Liny Chan
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងញ៊ាំងឱ្យពិធីបុណ្យអុំទុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ប្រព្រឹត្តទៅបានរលូន រដ្ឋបាលខេត្តសៀមរាប បានហាមឃាត់ការប្រើប្រាស់ការបង្ហោះដ្រូន (Drone) នៅទីតាំងប្រារព្ធពិធី នៅក្នុងក្រុងសៀមរាប ដោយគ្មានការអនុញ្ញាត។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្នុងករណីចាំបាច់ត្រូវការប្រើប្រាស់ និងចូលរួមថតយករូបភាពនៅក្នុងព្រឹត្តិការណ៍ពិធីបុណ្យខាងលើ ត្រូវទំនាក់ទំនង និងសុំការ អនុញ្ញាតជាមុនតាមរយៈអនុគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន នៃគណៈកម្មការរៀបចំព្រះរាជ ពិធីបុណ្យអុំទុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០១២ ៥៦៤ ១៤២៕

    November 13, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា បាននិយាយថាលោកបានសម្រេចចិត្តជ្រើសរើសពិធីករទូរទស្សន៍ Fox News លោក Pete Hegseth ជារដ្ឋមន្ត្រីការពារជាតិរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោក Pete ជាមនុស្សម៉ឺងម៉ាត់ វៃឆ្លាត និងជាអ្នកមានជំនឿពិតប្រាកដលើ America First ហើយដោយមានលោក Pete សត្រូវរបស់សហរដ្ឋអាមេរិកត្រូវបានព្រមាន។ យោធារបស់យើងនឹងអស្ចារ្យម្ដងទៀត ហើយសហរដ្ឋអាមេរិកនឹងមិនដកថយឡើយ»។ គួរបញ្ជាក់ថា លោក Pete

    November 13, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ កំពូលមហាសេដ្ឋីចូលចិត្តធ្វើអ្វីប្លែកពីគេ Elon Musk ជាមនុស្សម្នាក់ដ៏សកម្មអំឡុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ ដោយបានចាយលុយ១លានដុល្លារជារៀងរាល់ថ្ងៃ ដល់អ្នកបោះឆ្នោតគាំទ្រ Donald Trump រហូតដល់ថ្ងៃបោះឆ្នោតបញ្ចប់ ដែលសរុបជាទឹកប្រាក់គឺចំណាយអស់ខ្ទង់ ១៣០លានដុល្លារ។ ចាយអស់ខ្ទង់រយលានដុល្លារក៏ពិតមែន តែពេលនេះអ្វីដែល Elon Musk ទទួលបានមកវិញ គឺប្រាក់សុទ្ធរបស់លោកស្រាប់តែកើនឡើង ៧០ពាន់លានដុល្លារមកវិញភ្លាមៗ ប៉ុន្មានថ្ងៃប៉ុណោះ ក្រោយជ័យជំនះរបស់ Donald Trump។ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ Elon Musk បានកើនឡើង ៧០ពាន់លានដុល្លារបន្ថែមទៀតនៅពេលនេះ គឺដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី

    November 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅចំពោះមុខវិនិយោគិនបរទេស ដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យវិនិយោគិនទាំងអស់ជួយ ផ្សព្វផ្សាយព័ត៌មានពិតដែលកំពុង មើលឃើញស្រាប់ ដើម្បីលុបបំបាត់ព័ត៌មានប្រឌិត ដែលផ្សាយចោទប្រកាន់នាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កេរ្ដិ៍របស់កម្ពុជាំ។ ការអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីជួបសំណេះសំណាល និងពិសារភោជនាហារសាមគ្គី ពាណិជ្ជករត្រកូលលីន ពិភពលោក ដែលមានការចូលរួមភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ក្នុងនោះសមាជិក សមាជិការបស់សភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក មកពី៤ប្រទេស រួមមាន ប្រទេសម៉ាឡេស៊ី សឹង្ហបុរី កូរ៉េខាងត្បូង

    November 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ គណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព មាននាយករដ្ឋមន្ត្រីជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកជាច្រើននាក់ទៀត ដែលពីក្រសួងស្ថាប័នពាក់ព័ន្ធនានា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 13, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា​ សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានធ្វើការក្រើនរំលឹក ដល់សិស្សានុសិស្ស ​ដែលទើបប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​សិក្សា ២០២៣-២០២៤ទាំងអស់ កុំជ្រើសរើសជំនាញ ឬទៅរៀនសូត្រនៅមហាវិទ្យាល័យ តាមមិត្តភក្តិត្រូវចេះសម្រេចចិត្តជ្រើសរើសជំនាញណា ដែលខ្លួនស្រលាញ់ និងតាមទេពកោសល្យរបស់ខ្លួន ស្របតាមការការរីកចំរើន របស់ប្រទេសជាតិ និងតម្រូវការទីផ្សារការងារ។ ការលើកឡើងអំពាវនាវរបស់លោកស្រីបណ្ឌិត ជា​ សិរី ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សថ្នាក់ទី១២ ដែលប្រឡងជាប់ជាស្ថាពរសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងស្រុកប្រាសាទសំបូរ និងស្រុកសន្ទុកខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកស្រីបណ្ឌិតបានបញ្ជាក់ថា «បើយើងសម្រេចជ្រើសរើសជំនាញ ដែលខ្លួនស្រលាញ់បានហើយ

