- Liny Chan
- ព័ត៌មានជាតិ
(កែប)៖ ម្លប់សុខសន្តិភាពបានរុញច្រានឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ និងសម្រេចបានការកសាងសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមិទ្ធផលថ្មីមួយទៀតលើទឹកដីខេត្តកែប គឺ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» តម្លៃជាង១០លានដុល្លារ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវដ៏មានសារៈសំខាន់មួយខ្សែនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមសាទរពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោលត្រូវបានសាងសង់ឡើងក្នុងពេលសម្តេចតេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយករដ្ឋមន្ត្រី។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» មានប្រវែងសរុប ១២,៦៤៥ម៉ែត្រ ស្ថិតនៅ ភូមិកែប
November 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ដែលគេស្គាល់ថារកស៊ីវាយថ្ម និងធ្វើផ្លូវ។ នេះបើតាមសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សេចក្តីរាយការណ៍ មិនទាន់បានបញ្ជាក់ពីបទល្មើសដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។ សម្រាប់បុគ្គលទាំង២នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
November 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានជំរុញ និងលើកទឹកចិត្តកីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីដុសខាត់សមត្ថភាពជំនាញរបស់ខ្លួនឱ្យបានខ្លាំង រហូតក្លាយជាមនុស្សគេអត់មិនបាន តែហាមធ្វើជាមនុស្សពូកែរហូតភ្លេចខ្លួន។ ការក្រើនរំឮកនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាប៊ីយ៉ា ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ កាលពីថ្ងៃសុក្រម្សិលមិញ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូ និងអត្តពលិកមកពី ៧ក្រសួង និងរាជធានី-ខេត្តចូលរួម។ តាមរយៈការប្រកួតក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំ និងកីឡាករទាំងអស់។ ទោះបីលទ្ធផលឈ្នះ
November 9, 2024 - ព័ត៌មានជាតិ
(ក្រចេះ)៖ កម្លាំងនគរបាលខេត្តក្រចេះ កំពុងចុះស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនបង្កការគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឱ្យមនុស្សប្រុសស្រីក្មេងចាស់៥នាក់ បានស្លាប់យ៉ាអណោចអធម បន្ទាប់ពីរថយន្តធន់ធ្ងន់១គ្រឿង បានបើកបុកម៉ូតូ១គ្រឿង នៅលើកំណាត់ផ្លូវជាតិ១ខ្សែ នាវេលាម៉ោងជាង៩យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ផ្លូវចូលច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នួ ស្រុកស្នួល ខេត្តក្រចេះ។ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចេរណ៍ដ៏រន្ធត់នេះ បានបណ្តាលឲ្យជនរងគ្រោះ៥នាក់ ដែលកំពុងដឹកគ្នាក្នុងនោះស្ត្រីវ័យចំណាស់២នាក់ និងកុមារាកុមារី៣នាក់ បានស្លាប់នៅនឹងកន្លែង កើតហេតុភ្លាមៗ។ ទិដ្ឋភាពនៅកន្លែងកើតហេតុ បានបង្ហាញថា រថយន្តបង្កក្រោយបានបុករះរួច បានអូសម៉ូតូ និងសពជនរងគ្រោះជាច្រើនម៉ែត្ររាយប៉ាយនៅលើដងផ្លូវ ហើយរថយន្តបង្កបានគេចចេញពីទីកើតហេតុដោយសុវត្ថិភាព។ ក្រោយទទួលបានដំណឹងគ្រោះថ្នាក់នោះភ្លាម, កម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានចុះទៅដល់ទីតាំងកើតហេតុ រួចបានធ្វើការវាស់វែង ប្រមូលសាកសពជនរងគ្រោះទាំង៥នាក់
November 9, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ ក្នុងថ្ងៃប្រកាសលោក លីវ វណ្ណថេង ជាអភិបាលស្រុកល្វាឯម នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានសង្កត់ធ្ងន់លើចំណុចសំខាន់ នៃឥរិយាបថ ទម្លាប់មិនល្អរបស់មន្ត្រីរាជការ ដែលចាំបាច់ត្រូវកែប្រែទម្លាប់ ឥរិយាបថមិនល្អទាំងនោះចេញបន្ទាន់ ក្នុងទិសដៅរួមគ្នាកសាងអភិវឌ្ឍន៍ បម្រើពលរដ្ឋឲ្យបានល្អ រីឯកងកម្លាំងទាំង៣ ក៏ត្រូវសហការគ្នាល្អជាមួយអភិបាលស្រុកទើបឡើងថ្មីផងដែរ។ ពិធីប្រកាសតែងតាំងដ៏ឱឡារឹកនេះ ក៏បានធ្វើឡើងក្រោមវត្តមានផងដែរពីលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបផ្សេងទៀត។ ថ្លែងក្នុងពិធីនេះលោក គួច ចំរើន បានជំរុញអភិបាលស្រុកថ្មីដែលទើបចូលកាន់មុខតំណែង ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល
