- Liny Chan
- ព័ត៌មានអន្តរជាតិ
(ម៉ាឌ្រីដ)៖ ចំនួនមនុស្សស្លាប់បានកើនដល់យ៉ាងហោច ៥១នាក់ បន្ទាប់ពីតំបន់ភាគអាគ្នេយ៍នៃប្រទេសអេស៉្បាញ បានទទួលរងការវាយប្រហារ ដោយសារគ្រោះទឹកជំនន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។ ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្កគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅតំបន់ Valencia ភាគអាគ្នេយ៍ប្រទេសអេស៉្បាញ ដែលជាហេតុបណ្តាលឱ្យទីប្រជុំជន និងផ្លូវថ្នល់ ត្រូវជន់លិចនៅក្រោមផ្ទៃទឹក។ ក្នុងចំណោមអ្នកបាត់បង់ជីវិត រួមមានទាំងកុមារ។ ផ្ទះសម្បែង និងអគារជាច្រើន បានរងការខូចខាត ខណៈរថភ្លើងមួយខ្សែ ដឹកអ្នកដំណើរជិត៣០០នាក់ ក៏បានរអិលធ្លាក់ចេញពីផ្លូវផងដែរ ប៉ុន្តែសំណាងល្អ មិនមានអ្នករងរបួសទេ។ ឧទ្ធម្ភាគចក្រ ត្រូវបានប្រើប្រាស់ ដើម្បីជួយសង្រ្គោះជនរងគ្រោះមួយចំនួន
October 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤នេះ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់ បានកើនដល់ចំនួន ១,០៣០ ករណី មានទំហំបរធនប្រមាណ ១,៦៥២ លានដុល្លារសហរដ្ឋអាមេរិក ដែលបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយនៅកម្ពុជា។ ថ្លែងនៅក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៤ ក្រោមប្រធានបទ «បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត» នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ) បានគូសបញ្ជាក់ថា ជាលទ្ធផលក្នុងរយៈពេល ៣ឆ្នាំជាងនេះ បន្ទាប់ពីបង្កើតនិយ័តករបរធនបាលកិច្ច សម្រេចបាននូវសមិទ្ធផលជាច្រើនឡើងជាបន្តបន្ទាប់។ លោកបានឱ្យដឹងថា គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤នេះ បរធនបាលកិច្ចដែលបានបង្កើត
October 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានថ្លែងនូវការអបអរសាទរ សល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៤នេះ និងបានលើកទឹកចិត្តផងដែរ សម្រាប់សិស្ស ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរ ក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សូមចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៤នេះ ។ ជាមួយគ្នានេះសម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង
October 30, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបង្កើនប្រតិបត្តិការផលិត និងនាំចេញរបស់ខ្លួនកាន់តែខ្លាំងឡើងនៅក្នុងប្រទេសឥណ្ឌា ដោយថ្មីៗនេះបានរាយការណ៍ពីការនាំចេញ iPhone មានតម្លៃខ្ទង់ ៦ពាន់លានដុល្លារក្នុងរយៈពេលប្រាំមួយចុងក្រោយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។ តួរលេខនេះ តំណាងឱ្យការកើនឡើងប្រមាណ មួយភាគបី ពោលគឺ ប្រហែល ៣៣ភាគរយនៃការនាំចេញ បើបៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ ប្រិយមិត្តបា្រកដជាបានជ្រាបរួចមកហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បាននឹងកំពុងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសចិន ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ហើយបានប្តូរទិសដៅទៅផលិតនៅក្នុងប្រទេសឥណ្ឌាជំនួសវិញ។ ផ្អែកតាមរបាយការណ៍ផលិត និងនាំចេញកន្លងមកឃើញថា កំណើន Apple នៅក្នុងប្រទេសឥណ្ឌាហាក់រីកចម្រើនយ៉ាងឆាប់រហ័ស ទាំងនេះក៏ដោយសារតែ ការឧបត្ថម្ភធនក្នុងស្រុក កម្លាំងពលកម្មជំនាញ
October 30, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរដល់ក្រុមកីឡាករ កីឡាករនី ពិសេសដល់ថ្នាក់ដឹកនាំមន្ទីរ គ្រូបង្វឹកទាំងអស់ ដែលចូលរួមដណ្ដើមយកជ័យលាភីលេខ១ ផ្នែកកីឡាជាតិជនពិការ, លេខ៤ទូទាំងប្រទេស ដោយប្រមូលបានមេដាយមាសរហូតដល់ទៅចំនួន ១៤គ្រឿង ដែលនេះជាមោទនភាពណាស់សម្រាប់អ្នកខេត្តកណ្ដាល ក្នុងការប្រកួតក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ហើយត្រៀមយកអ្នកខ្លាំងទៅដណ្ដើមការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤។ ការថ្លែងកោតសរសើរបែបនេះ របស់លោកអភិបាលខេត្តបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល។
