Liny Chan
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ចុះចាប់ឃាត់រថយន្តកូរ៉េ ចំណុះ៥តោន១គ្រឿង ដឹកអុសបង្កប់ឈើថ្មី ដែលឈ្មួញគ្រោងនាំចេញទៅប្រទេសវៀតណាម បញ្ជូនទៅឲ្យសង្កាត់រដ្ឋបាលព្រៃឈើស្នួល។ ការបង្ក្រាបនោះបានធ្វើឡើងនៅព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិ១ខ្សែ ត្រង់ចំណុចត្រពាំងស្រែ ស្ថិតក្នុងឃុំ ២ធ្នូ ស្រុកស្នួល។ រថយន្តដឹកអុសបង្កប់ឈើថ្មីៗ ១គ្រឿង ដែលរងការបង្ក្រាបពីកម្លាំងកងរាជអាវុធហត្ថនោះ តែងធ្វើសកម្មភាពដឹកជញ្ជូនឈើ តាមរូបភាពបែបនេះជាយូរណាស់មកហើយ ប៉ុន្តែមិនដែលមានសមត្ថកិច្ចណាមួយ ហ៊ានចេញមុខមកបង្ក្រាបនោះទេ ដែលបញ្ហានេះជាកត្តាមួយ បានផ្តល់លទ្ធភាពឲ្យឈ្មួញ ដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាម បានយ៉ាងរលូន ក្រោមការបន្លំភ្នែកសមត្ថកិច្ច។ តែទោះជាយ៉ាងក៏ដោយចុះ ខណៈនេះរថយន្តដឹកអុសបង្កប់ឈើថ្មី ១គ្រឿង ចំណុះ៥តោន ពាក់ស្លាកលេខស៊េរីចាស់ 2A-2788

    October 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមកីឡាករគុនល្បុក្កតោកម្ពុជាបានចូលរួមព្រឹត្តិការណ៍បើក «ការសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នាឱកាសព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន។ គូររំឭកថា កាលពីខែមេសា ឆ្នាំ២០២៤កន្លងមក អ្នកសម្តែងនិងកីឡាករសៅលីញបានមកសម្តែងរួមគ្នាជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ When Shaolin Meets Bokator at Angkor នៅលើទឹកដីសៀមរាប-អង្គរ។ លើកនេះ ក្រុមសម្ដែងល្បុក្កតោកម្ពុជាបានទៅជួបសៅលីញនៅវិហារសៅលីញ ខេត្តហឺណាន ប្រទេសចិនវិញម្តង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុបន្ថែម ក្រោយយកឈ្នះក្រុមយុវជន U117 ម៉ាកាវ ១-០ នៃវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំទ្វីបអាស៊ី (AFC U17 Asian Cup) ឆ្នាំ២០២៥ ពូលB នៅរាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ ការប្រកួតទី២ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) នេះ ក្រុមគោព្រៃជំទង់កម្ពុជា បានបើកការនាំមុខក្រុម U17 ម៉ាកាវ ១-០ នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ពៅ ពីមករា នៅនាទី១៦។ ចូលវគ្គទី២

    October 22, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ សភាជាតិវៀតណាម នៅថ្ងៃចន្ទ ទី២១ ខែតុលានេះ បានបោះឆ្នោតតែងតាំងលោក Luong Cuong ជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការតែងតាំងលោក Luong Cuong ធ្វើឡើងបន្ទាប់ពីលោក To Lem បានសម្រេចចិត្ត លាលែងចេញពីតំណែងប្រធានាធិបតី ដើម្បីទុកឱ្យតំណែងនេះ ឱ្យអ្នកផ្សេង ហើយរូបលោកបន្តកាន់តំណែង ជាអគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម។ មុនត្រូវបាន​តែងតាំងជាប្រធានាធិបតី លោក Cuong អាយុ៦៧ឆ្នាំ មានឋានន្តរសក្តិជានាយឧត្តមសេនីយ (ផ្កាយ៤) និងបានកាន់តួនាទីជា សមាជិកអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានបក្សកុម្មុយនិស្ដវៀតណាម ចាប់តាំងពីខែឧសភា ឆ្នាំ២០២៤មក។ ដោយឡែក

    October 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត កាន់ ពុទ្ធី បានណែនាំដល់អាណាព្យាបាលទាំងឡាយជំរុញកូនៗឱ្យអានសៀវភៅ និងកាត់បន្ថយការមើលទូរស័ព្ទ ដែលរំខានដល់ការសិក្សារៀនសូត្ររបស់ពួកគេ។ ការណែនាំរបស់លោកបណ្ឌិត កាន់ ពុទ្ធី បានធ្វើឡើងក្នុបពិធី​ប្រគល់​សញ្ញាបត្រ លិខិតសរសើរ និងមេដាយជូនសិស្សទទួលបានជ័យលាភី​ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤ របស់សាលាជេនសាណាចំនួន ៥៥៨នាក់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ សាលាជេនសាណា គ្រឹះស្ថានអប់រំចំណេះដឹងទូទៅមួយ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលសិស្សឱ្យទទួលបានចំណេះដឹង និងបំណិនជីវិតផ្សេងៗអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅថ្ងៃទី២០ ខែតុលា សាលាបានរៀបចំពិធី​ប្រគល់​សញ្ញាបត្រ លិខិតសរសើរ និងមេដាយជូនសិស្សទទួលបានជ័យលាភី​ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤។ ក្នុងពិធីនោះ លោកស្រី ដួង សុវណ្ណារ៉ា

