Liny Chan
  • ព័ត៌មានជាតិ

    (តូក្យូ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន លោក Shigeru Ishiba នៅបន្តរក្សាតំណែងជានាយករដ្ឋមន្រ្តីដដែល ក្នុងការបោះឆ្នោតនៅសភា នាថ្ងៃចន្ទនេះ បើទោះបីគណបក្សកាន់អំណាច ទទួលបានលទ្ធផលមិនល្អខ្លាំងក៏ដោយ ក្នុងការបោះឆ្នោតសកល កាលពីពេលកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទោះទទួលបានលទ្ធផលមិនល្អក្តី ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២៧ ខែតុលា គណបក្សប្រជាធិបតេយ្យសេរី LDP និងបក្ស Komeito ដែលជាដៃគូក្នុងក្រុមចម្រុះកំពុងកាន់អំណាច នៅតែមានអាសនៈសរុបច្រើនជាងគេក្នុងសភា ទោះពុំដល់​២៣៣អាសនៈ ដែលជាចំនួនចាំបាច់ ក្នុងការគ្រប់គ្រងសំឡេងភាគច្រើនក៏ដោយ។ ក្នុងការបោះឆ្នោតនាថ្ងៃចន្ទនេះ លោក Ishiba ទទួលបានការគាំទ្រចំនួន២២១សំឡេង

    November 11, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media & Technology Group មានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីប្រធានាធិបតីអាណត្តិថ្មីរបស់អាមេរិកលោក Donald Trump ប្រកាសថាលោកមិនមានគម្រោងលក់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ CNA។ តាមរយៈសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយ Truth Social លោក Trump បានច្រានចោលរាល់ព័ត៌មានដែលថា លោកគ្រោងនឹងលក់ភាគហ៊ុនមួយថ្ងៃ បន្ទាប់ពីភាគហ៊ុនបានធ្លាក់ចុះ។ លោកបញ្ជាក់ថា «ពាក្យចចាមអារ៉ាម ឬ​សេចក្តីថ្លែងការណ៍ទាំងនោះមិនពិត។ ខ្ញុំគ្មានចេតនាលក់ទេ!»។ ខណៈរបាយការណ៍ដែលបង្ហាញកន្លងមក «វាជាព័ត៌មានក្លែងកា្លយ មិនពិត និងប្រហែលជាខុសច្បាប់ ហើយវាត្រូវបានធ្វើឡើងដោយពួកទីផ្សារបោកប្រាស់»។ គួរជម្រាបថា ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media បានកើនឡើងខ្ពស់បំផុតដល់ ១៥ភាគរយ

    November 11, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកាថាសេតវិមាននឹងចាយលុយនៅសេសសល់ជាង ៦ពាន់លានដុល្លារ ដើម្បីផ្ដល់ជំនួយ ឱ្យអ៊ុយក្រែន នៅមុនពេលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជា​ប្រធានាធិបតីនៅខែមករាខាងមុខ ជាមួយការព្រមានពីហានិភ័យជាសកល បើសហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រទីក្រុងកៀវ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Sullivan នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Face the Nation របស់ទូរទស្សន៍ CBS បានឱ្យដឹងថា ប្រធានាធិបតី ចូ បៃដិន ត្រូវបានរំពឹងថានឹងពិភាក្សាពីបញ្ហាគោលនយោបាយការបទេសធំៗ នៅពេលលោកជួបប្រធានាធិបតីជាប់ឆ្នោត លោក

    November 11, 2024
  • ព័ត៌មានជាតិ

    (កែប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញការណែនាំដល់រដ្ឋបាលខេត្តកែប ត្រូវតែលុបបំបាត់ចោលទាំងស្រុងចំពោះសកម្មភាពក្រុមសង្គមងងឹត ចោរកម្ម និងល្បែងស៉ីសងគ្រប់ប្រភេទ សំដៅធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្តមាត់សមុទ្រមួយនេះ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» ដែលមានតម្លៃជាង១០លានដុល្លារ នៅទឹកដីខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា ខេត្តមាត់សមុទ្រមួយនេះ គឺមិនអនុញ្ញាតឲ្យបើកកាស៉ីណូជាដាច់ខាត។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «តំបន់ទេសចរណ៍ដាច់ខាតត្រូវតែមានសន្តិសុខ សុវត្ថិភាព អត់មានអ្នកណាចង់មកកែបល្បីខាងចោរប្លន់ ចោរលួច ឬមានបញ្ហានោះទេ ហើយកិច្ចការនេះ ត្រូវគ្រប់គ្រងឲ្យបានទៅលើល្បែងស៊ីសង ក្មេងទំនើង

