Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យកីឡាករ កីឡាការិនី អុំទូក និងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងសុំឱ្យអាជីវករលក់ដូរទាំងអស់ កុំតម្លើងថ្លៃម្ហូបអាហារ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។ ការស្នើសុំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ខណៈលោក និងលោកស្រី អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំង ទូកថ្នាក់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៤ និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក

    November 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការការពារព្រះរាជពិធីបុណ្យអុំទូក ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស

    November 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។ សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក កន​ សុខកាយ បានសូកប៉ាន់លុយចំនួន ៣០ម៉ឺនដុល្លារ ចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។ ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ

    November 12, 2024
  • ព័ត៌មានអន្តរជាតិ

    (Reuters)៖ ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានជ្រើសរើសសមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio ជាអនាគតរដ្ឋមន្ត្រីការបរទេសរបស់លោក នៅពេលលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅខែមករាខាងមុខ។ នេះបើតាមសារព័ត៌មាន New York Times ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ដោយផ្អែកលើការដកស្រង់សម្ដីពីប្រភពចំនួន៣ New York Times បានឱ្យដឹងទៀតថាការសម្រេចចិត្តខាងលើមិនទាន់ត្រូវបានសម្រេចជាចុងក្រោយនោះទេ ប៉ុន្តែលោក ត្រាំ បានបង្ហាញ ទំនោរជ្រើសរើសយកលោក Rubio ជាបេក្ខភាពរដ្ឋមន្ត្រីការបរទេស។ កាលពីសប្ដាហ៍មុន នៅពេលត្រូវបានសាកសួរថាតើរូបលោកមានបំណងកាន់តំណែងជាមន្ត្រីជាន់ខ្ពស់ម្នាក់ ក្នុងជួរ រដ្ឋបាលថ្មីរបស់លោក

    November 12, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ កូរ៉េខាងជើង បានផ្ដល់សច្ចាប័នលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយរុស្ស៉ី ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសទាំង២ កាលពីខែមិថុនា កន្លងទៅ ដែលមានចែងពីការធ្វើអន្តរាគមន៍ផ្ដល់ជំនួយ ក្នុងករណីភាគីម្ខាងណាមួយរងការវាយប្រហារប្រដាប់អាវុធ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សេចក្ដីរាយការណ៍របស់ KCNA នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកានេះ កើតមានឡើងចំពេលមានការរិះគន់ពីបណ្ដាប្រទេសលោកខាងលិច ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំង២ ដោយក្នុងនោះកូរ៉េខាងជើង ត្រូវបានចោទថាបានបញ្ជូនអាវុធ និងកងទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ បើតាម​ KCNA មេដឹកនាំកូរ៉េខាងជើង លោក គី​ម ជុងអ៊ុន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីផ្ដល់សច្ចាប័នដល់សន្ធិសញ្ញាជាមួយរុស្ស៉ីកាលពីថ្ងៃចន្ទម្សិលមិញ ហើយសន្ធិសញ្ញានេះដែរនឹងត្រូវ ចូលជាធរមាននៅពេលដែលភាគីទាំង២ ផ្លាស់ប្ដូរឯកសារផ្ដល់សច្ចាប័នគ្នាទៅវិញទៅមក។

    November 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។ សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ចង់បានតំណែង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។ ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក

    November 12, 2024
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ រឹបអូសគ្រឿងញៀនបានជាង ១លានគ្រាប់ បន្ទាប់ពីកម្លាំងនគរបាលអន្តោប្រវេសន៍ ឃាត់រថយន្ត ១គ្រឿងធ្វើការត្រួតពិនិត្យ នាវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង កម្ពុជា – ណងណុកខៀន ខេត្តចំប៉ាសាក់-ឡាវ ។ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ផៃ រស្មី បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅពេលនោះ ឈ្មោះ វូ យ៉េង (VUE YENG) ភេទប្រុស ជនជាតិឡាវ ទីកន្លែងបច្ចុប្បន្ន ប្រទេសឡាវ