    October 21, 2024
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ ខណៈកំពុងប្រឈមនឹងទណ្ឌកម្មរបស់លោកខាងលិច រុស្ស៉ីគ្រោងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួន នៅឯកិច្ចប្រជុំកំពូលនៃសមាគមប្រទេស BRICS ឱ្យឈប់ប្រើលុយដុល្លារសម្រាប់ការទូទាត់ជាសកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។ BRICS ដែលមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង នឹងរៀបចំកិច្ចប្រជុំឆ្នាំនេះ នៅថ្ងៃអង្គារ ទី២២ ខែតុលា ក្នុងទីក្រុង Kazan នៃប្រទេសរុស្ស៉ី។ រុស្ស៉ី ទំនងជាចង់បង្ហាញថាខ្លួនស៉ាំហើយ ចំពោះការប៉ុនប៉ងធ្វើឱ្យឯកោរបស់លោកខាងលិច ហើយបញ្ចុះបញ្ចូលសមាជិកផ្សេងទៀត ផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុសកល។ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ

    October 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង១០៥ ចំណុះរដ្ឋបាលរាជធានីភ្នំពេញថា រាល់សំណើ និងសំណូមពរ ដែលស្នើមកថ្នាក់រាជធានី ត្រូវតែជាសំណើ និងសំណូមពរ ដែលថ្នាក់ខណ្ឌ សង្កាត់ បានប្រឹងប្រែងអនុវត្តអស់ពីសមត្ថិភាព គឹមិនមែនជាសំណើ និងសំណូមពរ ដែលខ្លួនឯងមិនទាន់បានអនុវត្តនោះទេ កុំលើកឡើងជាសំណើ សំណូមពរ យករួចខ្លួន។ ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់២០២៣) នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព

    October 21, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ប្រទេសឥណ្ឌាគ្រោងនឹងដាក់កំហិតលើការនាំចូលកុំព្យូទ័រយួរដៃ រួមទាំង MacBook Pro របស់ Apple ខណៈដែលរដ្ឋាភិបាលប្រទេសនេះចង់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ជំរុញការផលិតក្នងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយ​ Apple Insider។ ប្រិយមិត្តបា្រកដជាបានជ្រាបរួចមកហើយ បច្ចុប្បន្នក្រុមហ៊ុនយក្ស Apple ផ្តោតតែលើការផលិត និងដំឡើង​ iPhone នៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះ ដោយឡែកសម្រាប់ប្រភេទកុំព្យូរទ័ ឬថេប្លេតនៅមិនទាន់មាននោះទេ។ ខណៈការផលិត និងលក់នៅក្នុងស្រុកនោះ គឺបានតម្លៃសមរម្យជាង បើធៀបនឹងផលិតផលនាំចូល ដូច្នេះហើយទើបបានជា ឥណ្ឌាបង្កើនការជម្រុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗទៅផលិតនៅទីនោះ។ យ៉ាងណាផែនការនេះ គឺស្រដៀងគ្នាទៅនឹងការរឹតបន្តឹងលើការនាំចូលផលិតផលកុំព្យូរព័យួរដៃដែលត្រូវបានស្នើឡើងកាលពីឆ្នាំមុន ប៉ុន្តែរដ្ឋាភិបាលបានពន្យាពេលវា បន្ទាប់ពីការតវ៉ាពី Apple និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត។ យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters

    October 21, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាក្កា)៖ ទិន្ន័យពីក្រសួងកសិកម្ម បានឱ្យដឹងថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសបង់ក្លាដែស បានបំផ្លិចបំផ្លាញដំណាំស្រូវប្រមាណ ១.១លានតោន ដែលតម្រូវឱ្យប្រទេសនេះបង្កើនការនាំចូល ចំពេលតម្លៃស្បៀងអាហារកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។ បង់ក្លាដែស បានរងគ្រោះដោយភ្លៀងមូសុងប្រចាំឆ្នាំ និងព្យុះធំៗពីរលើក កាលពីខែសីហា និងខែតុលានេះ បណ្តាលឱ្យមនុស្ស ៧៥នាក់ស្លាប់ ប៉ះពាល់ដល់មនុស្សរាប់លាននាក់ ជាពិសេសនៅតំបន់ភាគខាងកើត និងភាគខាងជើង ដែលផលដំណាំត្រូវរងការខូចខាតធ្ងន់ធ្ងរ។ ជាការឆ្លើយតប រដ្ឋាភិបាល កំពុងជំរុញការនាំចូលអង្ករចំនួន ៥០០,០០០តោន ហើយនឹងអនុញ្ញាតឱ្យមានការនាំចូលពីវិស័យឯកជន ក្នុងពេលឆាប់ៗ។ ទឹកជំនន់​ ក៏បានបង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ដំណាំ​កសិផល​ផ្សេងទៀត

    October 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ​បានចេញសេចក្តីណែនាំ ស្តីពីដំណើរការគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងមត្តេយ្យសិក្សាសហគមន៍ ឆ្នាំសិក្សា ២០២៤-២០២៥។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបា​ននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំ​ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 21, 2024