍កម្ពុជា ប្រតិបត្តករទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ វិនិយោគិនកូរ៉េ និងប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីការផ្សាយរបស់ទូរទស្សន៍មួយនៅប្រទេសកូរ៉េខាងត្បូង ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា និងគោលដៅទេសចរណ៍កម្ពុជា ខណៈក្រសួង

    October 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន Sun Music Group បានស្នើសុំការគាំទ្រ និងសហការលើគម្រោងវិនិយោគនៅកម្ពុជា និងស្នើសហការក្នុងការរៀបចំកម្មវិធីប្រគុំតន្ត្រីនាពេលខាងមុខ ដែលមានការចូលរួមពីផលិតកម្មនិងតារាល្បីៗជប៉ុនជាទូតទេសចរណ៍ ដើម្បីទាក់ទាញទេសចរជប៉ុនមកទស្សនានៅកម្ពុជា។ ការណ៍នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក HIROYUKI OKA នាយកប្រតិបត្តិក្រុមហ៊ុន Sun Music Group នារសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។ ជំនួបពិភាក្សាការងារនេះធ្វើឡើងក្នុងគោលបំណងស្នើសុំការគាំទ្រ និងសហការលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន លើការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ព្រមទាំងការរៀបចំកម្មវិធីប្រគុំតន្ត្រីនាពេលខាងមុខ ដែលមានការចូលរួមរបស់ផលិតកម្ម ក្នុងការរៀបចំតារាល្បីៗជប៉ុនជាទូតទេសចរ ដើម្បីទាក់ទាញទេសចរជប៉ុនមកទស្សនានៅកម្ពុជា។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកនាយកក្រុមហ៊ុន

    October 31, 2024
  • ព័ត៌មានអន្តរជាតិ

    (ម៉ាឌ្រីដ)៖ កម្មវិធីប្រកួតបាល់ទាត់នានាក្នុងក្របខណ្ឌលីគ La Liga ជាពិសេសនៅទីក្រុង Valencia នឹងត្រូវបានពន្យារពេល ដោយសារអេស្ប៉ាញជួបគ្រោះធម្មជាតិទឹកជំនន់នាពេលថ្មីៗនេះ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតជាច្រើនដែលត្រូវបានលើកពេល ក៏មានជំនួបរវាងក្រុមការពារតំណែងជើងឯក Real Madrid ប៉ះម្ចាស់ផ្ទះ Valencia ផងដែរ នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កងកម្លាំងប្រមាណជាង ១ពាន់នាក់ត្រូវបានបញ្ជាឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះនេះ ដ្បិតយ៉ាងហោចណាស់មានប្រជាជន ៩៥នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសអេស្ប៉ាញ ជាមួយនឹងទីក្រុង Chiva នៅជិត Valencia ក៏ធ្លាប់លិចខ្លាំងជាងគេជាង ១ឆ្នាំមកនេះ នៅពេលភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ៨ម៉ោង។ ភ្លាមៗនោះដែរ សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF)

    October 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សលំដាប់ពិភព លោក GANZBERG Super Idol Concert រដូវកាលទី 2 រឹតតែកៀកមកដល់ ក្រុមការងារជាតិ និងអន្តរជាតិជាច្រើននាក់កំពុងមមាញឹកដំឡើងឆាក និងប្រព័ន្ធសំលេងដ៏ល្អបំផុតលំដាប់អន្តរជាតិ មានតែមួយគ្មានពីរ។  បើទោះជារវល់និងភារកិច្ចប៉ុណ្ណា Brew Master of GANZBERG ក៏នៅតែឆ្លៀតពេលចុះពិនិត្យប្រព័ន្ធសំលេងដើម្បីធ្វើឱ្យប្រាកដថា គ្រប់យ៉ាងណាដំណើរការយ៉ាងរលូន។ ពិនិត្យប្រព័ន្ធសំលេងដែលនាំចូលពីបរទេសជាច្រើន ត្រូវបានដំឡើងដោយក្រុមការងារបច្ចេកទេសសំលេងមកពីប្រទេសសិង្ហបុរី រួមសហការជាមួយក្រុមការងារបច្ចេកទេសសំលេងខ្មែរ។  ទាំងនេះធ្វើឱ្យឆាកតន្រ្តីដ៏ធំលំដាប់ពិភពលោកដំបូងគេបង្អស់ក្នុងស្រុកខ្មែររឹតតែអស្ចារ្យ។ GANZBERG លេងឆាកធំ នាំកំពូល IDOL លំដាប់ពិភពលោក និងកំពូលអ្នកចម្រៀងលំដាប់ប្រទេសជាច្រើនរូបជួបគ្នាសាងប្រវត្តិសាស្រ្តដែលមិនធ្លាប់មាន។ សូមអរគុណអតិថិជនដែលទិញ GANZBERG អ្នកទាំងអស់គ្នា គឺមានចំណែកក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាត

    October 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺមួយ ដោយបានប្រកាស់ច្រានចោលទាំងស្រុង ចំពោះការលើឡើងថា «បានបង្គាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨លានរៀល ឬស្មើជិត៥ពាន់ដុល្លារ»។ សេចក្តីបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា មានការលើកឡើងតាមបណ្ដាញព័ត៌មាន និងបណ្ដាញសង្គមមួយចំនួន ជាពិសេសវិទ្យុបារាំងអន្តរជាតិ RFI តាមរយៈគេហទំព័រ Facebook នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា «សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកំពុងប្រឈមនឹងការបិទទ្វារ ខណៈដែលឱសានវាទនៃការបង់ពន្ធចូលរដ្ឋនឹងផុតកំណត់នៅសប្តាហ៍ក្រោយ។ នេះបើតាមលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែតុលានេះ។ តាមលោកស្រី

    October 30, 2024
  • ព័ត៌មានអន្តរជាតិ

    (ម៉ាឌ្រីដ)៖ ចំនួនមនុស្សស្លាប់បានកើនដល់យ៉ាងហោច ៥១នាក់ បន្ទាប់ពីតំបន់ភាគអាគ្នេយ៍នៃប្រទេសអេស៉្បាញ បានទទួលរងការវាយប្រហារ ដោយសារគ្រោះទឹកជំនន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។ ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្កគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅតំបន់ Valencia ភាគអាគ្នេយ៍ប្រទេសអេស៉្បាញ ដែលជាហេតុបណ្តាលឱ្យទីប្រជុំជន និងផ្លូវថ្នល់ ត្រូវជន់លិចនៅក្រោមផ្ទៃទឹក។ ក្នុងចំណោមអ្នកបាត់បង់ជីវិត រួមមានទាំងកុមារ។ ផ្ទះសម្បែង និងអគារជាច្រើន បានរងការខូចខាត ខណៈរថភ្លើងមួយខ្សែ ដឹកអ្នកដំណើរជិត៣០០នាក់ ក៏បានរអិលធ្លាក់ចេញពីផ្លូវផងដែរ ប៉ុន្តែសំណាងល្អ មិនមានអ្នករងរបួសទេ។ ឧទ្ធម្ភាគចក្រ ត្រូវបានប្រើប្រាស់ ដើម្បីជួយសង្រ្គោះជនរងគ្រោះមួយចំនួន

    October 30, 2024