Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ដំណើរការកំណែមុខវិជ្ជាទាំង១០ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានបញ្ចប់ទាំងស្រុង ក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗ មករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ដោយឡែក សន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានដឹកមករក្សាទុក នៅវិទ្យាល័យព្រះស៊ីសុវត្ថិ៕

    October 17, 2024
  • ព័ត៌មានជាតិ

    (បាងកក)៖ ប៉ូលិសថៃ បានចាប់ខ្លួនមនុស្សចំនួន ១៨នាក់ ក្នុងនោះមានតារា ៣នាក់ ហើយបានដកហូតនូវរថយន្តស្ព័រទំនើបៗ និងលុយជិត ៤លានដុល្លារ ពាក់ព័ន្ធនឹងការឆបោកជាលក្ខណៈប្រព័ន្ធ តាមរយៈការលក់អាហារបំប៉នសុខភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០២៤។ ការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីមនុស្សជាង ១,០០០នាក់ ដាក់ពាក្យប្តឹងក្រុមហ៊ុន iCon Group ដោយនិយាយថា ក្រុមហ៊ុននេះ បានទាក់ទាញពួកគេឱ្យទិញផលិតផល និងចុះកុងត្រាបន្តការទិញ។ ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ iCon Group លោក Warathaphon Waratyaworrakul

    October 17, 2024
  • ព័ត៌មានជាតិ

    ថៃ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូយូតាយ៉ារីស (Toyoto Yaris) ពាក់ស្លាកលេខ 5กน-7538 ដឹកពលករខ្មែរចំនួន៤នាក់ (ប្រុស៣នាក់ កុមារាម្នាក់) បានជួបឧបទ្ទវហេតុបុករថយន្ត Pick up ពាក់ស្លាកលេខ ฌย-4189 បើកបរបញ្ច្រាស់ទិសបុកគ្នា ដែលបណ្តាលឲ្យពលករខ្មែរនៅលើរថយន្តស្លាប់ចំនួន៤នាក់ កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា បានចុះទៅជួបមន្ត្រីប៉ូលីស ស្រុកខ្លងហាង ខេត្តស្រះកែវ ដើម្បីទៅពិនិត្យរថយន្តគ្រោះថ្នាក់ចរាចរណ៍ ទីកន្លែងកើតហតុ ក៏ដូចជាពិនិត្យសពនៅវត្តខ្លងហាត

    October 17, 2024
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ប្រជាពលរដ្ឋជាភ្ញៀវទេសចរជាតិ-អន្តរជាតិជាង៤៦ម៉ឺននាក់ បានមកលេងកម្សាន្តក្នុងថ្ងៃទី១ នៃពិធីប្រណាំងទូក បណ្តែតប្រទីប ខេត្តបាត់ដំបង កើនជាងឆ្នាំមុនជាង៩%។ លោក ហម អរុណ បានបញ្ជាក់ថា ដោយមានការណែនាំ និងយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ដែលមានលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធគ្រប់ស្ថាប័ន្នចូលរួមផងនោះ នៅក្នុងឱកាសពិធីប្រណាំង ទូក បណ្តែតប្រទីប ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១

    October 17, 2024
  • PR

    ● ស្រាបៀរថៃហ្គ័រ បានធ្វើការស្រាវជ្រាវនៅទីផ្សារផ្សេងៗជាច្រើន ដើម្បីស្វែងយល់ពីបទពិសោធន៍របស់អ្នកគាំទ្រ និងបានរកឃើញវិធីក្នុងការផ្សាភ្ជាប់អ្នកគាំទ្រនៅទូទាំងពិភពលោក● ៧០% នៃអ្នកគាំទ្រទូទាំងទ្វីបអាស៊ីចង់បានសកម្មភាពផ្សេងៗសម្រាប់ពួកគេ ដើម្បីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយក្លឹបបាល់ទាត់ដែលពួកគេចូលចិត្ត។ ស្រាបៀរថៃហ្គ័រ នឹងគាំទ្រការភ្ជាប់ទំនាក់ទំនងទាំងនេះ ដែលជាផ្នែកមួយក្នុងការចាប់ផ្តើមដៃគូសហការដ៏គួរអោយរំភើបនេះ។  [ភ្នំពេញ, ១៧ តុលា ២០២៤] — ស្រាបៀរថៃហ្គ័រក្លាយជាដៃគូសហការជាផ្លូវការនៃក្លឹបបាល់ទាត់បិសាចក្រហម (Manchester United) ដោយមានការរួមគ្នារវាងក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញនៃតំបន់អាស៊ី និងក្លឹបកីឡាបាល់ទាត់ដ៏មានប្រជាប្រិយភាព និងជោគជ័យបំផុតមួយនៅលើពិភពលោក ដើម្បីបង្កើនបទពិសោធន៍ និងការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងអ្នកគាំទ្រ Manchester United ទូទាំងពិភពលោក។ ការសហការនេះនឹងចាប់ផ្តើមនៅក្នុងពេលវេលាដ៏គួរអោយរំភើបមួយដែលស្រាបៀរថៃហ្គ័រកំពុងតែវិវត្តន៍ម៉ាកយីហោរបស់ខ្លួនអោយកាន់តែលេចធ្លោ ដែលជាការផ្លាស់ប្តូរថ្មីមួយនៅក្នុងក្រុមហ៊ុន និងសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនដែលស្រឡាញ់វិស័យបាល់ទាត់ផងដែរ។ នៅក្នុងដំណាក់កាលដំបូងនៃកិច្ចសហការជាដៃគូនេះ នឹងផ្តោតលើការភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រនៃ Manchester United ដោយផ្ទាល់នៅតំបន់អាស៊ី

