- Liny Chan
- ព័ត៌មានអន្តរជាតិ
(យូអិន)៖ ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលាថាសហរដ្ឋអាមេរិកទទួលបានព័ត៌មានអាចបញ្ជាក់បានថាមានកងទ័ពកូរ៉េខាងជើង ៨០០០នាក់ កំពុងស្ថិតនៅក្នុងតំបន់ Kursk របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមលោក Robert Wood លោកផ្ទាល់ក៏បានសួរបញ្ជាក់ផងដែរថាតើភាគីរុស្ស៉ីនៅតែប្រកាន់ជំហរថាគ្មានវត្តមានកងទ័ពកូរ៉េខាងជើង នៅលើទឹកដីរុស្ស៉ី ទៀតឬ? ប៉ុន្តែ តំណាងរុស្ស៉ីប្រចាំ UN មិនបានឆ្លើយតបទៅនឹងសំណួររបស់លោក Wood នោះទេ។ រុស្ស៉ី មកទល់នឹងពេលនេះមិនបានប្រកែក ហើយក៏មិន បានទទួលស្គាល់ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅលើទឹកដីរបស់ខ្លួននោះដែរ។ ចំណែក កូរ៉េខាងជើងវិញ បន្ទាប់ពីបានប្រកែកអស់ជាច្រើនសប្ដាហ៍ បានចេញមុខការពារការដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់រុស្ស៉ី
November 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou Math Contests (caribontests.com)។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រសួងអប់រំ សូមជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ ដែលកំពុងសិក្សាពីចាប់ពីថ្នាក់មត្តេយ្យ កម្រិតខ្ពស់ ដល់ថ្នាក់ទី១២ (K-12) ទូទាំងប្រទេស ឱ្យបានជ្រាបថា ដើម្បីបង្កើនសមត្ថភាព លើការប្រើប្រាស់បច្ចេកវិទ្យា និងការ អប់រំឌីជីថល និងមានកិច្ចសហការពីអង្គការអន្តរជាតិ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា នឹងរៀបចំការប្រឡងគណិតវិទ្យាកម្រិត អន្តរជាតិតាមប្រព័ន្ធអនឡាញ
November 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការរៀបចំបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រី សម្តែងសិល្បៈ និងកម្មវិធីកម្សាន្ត សប្បាយផ្សេងៗជាច្រើនទៀត។ ដូចនេះ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខាងលើ ឱ្យបានអធិកអធម រក្សាបាននូវទំនៀមទម្លាប់ប្រពៃណីជាតិ និងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តសប្បាយ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ» រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៣:០០នាទីរសៀលតទៅ
November 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករឈ្មោះ ណន សុខហេង និងថៅកែស្រី ករណីសត្វឆ្កែ ខណៈនៅម៉ោង១១យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមការរៀបចំរៀបរបស់លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជូន ណន សុខហេង បានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូន និងក្រុមគ្រួសារវិញហើយ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ម៉ោង១១យប់ ថ្ងៃ៣១ តុលា ២០២៤
November 1, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា គ្រោះទឹកជំនន់ នៅភាគកណ្តាលប្រទេស បានសម្លាប់មនុស្សយ៉ាងហោច ចំនួន៥នាក់ ព្រមទាំងបង្កការខូចខាតចំពោះលំនៅដ្ឋានរាប់រយខ្នង និងបំផ្លិចបំផ្លាញផលដំណាំជាច្រើន បន្ទាប់ពីព្យុះត្រូពិក Trami បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ព្យុះ Trami បានបោកបក់លើភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បន្ទាប់ពីវាបានវាយប្រហារហ្វីលីពីន និងផ្តាច់ជីវិតមនុស្សរហូតដល់ជាង១០០នាក់ នៅទីនោះ។ នៅវៀតណាម ព្យុះ Trami បានបង្កឱ្យមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា។ មនុស្ស៥នាក់ត្រូវរាយការណ៍ថាស្លាប់ នៅខេត្ត Quang Binh ខណៈ៥នាក់ផ្សេងទៀតបានរងរបួស។ មិនតែប៉ុណ្ណោះ ផ្ទះសម្បែងជាង៣០០ខ្នង និងផ្ទៃដីដាំដុះដំណាំជិត១,៣០០ហិកតា បានរងការខូចខាត។
