Liny Chan
  • ព័ត៌មានជាតិ

    (ត្រាវិញ, វៀតណាម)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជហឫទ័យប្រទានព្រះរាជទ្រព្យចូលរួមអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរក្រោមពោធិគិរីវង្សារាមចំនួន២ម៉ឺនដុល្លារអាមេរិក ស្មើនឹងប្រមាណ ៥០២លានដុង។ សូមបញ្ជាក់ថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    November 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងរួមគ្នា ដោយប្រកាសពីការបើកគណនីធនាគារជាប្រាក់រៀល ជូនអាជីវកម្មទាំងអស់ដែលចុះបញ្ជីស្របច្បាប់នៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ។ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងវិស័យធុរកិច្ច ក៏ដូចជាចូលរួមរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងមុំទី៥ នៃបញ្ចកោណទី៣ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ មេត្តាចូលរួមសហការសម្របសម្រួលក្នុង ការបង្កើតគណនីធនាគារជាប្រាក់រៀល

    November 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទីបំផុតលោក លី សាម៉េត ហៅគ្រូមា បានចូលសារភាព ហើយបាននឹងកំពុងនាំខ្លួនពីខេត្តព្រះសីហនុ មកជិតដល់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច នាព្រលប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ផ្ដល់សិទ្ធិដោយ៖​ Fresh News

    November 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែ អញ្ជើញដល់វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានជួបសំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទ ដែលចូលរួមពិធីបុណ្យកឋិនទានសាមគ្គីមហាគ្រួសារខ្មែរផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវត្តពោធិគិរីវង្សារាម ដែលជាវត្តខ្មែរក្រោម ទីដែលក្បួនដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារ ដឹកនាំដង្ហែដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គេឃើញមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករ កំពុងរង់ចាំការមកដលរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្បូនដង្ហែអង្គកឋិនទាន។ នៅទីនោះមានបងប្អូនខ្មែរ ស្លៀកពាក់ប្រពីណៃ មានរបាំឆៃយុំា ប្រគុំទទួល ក្បួនដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 4, 2024
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ សហគមន៍កសិកម្មដែលប្រជាកសិករនៅក្នុងភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចងក្រងសហគមន៍នេះឡើង គឺដើម្បីផលិតដំណាំកសិកម្មផ្សេងៗ និងចិញ្ចឹមសត្វបែ បធម្មជាតិដោយមិនប្រើសារធាតុគីមី ពិសេសដោយផ្ដោតសំខាន់ទៅលើការផលិតស្រូវផ្ការំដួលទាំងស្រូវសេរីរាង្គ ទាំងការផលិតគ្រាប់ពូជស្រូវផ្ការំដួល សម្រាប់លក់ផ្គត់ផ្គង់នៅក្នុងសហគមន៍ផង និងលក់ទៅតាមបណ្ដាទីផ្សារនានា ទាំងក្នុងខេត្ត និងក្រៅខេត្តផងដែរ។ លោក ញ៉េប ជា ជាប្រធានត្រួតពិនិត្យក្នុងសហគមន៍ខាងលើនេះ បានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មាន Fresh News កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ឲ្យដឹងថា សហគមន៍នេះមានឈ្មោះថា សហគមន៍កសិកម្មកសិករអណ្ដូងប្រេងក្រាំង លាវថ្មី សហគមន៍នេះដែរ បានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ដែលសមាជិកទាំងអស់ចំនួនជាង១០០នាក់។ សហគមន៍បានបែងចែកជា៣ក្រុមសម្រាប់ផលិតស្រូវផ្កា រំដួលសិរីរាង្គ និងស្រូវពូជលក់មកឱ្យសហគមន៍ តែស្រូវទាំងអស់នោះដោយតម្រូវ

    November 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីឃើញវីដេអូសារភាព និងសូមទោសរបស់ លោក លី សាម៉េត ចំពោះកំហុសរបស់ខ្លួនកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី ដោយសម្តេចបានបញ្ជាក់ថា «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោស ត្រូវបានរួចខ្លួននោះឡើយ»។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួន រង់ចាំការកាត់ទោស ដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ

    November 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក សូ ម៉ារ៉ា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាមសំណើទូលថ្វាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក សូ ម៉ារ៉ា ជាអតីតរដ្ឋលេខាធិការក្រសួងទេសចរណ៍៕ ខាងក្រោមនេះព្រះរាជក្រឹត្យ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 4, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖​ ថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ីបានដាក់បម្រាមលើការលក់ស្មាតហ្វូន Google Pixel បន្ទាប់ពីការហាមឃាត់ស្រដៀងគ្នាលើ iPhone 16 របស់ក្រុមហ៊ុន Apple កាលពីប៉ុន្មានថ្ងៃមុន។ ការហាមឃាត់នេះ គឺកើតឡើងពីហេតុផលចម្បងមួយ ដោយសារក្រុមហ៊ុនទាំងពីរមិនបានអនុលោមតាមបទបញ្ញត្តិក្នុងស្រុកដែលតម្រូវឱ្យស្មាតហ្វូន ដែលលក់នៅក្នុងប្រទេសប្រើប្រាស់សមាសធាតុផលិតក្នុងស្រុកយ៉ាងហោចណាស់ ៤០ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី លោក Febri Hendri Antoni Arief បានថ្លែងថា «យើង​កំពុង​ជំរុញ​ច្បាប់​ទាំង​នេះ​ ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី»។ លោកបានបញ្ជាក់ថា «ផលិតផលរបស់ Google មិនបានប្រកាន់ខ្ជាប់នូវគ្រោងការណ៍ដែលយើងកំណត់ទេ ដូច្នេះពួកគេមិនអាចលក់នៅទីនេះបានទេ»។ ជុំវិញព័ត៌មាននេះ ខាងក្រុមហ៊ុន Google ផ្ទាល់ក៏បានចេញសារមកបញ្ជាក់ផងដែរថា ស្មាតហ្វូន

    November 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ករណីវិវាទដីធ្លីរវាងឈ្មោះ វួន វុទ្ធី ជាមួយពលរដ្ឋ១៦គ្រួសារ ក្នុងនោះក៏មាន ឈ្មោះ កែម ធី, ណៃ ស្រីអូន និង ឆេង ហ៊ុន ផងដែរស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទទាំងស្រុងហើយ ដោយមានការស្ម័គ្រចិត្តទាំងសងខាង។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    November 4, 2024