    November 13, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៦០មីលីម៉ែត្រនៅជាប់ព្រំរបងតាមផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិប្រាសាទអណ្ដែត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ, លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងត្រូវរាយការណ៍ទៅអាជ្ញាធរពេលប្រទះឃើញគ្រាប់ទាំងនេះ។ ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ស៊ិន វណ្ណវុឌ្ឍ បានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៦០មីលីម៉ែត្រនេះ ត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញ​នៅជាប់ព្រំរបងតាមផ្លូវធ្វើដំណើរក្នុងភូមិប្រាសាទអណ្ដែត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្រោយពីទទួលព័ត៌មានភ្លាមរូបលោក និងក្រុមការងារបានចុះទៅពិនិត្យដល់ទីតាំង ឃើញមានស្ថានភាពច្រេះ តែខាងក្រៅ តែអាចមានឥទ្ធិពលបង្កហានិភ័យគ្រោះថ្នាក់បានប្រសិនបើវាមានការប៉ះទង្គិច។ ជាមួយគ្នានេះលោកបានចាត់កម្លាំងបានរៀបចំហ៊ុំព័ទ្ធទីកន្លែងដាក់សញ្ញាគ្រោះថ្នាក់

    November 12, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ធំ ដឹកនាំដោយលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងស្នាក់ការអូរងាវ នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត) នៅចំណុចអូរងាវ ស្ថិតក្នុងភូមិស្រែវាលកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ តាមការបញ្ជាក់ពីលោក តុប កក្កដា បានឱ្យដឹងថា កម្លាំងមន្ទីរបរិស្ថានបានឃាត់រថយន្តមួយគ្រឿងម៉ាក MAZDA ពណ៌ស ស្លាកលេខភ្នំពេញ 2BB-2412 ដែលដឹកឈើប្រភេទសុក្រំចំនួន ១២ដុំ ស្មើ ០.៩៤៨ ម៉ែត្រគូប នៅម៉ោង ៨:០៧

    November 12, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បើ​តាម​លោក Yoji Muto រដ្ឋ​មន្ត្រី​ឧស្សាហ​កម្ម​ជប៉ុននៅ​ថ្ងៃ​អង្គារសប្តាហ៍នេះបាននិយាយថា រដ្ឋាភិបាលជប៉ុនមិនមានគម្រោងដំឡើងពន្ធណាមួយលើវិស័យបន្ទះឈីបក្នុងស្រុកឡើង ដែលការធ្វើបែបនេះគឺដើម្បីជាការផ្តល់ហិរញ្ញប្បទានដល់ផែនការចំនួន ១០ពាន់ពាន់លានយ៉េន (៦៥ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់គម្រោងផលិតឧបករណ៍ពាក់កណ្តាលសម្រេច (Semiconductor) ក្នុងស្រុក និងគម្រោងបញ្ញាសិប្បនិម្មិត AI។ តាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ការបង្ហើបពីដំណឹងខាងលើពីសំណាក់លោក Yoji Muto បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបង្ហាញជំនួយគាំទ្រក្នុងការជំរុញវិស័យបច្ចេកវិទ្យារបស់ប្រទេស ប៉ុន្តែបាននិយាយថា រដ្ឋាភិបាលនឹងមិនចេញមូលបត្របំណុលគ្របដណ្តប់ឱនភាព ដើម្បីផ្តល់មូលនិធិដល់ផែនការនោះទេ។ គួរជម្រាបថា ប្រទេសមហាអំណាចនាពេលបច្ចុប្បន្ននេះកំពុងប្រណាំងគ្នាយ៉ាងស្វិតស្វាញ់ក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសពាក់ព័ន្ធនឹងវិស័យបន្ទះឈីបទំនើប

    November 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យកីឡាករ កីឡាការិនី អុំទូក និងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងសុំឱ្យអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃម្ហូបអាហារ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។ ការស្នើសុំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ខណៈលោក និងលោកស្រី អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំង ទូកថ្នាក់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៤ និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក

    November 12, 2024