Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហើបអំពីគម្រោងក្នុងការរៀបចំក្រុងថ្មី ដោយត្រូវកំណត់ឲ្យបានច្បាស់លាស់តំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋានផ្សេងៗ មិនឲ្យនៅប្រមូលផ្ដុំគ្នានោះឡើយ ចៀសវាងផលរំខាន់ដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការបង្ហើបពីគម្រោងក្នុងកំណត់ទីតាំងដោយចែកឲ្យដាច់ពីតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មើលឃើញថា នៅពេលបច្ចុប្បន្ននេះតំបន់ទាំងអស់នោះបានប្រមូលផ្ដុំគ្នា ដោយមិនមានការកំណត់ច្បាស់លាស់ ដូច្នេះក្នុងករណីក្រុងថ្មីត្រូវបានបង្កើត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរៀបចំផែនការមេក្នុងការកំណត់នេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំតែងតែឲ្យគិតនៅពេលរៀបចំក្រុងថ្មី

    November 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា ដើម្បីជួយជំរុញដល់ការងើបឡើងវិញនៃវិស័យអចលទ្រព្យកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបន្តអនុគ្រោះឱ្យរួចពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ រហូតដល់ដាច់ឆ្នាំ២០២៥ បើទោះបីផ្ទះនោះមានកិច្ចសន្យាទិញ-លក់ មុនឆ្នាំ២០២០ក៏ដោយ។ បន្ថែមលើសពីនេះ សម្តេចបវរធិបតីក៏កំពុងរៀបចំឱ្យមានការលើកទឹកបន្ថែមទៀត ដោយអនុញ្ញាតឱ្យអ្នកទិញផ្ទះលើកទី១ តម្លៃ២១ម៉ឺនដុល្លារចុះក្រោម ក៏ទទួលបានការលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិផងដែរ។ ការថ្លែងរបស់សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា​ «អ្នកទិញមុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ [គោលការណ៍ដែលសម្តេចតេជោប្រកាស] អត់បានការអនុគ្រោះពន្ធប្រថាប់ត្រាទេ។

    November 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ថា ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដើម្បីលក់គម្រោង «ផ្សារ ជីស៊ី អូរឫស្សី» ហើយ។ សេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្ម អភិវឌ្ឍអចលនវត្ថុពី ន.អ.ប. ដើម្បីលក់គម្រោង ផ្សារ ជីស៊ី

    November 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយបានទទួលការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនកម្លាំងវរសេនាតូចចល័ត កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២នាក់ គឺលោកអនុសេនីយ៍ទោ ហួត ភ័ស និងលោកនាយចំណង់ ផេង ប៊ុនសុផស់ ទៅចូលរួមជាមួយ ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើងដៃអាស៊ាន កងទ័ពជើងគោក (AARM 32/2024) នៅប្រទេសហ្វីលីពីន។  ជាលទ្ធផលសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានមេដាយចំនួន០៣គ្រឿង ជូនដល់អង្គភាពរួមមាន៖

    November 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាស់តឿនអភិបាលរាជធានី ខេត្ត ត្រូវប្រញាប់រូតរះចែកបណ្ណដីធ្លីជូនប្រជាពលរដ្ឋ និងណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លី ដែលធ្វើឱ្យជម្លោះដីធ្លីបានថយចុះជាលំដាប់ និងពន្លឿនការចេញប័ណ្ណក្បាលដីជូនពលរដ្ឋឱ្យចប់នៅឆ្នាំ២០២៩ ខាងមុខ។ ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបន្ថែមថវិកា ១០០លានដុល្លារ ដើម្បីជំរុញការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានចប់នៅក្នុងអាណត្តិទី៧នេះ។ ការជំរុញការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ដើម្បីដោះស្រាយទំនាស់ដីធ្លីឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ និងកំណត់ព្រំដីសម្រាប់ឈានទៅពន្លត់ភ្លើង មិនមានភាពច្បាស់លាស់។

    November 27, 2024
  • ព័ត៌មានជាតិ

    សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួន ក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន៦៥០កន្លែង ពីក្រុមហ៊ុនធំៗ ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា ក្រុមហ៊ុន អ៊ិនធើណេត ONLINE, ធនាគារ BIC BANK, សណ្ឋាគារ KVL, មីក្រូហិរញ្ញវត្ថុ JACCS

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា រួមមាន៖ ភ្នំពេញ, សៀមរាប និងព្រះសីហនុ ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៥លាននាក់ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ (រយៈពេល ១០ខែ) ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវ អាកាសសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាប-ព្រះសីហនុ/ PNH

    November 26, 2024
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកានេះថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូន យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងការវាយប្រហារពេញមួយយប់កន្លងទៅនេះ មកលើអ៊ុយក្រែន ដោយបង្កឱ្យខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធថាមពល តាមតំបន់មួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ដោយសំដៅទីលើដ្រូនអ៉ីរ៉ង់ កងទ័ពអាកាសអ៊ុយក្រែនបញ្ជាក់ថា ការវាយប្រហារកាលពីយប់មិញ សត្រូវប្រើប្រាស់ដ្រូន Shahed និងប្រភេទផ្សេងទៀតសរុបចំនួន ១៨៨គ្រឿង។ កងកម្លាំងការពារដែនអាកាស បាញ់ទម្លាក់ដ្រូនរុស្ស៉ីបាន ៧៦គ្រឿង នៅទូទាំង ១៧តំបន់ ខណៈដែល ៩៥គ្រឿងផ្សេងទៀតបានបាត់ចេញពីរ៉ាដា ឬធ្លាក់ ដោយសារប្រព័ន្ធរំខានអេឡិចត្រូនិច។ ទីក្រុងមូស្គូ ក៏បានបាញ់មីស៉ីលបាលីស្ទីគ Iskander-M ចំនួន ៤គ្រាប់ផងដែរ។

    November 26, 2024
  • PR

    ទីក្រុងប៉ោយប៉ែត ជាក្រុងមួយដែលមានសក្ដានុពល ក្នុងវិស័យ សេដ្ធកិច្ច ហេដ្ឋារចនាសម្ព័ន្ធវិស័យសាងសង់ វិស័យកសិកម្ម និងឧស្សាហកម្មជា ជាពិសេសជាទីក្រុងដ៏ស្រស់ឆើតឆាយពន្លឺភ្លើងពណ៏ដ៏ស្រស់ស្អាតជាពេលរាត្រី។ ថ្មីៗនេះ ទីក្រុងឆើតឆាយមួយនេះបានទាក់ទាញមនុស្សម្នារ ប្រមូលផ្ដុំគ្នាភ្លូកទឹកភ្លូកដីដូចទឹកបាក់ទំនប់ប្រមាណជិត ១៥មុឺននាក់ ក្នុងរយៈពេលត្រឹមតែ ២រាត្រីប៉ុណ្ណោះ នៅថ្ងៃទី 22-23 ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនខ្នាតយក្ស GANZBERG បានបង្កើតមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដែលមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗ រួមមាន ឧកញ៉ា ខេមរៈ សិរីមន្ត ខេម គូម៉ា ម្ចាស់បទអាម៉េចទេស Kigchi tempo តារាកំប្លែងជើងចាស់តែតាន់ នាយក្រឹម នាយកុយ និង តារាល្បីៗជាច្រើនដួងទៀត។

    November 26, 2024