- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី អ្នកគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និងសុខភាពនៅអន្តេវាដ្ឋានស្រី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការ ពាក់ព័ន្ធការចាប់រំលោភ ក្មេងស្រីសិស្សាសាលាខ្មែរឥស្លាម រួចហើយបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្តទៀត។ លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សំណុំរឿងនេះ តំណាងអយ្យការបានបើកការស៊ើបសួរលើជនសង្ស័យពីបទ៖ *ទី១៖ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើសតាមមាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ*ទី២៖ ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និងស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា ២៤៧ និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ។ សូមបញ្ជាក់ថា បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
October 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងរបស់លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា នៅឯរដ្ឋធានីហ្សាការតា។ អមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះរួមមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី
October 19, 2024 - ព័ត៌មានអន្តរជាតិ
(Reuters)៖ រុស្ស៉ី និងអ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី១៨ ខែតុលា បានដោះដូរឈ្លើយសឹកគ្នាទៅវិញទៅមកម្ខាង៩៥នាក់ នៅក្រោមកិច្ចព្រមព្រៀងមួយដែលត្រូវបាន សម្របសម្រួលដោយអេមីរ៉ាតអារ៉ាប់រួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រសួងការពារជាតិរុស្ស៉ី នៅក្នុងការបង្ហោះមួយលើ Telegram បាននិយាយថាកងទ័ពរុស្ស៉ីដែលកំពុងនៅតាមផ្លូវត្រឡប់មកផ្ទះវិញ កំពុងស្ថិតក្រោមការត្រួតពិនិត្យ សុខភាពនៅក្នុងប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី។ ដោយឡែក វីដេអូមួយបង្ហោះលើគណនី Telegram របស់លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ក៏បានបង្ហាញដែរថាបុរសជាច្រើននាក់ ដោយអ្នកខ្លះកាន់ទង់ជាតិអ៊ុយក្រែនបានចុះពីលើរថយន្តក្រុង និងឱបមនុស្សជាទីស្រឡាញ់របស់ពួកគេ។ «គ្រប់ពេលវេលា ដែលអ៊ុយក្រែនសង្រ្គោះប្រជាជនរបស់ខ្លួនពីការឃុំខ្លួនរបស់រុស្ស៉ី យើងខិតកាន់តែកៀកទៅរកថ្ងៃមួយជាពេលដែលសេរីភាពនឹងត្រូវបានប្រគល់ទៅឱ្យ អ្នកដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់រុស្ស៉ី»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី។ គួរបញ្ជាក់ថា ការដោះដូរឈ្លើយសឹករវាងរុស្ស៉ី និងអ៊ុយក្រែនត្រូវបានសម្របសម្រួលដោយប្រទេសអេមីរ៉ាតអារ៉ាប់រួម
October 19, 2024 - ព័ត៌មានជាតិ
(ចឹងចូវ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា សូមបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការសម្តែងក្បាច់គុនល្បុក្កតោ ជូនដល់ភ្ញៀវអន្តរជាតិ និងមានអ្នកចូលរួមប្រមាណ១,២០០នាក់ ដែលជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ការផ្ដាំផ្ញើលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី ហួត ហាក់ ជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជាចំនួន១២នាក់ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មុននឹងចេញ ទៅសម្តែងក្បាច់គុននិងការប្រកួតក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។
October 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មីថា ព្រះបរមរាជវាំង មានវេបសាយតែ២ប៉ុណ្ណោះ ដែលជាការប្រើប្រាស់ផ្លូវការរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ក្រៅពីនោះព្រះអង្គទាំងទ្វេ ពុំមានបណ្តាញសង្គមផ្លូវការឡើយ។ វេបសាយទាំង២នោះរួមមាន៖ ១៖ www.norodomsihamoni.org/ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ២៖ www.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា ក្រៅពីវេបសាយ(website) ទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី
October 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យនាំគ្នាគិតវិជ្ជមានលើរឿងវប្បធម៌ ហើយត្រូវរួមគ្នាពង្រឹង លើកតម្កើង និងផ្សព្វផ្សាយវប្បធម៌របស់យើង។ ការថ្លែងរបស់របស់សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពីប្រជាជនខ្មែរនាំគ្នាបញ្ចេញមតិ ក្នុងទំព័រហ្វេសប៊ុកមួយ ដែលផ្សព្វផ្សាយពីការប្រណាំងទូកដ៏ប្រណីត រំលេចដោយក្បាច់រចនា និងរៀបចំយ៉ាងអធិកអធម នៅប្រទេសថៃ។ ក្នុងនោះ ក៏មានការបញ្ចេញមតិពាក់ព័ន្ធនឹងការទទួលឥទ្ធិពលវប្បធម៌ពីខ្មែរ តែថៃរៀបចំបានល្អជាងខ្មែរជាដើម។ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាជិត៥ពាន់នាក់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី បានស្នើកុំឲ្យអង្គុយខ្វល់នឹងគេចង់ធ្វើអ្វីមកលើយើង ឬទៅរកវិធីបំផ្លាញគេ
October 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផលិតផលកម្ពុជាចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត ដែលបានកែច្នៃ និងវេចខ្ចប់ស្របតាមគុណភាពខ្ពស់ និងប្រើប្រាស់ភាសាខ្មែរ នៅលើសំបកវេចខ្ចប់ នឹងនាំចូលទៅទីផ្សារអឺរ៉ុប នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ ការនាំចូលផលិតផលកម្ពុជាចំនួន ៣មុខ ដែលវេចខ្ចប់ដាក់ម៉ាក់សញ្ញាកម្ពុជា ទៅទីផ្សារអឺរ៉ុប ធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. របស់អ្នកឧកញ៉ា ហ៊ុន ឡាក់ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Smarteden កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម
October 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ១,៧០០គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋប្រហែល១លាននាក់ កំពុងរស់នៅលើតំបន់សង្ស័យ។ សូមបញ្ជាក់ថា នៅឆ្នាំ១៩៩២ ការបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា ត្រូវបានចាប់ផ្តើមជាផ្លូវការ ដោយមានកម្មវិធីសកម្មភាពមីនពេញលេញ ដែលក្នុងរយៈពេលជាង ៣០ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ និងបានប្រែក្លាយ «ដីមីន»ទៅជា «ដីមាស»។ ការឱ្យដឹងបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅនៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
October 19, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី១៨ ខែតុលាថាកូរ៉េខាងជើងបានបញ្ជូនកងទ័ព ១៥០០នាក់ទៅកាន់តំបន់ចុងបូព៌ា បំផុតរបស់រុស្ស៉ី សម្រាប់ការបណ្ដុះបណ្ដាល និងរៀនសម្របខ្លួននៅតាមមូលដ្ឋានយោធា មុននឹងត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិនៅអ៊ុយក្រែន ដើម្បីជួយកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង NIS ក៏បានបញ្ជាក់ដែរថាខ្លួនកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ហើយបានប្រើប្រាស់ បច្ចេកវិទ្យាស្កែនមុខ AI ក្នុងការកំណត់អត្តសញ្ញាណមន្ត្រីកូរ៉េខាងជើងនៅក្នុងតំបន់ដូណេត ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលកំពុងផ្ដល់ការគាំទ្រដល់រុស្ស៉ី ក្នុងការបាញ់មីស៊ីលកូរ៉េខាងជើង។ ការអះអាងរបស់ទីភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកទទួលបានព័ត៌មានសម្ងាត់ ដែលបានរាយការណ៍ថាកូរ៉េខាងជើងកំពុងបង្វឹកកងទ័ព ១០ ០០០នាក់ ដើម្បីបញ្ជូនទៅជួយកងទ័ពរុស្ស៉ី នៅក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ គួរបញ្ជាក់ថា
October 19, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple គឺត្រកូល iPhone 16 កំពុងមានសន្ទុះគាំទ្រខ្លាំងក្នុងទីផ្សារប្រទេសចិន ដោយការលក់កើនឡើងដល់ ២០% ក្នុងរយៈពេល៣សប្តាហ៍ដំបូងនេះ បើប្រៀបធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យស្រាវជ្រាវពី Counterpoint និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ ទាំងស្មាតហ្វូនចុងក្រោយរបស់ Apple និង Huawei គឺបានដាក់លក់នៅក្នុងប្រទេសចិនកាលពីថ្ងៃទី២០ ខែកញ្ញា ដោយបង្ហាញពីការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក។ Counterpoint បានប្រកាសថា «យើងកំពុងមើលឃើញការលក់ iPhone 16 មានសន្ទុះខ្លាំងនៅក្នុងប្រទេសចិន»។ ដោយបន្ថែមថា ម៉ូដែល iPhone 16 Pro
October 19, 2024









