Liny Chan
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនយក្ស Apple មានពាក្យចចាមអារ៉ាមជាយូរមកហើយថានឹងជំនួស iPhone 16 Plus ទៅជា iPhone 17 Air (ឬ iPhone 17 Slim) នៅឆ្នាំក្រោយ ដោយសារតែម៉ូដែល Plus លក់មិនសូវដាច់ បើធៀបនឹងម៉ូដែលទាំងបួនផ្សេងទៀតដែលក្រុមហ៊ុនបានចេញផ្សាយជារៀងរាល់ឆ្នាំ។ តែអ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ iPhone 17 Air នឹងចេញមកជាមួយនឹងកម្រាស់ស្តើងជាងគេបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ កាលពីសប្តាហ៍មុន មានពាក្យចចាមអារ៉ាមមួយបានអះអាងម៉ូដែល Air ឬ iPhone

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «កម្មវិធីនេះគាំទ្រដល់ការបន្តការប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ច របស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។ លោកស្រីបន្ដថា កម្មវិធីនេះ ផ្តោតលើ

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគរោងចក្រផលិតដែកគ្រប់ប្រភេទ ទំហំទឹកប្រាក់វិនិយោគ៤០លានដុល្លារ ដែលបានស្នើលើកទឹកចិត្តពិសេស ដូចជាពន្ធអាករ ការលើកដាក់ទំនិញពីកំពង់ផែ និង អគ្គិសនីជាដើម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង មន្ត្រីជំនាញ។ ជាលទ្ធផល, ក្រុមការងារបានគាំទ្រ និង ផ្តល់ការសម្របសម្រួលព្រមទាំងការថែទាំវិនិយោគ សម្រាប់គម្រោងនេះឱ្យដំណើរការទៅដោយរលូន និងរីកធំធាត់ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម រួមទាំងការកាត់បន្ថយការនំាចូលដែក និងជំរុញការនាំចេញទៅក្រៅប្រទេស។ សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបាន ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ពានរង្វាន់នេះ ត្រូវបានថ្នាក់ដឹកនាំវិទ្យាស្ថាន KSI ប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័ន​ឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និង​សង្គម​ស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមាន​ឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរ​ឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមាន​ឥទ្ធិពល

    November 26, 2024
  • PR

    ទីក្រុងប៉ោយប៉ែត ជាក្រុងមួយដែលមានសក្ដានុពល ក្នុងវិស័យ សេដ្ធកិច្ច ហេដ្ឋារចនាសម្ព័ន្ធវិស័យសាងសង់ វិស័យកសិកម្ម និងឧស្សាហកម្មជា ជាពិសេសជាទីក្រុងដ៏ស្រស់ឆើតឆាយពន្លឺភ្លើងពណ៏ដ៏ស្រស់ស្អាតជាពេលរាត្រី។ ថ្មីៗនេះ ទីក្រុងឆើតឆាយមួយនេះបានទាក់ទាញមនុស្សម្នារ ប្រមូលផ្ដុំគ្នាភ្លូកទឹកភ្លូកដីដូចទឹកបាក់ទំនប់ប្រមាណជិត ១៥មុឺននាក់ ក្នុងរយៈពេលត្រឹមតែ ២រាត្រីប៉ុណ្ណោះ នៅថ្ងៃទី 22-23 ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនខ្នាតយក្ស GANZBERG បានបង្កើតមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដែលមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗ រួមមាន ឧកញ៉ា ខេមរៈ សិរីមន្ត ខេម គូម៉ា ម្ចាស់បទអាម៉េចទេស Kigchi tempo តារាកំប្លែងជើងចាស់តែតាន់ នាយក្រឹម នាយកុយ និង តារាល្បីៗជាច្រើនដួងទៀត។

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រថយន្ដមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2W-9618 បើកបរក្នុងល្បឿនយ៉ាងលឿនបុកយុវជនម្នាក់ដែលកំពុងជិះម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ រួចបើកគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចស្ដុបបូកគោក ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតូ បានឲ្យដឹងថា រថយន្ដបង្កបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ក៏បុកជាមួយម៉ូតូរបស់ជនរងគ្រោះ ហើយក៏បន្ថែមល្បឿនដើម្បីរត់គេចតែម្ដង ដោយគៀបជាប់ម៉ូតូជនរងគ្រោះនៅខាងក្រោមរថយន្ដអូសបែកផ្កាភ្លើង ក៏រថយន្ដនោះមិនព្រមឈប់នោះដែរ រហូតទាល់តែខ្ទាតម៉ូតូចេញ ដោយបន្សល់ទុកផ្លាកលេខមួយសន្លឹកជ្រុះនៅកន្លែងកើតហេតុ។ ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ វេង ប៊ុនអេង ជាបុគ្គលិកប្រចាំហាង 7-Eleven។ បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    November 26, 2024
  • បច្ចេកវិទ្យា

    កម្មវិធីសម្ពោធ OPPO Find X8 Series បានធ្វើឡើង Raffles Hotel Le Royal ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង ជេនណា | ពេជ្រ វត្តី | ពិធីករ Summer | លោក សេង លន់ (Photographer) | លោក សួង ម៉ារឌី (Photographer) | លោក គីម បូរិន (Photographer)

    November 26, 2024
  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្តើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត ជំនួសជណ្តើរឈើនៅជ្រុងឦសានបច្ចុប្បន្ន ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះតទៅ។ អាជ្ញាធរជាតិអប្សរា ជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាពសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ – ភ្ញៀវទេសចរណ៏ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីអភិរក្ស និងជួសជុលរួតបាកានជ្រុងឦសាននៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងដាក់ឱ្យប្រើប្រាស់ជណ្តើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត ជំនួសជណ្តើរឈើនៅជ្រុងឦសានបច្ចុប្បន្ន ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក ដែលមានគម្រោងឈ្មោះ «ផ្សារជីស៊ី អូរឫស្សី» មានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននឹងកំពុងប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលជាអំពើល្មើសនឹងបទប្បញ្ញត្តិជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សេចក្តីជូនដំណឹងបញ្ជាក់ថា គម្រោងខាងលើកំពុងស្ថិតក្នុងនីតិវិធីបណ្តឹង និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ ៥៩៨ «ក» ដ.រ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយហាមឃាត់ការធ្វើអាជីវកម្ម

    November 26, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ បានធ្វើឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែមាន​ការរីកចំរើន និងកំពុងរីកមុខមាត់យ៉ាងខ្លាំងលើឆាគអន្តរជាតិ ជាក់ស្តែងកូនខ្មែរ២៤ រូប បានចេញទៅធ្វើការប្រកួតក្នុងកម្មវិធី The world scholars cup នៅសហរដ្ឋអាមេរិក ក្នុងចំណោមកូនសិស្សមកពីជាង ៦០ប្រទេសចូលរួម សមត្ថភាពរបស់កូនខ្មែរអាចដណ្តើមបានមេដាយចំនួន ៦៧គ្រឿង និងពាន១ សម្រាប់ជាមុខមាត់របស់ប្រទេសកម្ពុជា។ កម្មវិធី The World scholar’s cup ដែលបានរៀបចំឡើងក្នុងតំបន់នេះមានការចូលរួមប្រឡងពីសិស្សានុសិស្សក្នុងសាលាផ្សេងៗគ្នា ទាំងសាលារដ្ឋ និងសាលាឯកជន ក្រោមការរៀបចំដោយ Bright Education Consultant and

    November 25, 2024