- Liny Chan
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅឆ្នាំ២០២៥ខាងមុខ ខេត្តសៀមរាបនឹងមានអង្គរសង្ក្រាន្ត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ តាមរយៈការផុសនៅលើផេកផ្លូវការ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបបានចូលរួមជាមួយឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យទីតាំង ដេីម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥។ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
October 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៩៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៨០០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មកដល់ពេលនេះ ព្រឹត្តិការណ៍សំណេរអង្គរលើកទី២មានអ្នកចុះឈ្មោះលើសពី៣៥០នាក់ហើយ ខណៈបេក្ខជនដែលមានអាយុតិចបំផុតជាកុមារាអាយុ៦ឆ្នាំ មកពីរាជធានីភ្នំពេញ និងអាយុច្រើនបំផុតគឺអ៊ំប្រុសអាយុ៧២ឆ្នាំ មកពីខេត្តសៀមរាប។ គួរបញ្ជាក់ថា ព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី២ ឬការប្រកួតសរសេរតាមអានថ្នាក់ជាតិជាលើកទី២ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ យោងតាមការបញ្ជាក់ពីគណៈកម្មការរៀបចំព្រឹត្តិការណ៍សំណេរអង្គរ៖ «គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ ដែលកំពុងទទួលចុះឈ្មោះបេក្ខជនចូលរួមប្រកួតនៅឡើយនោះ មានអ្នកចុះឈ្មោះចំនួន៣៥០នាក់ហើយ ខណៈបេក្ខជនដែលមានអាយុតិចបំផុតជាកុមារាអាយុ៦ឆ្នាំ មកពីរាជធានីភ្នំពេញ និងអាយុច្រើនបំផុតគឺអ៊ំប្រុសអាយុ៧២ឆ្នាំ មកពីខេត្តសៀមរាប»។ លោក លឹម ប៊ុនហុក ដែលជាអ្នកផ្តួចផ្ដើមកម្មវិធីសំណេរអង្គរមួយរូបដែរនោះ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះបានតាមរយៈបណ្ដាញតេឡេក្រាមលេខ 092 33 76 26
October 21, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នៅក្នុងអំឡុងខែសីហា ឆ្នាំ១៩៩៧ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានជិតឈានដល់ដំណាក់កាលចុងក្រោយ ពោលគឺក្ស័យធន ប៉ុន្តែនៅពេលនេះ Apple បានជួបរឿងដែលនឹកស្មានមិនដល់មួយគឺលោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft និងជាគូរប្រជែងរបស់ Apple បានបោះទុនវិនិយោគនូវទឹកប្រាក់ ១៥០លានដុល្លារ ដើម្បីជួយសង្គ្រោះពីការក្ស័យធន។ ការវិនិយោគនេះត្រូវបានចាត់ទុកថាជាពេលវេលាដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្របច្ចេកវិទ្យា។ នៅពេលនោះ Apple កំពុងជួបការលំបាកដោយសារតែការសម្រេចចិត្តអាជីវកម្មមិនល្អជាបន្តបន្ទាប់ រួមទាំងការបណ្តេញសហស្ថាបនិក គឺលោក Steve Jobs ចេញពីក្រុមហ៊ុន។ Apple បានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ហើយត្រូវការដើមទុន ដើម្បីបន្តប្រតិបត្តិការ ប៉ុន្តែគ្មានសង្ឃឹមថានឹងអាចបន្តបានទៀតឡើយ ដោយសារតែដើមទុនត្រូវបានចំណាយអស់។ ការវិនិយោគពីក្រុមហ៊ុន
October 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពិតជាដំណឹងដ៏រន្ធត់ចិត្ត និងសោកស្តាយបំផុតដែលផលិតករ និងជាអ្នកដឹកនាំសម្ដែងភាពយន្តល្បីឈ្មោះលោក កៅ សីហា បានទទួលមរណភាពដោយមិននឹងស្មានដល់ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។ ការបាត់បង់កវីនិពន្ធ និងជាផលិតករភាពយន្តរបស់ផលិតកម្ម រស្មីហង្សមាស លោក កៅ សីហា នៅពេលនេះ គឺជាការបាត់បង់នូវធនធានសិល្បៈមួយរូប ដែលបានលះបង់កំលាំងកាយ កំលាំងចិត្តក្នុងវិស័យសិល្បៈ បានបន្សល់ទុកស្នាដៃជាច្រេីនទាំងការនិពន្ធសៀវភៅ ការដឹកនាំរឿង និងដឹកនាំសម្ដែងបទចម្រៀងល្បីៗជាច្រេីនដែលបន្សល់ទុកជាអនុស្សាវរីយ៍សិល្បៈមិនអាចបំភ្លេចបានឡេីយ។ យោងតាមប្រភពព័ត៌មានពីតំណាងផលិតកម្មហង្សមាសបានឲ្យដឹងថា នៅគ្រានេះសពផលិតកររបស់ផលិតកម្មរស្មី ហង្សមាស លោក កៅ សីហា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោក គឺផ្ទះលេខ៤៩ ផ្លូវលេខ០៦ ស្ថិតក្នុងបុរី
