- Liny Chan
- ព័ត៌មានជាតិ
(ឡាហាវ៉ាន)៖ ព្យុះហឺរីខេន Oscar បានឆក់យកជីវិតមនុស្ស ៦នាក់ បន្ទាប់ពីបោកបក់លើប្រទេសគុយបា កាលពីចុងសប្តាហ៍មុន ចំពេលដែលប្រទេសនេះ គ្មានថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជន ហើយមានតែនៅក្នុងរដ្ឋធានីឡាហាវ៉ានប៉ុណ្ណោះ ដែលអាចស្តារបានឡើងវិញភាគច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ ២០២៤។ ប្រជាជនគុយបា ជាង ១០លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ឡើយ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន រោងចក្រថាមពលដ៏ធំបំផុត របស់ប្រទេស បានដួលរលំ ប៉ះពាល់ដល់បណ្តាញផ្គត់ផ្គង់ទាំងមូល។ ប៉ុន្តែគិតត្រឹមល្ងាចថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៩០ភាគរយនៃអ្នករស់ នៅក្នុងរដ្ឋធានីឡាហាវ៉ា ដែលមានប្រមាណ ២លាននាក់ មានភ្លើងប្រើប្រាស់វិញហើយ។
October 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ ការចិញ្ចឹមត្រីទូទាំងប្រទេសមានការកើនឡើងប្រមាណ ២៥% បើធៀបទៅនឹងឆ្នាំ២០២៣ ដោយសារទីផ្សារត្រីល្អ និងទទួលបានតម្លៃសមរម្យ ដែលធ្វើឱ្យអ្នកចិញ្ចឹមទទួលបានផលចំណេញ បន្ទាប់ពីកសិកររងការខាតបង់ខ្លាំងកាលពីឆ្នាំមុនៗ។ លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ សមាគមវារីវប្បករនៅកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែតុលានេះ ការចិញ្ចឹមត្រីនៅក្នុងឆ្នាំ២០២៤នេះ មានការកើនឡើងជាងឆ្នាំមុន ដោយសារចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣មក តម្លៃត្រីបានកើនឡើងជាបន្តបន្ទាប់ ដែលជំរុញឱ្យកសិករមួយចំនួន ដែលធ្លាប់ផ្អាកចិញ្ចឹមវិលមកចិញ្ចឹមវិញ ខណៈកសិករខ្នាតមធ្យមខ្លះ បានពង្រីកការចិញ្ចឹមច្រើនជាងមុន រីឯកសិករខ្នាតធំនៅរក្សាការចិញ្ចឹមក្នុងបរិមាណដដែល។ ការកើនឡើងនៃតម្លៃត្រីចាប់ពីចុងឆ្នាំ២០២៣មក ដោយសារអ្នកចិញ្ចឹមត្រីមានតិចជាងមុន បើធៀបនឹងកាលពីឆ្នាំមុនៗ ព្រោះតែអ្នកចិញ្ចឹមខ្នាតតូចមួយចំនួនធំ
October 22, 2024 - ព័ត៌មានអន្តរជាតិ
(យូអិន)៖ អ្នកតំណាងមួយរូបរបស់ប្រទេសកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃចន្ទ ទី២១ ខែតុលាថា កូរ៉េខាងជើងមិនបានបញ្ជូន កងទ័ពទៅប្រទេសរុស្ស៉ី ដើម្បីជួយទីក្រុងមូស្គូក្នុងសង្រ្គាមអ៊ុយក្រែនឡើយ ដោយច្រានចោល ការអះអាងរបស់ទីក្រុងសេអ៊ូលថា ជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានអះអាងថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងកម្លាំងពិសេស ១,៥០០នាក់ ឱ្យទៅហ្វឹកហាត់និងសម្របខ្លួន នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ហើយក្នុងពេលឆាប់ៗ កងកម្លាំងទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់សមរភូមិមុខ ក្នុងសង្រ្គាមអ៊ុយក្រែន។ ថ្លែងនៅអង្គការសហប្រជាជាតិ អ្នកតំណាងមួយរូបរបស់កូរ៉េខាងជើង បានលើកឡើងថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការយោធា រវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងមូស្គូ គឺខាងបេសកកម្មកូរ៉េខាងជើង យល់ឃើញថាហាក់ពុំមានភាពចាំបាច់អ្វីឡើយ