October 30, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ដោយផ្អែកលើប្រភពចារកម្មយោធាកូរ៉េខាងត្បូង សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើង បានផ្លាស់ទីជើងទម្រចល័តមួយគ្រឿង ទៅដាក់នៅកន្លែងកំណត់ បន្ទាប់ពីបានបញ្ចប់ការត្រៀមលក្ខណៈ ដើម្បីបាញ់មីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) មួយគ្រាប់ ហើយការបាញ់តេស្តនោះ ប្រហែលនឹងប្រព្រឹត្តទៅ ក្នុងខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។ សមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-kweun បាននិយាយថា ជើងទម្រចល័តមួយគ្រឿង ត្រូវបានដាក់ពង្រាយនៅកន្លែងមួយ ដែលទំនងជាសម្រាប់ការបាញ់តេស្តមីស៉ីល ICBM ហើយវាអាចនឹងប្រព្រឹត្តក្បែរៗ ឬចំថ្ងៃបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិក នាថ្ងៃទី៥ ខែវិច្ឆិកា។
October 30, 2024 - ព័ត៌មានអន្តរជាតិ
(តៃប៉ិ)៖ កោះតៃវ៉ាន់រំពឹងថា ព្យុះទីហ្វុងឈ្មោះ កង្រី នឹងធ្វើដំណើរទៅដល់ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងបានចេញសារព្រមានជាមុន ឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។ ព្យុះកង្រី បានកើនឡើងថាមពលដល់កម្រិតជា ព្យុះស៊ូភើទីហ្វុង ជាមួយកម្លាំងខ្យល់បក់អតិបរមា ជិត៣០០គីឡូម៉ែត្រក្នុង១ម៉ោង ហើយត្រូវបានរំពឹងថា នឹងបន្តប្រមូលផ្តុំកម្លាំងថែមទៀត មុនពេលវាទៅដល់តំបន់ Taitung របស់តៃវ៉ាន់។ បើតាមការព្យាករ ព្យុះកង្រី បន្ទាប់មក នឹងឆ្លងកាត់កោះតៃវ៉ាន់ ចូលទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ហើយឆ្ពោះទៅរកប្រទេសចិន។ មេដឹកនាំតៃវ៉ាន់ លោក
October 30, 2024 - ព័ត៌មានអន្តរជាតិ
(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant កាលថ្ងៃអង្គារ ទី២៩ ខែតុលា បានព្រមានមេដឹកនាំថ្មីរបស់ហេសបូឡា លោក Naim Qassem ថាការតែងតាំង របស់លោកគ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X អមជាមួយរូបភាពលោក Qassem ដែលទើបតែត្រូវបានហេសបូឡាតែងតាំងជាមេដឹកនាំថ្មីរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ ជំនួសលោក Hassan Nasrallah ដែលត្រូវបានអ៉ីស្រាអែលសម្លាប់កាលពីខែកញ្ញាកន្លងទៅ លោក Gallant បានគូសបញ្ជាក់ដូច្នេះថា «នេះគ្រាន់តែជាការតែងតាំងបណ្ដោះអាសន្ន មិនអាចយូរអង្វែងឡើយ»។ នៅក្នុងសារបង្ហោះជាភាសា Hebrew ដាច់ដោយឡែកមួយទៀត ប្រមុខការពារជាតិអ៉ីស្រាអែលរូបនេះ ក៏បាននិយាយដែរថា «ការរាប់ថយក្រោយបានចាប់ផ្ដើម»។
October 30, 2024 - ព័ត៌មានជាតិ
ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។ ក្រសួងអប់រំ បានបញ្ជាក់ថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត។ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប
October 30, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស បានព្រមានទៅកាន់ក្រុមមនុស្សរាប់ម៉ឺននាក់ដែលបានប្រមូលផ្ដុំគ្នា ក្នុងទីក្រុងវ៉ាស៊ីនតោន នៅឯពិធីជួបជុំអ្នកគាំទ្រដ៏ធំបំផុតមួយរបស់លោកស្រីថាគូប្រជែងរបស់លោកស្រី គឺបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងស្វែងរក អំណាចគ្មានដែនកំណត់ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតឈានចូលសប្ដាហ៍ចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រប្រហែលជា ៧៥ ០០០នាក់ នៅក្បែរសេតវិមានជាទីដែលកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លោក ដូណាល់ ត្រាំ បានថ្លែងសារទៅកាន់ក្រុមអ្នកគាំទ្រ មុននឹងពួកគេ សម្រុកចូលអុកឡុកវិមាន Capitol។ «យើងស្គាល់ច្បាស់ថាដូណាល់ ត្រាំ ជានរណា»។ នេះជាការលើកឡើងរបស់លោកស្រី ហារីសទៅកាន់អ្នកគាំទ្រដោយបន្ថែមថាអតីតប្រធានាធិបតីអាមេរិក
October 30, 2024









