- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្វីត្បិតតែកងកម្លាំងមិនបានឈប់សម្រាក ជួបជុំសាច់ញាតិដើរលេងកម្សាន្តក្នុងថ្ងៃបុណ្យជាតិដូចគេឯង ប៉ុន្តែកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏មានក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការ ចូលរួមជាមួយកម្លាំងចម្រុះ បំពេញបេសកកម្ម រៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ ដែលមកលេងកម្សាន្តទាំងយប់ទាំងថ្ងៃ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ព្រះរាជពិធីបុណ្យប្រព្រឹត្តទៅអស់រយៈពេល០៣ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ អមជាមួយស្នាមញញឹមនៃភាពសប្បាយរីករាយរាប់លានបានរីកព្រោងព្រាត បង្ហាញដល់ពិភពលោក ឲ្យឃើញកាន់តែច្បាស់ នូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់របស់កម្ពុជា និងភាពប៉ិនប្រសព្វឈ្លៀសវាងវៃនៃមេដឹកនាំកម្ពុជា ដែលធានាបាននូវការអភិវឌ្ឃន៍រីកចម្រើនឥតឈប់ឈរ ព្រមទាំងរក្សាបាននូវសន្តិភាពបរិបូរ នាំឲ្យជាតិខ្មែលេចធ្លោរ ប្រកបដោយមោទនភាពយ៉ាងធំធេង។ អរគុណសន្តិភាព!អរគុណនយោបាយ ឈ្នះ ឈ្នះ!ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!
November 18, 2024 - ព័ត៌មានអន្តរជាតិ
(ប៊ុយណូស៊ែ)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា បានបង្ហាញថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មិនចង់បានសន្តិភាពនោះទេ ហើយក៏មិនទាន់ត្រៀមខ្លួនសម្រាប់កិច្ចចរចានោះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ខណៈរូបលោកត្រៀមចាកចេញពីអាហ្សង់ទីន ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសប្រេស៊ីល លោក ម៉ាក្រុង បានសង្កត់ធ្ងន់ដែរថា អាទិភាពរបស់បារាំង នោះគឺបំពាក់អាវុធ គាំទ្រ និងជួយដល់ការតស៊ូរបស់អ៊ុយក្រែន។ នៅពេលត្រូវបានសាកសួរពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងអធិការបតីអាល្លឺម៉ង់ លោក Olaf
November 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងលោក សាន សាង ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងបានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក សាន សាង ជាកូនខ្មែរមានឈាមជ័រខ្មែរកម្ពុជាក្រោម កើតនៅខេត្តព្រះត្រពាំង។ លោកបានប្រឡូកក្នុងឆាក នយោបាយជាមួយបក្សប្រឆាំងកាលពីដើមទសវត្សរ៍៩០។ លុះឆ្នាំ២០២៤ លោក សាន សាង បាន សម្រេច ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក សាន សាង
November 18, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ដែល នេះជាការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ចំពោះសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក ២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃអាទិត្យ ១៧ ខែវិច្ឆិកា បានឱ្យដឹងទៀតថាអ៊ុយក្រែនមានផែនការដឹកនាំ ការវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួន នៅប៉ុន្មានថ្ងៃខាងមុខនេះ។ តែមិនបានបង្ហើបពីព័ត៌មានលម្អិតអ្វីនោះទេ។ ការសម្រេចចិត្តខាងលើរបស់រដ្ឋបាលលោក បៃដិន ធ្វើឡើងតែជាង២ខែប៉ុណ្ណោះ មុននឹងលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ និងបន្ទាប់ពីអ៊ុយក្រែនបានទទូចសុំជាច្រើនខែ
November 18, 2024 - PR
អបអរសាទរ BA GANZBERG អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ផ្តួលដៃគូក្លាយជាម្ចាស់កាដូយក្សវីឡាកូនកាត់ 1 ខ្នងពី GANZBERG ដែលតម្លៃជិត 60000 ដុល្លារ ក្នុងការប្រកួត 8 MEN Tournament ដែលមានកីឡាករបរទេសជើងខ្លាំងមកពី 8 ប្រទេសផ្សេងគ្នា។ GANZBERG ឲ្យផ្ទះ ធឿន ធារ៉ា លើកនេះ ក៏មានចំនែកចូលរួមពី អតិថិជន GANZBERG ផងដែរ ដូច្នេះសូមទិញ GANZBERG ដើម្បីបន្តជួយគុនខ្មែរយើងបន្ថែមទៀត។ ធឿន ធារ៉ា
