- Liny Chan
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ នាយកប្រតិបត្តិកម្មវិធី TikTok លោក Shou Zi Chew ត្រូវបានរាយការណ៍មកថាបានស្វែងរកយោបល់និងធាតុចូលមួយចំនួនអំពីបញ្ហារបស់ខ្លួននៅសហរដ្ឋអាមេរិកពីមហាសេដ្ឋី Elon Musk ដែលគេស្គាល់ថាជាទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump។ នេះបើយោងតាមកាសែត Wall Street Journal បានរាយការណ៍នាពេលថ្មីៗនេះ និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍បានបន្ថែមថា លោក Chew បានសរសេរសារជាមួយ Elon Musk ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបានស្នើសុំយោបល់ពីមហាសេដ្ឋីរូបនេះលើប្រធានបទជាច្រើន ចាប់ពីការគ្រប់គ្រងចូលដល់គោលនយោបាយបច្ចេកវិទ្យាដ៏មានសក្តានុពល។ យ៉ាងណាមិញ ជុំវិញរបាការណ៍នេះ ទាំង
November 25, 2024 - ព័ត៌មានជាតិ
(តូក្យូ)៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា បានរាយការណ៍ថាជប៉ុន និងសហរដ្ឋអាមេរិកមានបំណងបង្កើតផែនការយោធារួមគ្នាមួយ ដើម្បីត្រៀមបង្ការ សម្រាប់ស្ថានការណ៍អាសន្នណាមួយនៅតៃវ៉ាន់ ក្នុងនោះរួមមានទាំងការដាក់ពង្រាយមីស៊ីលផងដែរ។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក និងជប៉ុន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Kyodo បានឱ្យដឹងទៀតថានៅក្រោមផែនការខាងលើដែលត្រូវបានរំពឹងថាអាចនឹង ត្រូវអនុវត្តតាមនៅខែក្រោយនេះ សហរដ្ឋអាមេរិកនឹងដាក់ពង្រាយអង្គភាពមីស៊ីលទៅកាន់កោះ Nansei នៃខេត្ត Kagoshima ស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន និងខេត្ត Okinawa ព្រមទាំងហ្វីលីពីន។ បើតាម Kyodo អង្គភាពម៉ារីនអាមេរិក Marine Littoral Regiment ដែលមានបំពាក់ដោយប្រព័ន្ធមីស៊ីល HIMARS និងអាវុធដទៃទៀត នឹងត្រូវបានដាក់ពង្រាយទៅ
November 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានថ្លែងថា សេដ្ឋកិច្ចកម្ពុជាមានកំណើនជាង ៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ មុនវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ ហើយកម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩។ ការថ្លែងរបស់សម្តេចធិបតីធ្វើឡើង ក្នុងឱកាសអញ្ជើញក្នុងពិធីបើកជាផ្លូវការនៃសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចធិបតីបានថ្លែងទៀតថា ផ្លែផ្កានៃការអភិវឌ្ឍរបស់កម្ពុជា ត្រូវបានចែករំលែកដល់តំបន់ជនបទដាច់ស្រយាលទូទាំងប្រទេសផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សូចនាករសង្គមគន្លឹះមួយចំនួន គឺជាសក្ខីភាពជាក់ស្តែង ដែលបង្ហាញពីការអភិវឌ្ឍប្រកប ដោយបរិយាប័ន្នរបស់កម្ពុជា តួយ៉ាងរួមមាន៖
November 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានរយៈពេល១៩ឆ្នាំហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូទៀតផង ដែលនេះជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។ ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។
November 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ បង្កឡើងដោយក្មេងទំនើង ឈ្មោះក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្នួល (BSL) ដោយចៅក្រមបានចេញដីកាឃុំពួកគេដាក់ពន្ធនាគារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៤៩៧ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារ មរណភាពនៃជនរងគ្រោះ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលមានជនត្រូវចោទមានខ្លួនចំនួន ៩នាក់។ គឺ១៖ ឈ្មោះ ឈាង លីហួ ភេទប្រុស
