- Liny Chan
- ព័ត៌មានជាតិ
(កំពត)៖ បន្ទាប់ពីមានការផ្សព្វផ្សាយអំពីផ្សោតពណ៌ផ្កាឈូកជាច្រើននៅលើបណ្ដាញសង្គម ពីសំណាក់ក្រសួង ស្ថាប័នសារព័ត៌មាន និងក្រុម Influencers ពេលនេះចំនួនភ្ញៀវទៅកម្សាន្តជិះទូកមើលផ្សោតពណ៌ផ្កាឈូក មានកំណើនគួរឲ្យកត់សម្គាល់ ខណៈការកក់ទូកត្រូវធ្វើឡើងមុន២ថ្ងៃ។ តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ បានកើនឡើងដល់ ៧០ក្បាល ផ្សោតក្បាលត្រឡោកពុំទាន់អាចកំណត់ចំនួនបាន និងសត្វជ្រូកទឹកស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១ក្បាល។ ជាមួយគ្នានេះ លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត បានគូសបញ្ជាក់ថា «ភ្ញៀវទេសចរមួយចំនួនដែលមានបំណងទៅទស្សនាសត្វផ្សោតពណ៌ផ្កាឈូក និងសត្វផ្សោតក្បាលត្រឡោក ត្រូវកក់ទូកមុនយ៉ាងហោចណាស់ ២ថ្ងៃ
October 23, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់ជុំវិញការបង្ហោះខ្លឹមសារមួយនៅតាមបណ្ដាញសង្គមថា មានហេតុការណ៍ បាញ់ប្រហារគ្នានៅផ្លូវជាតិលេខ៥ ម្ដុំវត្តឧដុង្គ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល ដែលហេតុការណ៍ ជាប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតរបស់កម្លាំងនគរបាលស្រុកពញាឮ។ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានរៀបរាប់ថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានស្រាវជ្រាវករណីខាងលើទទួលបានលទ្ធផលដូចខាងក្រោម៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣៦នាទី លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺថា មានករណីចាប់ជំរិតមនុស្សនៅចំណុចក្បែរអាហារដ្ឋាន យីហោ
October 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់មូលនិធិសរុបជាង ១៧លានដុល្លារ សម្រាប់គម្រោងថ្មីៗមួយចំនួនដែលមានរយៈពេល៥ឆ្នាំ សម្រាប់អនុវត្តកិច្ចការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងសកម្មភាពដោះមីននៅប្រទេសកម្ពុជា។ ការប្រកាសនេះធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មានរបស់អ្នកស្រី Power នាយិកាទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក (USAID) ដែលធ្វើឡើងនាថ្ងៃទី២២ ខែតុលា នៅវត្តស្វាយធំ ខេត្តសៀមរាប។ ដំបូង អ្នកស្រី Power នាយិកាទីភ្នាក់ងារ USAID បានប្រកាសពីគម្រោងរយៈពេល៥ឆ្នាំ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅក្នុងប្រទេសកម្ពុជា។ ជំងឺនេះបានសម្លាប់មនុស្សរាប់ពាន់នាក់នៅកម្ពុជាជារៀងរាល់ឆ្នាំ។ គម្រោងរបស់ទីភ្នាក់ងារផ្តល់ជំនួយ USAID ដែលមានឈ្មោះថា USAID’s Community Mobilization Initiatives to End Tuberculosis 2 (COMMIT 2)
October 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសេចក្ដីបំភ្លឺជូនថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយអំពីជំហរគាំទ្ររបស់កម្ពុជាលើគំនិតផ្តួចផ្តើម Six countries, One Destination (ប្រទេស៦គោលដៅតែមួយ) ដែលបានលើកឡើងដោយភាគីថៃ ក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក តុសិត មនាព័ន្ធ (Dusit MANAPAN) ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងគណៈប្រតិភូ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើ ក្រសួងទេសចរណ៍បានបញ្ជាក់ជូនសាធារណជន និងសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ជ្រាបថា នៅក្នុងជំនួបខាងលើ ក្រសួងទេសចរណ៍បានបញ្ជាក់ទៅភាគីថៃថាក្រសួងសូមធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើម Six countries, One
October 23, 2024 - ព័ត៌មានអន្តរជាតិ
(ញូវដេលី)៖ អាជ្ញាធរនៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា កំពុងត្រៀមខ្លួនប្រយុទ្ធនឹងព្យុះស៊ីក្លូន Dana ដែលរំពឹងថានឹងវាយប្រហារនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ការិយាល័យអាកាសធាតុបានព្យាករណ៍ថា ព្យុះស៊ីក្លូន Dana ដែលកំពុងវាយលុកឈូងសមុទ្រ Bengal នឹងពង្រឹងទៅជាព្យុះស៊ីក្លូនដ៏ធ្ងន់ធ្ងរ ជាមួយនឹងល្បឿនខ្យល់ រហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយទំនងជានឹងវាយប្រហារ រដ្ឋ Odisha នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា។ ជាវិធានការបង្ការ សាលារៀននៅក្នុងស្រុកចំនួន ១៤ ត្រូវបានបិទទ្វារ ហើយអ្នកទេសចរ ត្រូវបានស្នើសុំឱ្យចាកចេញពីទីក្រុងឆ្នេរដ៏ពេញនិយម
