- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២៤នេះ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ១០០០នាក់ និងមន្រ្តីអគ្គនាយកដ្ឋានរតនាគារជាតិ ១០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ដោយឡែក ការប្រឡងប្រជែងជ្រើសរើស សិស្សមន្រ្តីក្រមការ និងសិស្សមន្រ្តីជាន់ខ្ពស់ នឹងរៀបចំនៅថ្ងៃទី២៤ ខែវិច្ឆិកា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងប្រជែងនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជ្រើសរើស និងកាត់វិញ្ញាសារពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ ការប្រឡងប្រជែងជ្រើសរើស មន្រ្តីកសិកម្មឃុំចំនួន១០០០នាក់ មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន៥៦៣៧នាក់។ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០នាក់
November 23, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ កាលពីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា រដ្ឋាភិបាលអូស្រ្តាលី បានឱ្យដឹងថា ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត បន្ទាប់ពីបានទទួលទានស្រា ដែលសង្ស័យមានសារធាតុពុល នៅទីក្រុងមួយក្នុងប្រទេសឡាវ ខណៈវាគឺជាករណីស្លាប់សរុបទី៦។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ ស្រ្តីវ័យក្មេងអាយុត្រឹម១៩ឆ្នាំខាងលើ បានស្លាប់នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ជាទីដែលរូបនាង ត្រូវបានបញ្ជូនទៅសង្រ្គោះជាបន្ទាន់។ រីឯមិត្តភក្តិរបស់នាង ក៏បានបាត់បង់ជីវិតផងដែរ កាលពីថ្ងៃព្រហស្បតិ៍ នៅមន្ទីរពេទ្យថៃមួយផ្សេងទៀត។ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បាននិយាយថា អូស្រ្តាលីនឹងបន្តកិច្ចប្រឹងប្រែង ជាមួយអាជ្ញាធរឡាវ ក្នុងការស៉ើបអង្កេតសោកនាដកម្មនេះ។ រដ្ឋាភិបាលឡាវ បានចេញមុខសម្តែងការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ជីវិតជាបន្តបន្ទាប់ នៃភ្ញៀវទេសចរបរទេស ហើយបានបន្ថែមថា
November 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងឈ្មោះ ក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្មល (ESL) មានគ្នាសរុបចំនួនប្រហែល២០នាក់ ប្រដាប់ដោយដាវចំនួន២ដើម បានធ្វើសកម្មភាពធាក់ ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួស និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកជនរងគ្រោះម្នាក់ទៀត ត្រូវបានក្រុមក្មេងទំនើងវាយ និងកាប់ត្រូវកែងដៃខាងស្ដាំរងរបួសធ្ងន់រួចក្រុមក្មេងទំនើងខាងលើ ក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងខាងលើក៏បានប្រើប្រាស់ដាវចំនួន២ដើម ធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះម្នាក់ជាច្រើនដាវ ចំខាងស្ដាំបណ្តាលឲ្យរង របួស នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវលេខ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
November 23, 2024 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានព្រមានកម្ទេចទីតាំងសត្រូវរបស់ខ្លួន តាមរយៈការប្រើមីស៊ីលបាលីស្ទីក Oreshnik ដែលជាមីស៊ីលមានល្បឿនលឿនជាងសំឡេង១០ដង និងធ្វើដំណើរក្នុង៣០នាទីបានរយៈចម្ងាយជាង៥៤០០គីឡូម៉ែត្រ។ មីស៊ីលបាលីស្ទីកលឿនជាងសំឡេង Oreshnik នេះ ត្រូវបានប្រើប្រាស់លើកដំបូងកាលពីថ្ងៃទី ២១វិច្ឆិកា បាញ់ដាក់លើក្រុងឧស្សាហកម្ម Dnepropetrovsk ដែលជាមជ្ឈមណ្ឌលផលិតអាវុធដ៏ ធំមួយរបស់អ៊ុយក្រែន។ លោក វ្លាឌីមៀរ ពូទីន បានថ្លែងតាមសារមួយប្រាប់ពលរដ្ឋរុស្ស៊ីតាមការផ្សាយទូរទស្សន៍ថា «យើងកំពុងអភិវឌ្ឍមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី Oreshnik ដើម្បីឆ្លើយតបទៅនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការផលិត និងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីជាងនៅក្នុងតំបន់អឺរ៉ុប និងតំបន់អាស៊ីប៉ាស៊ីហ្វិក»។មេដឹកនាំរុស្ស៊ី បានថ្លែងថា មីស៊ីលបាលីស្ទីកលឿនជាងសំឡេង Oreshnik នេះ ធ្វើដំណើរក្នុងល្បឿន Mach