October 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបញ្ចប់ការទទួលថវិកាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះតទៅ។ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋខ្មែរជិត៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តដោយទទួលបានទឹកប្រាក់សរុប ២៦,៣៣២,៨៨៣.០០ដុល្លារ។ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរព្រះគុណថ្វាយប្រគេនសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបានស្ម័គ្រចិត្តចូលរួមយ៉ាងផុលផុសលើកិច្ចការអភិវឌ្ឍព្រំដែន។ ជាមួយការជូនព័ត៌មានបញ្ចប់ការទទួលប្រាក់នេះ ខុទ្ទកាល័យសម្តេចបានអំពាវនាវជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង
October 21, 2024 - ព័ត៌មានជាតិ
(ហឺណាន)៖ បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ-កីឡាការីនីចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ និងព្រឹត្តិការណ៍ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» រួចមក លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសទេសចរណ៍សំខាន់ៗរបស់ក្រុងចឹងចូវ និងខេត្តហឺណាន សរុបចំនួន២២ក្រុមហ៊ុន និងសហគ្រាសដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារលំដាប់ខ្ពស់ និងនាំភ្ញៀវទេសចរ រួមជាមួយផ្នែកពាក់ព័ន្ធ ដូចជា ប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុចិន សមាគមទេសចរណ៍ខេត្តហឺណាន សមាគមវ៉ូស៊ូខេត្តហឺណានជាដើម។ ក្នុងឱកាសនៃជំនួបនោះ លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។ បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់បានឯកភាពថានឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចិន
October 21, 2024 - ព័ត៌មានអន្តរជាតិ
(ប៊ែកឡាំង)៖ សមាជិកក្រុមប្រឹក្សាភិបាល ទទួលបន្ទុកផ្នែកលក់ទូទាំងពិភពលោក របស់ក្រុមហ៊ុន Adidas លោក Arthur Hoeld នឹងលាលែងចេញពីតំណែង ពីក្រុមហ៊ុនសម្លៀកបំពាក់កីឡាអាល្លឺម៉ង់នេះ នៅដំណាច់ខែតុលានេះ។ នេះបើយោងតាមក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Adidas និងលោក Hoeld បានព្រមព្រៀងគ្នាទាំងសងខាង ក្នុងការបញ្ចប់ការតែងតាំងតំណែងដំបូងរបស់លោក បន្ទាប់ពីលោក Hoeld បានលើកឡើងថា លោកនឹងមិនបន្តអាណត្តិរបស់លោក ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នោះទេ។ លោក Mathieu Sidokpohou ដែលបច្ចុប្បន្នជានាយកគ្រប់គ្រងប្រចាំទ្វីបអឺរ៉ុបនោះ នឹងស្នងតំណែងលោក
October 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទន្ទឹមនឹងការកោតសរសើរចំពោះការរៀបចំប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងថា នៅប៉ុន្មានថ្ងៃនេះ កម្ពុជាបាននាំក្បាច់គុនល្បុកតោទៅសម្ដែង នៅខេត្តហឺណាន ប្រទេសចិន ដែលការបង្ហាញនេះមិនមែនសម្រាប់តែក្នុងប្រទេសទេ ប៉ុន្តែបង្ហាញដល់អន្តរជាតិថែមទៀត។ គួរជម្រាបថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមកីឡាករគុនល្បុក្កតោកម្ពុជា បានចូលរួមព្រឹត្តិការណ៍បើក «ការសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នាឱកាសព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ នាពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត
October 21, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ គិតត្រឹមការជួញដូរនៅរសៀលថ្ងៃសុក្រសប្តាហ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Netflix ដែលបានចុះបញ្ជីក្នុងទីក្រុង Frankfurt បានកើនឡើងដល់ ៤.៥ភាគរយ។ ការកើនឡើងនេះ កើតឡើងបន្ទាប់ពីសេវាកម្មស្ទ្រីមរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា អតិថិជនថ្មីរបស់ខ្លួនបានលើសពីការរំពឹងទុករបស់ Wall Street ប្រមាណ ១លាននាក់នៅក្នុងត្រីមាសទី៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចុងក្រោយពីក្រុមហ៊ុន Netflix បានបង្ហាញថា នៅក្នុងត្រីមាសទី៣ អតិថិជនថ្មីដែលបានជាវសេវាកម្មរបស់ខ្លួនមានចំនួន ៥.១លាននាក់ ពោលគឺលើសពីការរំពឹងទុករបស់ Wall Street ដែលព្យាករណ៍ថានឹងមានចំនួនប្រហែល ៤លាននាក់ប៉ុណ្ណោះ។ គួរជម្រាបថា តម្លៃភាគហ៊ុនរបស់ Netflix គិតត្រឹមប្រកាសនេះ
October 19, 2024









