Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ អគ្គិភ័យបានឆាបឆេះរោងចក្រ​មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២៖១០នាទីយប់រំលងអាធ្រាត​ ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០២៤ ស្ថិតចំណុចរោងចក្រ​ ជិន​ យូហ្វេង​ ភែកឃីង​ ខាថិន​ ឯ.ក​ ផលិតក្រដាសកាតុង​ ផ្លូវបេតុង​ ភូមិស្រែកជំរៅ​ សង្កាត់ចោមចៅទី០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យបណ្តាញព័ត៌មាន​ Fresh News ដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ

    October 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់និងមានសក្តានុពលខ្ពស់។ ការណែនាំរបស់សម្តេចធិបតី ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នាវិមានសន្តិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សូមជម្រាបថា ថ្មីៗកន្លងទៅនេះ កម្ពុជាបាននាំក្បាច់គុនល្បុកតោ ទៅសម្ដែងនៅខេត្តហឺណាន ប្រទេសចិន ក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ។ កាលពីខែមេសា ឆ្នាំ២០២៤ នាពេលកន្លងទៅ

    October 26, 2024
  • ព័ត៌មានអន្តរជាតិ

    (ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ បានអះអាងថាខ្លួនបានបើកការវាយប្រហារលើអ៉ីរ៉ង់ ដោយកំណត់គោលដៅលើទីតាំងយោធាជាការសងសឹកទៅ នឹងទីក្រុងតេហេរ៉ង់ សម្រាប់ការបាញ់មីស៊ីលបាលិស្ទីគលើអ៉ីស្រាអែលកាលពីដើមខែតុលាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការវាយប្រហារសងសឹករបស់អ៉ីស្រាអែល ត្រូវបានគេរំពឹងទុករួចជាមុនទៅហើយ បន្ទាប់ពីមេដឹកនាំអ៉ីស្រាអែលព្រមានថាត្រូវតែសងសឹកអ៉ីរ៉ង់វិញ សម្រាប់ការបាញ់ស្រោចមីស៊ីលបាលិស្ទីគ លើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា ដោយប្រើមីស៊ីលបាលិស្ទីគប្រហែលជិត២០០គ្រាប់ ហើយដែលនេះជាការវាយប្រហារដោយផ្ទាល់ជាលើទី២ ប្រឆាំងអ៉ីស្រាអែលក្នុងរយៈពេល ៦ខែ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងកម្លាំងការពារអ៉ីស្រាអែល IDF បានគូសបញ្ជាក់ដូច្នេះថា «ជាការឆ្លើយតបទៅនឹងការវាយប្រហារពីរបបដឹកនាំក្នុងប្រទេសអ៉ីរ៉ង់ ប្រឆាំងនឹងអ៉ីស្រាអែល ឥលូវ កងកម្លាំងការពារអ៉ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសដោយកំណត់គោលដៅជាក់លាក់លើទីតាំងយោធានៅក្នុងប្រទេសអ៉ីរ៉ង់»។ IDF បន្ថែមទៀតថា «សមត្ថភាព ការពារ និងវាយលុករបស់យើង គឺត្រៀមលក្ខណៈយ៉ាងពេញលេញ»។

    October 26, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ កំពូលមហាសេដ្ឋីដែលចូលចិត្តធ្វើអ្វីប្លែកពីគេ Elon Musk បានកើនឡើងទ្រព្យសម្បតិ្តសុទ្ធចំនួន ៣៣.៥ពាន់លានដុល្លារបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពោលបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើងមួយរំពេច និងជាការកើនឡើងច្រើនបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Economic times ។ ភាគហ៊ុន Tesla បានបញ្ចប់ការជួញដូរជាមួយការកើនឡើង ២២% និងប្រែទៅជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បានរាយការណ៍ពីប្រាក់ចំណេញកើនឡើងប្រចាំត្រីមាសឆ្នាំ២០២៣។ Elon Musk បានព្យាករណ៍ថា នឹងមានការកើនឡើងបន្តរហូតដល់ ៣០% នៃការលក់រថយន្តនៅឆ្នាំក្រោយ ដែលជំរុញដោយប្រភេទរថយន្ត Cybertruck។ នេះជាការកើនឡើងលើកដំបូង បន្ទាប់ពីប្រាក់ចំណូលបានធ្លាក់ចុះបួនត្រីមាសជាប់គ្នា ដោយសារតែមានការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីៗ។

    October 25, 2024
  • PR

    កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានដឹកនាំគណៈប្រតិភូ យកថវិកាចំនួនសរុប ២៥០,០០០,០០០រៀល បរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកា ២៥០,០០០,០០០រៀលនេះ គឺជាចំនួនទឹកប្រាក់សរុប ដែលក្រុមហ៊ុនទទួលបាន បន្ទាប់ពីការដាក់ដំណើរការយុទ្ធនាការកៀរគរថវិកា ២៥,០០០រៀលក្នុងម៉ូតូគ្រឿង ពីការលក់ ម៉ូតូហុងដា រយៈពេល២៥ថ្ងៃ នៅ ២៥ខេត្តរាជធានីក្រុង នៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសគម្រប់ខួបលើកទី 25ឆ្នាំ ក្រុមហ៊ុន NCX បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដ៏យូរអង្វែងជួយដល់សង្គមតាមរយៈយុទ្ធនាការបរិច្ចាគថវិកា ២៥,០០០រៀល ក្នុងមួយគ្រឿង ពីការលក់ម៉ូតូ ហុងដាឌ្រីមស៊េរីថ្មី ក្នុងរយៈពេល ២៥ថ្ងៃ