November 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានប្រាប់វិស័យឯកជន ត្រៀមខ្លួនទាញយកអត្ថបទប្រយោជន៍ ពីប្រព័ន្ធអនុគ្រោះពន្ធ GSP+ (Generalised Scheme of Preferences Plus) បន្ទាប់ពីកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០២៩។ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខនេះ ដែលមានន័យថា កម្ពុជានឹងអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។ លោកស្រីបានគូសបញ្ជាក់ថា នៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នោះភាពអនុគ្រោះពន្ធនានា ដែលកម្ពុជាទទួលបានដូចជា EBA និង GSP ជាដើម នឹងត្រូវបានកាត់បន្ថយបន្តិចម្តងៗ
November 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អនុវត្តតាមសេចក្តីជូនដំណឹង, គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានចុះផ្សព្វផ្សាយ និងចែកលិខិតជូនដំណឹងណែនាំដល់បងប្អូនអាជីវករ ដែលកំពុងធ្វើអាជីវកម្មលើចិញ្ចើមផ្លូវសាធារណៈ តាមបណ្តោយផ្លូវផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ និងផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ ក្នុងខណ្ឌច្បារអំពៅ ឱ្យបញ្ឈប់នូវការលក់ដូរទាំងឡាយនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាបន្ទាន់ តាមរយៈសេចក្តីជូនដំណឹងអាជ្ញាធរខណ្ឌច្បារអំពៅ សូមបងប្អូនអាជីវកទាំងអស់មេត្តាចូលរួមអនុវត្ត និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាបាននូវអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ។ សូមបញ្ជាក់ថា អាជ្ញាធរខណ្ឌបានទុករយៈពេល ៣ថ្ងៃ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានយកចិញ្ចើមផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានមុនីវង្ស រហូតដល់មាត់ទន្លេតំបន់ច្រាំងបាក់ និងតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស រហូតដល់ធនាគារ ABA
November 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់ និងចាត់ឱ្យទៅបំពេញការងារ ជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
November 23, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ រដ្ឋសភាបារាំង បានជូនដំណឹងនៅក្នុងអ៊ីមែលមួយទៅកាន់សមាជិកសភានៅថ្ងៃពុធសប្តាហ៍នេះថា គណនី Telegram ជាច្រើនដែលជាកម្មសិទ្ធិរបស់សមាជិកសភាបារាំងត្រូវបាន Hacked ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ POLITICO នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ករណីលួចចូល ឬ Hacked គណនី Telegram នេះត្រូវបានអះអាងថាកើតឡើងដោយការក្លែងបន្លំ/បោកប្រាស់ (ឬ ជាភាសាអង់គ្លេស phishing attacks) ពីពួក Hacker ដោយប្រើឧបាយកលទម្លាក់តំណភ្ជាប់ link ហើយក្នុងនោះមានសមាជិកសភា (MPs) មួយចំនួនបានចុចទៅលើតំណ link ដែលបង្ហាញថា មានរូបថតគ្រូបង្រៀនបឋមរបស់ពួកគេ។តាមរយៈអ៊ីមែលដែលបានផ្ញើទៅសមាជិកសភាបារាំងនៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋសភាបារាំង បានព្រមានឱ្យមានការប្រុងប្រយ័ត្នព្រោះពួក
November 22, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នពីរនាក់ប្ដីប្រពន្ធ ម្ចាស់គ្លីនីកឯកជនឈ្មោះ សុង ហាក់ម៉ារីណា ដែលមានទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវ ក្រោយចាក់ថ្នាំខុសបច្ចេកទេស បណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ រួចយកទៅផ្លុងចោលនៅក្រោមដើមឈើ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ បានឲ្យដឹងថា ក្នុងសំណុំរឿងនេះស្ដ្រីជាប្រពន្ធឈ្មោះ ស៊ុន ហាក់ម៉ារីណា ត្រូវបានចោទប្រកាន់ពីបទ មនុស្សឃាតដោយអចេតនា និងបុរសជាប្ដីឈ្មោះ ហៀង សុងហាក់ ត្រូវបានចោទប្រកាន់ពីបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល និងសមគំនិតក្នុងអំពើលាក់បំបាំងសាកសព និងបទសមគំនិតក្នុងអំពើទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។ សូមរំលឹកថា
November 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងមានផែនការ ស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាត ក្នុងប្រទេសជំហានទី១។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក កែវ រតនៈ ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក កែវ រតនៈ
November 22, 2024









