- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងមានផែនការ ស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាត ក្នុងប្រទេសជំហានទី១។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក កែវ រតនៈ ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក កែវ រតនៈ
November 22, 2024 - ព័ត៌មានជាតិ
(បរទេស)៖ Neuralink ដែលជាក្រុមហ៊ុនផលិតឈីបសម្រាប់ដាំក្នុងខួរក្បាលមនុស្សរបស់កំពូលមហាសេដ្ឋីលោក Elon Musk បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានទទួលការយល់ព្រមជាលើកដំបូងពីនិយតករសុខភាពកាណាដា (Health Canada) ដើម្បីចាប់ផ្តើមការសាកល្បងព្យាបាលអ្នកជំងឺនៅក្នុងប្រទេសកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ Neuralink បានលើកឡើងថា ការសិក្សារបស់ប្រទេសកាណាដាមានគោលបំណងវាយតម្លៃសុវត្ថិភាព និងមុខងារដំបូងនៃការផ្សាំរបស់វា ដែលអាចអនុញ្ញាតឱ្យអ្នកជំងឺ quadriplegia ឬអ្នកជំងឺខ្វិននៃអវយវៈទាំងបួនអាចគ្រប់គ្រងឧបករណ៍ខាងក្រៅបានដោយគ្រាន់តែប្រើការគិតរបស់ពួកគេ។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យបណ្តាញសុខភាពរបស់សាកលវិទ្យាល័យកាណាដា (UHN) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ទីតាំងសាកលវិទ្យាល័យ Toronto របស់ខ្លួននឹងត្រូវបានជ្រើសរើសដើម្បីអនុវត្តនីតិវិធីវះកាត់នេះ។ គួរជម្រាបថា Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយលោក Elon Musk
November 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឈ្មោះ ហេង គឹមហុង ត្រូវបានចោរលួចម៉ូតូទៅបាត់ក្នុងពេលរូបគេ អញ្ជើញចូលរួមពិធីទទួលសញ្ញាបត្រនៅកោះពេជ្រកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបជាមួយនិស្សិត ហេង គឹមហុង និងក្រុមគ្រួសារ សួរនាំទៅលើបញ្ហានោះបន្ទាប់ពីសួរនាំ ឧបនាយករដ្ឋមន្ត្រី ស សុខា បានឧបត្ថម្ភម៉ូតូមួយគ្រឿងជូន ហេង គឹមហុង ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើរ និងឧបត្ថម្ភថវិកាមួយចំនួនផងដែរ។ សូមបញ្ជាក់ថា ក្នុងពិធីចែកសញ្ញាបត្រនៅកោះពេជ្រកាលពីម្សិលមិញ បន្ទាប់ពីថ្នាក់ដឹកនាំអញ្ជើញចេញពីទីតាំងប្រារព្ធពិធី ឆ្លៀតពេលក្រុមគ្រួសារនិស្សិតកំពុងថតរូបអនុស្សាវរីយ៍ជុំគ្នានោះ ជនខិលខូចបានបន្លំខ្លួនលួចទូរស័ព្ទដៃ
November 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពល បានបន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព។ ការលើកឡើងរបស់លោក កែវ រតនៈ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ អភិក្រមទី២៖ រក្សាថ្លៃសមរម្យស្របតាមថ្លៃ នៃធាតុចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល ដែលក្រសួងនឹងបន្តអនុវត្តន៍ លោករដ្ឋមន្ត្រី កែវ រតនៈ
November 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីក្លាយជាម្ចាស់មកុដបរវកញ្ញាចក្រវាលកម្ពុជា Miss Universe 2024 អ្នកនាង ប្រាសាទ ដាវីន បានតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមនៅក្នុងការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៤នេះ នៅប្រទេស ម៉ិកស៊ិកូ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ អ្នកនាង ប្រាសាទ ដាវីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ក្រោយត្រឡប់មកពីប្រកួតនៅម៉ិចស៊ិកូ និងទទួលបានជោគជ័យគួរជាទីមោទនៈ។ ក្នុងស្មារតីគាំទ្រលើកទឹកចិត្ត លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានព្យាយាមត្រួសត្រាយផ្លូវគាំទ្របវរកញ្ញា