    October 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សិល្បករ-សិល្បការិនីប្រមាណជាង៥០០នាក់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២។ នេះបើតាមការបញ្ជាក់របស់លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍មួយនេះ។ ការវិលត្រឡប់មកវិញជាលើកទី២នេះ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សិល្បៈវប្បធម៌ដ៏ធំ នៅចុងឆ្នាំ២០២៤នេះ ដែលជាការរួមបញ្ចូលគ្នានៃព្រឹត្តិការណ៍ពីរក្នុងពេលតែមួយ។ នោះគឺទី១ កម្មវិធី «ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ» ដែលជាព្រឹត្តិការណ៍សម្តែងយ៉ាងអស្ចារ្យពីវីរភាពព្រះបាទជ័យវរ្ម័នទី៧ ដោយមានសិល្បករ-សិល្បការិនី ចូលរួមសម្តែងប្រមាណ៥០០នាក់ នៅក្នុងបរិវេណប្រាសាទអង្គរវត្តតែម្តង។ ទី២ គឺកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលការបង្ហាញពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ផ្សារភ្ជាប់នឹងប្រាង្គប្រាសាទ ក៏ដូចជាតំបន់ទេសចរណ៍ល្បីៗ ការដាក់តាំងបង្ហាញម្ហូបអាហារបែបខ្មែរ និងការស្វាគមន៍ធ្វើយ៉ាងណាផ្ដល់ស្នាមញញឹម

    October 25, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ កញ្ចប់ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ២០២៤ របស់នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft លោក Satya Nadella បានកើនឡើង ៦៣ភាគរយ ឈានដល់ចំនួនសរុប ៧៩.១លានដុល្លារ។ ការកើនឡើងនេះ ត្រូវបានគេរាយការណ៍ថា ស្របពេលដែលតម្លៃក្រុមហ៊ុនរបស់ Microsoft ហក់ឡើងខ្ពស់ដល់ទៅ ៣ពាន់ពាន់លានដុល្លារ ដែលជម្រុញដោយក្រុមហ៊ុនផលិត​ Chat GPT គឺ OpenAI ក្នុងការចេញផ្សាយនូវបញ្ញាសិប្បនិមិត្ត AI។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។ ប្រភពបានបង្ហាញថា ក្នុងឆ្នាំ២០២៤ នេះ លោក

    October 25, 2024
  • ព័ត៌មានជាតិ

    (ញូវដេលី)៖ អាជ្ញាធរនិយាយថា ព្យុះសីក្លូនត្រូពិក បានបោកបក់មកលើតំបន់ឆ្នេរភាគខាងកើត នៃប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី២៥ ខែតុលានេះ បណ្តាលឱ្យបាក់រលំដើមឈើ បង្គោលភ្លើង និង​ទឹក​ជន់​លិច​តំបន់​មួយ​ចំនួន ខណៈមិន​មាន​អ្នក​ស្លាប់ ឬ​របួស​ត្រូវ​បាន​គេ​រាយការណ៍នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នាយកដ្ឋាន​ឧតុនិយម បានឱ្យដឹងថា ​ព្យុះស៉ីក្លូន Dana​ ធ្លាក់ចុះមកលើរដ្ឋ Odisha ពេញមួយយប់ថ្ងៃព្រហស្បតិ៍ ជាមួយនិងល្បឿនខ្យល់ពី ១០០ទៅ១១០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកម្លាំងខ្យល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែបាន​ចុះ​ខ្សោយ​ទៅ​ជា​ព្យុះ​ស៉ីក្លូនត្រូពិក ​នៅ​វេលាថ្ងៃត្រង់​។ គេរំពឹងថា ព្យុះនេះនឹងចុះខ្សោយបន្ថែមទៀត មកជាការធ្លាក់ភ្លៀងខ្លាំង នៅពេលរសៀល។ រដ្ឋ Odisha

    October 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ សាររំលែកទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន

    October 25, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សារចៅក្រុមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ មានលោក ហុក ពៅ ជាប្រធានក្រុមប្រឹក្សា លោក តុប ឈុនសុង លោក អ៊ួង វុទ្ធា ជាចៅក្រមប្រឹក្សា និងមានលោក ឆាយ ហុង ជាតំណាងអយ្យការ បានបើកសវនាការលើសំណុំរឿងក្រុមឧក្រិដ្ឋជនប្រដាប់អាវុធដែលបានធ្វើសកម្មភាពសម្រុកចូលទៅរំដោះ មេក្លោងគ្រឿងញៀនម្នាក់នៅក្នុងមន្ទីរពេទ្យមួយកន្លែងកណ្តាលក្រុងសៀមរាប ហើយអ្នកទោសដែលពួកគេរំដោះនោះជាមេក្លោងឧក្រិដ្ឋជនជាតិចិន ហើយត្រូវអនុវត្តទោស៥២ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ហើយបញ្ជាឲ្យជួញដូរចេញពីពន្ធនាគារថែមទៀត។ ដោយសារតែជនត្រូវចោទមានចំនួនច្រើនរហូតដល់១២នាក់ ហើយការសួរដេញដោលនូវចម្លើយពីក្រុមមជនត្រូវចោទច្រើន និងមានខ្លះជាជនជាតិបរទេសផង ទើបធ្វើឱ្យដំណើការសវនាការមិនអាចបញ្ចប់បាន។ ដោយសារពេលវេលានេះ ទើបប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ លោក ហុក

    October 25, 2024