November 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានច្រានចោល និងបានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការរាំងស្ទះដូចការផ្សព្វផ្សាយនូវព័ត៌មានមិនពិតនោះទេ តែក្រុមការងារជំនាញកំពុងរៀបចំនីតិវិធីតាមដំណាក់កាលៗ ដោយកំណត់និយាមការពីផលប៉ះពាល់ ជាពិសេសការដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋពាក់ព័ន្ធនឹងគម្រោងព្រែកជីកនេះ។ ការចេញមកច្រានចោល និងបញ្ជាក់យ៉ាងច្បាស់ពីដំណើរព្រែកជីកហ្វូណនតេជោ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយព័ត៌មានថា ដំណើរការជីកព្រែកហ្វូណនតេជោ ត្រូវបានផ្អាកដោយសារតែក្រុមហ៊ុនដៃគូ មិនមានថវិកាវិកាគ្រប់គ្រាន់ដើម្បីបន្តសកម្មភាពរបស់ខ្លួនបន្តទៀត។ ចំពោះការចេញផ្សាយព័ត៌មាននេះ គឺជាការផ្សព្វផ្សាយព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យមានការភ័ន្តច្រឡំពីសំណាក់មហាជន មកលើរាជរដ្ឋាភិបាល។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការព្យាយាមផ្សព្វផ្សាយប្រឌិតព័ត៌មានមិនពិតនានាផ្ទុយពីស្ថានភាពរបស់កម្ពុជា ជាពិសេសបញ្ហាដំណើរការជីកព្រែកហ្វូណនតេជោ ពីសំណាក់អ្នកនយោបាយដែលអាចក្តាប់បានព័ត៌មានជាច្រើនជាចំណុចមួយមិនឱ្យមានការឯកភាពជាតិខ្មែរតែមួយ តាមរយៈរុញឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ មានមន្ទិលសង្ស័យរវាងខ្មែរ និងខ្មែរគ្នាឯង។
November 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានពន្យល់អំពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា បន្ទាប់ពីមានការលើកឡើងមួយចំនួន តាមបណ្តាញសង្គមថាតម្លៃស្រូវធ្លាក់ចុះ។ លោក ហ្វីណង់ ថា ព័ត៌មាននៃអំពីតម្លៃស្រូវ គឺតែងតែកើតឡើង នៅរដូវប្រមូលផលស្រូវ ជារៀងរាល់ឆ្នាំ។ លោកថា តម្លៃស្រូវកំពុងវិញត្រឡប់ទៅរកស្ថានភាពដើមវិញមុនឆ្នាំ២០២៣ ក្រោយប្រទេសឥណ្ឌាចាប់ផ្តើម បើកនាំចេញអង្ករសឡើងវិញ បន្ទាប់ពីបិទមួយរយៈពេល ដោយសារបារម្ភពីសន្តិសុខស្បៀង ដោយសារបញ្ហាអាកាសធាតុ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឃឹម ហ្វីណង់ ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពថ្លៃស្រូវ និងភាពចាំបាច់នៃការជ្រើសរើសពូជស្រូវ យុទ្ធសាស្ត្ររបស់កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
November 23, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងនាំយកម៉ូតូចំនួន ១២គ្រឿងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ និទ្ទេស A ចំនួន១២នាក់ នៅទូទាំងស្រុកស្ទោង។ នៅក្នុងពិធីដ៏អធិកអធមនេះមានការចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង សមាជិក សមាជិកា គណៈកម្មាធិការគណបក្សស្រុក ក្រុមប្រឹក្សាស្រុក យុវជនស្រុក
November 23, 2024 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីនឹងបន្តធ្វើតេស្តមីស៉ីលបាលិស្ទីគ មានល្បឿនលឿនជាងសំឡេង Oreshnik ដែលជាស៊េរីថ្មី នៅក្នុងសមរភូមិជាក់ស្តែង ខណៈប្រទេសរបស់លោកមានមីស៉ីលទាំងនេះ ក្នុងស្តុករួចស្រេច សម្រាប់ការប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ពូទីន បានលើកឡើងដូចខាងលើ មួយថ្ងៃបន្ទាប់ពីរុស្ស៉ីបានបាញ់ មីស៉ីលបាលិស្ទីគប្រភេទ IRBM នោះ វាយប្រហារលើអ៊ុយក្រែន ជាលើកដំបូងបំផុត ដោយលោកអះអាងថា វាគឺជាវិធានការឆ្លើយតប ក្រោយអ៊ុយក្រែនបានប្រើមីស៉ីលបាលិស្ទីគរបស់អាមេរិក និងមីស៉ីលគ្រូសរបស់ចក្រភពអង់គ្លេស
November 23, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ បន្ទាប់ពីនិយតករសុខភាពកាណាដា (Health Canada) យល់ព្រមឱ្យក្រុមហ៊ុនផលិតឈីបសម្រាប់ដាំក្នុងខួរក្បាលមនុស្ស Neuralink របស់កំពូលមហាសេដ្ឋីលោក Elon Musk ធ្វើការសាកល្បងលើទឹកដីខ្លួនហើយនោះ។ នាពេលថ្មីៗនេះ ក្នុងភាពជាដៃគូរវាង Neuralink គ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទកាណាដា កំពុងស្វែងរកអ្នកជំងឺ ៦នាក់ដើម្បីចូលរួមក្នុងការសាកល្បងព្យាបាលជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការសាកល្បងនេះមានឈ្មោះថា CAN-PRIME (Canadian Precise Robotically Implanted Brain-Computer Interface) ហើយនឹងប្រព្រឹត្តិទៅនៅ University Health Network (UHN) ក្នុងទីក្រុង
November 23, 2024