November 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានលើកឡើងថា វិស័យរ៉ែ បានផ្តល់ការងារជូនប្រជាពលរដ្ឋ និង ប្រមូលចំណូលចូលថវិកាជាតិ ជិត៩០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យរ៉ែ បានផ្តល់ការងារជូនប្រជាពលរដ្ឋ
November 22, 2024 - ព័ត៌មានជាតិ
(ឡាអេ)៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃព្រហស្បតិ៍នេះបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្រ្តីការពារជាតិ Yoav Gallant ព្រមទាំងមេបញ្ជាការយោធារបស់ក្រុមហាម៉ាស់ Mohammed Deif ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានច្រានចោលការចោទប្រកាន់នេះ។ អ៊ីស្រាអែលក៏បានអះអាងថា លោក Mohammed Deif ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅហ្គាហ្សាកាលពីខែកក្កដា ប៉ុន្តែហាម៉ាស់មិនបានបញ្ជាក់ ឬបដិសេធព័ត៌មាននេះទេ។ ការសម្រេចចិត្តនេះ ត្រូវបានរិះគន់យ៉ាងខ្លាំងដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ពួកគេចាត់ទុកថា វាជាការអាម៉ាស់និងជាអំពើអយុត្តិធម៌។ ទោះជាយ៉ាងណា អង្គជំនុំជម្រះ ICC
November 22, 2024 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកាបាននិយាយថាសង្រ្គាមអ៊ុយក្រែនបាន និងកំពុងវិវត្តន៍ទៅជាជម្លោះសកលមួយ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារលើរុស្ស៉ី ដោយប្រើអាវុធដែលពួកគេផ្ដល់ឱ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ នាឱកាសថ្លែងសុន្ទរកថាមួយទៅកាន់ប្រជាជាតិរុស្ស៉ី លោក ពូទីន បានបញ្ជាក់ដូច្នេះថា «ចាប់ពីពេលនេះតទៅ ដូចដែលយើងបានលើកឡើងម្ដងហើយម្ដងទៀតថា ជម្លោះមួយនៅអ៊ុយក្រែនដែលបង្កឡើងដោយលោកខាងលិច មានសមាសធាតុគ្រប់គ្រាន់ជាជម្លោះសកលមួយ ហើយសហរដ្ឋអាមេរិកគឺជាអ្នករុញច្រានពិភពលោក ឆ្ពោះទៅរកជម្លោះសកល»។ គួរបញ្ជាក់ថា ក្រោយទទួលបានភ្លើងបៃតងពីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន អ៊ុយក្រែនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានប្រើប្រាស់មីស៊ីលអាមេរិក ATACMS ៦គ្រាប់ ក្នុងការវាយប្រហារលើទឹកដីរុស្ស៉ី ហើយនៅថ្ងៃទី២១
November 22, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ គ្រាប់ស្វាយចន្ទីកែច្នៃចំនួន ១៦តោនរបស់ក្រុមហ៊ុនមីរ៉ាត់អាគ្រីថិច (MIRARTH Agri Tech) ត្រូវបាននាំចេញទៅសហគមន៍អឺរ៉ុបលើកដំបូង។ នេះជាការបញ្ជាក់របស់ក្រុមហ៊ុន នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងរោងចក្រភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ខេត្តកំពង់ធំ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទី របស់កម្ពុជាមានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានារួមមានប្រទេសជប៉ុនផងដែរ។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា ដោយឃើញពីសក្តានុពល នៃផលិតផលស្វាយចន្ទី សម្តេចតេជោ ហ៊ុន សែន
November 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា សម្ដេចទើបសម្រេចឲ្យលុបអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរ ដើម្បីរក្សាទុកសម្រាប់វិស័យទេសចរណ៍។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានណែនាំឲ្យកំណត់តំបន់ច្បាស់លាស់ដែលត្រូវយកថ្មបានផងដែរ។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគាំទ្រនូវគោលនយោបាយបស់ក្រសួងធនធានរ៉ែ និងថាមពល ដែលមិនអនុញ្ញាតឲ្យមានប្រតិបត្តិការធនធានរ៉ែនៅក្នុងតំបន់បេតិកភណ្ឌ តំបន់ប្រវត្តិសាស្ត្រវប្បធម៌ […] ខ្ញុំបានសម្រេចលុបចោលអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរនៅខេត្តកំពត តាមការស្នើសុំ និងពិនិត្យយោបល់បច្ចេកទេសរបស់ក្រសួងធនធានរ៉ែ និងថាមពល»។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត
November 22, 2024