October 22, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ក្រុមហ៊ុន Meta ដែលជាមេធំរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Facebook បានប្រកាសថាខ្លួននឹងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់ «celeb-bit»។ ប្រកាសនេះ ធ្វើឡើងបន្ទាប់ពី Meta បានដកចេញមុខងារនេះអស់រយៈពេល ៣ឆ្នាំ ដោយសារការព្រួយបារម្ភអំពីឯកជនភាព និងសម្ពាធបទបញ្ញត្តិ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ «celeb-bit» គឺជាការបោកប្រាស់ម្យ៉ាងដែលយករូបភាពតារាល្បីៗ ឬបុគ្គលសាធារណៈ ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យចុចលើការផ្សាយពាណិជ្ជកម្មក្លែងបន្លំនោះ ហើយបន្ទាប់មកលួចចូលយកព័ត៌មានផ្ទាល់ខ្លួន ឬលួចចូលគណនីធនាគារអ្នកប្រើប្រាស់ជាដើម។ Meta បាននិយាយថា ជាជំហានដំបូងនៅក្នុងផែនការនេះ ខ្លួននឹងជ្រើសរើសគណនីបុគ្គលសាធារណៈប្រហែល ៥០,០០០គណនីនៅក្នុងការសាកល្បង ដោយក្នុងនោះរួមមានការប្រៀបធៀបរូបថតប្រវត្តិរូប Facebook របស់ពួកគេ ជាមួយនឹងរូបភាពដែលប្រើប្រាស់នៅក្នុងការផ្សាយពាណិជ្ជកម្ម
October 22, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងរបស់ លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ជាមេបញ្ជាការយោធភូមិភាគទី៣ ជំនួសលោកឧត្តមសេនីយ៍ឯក យឿង សុខុន ដែលត្រូវទៅកាន់តួនាទីថ្មី នៅក្រសួងការពារជាតិ។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានដាក់បទបញ្ជាទៅដល់កងទ័ពចំណុះឲ្យចៀសចេញឆ្ងាយកុំពាក់ព័ន្ធជាមួយបទល្មើសដីព្រៃរបស់រដ្ឋ ក្នុងករណីរកឃើញថា មានកងកម្លាំងណាជាប់ពាក់ព័ន្ធត្រូវបណ្តេញ ចេញពីអង្គភាព ហើយចាប់ខ្លួនប្រគល់ឲ្យជំនាញបន្តនីតិវីធី បញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ជាធរមាន។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា កងទ័ពក្រៅពីកិច្ចការពារបូរណភាពទឹកដី
October 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានការចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់ប្រទេសកម្ពុជានិងចិនប្រមាណ១០០ស្តង់។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏នឹងរៀបចំសិក្ខាសាលាម្ហូបអាហារ (Gastronomy Conference) ក្រោមប្រធានបទ «Good Food for All» ដែលមានវាគ្មិនល្បីៗមកចែករំលែកបទពិសោធស្តីពីម្ហូបអាហារកម្ពុជានិងចិន។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ព្រមទាំងចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប២០២៤» សំដៅទាក់ទាញទេសចរនិងវិនិយោគិនចិនឱ្យមកទស្សនានិងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនចូលរួមផ្សព្វផ្សាយអំពីពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy
October 22, 2024 - ព័ត៌មានជាតិកម្ពុជាចុះហត្ថលេខាជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញមកពីបណ្តាប្រទេសមជ្ឈឹមបូព៌ា និងអឺរ៉ុប
(ភ្នំពេញ)៖ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលពីមជ្ឈឹមបូព៌ា រួមមានប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម និងអឺរ៉ុប រួមមានប្រទេសតួកគី ដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ស្តីពីការអនុវត្តសិទ្ធិហោះហើរកូធ័រមីណល (Co-terminal Rights)។ តាមរយៈអនុស្សរណៈយោគយល់គ្នានេះ នឹងជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ ពីបណ្តាប្រទេសមជ្ឈឹមបូព៌ានិងអឺរ៉ុប មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាគោលនយោបាយថ្មីរបស់កម្ពុជា ដែលបានទទួលការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ ការជួបប្រជុំ និងចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងឱកាសបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ ស្តីពីការចរចាកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលរៀបចំដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO
October 22, 2024 - ព័ត៌មានជាតិ
(ប៉េកាំង)៖ ចិនបានចាប់ផ្ដើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរកោះតៃវ៉ាន់ នៅថ្ងៃអង្គារ ទី២២ ខែតុលានេះជាផ្នែកមួយនៃការរក្សាការដាក់សម្ពាធលើតៃវ៉ាន់ បន្ទាប់ពីបានធ្វើ សមយុទ្ធទ្រង់ទ្រាយធំ ហើយប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពាវនាវឱ្យកងទ័ពត្រៀមលក្ខណៈសម្រាប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ (MSA) ស្ថិតនៅកោះ Pingtan នៃភាគខាងកើតប្រទេសចិនបានប្រកាសថាការបាញ់គ្រាប់ពិត អាចនឹងត្រូវធ្វើឡើងនៅតាម ទីតាំងមួយចំនួនស្ថិតនៅជិតចិនដីគោក និងស្ថិតនៅចម្ងាយ១០៥គីឡូម៉ែត្រពីកោះតៃវ៉ាន់។ MSA បញ្ជាក់ទៀតថាសមយុទ្ធបាញ់គ្រាប់ពិតនេះដែរត្រូវធ្វើឡើងនៅម៉ោង៩ព្រឹក នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដោយចំណាយពេល៤ម៉ោង នៅទីតាំងមួយដែលមានផ្ទៃ ១៥០គីឡូម៉ែត្រក្រឡា។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាតើកងកម្លាំងចិនណាមួយ ដែលដឹកនាំការធ្វើសមយុទ្ធនេះ ឬគោលបំណងនៃការធ្វើសមយុទ្ធនេះនោះទេ។ គួរបញ្ជាក់ថា សមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន
October 22, 2024 - ព័ត៌មានជាតិ
(កែប)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានថ្លែងថា ខេត្តកែបជាទីក្រុងទេសចរណ៍ ដូចនេះមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវផ្តោតសម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងការផ្គត់ផ្គង់ទឹក ភ្លើង ផ្លូវ ដោយឡែកធនធានមនុស្ស និងបច្ចេកវិទ្យា ត្រូវផ្ដើមចេញពីសេវាពេញលេញផ្នែកទូរគមនាគមន៍។ លោកឧបនាយករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកែប ដោយមានការចូលរួមពីសំណាក់ លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់
October 22, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តបតាមការស្នើសុំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, រដ្ឋបាលខេត្តហឺណាន និងក្រុងចឹងចូវ នឹងខិតខំជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ឱ្យបានទូលំទូលាយ ទាំងនៅខេត្តហឺណាន និងខេត្តក្រុងដទៃទៀតនៅប្រទេសចិន ដើម្បីកៀរគរទេសចរមកពីខេត្តហឺណាន និងខេត្តជុំវិញមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូងឱ្យបាន១លាននាក់ក្នុង១ឆ្នាំ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួប ឯកឧត្តមរដ្ឋមន្ត្រី ជាមួយលោកជំទាវ Zhang Min សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហឺណាន និងជាអភិបាលរងខេត្តហឺណាន, ឯកឧត្តម An Wei សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិនក្រុងចឹងចូវ និងឯកឧត្តម Huang Dongsheng
October 22, 2024