November 17, 2024 - PR
ថ្មីៗនេះក្រុមហ៊ុន GANZBERG លេងកាន់តែធំ ជួយដល់កីឡាករគុនខ្មែរពិតៗដាក់កាដូយក្សដល់កីឡាករគុនខ្មែរ ធឿន ធារ៉ា គឺវីឡាកូនកាត់ ១ខ្នង តម្លៃជិត 60000 ដុល្លារ បើ ធឿន ធារ៉ា ឈ្នះក្នុងការប្រកួត 8 MEN Tournament ដែលមានកីឡាករបរទេសជើងខ្លាំងមកពី 8 ប្រទេសផ្សេងគ្នា។ កាលពីឆ្នាំមុន 2023 ក្នុងខែវិច្ឆិកា នេះ GANZBERG បានដាក់កាដូយក្ស គឺឡានខ្លាញ់គោមួយគ្រឿងតម្លៃជិត 30000 ដុល្លារ ដល់កីឡាករ ធឿន ធារ៉ា ម្តងរួចមកហើយ
November 14, 2024 - PR
GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក ដោយត្រៀមរៀបចំការប្រកួតខ្នាតធំ ដាក់សុទ្ធតែកំពូលអ្នកប្រយុទ្ធលើសង្វៀនលំដាប់ជួរមុខទាំងជាតិ និងអន្តរជាតិ។ កីឡាករលំដាប់ប្រទេសជាច្រើនរូប នឹងប្រយុទ្ធក្បាច់គុនខ្មែរត្រៀមឡើងប្រកួតជាមួយកីឡាករជើងខ្លាំងមកពីជប៉ុន ក្នុងកម្មវិធី មហាសង្គ្រាម GANZBERG រាជសីហ៍គុនខ្មែរ KUN KHMER x KNOCK OUT។ ក្នុងនោះ GANZBERG រៀបចំព្រឹត្តិការណ៍ដ៏កក្រើកប្រចាំឆ្នាំ2024 ដែលរួមមានការប្រកួត 8MEN TOURNAMENT ដែលឆ្នាំមុន 2023 ក្នុងខែ វិច្ឆិកា នេះ GANZBERG បានដាក់កាដូយក្ស គឺឡានខ្លាញ់គោមួយគ្រឿងតម្លៃជិត 30000 ដុល្លារ ដល់កីឡាករ
November 13, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា នឹងផ្អាកជើងហោះហើរស៉ីវិល ទៅកាន់ប្រទេសហៃទី រយៈពេល ១ខែ បន្ទាប់ពីយន្តហោះធុនធំ ៣គ្រឿងរងការបាញ់ប្រហារដោយកាំភ្លើង ពីសំណាក់ក្រុមជនអន្ធពាលនៃប្រទេសនេះ អំឡុពេលចូល ឬចាកចេញពីរដ្ឋធានី Port-au-Prince។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ចំណាត់ការរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក កើតមានឡើងបន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ នៃក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ចេញពីរដ្ឋ Florida ទៅដល់ទីក្រុង Port-au-Prince បានរងការវាយប្រហារដោយគ្រាប់កាំភ្លើង ហើយត្រូវប្តូរទិសដៅទៅកាន់សាធារណរដ្ឋដូមីនីក។ អ្នកបម្រើការលើយន្តហោះម្នាក់ ត្រូវរងរបួសស្រាល ហើយបើតាមរូបភាពបង្ហោះលើអ៉ីនធឺណេត ឃើញមានគ្រាប់កាំភ្លើងជាច្រើន
November 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ដែលជាទូកល្បីឈ្មោះប្រចាំខេត្តបាត់ដំបង បានបោះពួយពីវត្តឯករង្សី នៃស្រុកឯកភ្នំ ឆ្ពោះមកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រារព្ធឡើងពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទូកងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា និងមានកិត្តិសព្ទល្បីរន្ទឺនៅក្នុងខេត្តបាត់ដំបង រយៈកាលជាង២០ឆ្នាំមកហើយ។ សូមជម្រាបថា ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ត្រូវបានប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ប្រសិទ្ធនាមថាជា «អធិរាជដងទឹកសង្កែ» ដោយសារតែល្បឿនរបស់ទូក មិនងាយនឹងទទួលបរាជ័យ៕ សូមទស្សនាវីដេអូអំពីតំណមរបស់ទូកវត្តឯករង្សី ដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
November 13, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា ការសរសេរពាក្យ ទូក «ង» ឬ ទូក (ង) មិនត្រូវក្នុងបរិបទទេ ហើយលោកបណ្ឌិត ស្នើឲ្យប្រើពាក្យ ទូកង បែបនេះ ពីព្រោះជាបរិបទដែលទ្រទ្រង់ន័យនៃពាក្យ ទូកង តែម្តង។ ការលើកឡើងរបស់ប្រធានវិទ្យាស្ថានភាសាជាតិ បានធ្វើឡើងបន្ទាប់ពីការមានប្រើប្រាស់ដោយមិនឯកភាពគ្នាចំពោះពាក្យ ទូកង ដោយអ្នកខ្លះសរសេរ ទូក «ង» ឬ ទូក (ង) ឬ ទូក-ង ជាដើម។
November 13, 2024









