- Liny Chan
- ព័ត៌មានអន្តរជាតិ
(ហ្សាការតា)៖ ប្រទេសឥណ្ឌូនេស៊ី បាននិងកំពុងពិចារណាលើគម្រោងនាំចូលអង្ករ ចំនួន១លានតោន ពីប្រទេសឥណ្ឌា នៅឆ្នាំ២០២៥ ដើម្បីធានាការផ្គត់ផ្គង់ រហូតដល់ការប្រមូលផលចម្បងរបស់ខ្លួន។ នេះបើយោងតាមសម្តី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូនេស៊ី លោក Zulkifli Hasan បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីកសិកម្ម និងស្បៀងអាហារ នៅថ្ងៃអង្គារ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ទិន្នផលអង្កររបស់ឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ស្មានថា នឹងធ្លាក់ចុះ២.៤៣ភាគរយ ក្នុងឆ្នាំនេះ មកនៅត្រឹម៣០.៣៤លានតោន, ដោយសារតែការពន្យារពេលដាំដុះ និងរដូវកាលប្រមូលផល ចំពេលអាកាសធាតុរឹងស្ងួតមានរយៈពេលយូរ ក្នុងឆ្នាំ២០២៣។ នេះបើតាមការិយាល័យទិន្នន័យ បានឱ្យដឹងកាលពីដើមខែនេះ។ «យើងត្រូវការបន្ថែម១លានតោន… ដូច្នេះយើងអាចផ្គត់ផ្គង់រហូតដល់ខែកុម្ភៈ។ ទិន្នផលអំឡុងខែធ្នូ
October 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ដែលមាន១១ជំពូក និង២១មាត្រា។ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ មនុស្សម្នាយ៉ាងច្រើនកុះករ បានអញ្ជើញទស្សនា និងលេងកម្សាន្តនៅមុខព្រះបរមរាជវាំង។ សូមបញ្ជាក់ថា ដើម្បីអបអរសាទរខួប២០ព្រះវស្សានៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈ គណៈកម្មការបុណ្យជាតិ និងអន្តរជាតិ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំងរយពពេល៣ថ្ងៃជាប់គ្នា គឺយប់ថ្ងៃទី២៨ ២៩ និង៣០ ខែតុលា។ នៅសួនច្បារមុខព្រះបរមរាជវាំងក៏មានរៀបចំតាំងពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ខណៈតាមដងផ្លូវនានារៀបចំលំអដោយភ្លើងពណ៌ប្រកបដោយសោភណភាព។ ការបាញ់កាំជ្រួច និងការរៀបចំលំអរក្នុងរាជធានី នាំឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋខ្មែរ និងអ្នកទេសចរអន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 30, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming បានក្លាយជាអ្នកមានបំផុតលំដាប់ទី១ក្នុងប្រទេសចិនជាលើកដំបូង។ នេះបើយោងតាមបញ្ជីដែលចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវ Hurun ខណៈតំណែងនេះត្រូវបានលោក Zhang Yiming ឡើងទៅក្តោបក្តាប់ បន្ទាប់ពីទម្លាក់លោក Zhong Shanshan ប្រធានក្រុមហ៊ុន Nongfu Spring ដែលឈរនៅលំដាប់កំពូលមួយនេះអស់រយៈពេល ៣ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ លោក Zhang អាយុ៤៤ឆ្នាំ ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ៤៩.៣ ពាន់លានដុល្លារបានផ្តួល លោក Zhong ដែលទ្រព្យសម្បត្តិ
October 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រមការងារអភិរក្សសត្វព្រៃ និងកម្លាំងកងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០៤នេះ បានចុះមកស្នើសុំដើម្បីយកសត្វខ្លាដំបង ១ក្បាល ដែលជនជាតិចិន នៅចំណុចភោជនីយដ្ឋាន ឆុងឈីងម៉ាថូស៊ុបចិន តាមផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចិញ្ចឹមតាំងពីតូច ដើម្បីនាំទៅលែងនៅក្នុងទ្រុង ស្ថិតក្នុងឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» វិញ។ យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា «ក្រុមការងារអភិរក្សសត្វព្រៃសួនសត្វភ្នំតាម៉ៅ មកយកសត្វខ្លាដែលបុរសជនជាតិចិនចិញ្ចឹម នៅក្នុងភោជនីយដ្ឋានខាងលើដោយបានទទួលព័ត៌មាន ហើយអាជ្ញាធរថា គាត់មិនបានដឹងថាមានបុរសជនជាតិចិនចិញ្ចឹមខ្លាដំបងនេះដែរ»។ អាជ្ញាធរបានបន្តថា សត្វខ្លាដំបងនេះ ត្រូវបានម្ចាស់ដាក់នៅចំហៀងខាងកើតនៃភោជនីយដ្ឋាន ដែលមានដាក់បំពាក់ដោយម៉ាស៉ីនត្រជាក់២៤ម៉ោង លើ២៤ម៉ោង និងរាល់ថ្ងៃថៅកែចិន ជាអ្នកឱ្យចំណីរាល់ថ្ងៃ ឬ២ថ្ងៃ ឱ្យម្ដង ប៉ុន្តែមួយរយៈពេលនេះបាត់ថៅកែធំ មិនឃើញឱ្យចំណី
