Liny Chan
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ មន្រ្តីម្នាក់បាននិយាយ នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកាថា រដ្ឋាភិបាលឥណ្ឌូណេស៉ី ត្រៀមជម្លៀសអ្នកស្រុកជាង ១៦,០០០នាក់ចេញពីភូមិមួយ ដែលស្ថិតនៅជុំវិញភ្នំភ្លើងសកម្ម Lewotobi Laki-laki និងដែលបានបណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ ក៏ដូចជាបំផ្លាញផ្ទះរាប់ពាន់ខ្នង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្នំភ្លើង Lewotobi Laki-laki នៅលើកោះ Flores ក្នុងខេត្ត East Nusa Tenggara បានផ្ទុះកាលពីយប់ថ្ងៃអាទិត្យ ចុងសប្តាហ៍មុន ហើយបញ្ចេញសកម្មភាពផ្ទុះតិចតួចបន្ថែមទៀត នៅថ្ងៃចន្ទសប្តាហ៍នេះ ជាហេតុនាំឱ្យឥណ្ឌូណេស៉ី បន្តដាក់ការប្រកាសអាសន្នភ្នំភ្លើងកម្រិតខ្ពស់។ ការជម្លៀសត្រូវ​បាន​រារាំង​ដោយសារ​ផេះ​ភ្នំភ្លើង​ក្រាស់ៗ ​នៅ​តាម​ផ្លូវ​មួយ​ចំនួន។ លោក Heronimus

    November 5, 2024
  • ព័ត៌មានអន្តរជាតិ

    (ឥណ្ឌា)៖ អ្នកស្រុកនៅភូមិមួយកន្លែងក្នុងប្រទេសឥណ្ឌា ដែលជាភូមិកំណើតរបស់ដូនតា បេក្ខជនប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានរៀបចំពិធីបួងសួងមួយ នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកានេះ ដែលត្រូវជាថ្ងៃបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដើម្បីឱ្យលោកស្រីទទួលជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ជីតាខាងម្តាយរបស់លោកស្រី ហារីស ឈ្មោះ PV Gopalan បានកើតនៅភូមិឈ្មោះថា Thulasendrapuram ដែលសព្វថ្ងៃ ស្ថិតក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីជាងមួយសតវត្សរ៍មុន។ លោក Gopalan និងក្រុមគ្រួសារ បានធ្វើចំណាកស្រុក ទៅកាន់ទីក្រុង Chennai

    November 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ អគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩៖១០នាទីយប់ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ស្ថិតចំណុចរោងចក្រ​ SDY Company Construction Interior Design-Furniture ផលិតទ្វារ,​ បង្អួច​ តាមផ្លូវបេតុង​ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យបណ្តាញព័ត៌មាន​ Fresh News ដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន

    November 5, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវនៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវ ជាបណ្ដោះអាសន្ន។ សេចក្ដីជូនដំណឹង បានបង្ហាញថា ការផ្អាកនេះដោយសារស្ថានភាពទឹកភ្លៀងចុងឆ្នាំក្នុងរដូវវស្សាឆ្នាំ២០១៤ ចាប់ផ្ដើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន បង្កឲ្យមានជំនន់ទឹកភ្លៀងដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឲ្យមាន ផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ។ ជាមួយគ្នានេះ ជំនន់ទឹកភ្លៀងតែបាននិងកំពុងជាន់ឡើងជាហេតុបណ្ដាលឲ្យលិចលង់នៅតាមកំណត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់គីឡូម៉ែត្រលេខ៤៣ ផ្សារត្រាំខ្នារនិងចន្លោះគីឡូម៉ែត្រលេខ៥៣ ដល់គីឡូម៉ែតលេខ ផ្សារប៉ាំងសីដែលស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវថ្នល់ស្ពានមិនអាចទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បាន ដូច្នោះដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចាសម្ព័ន្ធផ្លូវថ្នល់ស្ពាន មន្ទីរសាធារណការដឹក ជញ្ជូនខេត្តតាកែវ សូមផ្អាកចរាចរណ៍រថយន្តទឹកទំនិញធ្ងន់ធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្ន លើកំណត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់៤៣ និងចន្លោះគីឡូម៉ែត្រលេខ៥៣ និង៥៥ ជាបណ្ដោះអាសន្នរហូតមានសេចក្ដីជូន ដំណឹងសារជាថ្មី។