November 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ ម្ចាស់រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរ គ្រប់ប្រភេទ និងម្ចាស់យានយន្តគ្រប់ប្រភេទ អំពីការបញ្ចៀសចរាចរណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
November 9, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា សហរដ្ឋអាមេរិក បានប្រាប់ប្រទេសកាតាថា វត្តមានរបស់ក្រុមហាម៉ាស នៅទីក្រុង Doha គឺលែងអាចទទួលយកបានទៀតហើយ បន្ទាប់ពីក្រុមប៉ាឡេស្ទីនមួយនេះ បានបន្តបដិសេធម្តងហើយម្តងទៀត ចំពោះសំណើសំដៅឆ្ពោះទៅសម្រេចឱ្យបានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ កាតា រួមជាមួយអាមេរិកនិងអេហ្ស៉ីប បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចចរចាជាច្រើនជុំ ដើម្បីព្យាយាមសម្រេចឱ្យបានបទឈប់បាញ់ សម្រាប់សង្រ្គាមអូសបន្លាយរបស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។ ការពិភាក្សាជុំចុងក្រោយ កាលពីខែតុលាកន្លងទៅ បានបន្តទទួលបរាជ័យ ដោយហាម៉ាសបានបន្តបដិសេធ សំណើសំដៅឱ្យមានបទឈប់បាញ់រយៈពេលខ្លីមួយ។ មន្រ្តីអាមេរិកខាងលើបាននិយាយដូច្នេះថា «ក្រោយបដិសេធម្តងហើយម្តងទៀត ចំពោះសំណើដោះលែងចំណាប់ខ្មាំង ថ្នាក់ដឹកនាំរបស់ហាម៉ាស
November 9, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ការបោះទីតាំងវិនិយោគរបស់ក្រុមហ៊ុនសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា នៅក្នុងខេត្តកំពង់ស្ពឺ គឺជាការសម្រេចយុទ្ធសាស្ត្រមួយក្នុងការវិនិយោគលើគម្រោងឧស្សាហកម្ម ដោយផ្តោតលើបង្កើតឲ្យបានសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិ និងការអភិវឌ្ឍដែលផ្តល់ឱកាសឲ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងអេឡិចត្រូនិក ក្នុងតំបន់អាស៊ាន។ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ស្ថិតក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា សួនឧស្សាហកម្មនេះ នឹងបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងប្រមាណពី៥ម៉ឺន ទៅ៦ម៉ឺននាក់។ លោក ហេង សួរ បានលើកឡើងទៀតថា ការបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល
November 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួប៧១ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង និងដណ្តើមបានសិទ្ធិសេរីភាពពេញលេញត្រឡប់មកវិញ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។ ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណ វិមានឯករាជ្យក្នុងរាជធានីភ្នំពេញ វិមាននិមិត្តរូបនៃការដណ្តើមបានឯករាជ្យ។ ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរ ពីសំណាក់សម្តេចតេជោ
November 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អង្ករម៉ាកសមូហភាព «SKO» ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៤ ត្រូវបានជាប់ ពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២ ដែលកម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន ដែលបានប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ អង្ករម៉ាក សមូហភាព «SKO» ដែលមានពូជស្រូវឈ្មោះសែនក្រអូប ត្រូវបានទទួលស្គាល់ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងបានជាប់ពានរង្វាន់មាស ក្នុងចំណោមពានមាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។ ការទទួលបាននូវពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។ សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមមេត្តាខិតខំបន្តនូវការងារដាំដុះដែលប្រកបដោយគុណភាព និងមោទកភាពនេះជាបន្តទៀត។
November 9, 2024