October 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចបន្ថែ មនៅទូទាំងប្រទេស ដល់កុមារចំនួនជាង ១.៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ ដែលព្រឹត្ដទៅក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។ យុទ្ធនាការនេះបានដឹកនាំផ្ទាល់ដោយក្រសួងសុខាភិបាល និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (Gavi) និងមានការគាំទ្រផ្នែកបច្ចេកទេស ពីអង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារ នៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI)។ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹល
October 31, 2024 - ព័ត៌មានអន្តរជាតិ
(តៃប៉ិ)៖ ព្យុះទីហ្វុង Kong-rey ដ៏មានឥទ្ធិពល បានបោកបក់លើឆ្នេរភាគខាតកើត នៃកោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលានេះ នាំឱ្យមានការផ្អាកដំណើរការមួយថ្ងៃ នៅទូទាំងក្រុង-ស្រុក ដូចជាផ្សារហិរញ្ញវត្ថុ រួមទាំងជើងហោះហើររាប់រយ ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ រដ្ឋបាលឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថា ព្យុះដ៏ធំមិនធ្លាប់មានរយៈពេល ៣០ឆ្នាំ បានបោកបក់លើឆ្នេរសមុទ្រភាគខាងកើត ដែលជាតំបន់ភ្នំ និងមានប្រជាជនតិចតួច នៅចន្លោះស្រុក Taitung និង Hualien ជាមួយនិងខ្យល់បក់បោកខ្លាំង ក៏ដូចជាភ្លៀងធ្លាក់ ស្ទើរគ្រប់ទីកន្លែង។ នៅមួយផ្នែក ព្យុះទីហ្វុង Kong-rey បានចុះខ្សោយឥទ្ធិពលបន្តិច កាលពីពេញយប់ថ្ងៃពុធ
October 31, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បន្តយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការជាមួយក្រសួងទេសចរណ៍ ឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា ក៏ដូចជាជំរុញលំហូរភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ ការស្នើរយ៉ាងដូច្នេះរបស់លោក ហួត ហាក់ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សក្តានុពលនៃទីផ្សារទេសចរណ៍ឥណ្ឌាសម្រាប់វិស័យ ទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ» នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប, លោក Vijay Shankar Padsad តំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា
October 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលបានបាក់ស្រុតកាលពីជាង ១ខែមុននោះ បានជួសជុសស្ថាបនាឡើងវិញបានជាច្រើនភាគរយហើយ។ ដើម្បីជំរុញឲ្យការជួសជុស និងស្ថាបនាផ្លូវបេតុងនេះឡើងវិញ ទទួលបានគុណភាព ស្របតាមស្តង់ដាបច្ចេកទេសនោះ នាវេលាថ្ងៃត្រង់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលការដ្ឋាននេះដើម្បីពន្លឿនការជួសជុល និងបានណែនាំឲ្យក្រុមការងារស្ថាបនាកំណាត់ផ្លូវនេះ ធ្វើឲ្យបានលឿន ជាមួយនិងការអនុវត្តការងារទៅតាមស្តង់ដាបច្ចេកទេស។ លោក ឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំឲ្យក្រុមការងារយកចិត្តទុកដាក់អនុវត្តការងារនេះឲ្យបានល្អចំពោះទីតាំងផ្លូវបេតុងដែលស្រុត យើងបានកាយដីស្អុយចេញ ចាក់ខ្សាច់ កិនបង្ហាប់រួចរាល់ហើយ វាមិនមានបញ្ហា ត្រូវបាក់បន្តទៀតទេ។ អ្វីដែលជាបញ្ហានោះ គឺនៅទីតាំងជាប់ៗគ្នានេះ
October 31, 2024 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ បេក្ខជនបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានធ្វើសន្និសីទសារព័ត៌មានចេញពីក្នុងរថយន្តដឹកសំរាម១គ្រឿង ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតរបស់សេតវិមាន ត្រូវបានបង្ខំឱ្យដកខ្លួនឃ្លាតឆ្ងាយពីពាក្យសម្តី របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ស្តីពីក្រុមអ្នកគាំទ្របក្សសាធារណរដ្ឋ ដែលបានបង្កជារឿងឈឺក្បាល សម្រាប់បេក្ខជនបក្សប្រជាធិបតេយ្យ គឺអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤។ ថ្លែងប្រតិកម្មចំពោះការលើកឡើងមួយ ដែលថាតំបន់ Puerto Rico ប្រៀបដូចជា ដែនកោះពោរពេញទៅដោយសំរាម
October 31, 2024