    November 11, 2024
  • PR

    ABC Stout សូមប្រកាសដោយមោទនភាពក្នុងការសម្ពោធនូវផលិតផលរសជាតិថ្មីប្លែករបស់ខ្លួន ABC Smooth Stout ជាផ្លូវការ ជាមួយព្រឹត្តិការណ៍រាំពញ្ញាក់អារម្មណ៍ដ៏រស់រវើកអស្ចារ្យគួរឱ្យចាប់អារម្មណ៍ នៅទីតាំងសំខាន់ៗបីកន្លែងក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ បានកើតឡើងដោយមិននឹកស្មានដល់នៅពេលដែលមនុស្សមួយ ក្រុមធំស្លៀកឈុតពណ៌មាសទាំងអស់គ្នា បានប្រមូលផ្ដុំគ្នាភ្លាមៗ ពញ្ញាក់អារម្មណ៍អ្នកទស្សនា ជាមួយនឹងក្បាច់រាំដ៏រស់រវើក ធ្វើឱ្យបរិយាកាស់កាន់តែរំភើបសប្បាយរីករាយ ស្របពេលជាមួយនឹងការបើកបង្ហាញផ្ទាំងប៉ាណូដែលគ្របដោយផ្ទាំងកំណាត់ពណ៌មាស។ ខណៈនោះផងដែរ ក៏មានការបាញ់ក្រដាសភ្លឺផ្លេកពណ៌មាស ផ្ទុះឡើង ដេរដាសពេញអាកាស ហើយរូបរាង ABC Smooth Stout ថ្មី ត្រូវបានផុសឡើងយ៉ាងលេចធ្លោនៅលើផ្ទាំងប៉ាណូ ធ្វើឱ្យមហាជនមានការ ភ្ញាក់ផ្អើលជាខ្លាំង។  ABC ត្រូវបានទទួលស្គាល់ជាយូរមកហើយ ថាជាជម្រើសស្រាបៀរដ៏ប្រណិតល្អឯកបំផុតក្នុងចំណោមអ្នកចូលចិត្តស្រាបៀរស្តោតនៅកម្ពុជា ហើយភាពល្អឥតខ្ចោះនេះបានបន្តដល់ ABC

    November 11, 2024
  • ព័ត៌មានជាតិ

    (កែប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខេត្តដែលមានសក្ដានុពលទេសចរណ៍ ត្រូវបង្កើតក្រុមការងាររងចាំឆ្លើយតបចំពោះបញ្ហាអ្នកទេសចរ ហើយសម្តេចសង្ឃឹមថា រឿងបាយឆានៅក្នុងខេត្តកែប នឹងមិនកើតមានទៀតនោះឡើយ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» ស្ថិតនៅតាមបណ្ដោយឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានរំឭកថា សម្ដេចទើបតែបានផ្ដល់គោលការណ៍បង្កើតក្រុមខេត្តទេសចរណ៍ ដូចជា ក្រុមនិរតីមានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង, ក្រុមឧត្តរមានខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ, ក្រុមឦសានមានខេត្តក្រចេះ ខេត្តស្ទឹងត្រែង

    November 11, 2024
  • ព័ត៌មានជាតិ

    (កែប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) គ្មានការលក់ ឬដោះដូរឱ្យឯកជននោះឡើយ ពោលសាលានេះបានពង្រីកសាលារបស់ខ្លួន បន្ថែមនៅលើមហាវិថីឈ្នះឈ្នះ ដោយសារតែកំណើននិស្សិតជាលំដាប់។ ការចេញមកបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វឡើង​បន្ទាប់ពីកាលពីថ្ងៃទី៧ ខែវិច្ឆិកា VOD Khmer បានផ្សាយថា «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថា សាលាតិចណូ ត្រូវគេលក់ឱ្យឈ្មួញហើយ ក្រោមរូបភាពដោះដូរដី»។ នៅក្នុងឱកាសអញ្ជើញសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោល នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖

    November 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៩៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៨៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 11, 2024
  • ព័ត៌មានជាតិ

    (ម៉ានីល)៖ ក្រុមមន្ត្រីហ្វីលីពីន បានឱ្យដឹងនៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកានេះថាប្រជាជននៅតាមភូមិជាច្រើន ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ហើយកំពង់ផែជាច្រើនត្រូវបិទជាបណ្ដោះអាសន្ន ខណៈព្យុះទីហ្វុងមួយផ្សេងទៀតបានវាយប្រហារលើហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ព្យុះទីហ្វុង Toraji គឺជាព្យុះទី៤ ដែលបានវាយប្រហារលើហ្វីលីពីន ក្នុងរយៈពេលជិតមួយខែមកនេះ។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាត នៅឡើយទេ ស្របពេលព្យុះ Toraji បានវាយប្រហារលើតំបន់ឆ្នេរភាគឦសាននៃប្រទេស នៅក្បែរទីក្រុង Dilasag ស្ថិតនៅចម្ងាយប្រហែល ២២០គីឡូម៉ែត្រ ពីភាគឦសាននៃរដ្ឋធានីម៉ានីល។ រដ្ឋាបាលហ្វីលីពីន បានបង្គាប់ឱ្យប្រជាជននៅតាមភូមិចំនួន ២៥០០ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពកាលពីថ្ងៃអាទិត្យ ប៉ុន្តែខាងអាជ្ញាធរមិនបានបញ្ជាក់ថាតើមានប្រជាជនប៉ុន្មាន នាក់ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួននោះទេ។ ដោយឡែក បើតាមអាជ្ញាធរឧតុនិយមហ្វីលីពីន ព្យុះ

    November 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៩ខែឆ្នាំ២០២៤ (ខែមករា-ខែកញ្ញា) នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៨០០,៥៣២នាក់ កើនឡើង ២២.២ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ក្នុងចំណោមភ្ញៀវអន្តរជាតិដែលចូលមកទស្សនានោះ មកតាមផ្លូវអាកាសមានចំនួន ១,៧០២,៧៦៨នាក់ កើនឡើង ២៧ភាគរយ មកតាមផ្លូវគោកមានចំនួន ៣,០៩៧,៧១១នាក់ កើនឡើង ១៩.៥ភាគរយ និងមកតាមផ្លូវទឹកមានចំនួន ៥៧,០៥៣នាក់ កើនឡើង ៣៩ភាគរយ។ ចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាច្រើនជាងគេ រួមមាន៖១០៖ ចក្រភពអង់គ្លេស ៨១.២០៨នាក់៩៖ ជប៉ុន ៨១,៨០២នាក់៨៖ បារាំង

    November 11, 2024