October 23, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនសម្រាប់ឆ្នាំក្រោយ និងបានព្រមានពីការកើនឡើងហានិភ័យដែលបណ្តាលមកពីកត្តានានារាប់ចាប់ពីសង្គ្រាមរហូតដល់ការគាំពារនិយមផ្នែកពាណិជ្ជកម្ម ទោះបីជាបានកោតសរសើរធនាគារកណ្តាលសម្រាប់ការគ្រប់គ្រងអតិផរណាបានល្អដែលមិនបង្កឱ្យប្រទេសធ្លាក់ចូលក្នុងការដើរថយក្រោយសេដ្ឋកិច្ច។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍បច្ចុប្បន្នភាពស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិ IMF ដែលបានចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងកើនឡើង ៣,២% នៅឆ្នាំ២០២៥ ពោលគឺធ្លាក់ចុះ ០,១ពិន្ទុភាគរយធៀបនឹងការព្យាករកាលពីខែកក្កដា។ មូលនិធិ IMF បានរក្សាការព្យាករសម្រាប់ឆ្នាំ២០២៤នេះនៅដដែលគឺមានអត្រា ៣,២% ។ អតិផរណានឹងថយចុះមកត្រឹម ៤,៣% នៅឆ្នាំក្រោយ ពី ៥,៨% ក្នុងឆ្នាំ២០២៤។ ស្ថាប័នផ្តល់ប្រាក់កម្ចីនេះព្រមានរយៈពេលពីរឆ្នាំមកហើយថា សេដ្ឋកិច្ចពិភពលោកទំនងជានឹងកើនឡើងក្នុងកម្រិតមធ្យមបច្ចុប្បន្នរបស់ខ្លួនក្នុងរយៈពេលមធ្យម ពោលគឺជាអត្រាតិចតួចពេកដែលមិនអាចផ្តល់លទ្ធភាពឱ្យប្រទេសនានានូវធនធានដែលពួកគេត្រូវការដើម្បីកាត់បន្ថយភាពក្រីក្រ និងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុឡើយ។ ប្រធានសេដ្ឋវិទូរបស់ធនាគារពិភលោកលោក Pierre-Olivier Gourinchas ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារ
October 23, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅរមណីយដ្ឋានអង្គរ ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែទូលំទូលាយ។ ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើឡើងនារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី អៀ សុភា អភិបាលក្រុមហ៊ុន X Capital Investment ដោយមានតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតចូលរួមផងដែរ។ លោក ហង់ ពៅ បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានត្រៀមក្នុងកិច្ចសហការនានាជាមួយក្រុមហ៊ុន X Capital ដើម្បីជំរុញការផ្សព្វផ្សាយរមណីយដ្ឋានអង្គរទៅភ្ញៀវទេសចរចិន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ដែលអាជ្ញាធរជាតិអប្សរាបានធ្វើទាំងលើការងារអភិរក្ស និងអភិវឌ្ឍន៍
October 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើដល់ការចូលរួមរបស់មន្រ្តីបរិស្ថានគ្រប់ថ្នាក់ ដល់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី និងអង្គការដៃគូនានា ដែលបានគាំទ្រ និងសម្របសម្រួល ដៃគូពាក់ព័ន្ធ និងជាពិសេសសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ដែលបានចូលរួម យុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» ចូលរួមបណ្តុះ និងចែកកូនឈើជាង ១លាន៣សែនដើម នាពេលកន្លងមក។ លោករដ្ឋមន្រ្តី បានចាត់ទុកថា ការចូលរួមនេះគឺជាបង្ហាញពីផ្នត់គំនិតអ្នកបរិស្ថាន និងជាវិភាគទានមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអនុវត្ដយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសសរស្តមទី២ គឺ «បៃតង» មានគោលដៅពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ក្រសួងបរិស្ថាន
October 23, 2024 - PR
បើមិនប្លែក មិនថ្មី មិនមែន GANZBERG នោះទេ។ អ្នកគាំទ្រសុំខ្លាចដៃហើយ GANZBERG លេងឈុតធំ ដាក់សុទ្ធតែឈុតគូពិសេសនៅក្នុងមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Euro Championship ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធទាំងជាតិ និងអន្តរជាតិ ជាមួយនឹងការប្រកួតលក្ខណៈពិសេសថ្មីទៀតហើយ។ GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោកបាននាំយកបេក្ខភាព បេក្ខភាពម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់ 4MAN Kickboxing រាជសីហ៍គុនខ្មែរ ប្រមូលផ្ដុំសុទ្ធតែ ជើងខ្លាំងនៅលើសមរភូមិគុនខ្មែរក្នុងនោះ មានវត្តមាន កីឡាកររន្ទះជើងវ័យក្មេង ឡុង អាឆើត,អ្នកលេងរន្ទះជើងពិឃាត ចំរើន គុនខ្មែរ ប៉ះកំពូលអ្នកលេងជើង ប្រលែងកែង
October 22, 2024 - ព័ត៌មានអន្តរជាតិ
(ម៉ូស្គូ)៖ ការទិញទូរស័ព្ទម៉ូឌែល iPhone របស់រដ្ឋាភិបាលរុស្ស៊ី គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ មានចំនួនច្រើនជាង៤ដង ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី Vedomosti បានចុះផ្សាយនៅថ្ងៃចន្ទ, បើទោះបីជាមន្ត្រីមួយចំនួន ត្រូវបានហាមឃាត់ពីការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Apple ក៏ដោយ។ សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឱ្យដឹងនៅក្នុងខែមិថុនា ឆ្នាំ២០២៣ថា ខ្លួនបានរកឃើញប្រតិបត្តិការចារកម្មរបស់អាម៉េរិក ដែលបានសម្របសម្រួលដោយទូរស័ព្ទ iPhone រាប់ពាន់គ្រឿង ដោយប្រើប្រាស់កម្មវិធីឃ្លាំមើល ខណៈការចោទប្រកាន់នេះ ត្រូវបានច្រានចោលដោយក្រុមហ៊ុន Apple។ សារព័ត៌មាន Kommersant កាលពីឆ្នាំមុន បានរាយការណ៍ថា វិមាន Kremlin
October 22, 2024









