Liny Chan
  • ព័ត៌មានជាតិ

    (ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលប៉ៃលិន កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំជន់លិចច្រកព្រំ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយ គិតត្រឹមម៉ោង១២៖៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់សម្ភារៈប្រើប្រាស់ និងស្បៀងអាហារនៅព្រឹកនេះបន្តទៀត។ តាមរយៈការដឹកនាំចុះអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោកស្រីបណ្ឌិត បាន ស្រីមុំ គឺក្រុមការងារបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាដោយមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ ហើយជាមួយគ្នានោះផងដែរ លោកស្រីក៏បានជូនដំណឹងដល់បងប្អូនពលរដ្ឋជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹក សូមអញ្ជើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ នៅព្រឹកស្អែកវេលាម៉ោង៨ បញ្ជាក់ម៉ូតូដែលក្រុមការងារសង្គ្រោះរក្សាទុកជូនមានចំនួន ៣៤គ្រឿង ដោយនៅបាត់ម៉ូតូមួយចំនួន និងម៉ូតូកង់បី២គ្រឿង ហើយក្រុមការងារកំពុងស្វែងរកបន្តទៀត។ នៅក្នុងឱកាសនោះលោកស្រីបណ្ឌិតអភិបាលខេត្ត

    October 19, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាច្រើន នៅចំណុចអូរស្វាយ ភូមិស្មាច់ដែង ឃុំរាម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាជួបជុំធ្វើការតវ៉ា នៅថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៤ ប្រឆាំងនឹងបុគ្គលម្នាក់ឈ្មោះ គឹមអាន នាគថា ដែលអះអាងថា ខ្លួនជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី ពីបទបោកប្រាស់យក លុយប្រជាពលរដ្ឋច្រើន ម៉ឺនដុល្លារ។ យោងតាមពាក្យបណ្តឹងរបស់តំណាងម្ចាស់ដី បុគ្គលដែលអះអាងថា ជាមន្ត្រីបម្រើការក្នុងទីស្តីការគណៈរដ្ឋមន្ត្រី មានឈ្មោះថា គឹមអាន នាគថា ដែលសន្យា «ជួយរត់ការធ្វើប្លង់ដី…» ជាថ្នូរ នៃការយកដីរបស់ពលរដ្ឋចំនួន៦ហិកតាកន្លះ និងលុយសុទ្ធជាង៥ម៉ឺនដុល្លារ។ មន្ត្រីជាន់ខ្ពស់គណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ឈ្មោះ គឹមអាន នាគថា នេះ មិនមែនជាមន្ត្រីក្នុងទីស្តីការគណៈរដ្ឋមន្ត្រីទេ។ អំពើបោកកុហកដោយការប្រើឈ្មោះក្រសួងស្ថាប័នរបស់មន្ត្រីរាជការឬឈ្មោះថ្នាក់ដឹកនាំ

    October 18, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ដំណើរកំណែទាំងស្រុងកាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ព្រឹកនេះក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ បានបំពាក់កាម៉េរ៉ាសុវត្ថិភាពនៅតាមបន្ទប់នានាសម្រាប់ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ ដើម្បីធានាបានថា គ្រប់ដំណាក់កាលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានអនុវត្តតាមបច្ចេកទេសប្រកបដោយភាពសុក្រឹតត្រឹមត្រូវ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ដោយឡែកនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងកំណត់យកថ្ងៃទី៣០

    October 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមាគមន៍អ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១ ដើម្បីបើកឱកាសឱ្យសមាជិកបានស្គាល់គ្នា និងបានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធ អ្នកប្រមូលទិញត្រី អ្នកចិញ្ចឹម និងអ្នកផ្គត់ផ្គង់ត្រីនៅលើទីផ្សារ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ថ្លែងនៅក្នុងកិច្ចពិភាក្សា ដែលរៀបចំឡើងដោយសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីសមាសភាព ក្រុមការងារនៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលមានតួនាទីក្នុងការជួយសម្របសម្រួលនិងដោះស្រាយរាល់បញ្ហារបស់អាជីវករ អ្នកចិញ្ចឹមត្រី និងអ្នកផ្គត់ផ្គង់ត្រីនៅលើទីផ្សារជាដើម។ តាមរយៈការប្រកាសចេញនូវសមាគមផ្គត់ផ្គង់ត្រីនៅកម្ពុជានេះ លោក ហាស់ សារ៉េត បានជំរុញឱ្យសមាគមត្រូវអនុវត្តតាមតួនាទី ដែលបានចែងនៅក្នុងគោលការណ៍ ដើម្បីធ្វើយ៉ាងណា ឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវចេះចាប់ដៃគ្នា សាមគ្គីគ្នា និងចេះសម្របសម្រួលគ្នា

