Liny Chan
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ត្រូវបានគេរាយការណ៍មកថាគ្រោងនឹងពង្រីកវត្តមានរបស់ខ្លូននៅក្នុងប្រទេសឥណ្ឌាបន្ថែមទៀត តាមរយៈការបើកដំណើរការហាងលក់រាយថ្មីរហូតដល់ទៅ ៤កន្លែងនៅឆ្នាំ២០២៥។ ទីតាំងថ្មីទាំងនោះរួមមានទីក្រុង Pune, Bengaluru, Delhi-NCR និង Mumbai។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។ ជាក់ស្តែងបច្ចុប្បន្ននេះ Apple បានបើកដំណើរការហាងលក់រាយរបស់ខ្លួនចំនួន ២នៅក្នុងប្រទេសឥណ្ឌារួចទៅហើយ ដែលមួយមានទីតាំងស្ថិតនៅទីក្រុង Delhi (ដេលី) និង មួយទៀតនៅទីក្រុង Mumbai (មុមបៃ) ដោយបានចាប់ផ្តើមដំណើរការកាលពីខែមេសា ឆ្នាំ២០២៣ ហើយបានរួមចំណែកប្រមាណជិត ២០ភាគរយនៃចំនួនលក់របស់ Apple។ យ៉ាងណាការបើកដំណើរការហាងថ្មីទាំង ៤នាពេលខាងមុខនេះ ត្រូវបានគេមើលឃើញថាជាការពង្រីកយ៉ាងសំខាន់នូវវត្តមានលក់រាយរបស់ Apple

    October 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងអំពីដើមចម ដែលនាំឱ្យមានការរៀបចំដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដង្ហែទៅដោយផ្ទាល់។ សម្តេចតេជោបញ្ជាក់ថា ការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរជាច្រើនឆ្នាំមកហើយ តាំងពីឆ្នាំ២០១២មកម្ល៉េះ តែដោយសារគ្រួសារសម្តេចមានទុក្ខដោយសារឪពុករបស់សម្តេចបានទទួលមរណភាព ក្នុងឆ្នាំ២០១៣ និងម្តាយក្មេករបស់សម្តេចទទួលមរណភាពក្នុងឆ្នាំ២០២០ ទើបបណ្តាឱ្យផ្អាកធ្វើកឋិនទាន។

    October 7, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានថ្លែងឱ្យដឹងថា ការផ្ញើកង់ម៉ូតូរបស់បេក្ខជន ដែលមកចូលរួមប្រឡងទុតិយភូមិ នៅក្នុងខេត្តតាកែវ មិនតម្រូវឲ្យបង់ប្រាក់នោះទេ ពោលជាបន្ទុករបស់អាជ្ញាធរ ក្នុងការរៀបចំជូនបេក្ខជន។ ការថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំណែនាំគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធាន អនុប្រធានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។ លោកក៏បានណែនាំដល់អភិបាលក្រុងស្រុកដែលមានមណ្ឌលប្រឡងត្រូវពិនិត្យ មើលបញ្ហាថ្លៃផ្ទះសំណាក់ និងការលក់ម្ហូបអាហារឲ្យបានច្បាស់លាស់ មិនត្រូវបណ្ដែតបណ្ដោយ ឱ្យជនឱកាសនិយម ពេលប្រឡងទុតិយភូមិ ឆ្លៀតកេងចំណេញពីបញ្ហានេះទេ ព្រោះប៉ះពាល់ដល់សិស្សានុសិស្ស ដែលមកចូលរួមប្រឡង ហើយបើមានបញ្ហានេះ កើតឡើងត្រូវចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ ឆ្លៀតក្នុងឱកាសនោះដែរ

    October 7, 2024
  • ព័ត៌មានជាតិ

    (មណ្ឌលគិរី)៖ ដំរីព្រៃ ឬដំរីអាស៊ី ឈ្មោល១ក្បាល អាយុប្រហែល៣០ឆ្នាំ និងមានទំងន់ប្រមាណ៣តោន ត្រូវបានអ្នភូមិប្រទះឃើញស្លាប់ នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។ លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថា មន្រ្តីជំនាញ បានសហការជាមួយមន្រ្តីអង្គការ WCS និងអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍ស្រង់ដំរីព្រៃ ពីរណ្តៅដី រួចហើយនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីធ្វើកោសលវិច័យដោយ ពីមន្រ្តីជំនាញពេទ្យសត្វ នៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម

    October 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានផ្ញើសារសារជូនពរ និងផ្ដាំផ្ញើជូនចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៨ តុលា ២០២៤។ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបនៅថ្ងៃស្អែកនេះ ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អ និងមិនត្រូវយកតាមខ្លួន នូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡងឡើយ។ លោកបានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ទទួលទានដំណេក និងអាហារឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានល្អ៕ Fresh News