October 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រកាសចេញលទ្ធផល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ សម្រាប់រាជធានីភ្នំពេញ និងខេត្ដកណ្ដាល ខណៈតាមបណ្ដាខេត្ដផ្សេងៗ នឹងប្រកាសចេញលទ្ធផល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រកាសលទ្ធផល គឺអនុវត្ដទៅតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា
October 29, 2024 - ព័ត៌មានជាតិ
(ប៉េកាំង)៖ នៅថ្ងៃពុធសប្តាហ៍នេះ ចិននឹងបញ្ជូនអវកាសយានិក៣នាក់ទៀត ឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន ខណៈវាគឺជាបេសកកម្មសរុបលើកទី១៤ហើយ របស់ប្រទេសចិន ក្នុងការបញ្ជូនមនុស្សឡើងទៅទីអវកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤។ ក្នុងចំណោមបេសកកម្មទាំង១៤នោះ បេសកកម្មចំនួន៨ គឺជាការធ្វើដំណើរទៅកាន់ស្ថានីយ Tiangong ដែលជាស្ថានីយអវកាស ចិនសាងសង់ឡើងដោយខ្លួនឯង។ បេសកកម្មចុងក្រោយគេ ហៅថា Shenzhou-19 នឹងដឹកនាំដោយអវកាសយានិក ឈ្មោះ Cai Xuzhe ដែលធ្លាប់បានស្ថិតក្នុងបេសកកម្ម Shenzhou-14 កាលពីខែមិថុនា ឆ្នាំ២០២២។ សម្រាប់អវកាសយានិក ២នាក់ទៀត គឺ Song
October 29, 2024 - ព័ត៌មានជាតិ
(ប៉េកាំង)៖ នៅថ្ងៃទី ២៩ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិ។ លោក Xi Jinping បានលើកឡើងថា បន្ទាប់ពីព្រះអង្គទ្រង់ឡើងគ្រងរាជសម្បត្តិមក ព្រះអង្គបានរួមព្រះរាជវិភាគទានយ៉ាងសំខាន់ ចំពោះសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងការស្តារឡើងវិញ និងការផ្លាស់ប្តូរអន្តរជាតិរបស់កម្ពុជា ហើយបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតមក ដើម្បីផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី រវាងចិននិងកម្ពុជា។ ក្រោមការដឹកនាំរួមរបស់ភាគីទាំងពីរ សហគមន៍រួមវាសនារវាងចិននិងកម្ពុជា បានឈានចូលយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ក្របខ័ណ្ឌសហប្រតិបត្តិការ “ត្បូងពេជ្រ
October 29, 2024 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានប្រកាសជាផ្លូវការក្រុងបាត់ដំបងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី និងប្រគល់ពានដល់រដ្ឋបាលក្រុងបាត់ដំបង នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់លោក សុខ លូ អភិបាលខេត្តបាត់ដំបង តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា រដ្ឋលេខា-អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល លោក លាង វាសនា អភិបាលក្រុងបាត់ដំបង សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការនានាជុំវិញខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ យុវជនកាកបាទក្រហម កាយាឫទ្ធិ ក្រុមប្រឹក្សាសង្កាត់នានានៃក្រុងបាត់ដំបង។ លោក សុខ លូ បានលើកឡើងថា កន្លងមក រដ្ឋបាលខេត្តតែងតែបានសហការជាមួយមន្ទីរជំនាញនានាលើគ្រប់វិស័យ
October 29, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែតលា ឆ្នាំ២០២៤ បានអញ្ជើញបើកព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា គឺជាព្រឹត្តិការណ៍ដើម្បីចូលរួមអបអរសាទរ ខួបលើកទី២០ នៃកាយាងសោយព្រះសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា នេះ
October 29, 2024