    November 12, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ទេសាភិបាលធនាគារកណ្តាលវៀតណាមអ្នកស្រី ង្វៀន ធីហុង (Nguyen Thi Hong) បាននិយាយនៅថ្ងៃចន្ទថា ធនាគារកណ្តាលបានត្រៀមខ្លួនជាស្រេចដើម្បីលក់ប្រាក់ដុល្លារអាមេរិកទៅក្នុងទីផ្សារដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់អ្នកស្រី ហុង ខណៈថ្លែងទៅកាន់រដ្ឋសភានៅទីក្រុងហាណូយថា៖ «ទីផ្សារអត្រាប្តូរប្រាក់មានភាពប្រែប្រួលបន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក»។ អ្នកស្រីបានបន្ថែមថា ការគ្រប់គ្រងទីផ្សារគឺជាកិច្ចការដ៏លំបាកមួយ។ អ្នកស្រី ហុង បាននិយាយថា ធនាគារកណ្តាលវៀតណាមនឹងផ្តល់អាទិភាពលើការគ្រប់គ្រងស្ថិរភាព និងអតិផរណា ប៉ុន្តែនឹងមានវិធានការដើម្បីគាំទ្រដល់គោលដៅរបស់រដ្ឋាភិបាលក្នុងការជំរុញល្បឿនកំណើនសេដ្ឋកិច្ច។ អ្នកស្រីបានមានប្រសាសន៍ថា៖ «យើងកំពុងបង្កើនកញ្ចប់ប្រាក់កម្ចីអនុគ្រោះសម្រាប់គម្រោងនានាដើម្បីអភិវឌ្ឍលំនៅឋានសម្រាប់អ្នកមានប្រាក់ចំណូលទាប និងសម្រាប់ឧស្សាហកម្មវារីវប្បកម្ម»។ កំណើនសេដ្ឋកិច្ចរបស់វៀតណាមភាគច្រើនពឹងផ្អែកទៅលើកំណើនឥណទានដែលមានកម្រិតរឹងមាំ ប៉ុន្តែអ្នកស្រី ហុង បាននិយាយថា ទំហំប្រាក់កម្ចីសរុបមានកម្រិត «ខ្ពស់រួចស្រេចទៅហើយ» ដែលស្មើនឹង ១២០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម។ អ្នកស្រីបានបន្តថា៖ «ការបន្តពឹងផ្អែកលើវិធានការបន្ធូរបន្ថយនឹងជួបហានិភ័យ»។ អ្នកស្រីបាននិយាយថា ការប្រមូលមូលនិធិតាមរយៈមូលបត្របំណុលសាជីវកម្ម

    November 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រេចចោទប្រកាន់បុគ្គល៤រូប ដែលក្នុងនោះរួមមាន លោក លី សាម៉េត, លោក ដួង តារា, លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម។ បើតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, តំណាងអយ្យការ សម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចខាងក្រោម ៖ * ឈ្មោះ អ៊ុត ធី ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ

    November 12, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ កសិដ្ឋានសូត្រសិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប បានរៀបចំពិធីបើកដំណើរការឡើងវិញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្ទាប់ពីបិទទ្វារអស់ជាច្រើនឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។ មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចាត់ទុកការបើកដណើរសិប្បកម្មសូត្រអង្គរឡើងវិញនេះ ដូចជាការបន្តជីវិតសិប្បកម្ម ប្រពៃណី ដូនតាដូច្នោះដែរ។ មិនតែប៉ុណ្ណោះ  ក៏បានប្រមូលផ្តុំបុគ្គលិកចាស់ ដែលធ្លាប់បម្រើការងាររនៅទីនេះឱ្យមានការងារធ្វើឡើងវិញផងដែរ។ លោកជំទាវបន្តថា កសិដ្ឋានសូត្រសិប្បករអង្គរ ជាកសិដ្ឋានផលិតសូត្រធំមួយក្នុងស្រុកពួក ដើម្បីប្រើប្រាស់ក្នុងសិប្បកម្មតម្បាញ តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។ លោកជំទាវបណ្ឌិត តែងតែបានធ្វើការកោតសសើរ អំពីសំលៀកបំពាក់ខ្មែរ

    November 11, 2024