    November 5, 2024
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០២៤ បានចាប់ផ្តើមហើយ ដោយការបោះឆ្នោតនៅកន្លែងដំបូងគេ បានប្រព្រឹត្តទៅនៅ Dixville Notch ដែលជាសហគមន៍តូចមួយ ស្ថិតក្នុងរដ្ឋ New Hampshire។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ បេក្ខជនបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស និងបេក្ខជនបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ គឺម្នាក់ៗទទួលបាន​សំឡេងគាំទ្រចំនួន ៣សំឡេងស្មើគ្នា ក្នុងការបោះឆ្នោត នៅសហគមន៍ដ៏តូច នាភាគឦសានរដ្ឋ New Hampshire មួយនេះ ដែលរាប់ទសវត្សរ៍មកហើយ

    November 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក លីវ វណ្ណថេង ជាអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 5, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោកកិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ ពិសេសសិស្សជាប់និទ្ទេស A នាពេលនេះ គឺជាធនធានមនុស្សមួយសម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ន។ លោកកិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ យោងតាមរបាយការណ៍របស់លោកអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា

    November 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមជម្រាបថា លោក លី សាម៉េត ហៅគ្រូមា បានចូលសារភាព នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ នៅខេត្តព្រះសីហនុ ហើយត្រូវបានកម្លាំងនគរបាលបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោយបញ្ជូនមកដល់ គេឃើញវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សួរចម្លើយលោក លី សាម៉េត ដោយផ្ទាល់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 5, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ របាយការណ៍ថ្មីពី IDC បានបង្ហាញថា ទីផ្សារថេប្លេតពិភពលោកមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី៣ (ខែកក្កដា ដល់ខែ កញ្ញា) ឆ្នាំ២០២៤ ជាមួយនឹងការនាំចេញកើនឡើង ២០.៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ សរុបចំនួន ៣៩.៦ លានគ្រឿងត្រូវបាននាំចេញ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ យោងតាមតារាងទិន្នន័យ បានបង្ហាញថា Apple ឈរនៅតំណែងកំពូលជាក្រុមហ៊ុនដែលលក់ថេប្លេតបានច្រើនជាងគេបំផុតចំនួន ១២.៦លានគ្រឿង និងបានកាន់កាប់ចំណែកទីផ្សារ ៣១.៧ភាគរយនៃទីផ្សារពិភពលោក។ ងាកមក Samsung វិញបានរក្សាចំណាត់ថ្នាក់លេខ២ ជាមួយនឹងការនាំចេញថេប្លេតបានចំនួន ៧.១លានគ្រឿង និងបានកាន់កាប់ចំណែកទីផ្សារ ១៧.៩ភាគរយផងដែរ។ Amazon

    November 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញលើកទឹកចិត្តដល់បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) នៅកម្ពុជាចូលរួមយុទ្ធនាការរបស់ក្រសួងទេសចរណ៍ ដែលផ្តោតលើតំបន់ទេសចរណ៍ ម្ហូបអាហារ ផលិតផលអនុស្សាវរីយ៍ដែលធ្វើដោយស្នាដៃខ្មែរ បង្ហាញពីជីវភាពរស់នៅប្រកបដោយសុខដុមរមនា និងស្នាមញញឹមរបស់ប្រជាជនខ្មែរ។ ការជំរុញលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីសំណេះសំណាលរវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយបណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ក្នុងគោលបំណងជំរុញកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលផ្តោតលើចំណុចសំខាន់ៗចំនួន២៖ ១-សំណេះសំណាលជាមួយអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ស្តាប់ពីគំនិតថ្មីៗ បញ្ហាប្រឈម និងសំណូមពរ និង២-ផ្សព្វផ្សាយយុទ្ធនាការ «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទេសចរណ៍»។

    November 5, 2024