    October 17, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមបន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងជួយការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ​នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ជ្រោយចង្វា។ នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានស្នើដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមបន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងជួយការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានជួយសម្របសម្រួលបានផ្តល់សេចក្តីទុកចិត្ត និងបានផ្តល់ឱកាសដល់គណៈមេធាវីនិងមេធាវីលើការងារ៤ចំណុចធំៗ គឺ៖ ទី១- បានជួយសម្របសម្រួលជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ ដែលក្នុងឆ្នាំនេះនិងឆ្នាំក្រោយ គណៈមេធាវីទទួលបានថវិកាចំនួន២,៦០០លានរៀល ពីកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ សម្រាប់ចំណាយលើការការពារក្តីជូនជនក្រីក្រ។

    October 17, 2024
  • PR

    ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដែល មានអានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង។ ពិធីបើកការដ្ឋានសាងសង់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ា

    October 17, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ សេតវិមាន បានប្រកាសថា គ្រាដែរលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ជជែកជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អំពីកិច្ចប្រឹងប្រែងបង្កើនជំនួយសន្តិសុខសម្រាប់អ៊ុយក្រែន លោកបានប្រកាសផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ ៤២៥លានដុល្លារ បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០២៤។ កញ្ចប់ជំនួយយោធាថ្មីនេះ នឹងរួមបញ្ចូលនូវប្រព័ន្ធ​ការពារដែន​អាកាស គ្រាប់​បែក​នៃយន្តហោះចម្បាំង រថពាសដែក និង​គ្រាប់​រំសេវផ្សេងៗទៀត។ តាមរយៈបណ្តាញតេឡេក្រាម លោក ហ្សេលេនស្គី បានសម្តែងការដឹងគុណចំពោះ លោក បៃដិន សភាទាំងពីរ និងប្រជាជនអាមេរិក

    October 17, 2024
  • ព័ត៌មានជាតិ

    (ទីក្រុងហ្សឺណែវ)៖ សហភាពអ៊ឺរ៉ុប ចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជាសម្រាប់វិស័យសកម្មភាពមីន។ នេះជាការលើកឡើងរបស់លោកស្រី Lotte Knudsen ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ក្នុងជំនួបទ្វេភាគីជាមួយ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ជំនួបនេះ ក៏មានការចូលរួមពីព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ផងដែរ។ ក្នុងជំនួបនោះ លោកបណ្ឌិត លី

    October 17, 2024
  • ព័ត៌មានអន្តរជាតិ

    (យូអិន)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃពុធ ទី១៦ ខែតុលាថាទីក្រុងវ៉ាស៊ីនតោន កំពុងតាមឃ្លាំមើល ដើម្បីធានាថាអ៉ីស្រាអែលគ្មាន «គោលនយោបាយបង្អត់អាហារ» នៅភាគខាងជើងនៃតំបន់ហ្កាហ្សា។ នេះបើតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅចំពោះមុខសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស លោកស្រី Thomas-Greenfield ក៏បានបញ្ជាក់ដែរថាគោលនយោបាយបែបនេះគឺជារឿងគួរឱ្យរន្ធត់ និងមិនអាច ទទួលយកបាន ហើយនឹងត្រូវទទួលរងផលវិបាកនៅក្រោមច្បាប់អន្តរជាតិ និងច្បាប់របស់សហរដ្ឋអាមេរិក។ «រដ្ឋាភិបាលអ៉ីស្រាអែលបាននិយាយថាពួកគេមិនមាន គោលនយោបាយបែបនេះឡើយ រីឯស្បៀងអាហារ និងការផ្គត់ផ្គង់ចាំបាច់នានាក៏នឹងមិនត្រូវបានកាត់ផ្ដាច់នោះដែរ»។ នេះជាការលើកឡើងរបស់លោកស្រី Thomas-Greenfield ដោយបន្ថែមថាសហរដ្ឋអាមេរិកនឹងតាមដាន ដើម្បីធានាឱ្យបានថាសកម្មភាពរបស់អ៉ីស្រាអែលគឺស្របគ្នាទៅការអះអាងរបស់អ៉ីស្រាអែល។ គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងថាសហរដ្ឋអាមេរិកបានប្រាប់អ៉ីស្រាអែលថាត្រូវតែចាត់វិធានការនៅក្នុងរយៈពេល៣០ថ្ងៃ

    October 17, 2024