    October 18, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ មេធំផ្នែក Amazon Cloud នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រាប់ទៅកាន់បុគ្គលិកទាំងអស់ថាអាចចាកចេញពីក្រុមហ៊ុនបាន ប្រសិនបើមិនពេញចិត្តនឹងគោលការណ៍ថ្មីដែលទើបដាក់ចេញ ដោយតម្រូវឲ្យបុគ្គលិកចូលធ្វើការនៅក្នុងការិយាល័យវិញចំនួន ៥ថ្ងៃក្នុងមួយសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ នាយកប្រតិបត្តិ Amazon Web Services លោក Matt Garman បាននិយាយក្នុងអំឡុងពេលប្រជុំមួយ នៅការិយាល័យកណ្តាលទីពីររបស់ក្រុមហ៊ុននៅ Arlington រដ្ឋ Virginia ដោយបញ្ជាក់ថា «បុគ្គលិកដែលមិនយល់ស្របនឹងគោលការណ៍ថ្មីរបស់ក្រុមហ៊ុន Amazon អាចចាកចេញបាន»។ លោកបានសង្កត់ធ្ងន់ «ប្រសិនបើមានបុគ្គលិកដែលមិនពេញចិត្តនឹងការងារដែលខ្លួនកំពុងធ្វើក្នុងបរិយាកាសការិយាល័យនោះទេ គឺចាកចេញប្រសើរជាង ឬទៅបម្រើការនៅក្រុមហ៊ុនផ្សេង។ នៅ Amazon

    October 18, 2024
  • PR

    ដំណោះស្រាយហិរញ្ញវត្ថុដ៏មានភាពច្នៃប្រឌិត និងទំនើប ដោយមានការបញ្ចូលមុខងារកាតឥណទាន(ក្រេឌីត) និងកាតឥណពន្ធ (ដេប៊ីត) នៅក្នុងកាតតែមួយ។ ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយនៅក្នុងវិស័យឧស្សាហកម្មទូទាត់ បានបោះជំហានទៅមុខដ៏សំខាន់មួយទៀតជាមួយនឹងការដាក់ឱ្យដំណើរការនូវ កាតមួយដែលមានមុខងាររហូតដល់ទៅពីរ។ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតមួយនេះរួមបញ្ចូលគ្នានូវភាព ងាយស្រួល នៃបណ្ណឥណទាន និងបណ្ណឥណពន្ធនៅក្នុងកាតតែមួយ ដោយផ្តល់ជូនអតិថិជននូវភាពបត់បែន និងសេវាកម្ម កាន់តែប្រសើរឡើង។ ពិធីនេះបានប្រព្រឹត្តិទៅនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅអគារធនាគារ វីងថៅវើ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់

    October 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានករណីភ្ជង់គំរាម និងវាយយកម៉ូតូដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ដោយចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្ដបន្ទាប់។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសហការគ្នារវាងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រោយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាំងពីវេលាកើតហេតុ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

    October 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ត្រឹមនព្វមាស ឆ្នាំ២០២៤ (រយៈពេល៩ខែ) កម្ពុជារកចំណូលបានជាង ៣៩៧លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមនព្វមាស ឆ្នាំ២០២៤ (រយៈពេល៩ខែ) មានចំនួន៣៩៤ ០៦១ ៣២៧ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៣ ៣៤៩ ២៧៧ដុល្លារ។ គិតត្រឹមនព្វមាស ឆ្នាំ២០២៤ (រយៈពេល៩ខែ) ជ័រកៅស៊ូមានតម្លៃ ១,៥៦៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន២១៥ដុល្លារ

    October 18, 2024
  • ព័ត៌មានជាតិ

    (អេស្ស៊ីប)៖ លោក ជា សេរីវឌ្ឍន៍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បាននាំយកថ្នាល verify.gov.kh របស់កម្ពុជា ដើម្បីបង្ហាញនៅក្នុងកិច្ចប្រជុំកំពូល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោក កាលពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសអេហ្ស៊ីប។ កិច្ចប្រជុំនេះ ដែលមានការចូលរួមពីតំណាងមកពីជាង ១០០ ប្រទេស និងភាគីពាក់ព័ន្ធមកពីរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ដោយផ្តោតសំខាន់លើការបង្ហាញ សក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) និងការជំរុញការធ្វើបរិវត្តកម្មឌីជីថលទូទាំងពិភពលោក។ នាឱកាសនោះ ថ្នាល verify.gov.kh របស់កម្ពុជាយើង ត្រូវបានជ្រើសរើសជាគំរូមួយក្នុងចំណោមកម្មវិធី និងថ្នាលឌីជីថលនៅទូទាំងពិភពលោក ដែលបានបង្ហាញពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល។ ថ្នាល

    October 18, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាក្កា)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៃប្រទេសបង់ក្លាដែស បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសឥណ្ឌា ក្រោមការសង្ស័យថា លោកស្រី មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពសម្លាប់រង្គាល អំឡុងបាតុកម្មហិង្សា ដែលបានផ្ទុះឡើងក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ​Reuters នាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤។ បាតុកម្មដឹកនាំដោយចលនានិស្សិត ដែលដំបូងឡើយមានគោលដៅត្រឹមប្រឆាំង គោលការណ៍កំណត់កូតាការងាររដ្ឋ បានប្រែក្លាយ​ទៅជា ការផ្ទុះអំពើហិង្សាយ៉ាងវឹកវរបំផុតមួយ គិតចាប់តាំងពីប្រទេសអាស៊ីខាងត្បូងមួយនេះ ទទួលបានឯករាជ្យកាលពីឆ្នាំ១៩៧១មក ហើយជាលទ្ធផល វាបានបង្កឱ្យមានមនុស្សស្លាប់សរុបលើស ៧០០នាក់ និងរងរបួសជាច្រើននាក់ ផ្សេងទៀត។ ទីបំផុត លោកស្រី

    October 18, 2024