    October 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ សូមទៅធ្វើការងារដោយស្របច្បាប់ តាមរយៈភ្នាក់ងារជ្រើសរើសពលករឯកជនដែលបានចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈដោយស្របច្បាប់។ លោករដ្ឋលេខាធិការក៏បានធ្វើក្រើនរំលឹកដល់ពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈមេខ្យល់ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ជាពិសេសនោះគឺប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។ ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការស្នើឱ្យពលរដ្ឋឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ។ លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាមានតែភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជិកាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសិទ្ធិបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់បាន ក្រៅពីនោះគឺជាការបញ្ជូនពលករដោយខុសច្បាប់។ ទន្ទឹមនេះ

    September 30, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះ វៀតណាមបានប្រកាសថា អ្នកទោសជិត៣,៨០០នាក់ រួមមានទាំងជនបរទេសផងដែរ នឹងត្រូវដោះលែង ក្រោមការលើកលែងទោសចុងក្រោយបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ គិតចាប់តាំងពីឆ្នាំ២០០៩មក វៀតណាមធ្លាប់បានប្រកាស ការលើកលែងទោសពិសេសចំនួន៩លើក ដោយបានដោះលែងអ្នកជាប់ពន្ធនាគារ ​សរុបទាំងអស់ចំនួនជាង ៩២,០០០នាក់ ឱ្យមានសេរីភាពមុនពេលកំណត់ ក៏ប៉ុន្តែក្នុងការលើកលែងទោសទាំងនោះ គឺមិនដែលមាន​សកម្មជននយោបាយឡើយ។ យោងតាមសេចក្តីប្រកាសផ្លូវការ របស់រដ្ឋាភិបាលវៀតណាម អ្នកដែលមានទោសពីបទ «ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល» និង «ភេរវកម្ម» គឺមិនទទួលបានការលើកលែងទោសទេ។ គួរបញ្ជាក់ថា អ្នកទោសសរុប៣,៧៦៥នាក់ នឹងត្រូវដោះលែងនាថ្ងៃអង្គារ ទី១ ខែតុលា ក្នុងនោះរួមមានទាំង ជនបរទេស២០នាក់

    September 30, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើតគ្រុប CoolApp ដែលមានឈ្មោះថា «Samdech Thipadei Hun Manet Prime Minister of Cambodia» ដើម្បីផ្សព្វផ្សាយអំពីសកម្មភាពការងារប្រចាំថ្ងៃ របស់រាជរដ្ឋាភិបាលកម្ពុជា។ ចំនួនអ្នកចូលរួមក្នុងគ្រុប CoolApp របស់សម្តេចនាយករដ្ឋមន្ត្រី កំពុងបន្តកើនឡើងជាលំដាប់ ដើម្បីងាយស្រួលទទួលបានព័ត៌មានថ្មីៗ របស់រាជរដ្ឋាភិបាល ពិសេសរបស់សកម្មភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ សូមបងប្អូនប្រជាពលរដ្ឋចូលរួម Join ក្នុង Group ផ្លូវការរបស់សម្តេចបវរធិបតី នៅលើបណ្តាញទំនាក់ទំនងសង្គម CoolApp ដើម្បីទទួលបានព័ត៌មាន។

    September 30, 2024
  • PR

    កាលពីពេលថ្មីៗនេះ ធនាគារ វីង បានដាក់ឱ្យដំណើរវីសាអ៊ីនហ្វីនីតក្រេឌីតកាត ប្រកបដោយប្រណីតភាព និងមានសុវត្ថិភាពបំផុត។ កាតមួយនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីការពារអ្នកប្រើប្រាស់ពីការបន្លំផ្សេងៗ ក៏ដូចជា ផ្តល់នូវអត្ថ ប្រយោជន៍ ជាច្រើនសម្រាប់ការ រស់នៅបែបអភិជនភាព។ តើ វីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង មានលក្ខណៈពិសេសអ្វីខ្លះដែលត្រូវបានចាត់ទុកជាក្រេឌីតកាតដែលមានប្រណីតភាព តែមួយគត់នៅក្នុងប្រទេសកម្ពុជា? ឥណទានខ្ពស់បំផុតមិនធ្លាប់មាន មានត្រឹម វីសាអ៊ីនហ្វីនីតក្រេឌីតកាតធនាគារ វីង អ្នកប្រើប្រាស់នឹងទទួលបានសិទ្ធិក្នុងការប្រើប្រាស់ហិរញ្ញវត្ថុកាន់តែច្រើន ដោយអាចស្នើទំហំឥណទានក្នុងកាតរហូតដល់ ១លានដុល្លារអាមេរិក និងអាចដកសាច់ប្រាក់មកប្រើប្រាស់រហូតដល់ទៅ ៥០% នៃទឹកប្រាក់ឥណទានក្នុងកាតសរុប។ បន្ថែមលើនេះ អតិថិជន ក៏អាចរីករាយក្នុងការចាយវាយ ទូទាត់នានានៅជុំវិញពិភពលោក ដោយឥតការប្រាក់រហូតដល់រយៈពេល៥៥ថ្ងៃ

    September 30, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តបតាមការយាងរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងកិច្ចប្រជុំនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី

    September 30, 2024