- Liny Chan
- PR
កាលពីពេលថ្មីៗនេះ ធនាគារ វីង បានដាក់ឱ្យដំណើរវីសាអ៊ីនហ្វីនីតក្រេឌីតកាត ប្រកបដោយប្រណីតភាព និងមានសុវត្ថិភាពបំផុត។ កាតមួយនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីការពារអ្នកប្រើប្រាស់ពីការបន្លំផ្សេងៗ ក៏ដូចជា ផ្តល់នូវអត្ថ ប្រយោជន៍ ជាច្រើនសម្រាប់ការ រស់នៅបែបអភិជនភាព។ តើ វីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង មានលក្ខណៈពិសេសអ្វីខ្លះដែលត្រូវបានចាត់ទុកជាក្រេឌីតកាតដែលមានប្រណីតភាព តែមួយគត់នៅក្នុងប្រទេសកម្ពុជា? ឥណទានខ្ពស់បំផុតមិនធ្លាប់មាន មានត្រឹម វីសាអ៊ីនហ្វីនីតក្រេឌីតកាតធនាគារ វីង អ្នកប្រើប្រាស់នឹងទទួលបានសិទ្ធិក្នុងការប្រើប្រាស់ហិរញ្ញវត្ថុកាន់តែច្រើន ដោយអាចស្នើទំហំឥណទានក្នុងកាតរហូតដល់ ១លានដុល្លារអាមេរិក និងអាចដកសាច់ប្រាក់មកប្រើប្រាស់រហូតដល់ទៅ ៥០% នៃទឹកប្រាក់ឥណទានក្នុងកាតសរុប។ បន្ថែមលើនេះ អតិថិជន ក៏អាចរីករាយក្នុងការចាយវាយ ទូទាត់នានានៅជុំវិញពិភពលោក ដោយឥតការប្រាក់រហូតដល់រយៈពេល៥៥ថ្ងៃ
September 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តបតាមការយាងរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងកិច្ចប្រជុំនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី
September 30, 2024 - ព័ត៌មានជាតិ
(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់នាថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះ បានចេញសារព្រមាន ឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន នៅមុនការមកដល់ នៃព្យុះទីហ្វុងឈ្មោះ Krathon ដែលត្រូវបានរំពឹងថា នឹងកើនឡើងឥទ្ធិពល ហើយបោកបក់ឆ្លងកាត់ បណ្តោយឆ្នេរភាគខាងលិច ដែលជាតំបន់មានមនុស្សរស់នៅច្រើន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ តៃវ៉ាន់តែងរងការវាយប្រហារជាប្រចាំពីព្យុះទីហ្វុង ប៉ុន្តែពួកវាភាគច្រើន បោកបក់ចំ តំបន់ដែលមិនសូវមានមនុស្សរស់នៅច្រើន តាមបណ្តោយឆ្នេរភាគខាងកើត ដែលជាប់មហាសមុទ្រប៉ាស៉ីហ្វិក។ យ៉ាងណាមិញ ទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថា ព្យុះ Krathon ដែលឥឡូវចាត់ថ្នាក់ត្រឹមជា ព្យុះទីហ្វុងមានកម្លាំងកម្រិតមធ្យម ត្រូវបានព្យាករថា នឹងវាយលុកចំលើទីក្រុង Kaohsiung ដែលជាទីក្រុងកំពង់ផែសំខាន់មួយ នៅថ្ងៃពុធសប្តាហ៍នេះ។
September 30, 2024 - ព័ត៌មានអន្តរជាតិ
(វ៉់ាស៊ីនតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានឱ្យដឹងនៅសប្តាហ៍មុនថា ក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp របស់ជប៉ុនកំពុងប្រមូលរថយន្ត នៅអាមេរិកជាង ៤២ ០០០គ្រឿង ដើម្បីមកជួសជុលបញ្ហាប្រព័ន្ធហ្រាំង ដែលអាចបណ្តាលឱ្យចាប់ហ្រ្វាំងមិនសូវស៊ី។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការប្រមូលរថយន្តមកជួសជុលនេះប៉ះពាល់ដល់រថយន្ត Corolla Cross Hybrid ស៊េរីឆ្នាំ២០២៣-២០២៤។ រដ្ឋបាល NHTSA បានឱ្យដឹងថា បញ្ហាប្រព័ន្ធជំនួយថាមពលហ្រ្វាំងនេះ បណ្តាលមកពីបញ្ហាសុសវែរ នៅក្នុងប្រព័ន្ធបញ្ជាអេឡិចត្រូនិក ដែលគ្រប់គ្រងយានយន្តអំឡុងពេលរអិល ដែលអាចបណ្តាលឱ្យបាត់បង់ជំនួយហ្វ្រាំងនៅពេលផ្លូវបត់។ ការបាត់បង់ជំនួយថាមពលហ្វ្រាំង អាចបណ្តាលឱ្យការចាប់ហ្រ្វាំងអូសបន្លាយពេលឈប់ របស់រថយន្តដែលបង្កើនហានិភ័យគ្រោះថ្នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈចេញទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចប៉ុន្មានឆ្នាំមុនផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ។ ការធ្វើបែបនេះ បានជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ហើយបាននាំមកនូវក្តីរីករាយដល់ប្រជាពលរដ្ឋផងដែរ។ ការបានរថយន្តជិះទៅលេងស្រុកកំណើតមិនអស់ថ្លៃជាក្តីរីករាយមួយទៅហើយសម្រាប់ប្រជាពលរដ្ឋ ពួកគាត់រឹតតែរំភើបរីករាយថែមទៀតនៅពេលបានឃើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះទៅជូនដំណើរដោយផ្ទាល់។ ប្រជាពលរដ្ឋបានបង្ហាញក្តីរំភើបរីករាយ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចរបស់សម្តេចមហាបវរធិបតី។ ក្នុងឱកាសនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានថតរូបជាអនុស្សាវរីយ៍ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តម្លៃស្រូវនៅឆ្នាំនេះ នៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ ពោលគឺមិនទាន់ធ្លាក់រហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងមួយចំនួនឡើយ។ ការលើកឡើងរបស់ លោក ឃឹម ហ្វីណង់ បន្ទាប់ពីកាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ទាក់ទងនឹងស្រូវធ្លាក់ថ្លៃ ដែលបង្កឱ្យមានក្តីព្រួយបារម្ភ ជុំវិញការធ្លាក់ចុះនៃថ្លៃស្រូវ។ លោក ឃឹម ហ្វីណង់ បានអំពាវនាវដល់ប្រជាកសិករមិនត្រូវភ័យខ្លាច ពីព័ត៌មានទាំងចាស់ និងថ្មី ដែលត្រូវបានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។ លោកបានគូសបញ្ជាក់ តាមរយៈវីដូឃ្លីបមួយថា «ប្រសិនបើយើងប្រៀបធៀបនឹងខែកញ្ញា
September 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាថ្ងៃចុងក្រោយនៃការពន្ធលើអចលនទ្រព្យសម្រាប់ ឆ្នាំ២០២៤ ដូច្នេះម្ចាស់អចលនទ្រព្យ ដែលខកខាន មិនបានបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យបានទាន់ពេលវេលា នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និង/ឬ ធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួនរួចរាល់ អាចប្រកាស និងបង់ប្រាក់ពន្ធបានទាំងផ្ទាល់ និងអនឡាញ តាមរយៈមធ្យោបាយណាមួយក៏បាន របស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖ * តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App* នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ* នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។ ដោយឡែកអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី និង/ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន ត្រូវរួសរាន់មកចុះបញ្ជី និង/ឬ ធ្វើបច្ចុប្បន្នភាពនៅអគ្គនាយកដ្ឋានពន្ធដារ
September 30, 2024 - ព័ត៌មានជាតិ
(North Carolina)៖ អាជ្ញាធរនៅក្នុងតំបន់ភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក បានចាប់ផ្ដើមយុទ្ធនាការបោសសម្អាត និងស្ដារឡើងវិញកាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ខណៈចំនួនអ្នកស្លាប់បានកើនដល់ ៩០នាក់ បន្ទាប់ពីព្យុះ Hurricane Helene បំផ្លាញផ្លូវថ្នល់ ស្ពាន និងបង្កឱ្យមានគ្រោះទឹកជំនន់ដ៏ប្រល័យចាប់ពីរដ្ឋ Florida រហូតដល់រដ្ឋ Virginia ព្រមទាំងបានធ្វើឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Reuters ដោយផ្អែកលើតួលេខទទួលបានពីក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាព្យុះ Hurricane Helene ដែលបាននាំមកជាមួយភ្លៀងធ្លាក់ និងខ្យល់បក់ដ៏ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោច ៩០នាក់ នៅក្នុងរដ្ឋ North Carolina, South Carolina,
September 30, 2024 - ព័ត៌មានអន្តរជាតិ
(កដ្ឋមណ្ឌូ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសនេប៉ាល់ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញាថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី បានកើនដល់ ១៧០នាក់ និងជាច្រើននាក់បានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមក្រសួងមហាផ្ទៃនេប៉ាល់ មនុស្សយ៉ាងហោច១៧០នាក់បានស្លាប់នៅទូទាំងប្រទេស ខណៈ៤២នាក់បានបាត់ខ្លួន ហើយមនុស្សជាង ៣០០០នាក់ត្រូវបាន ជួយសង្រ្គោះ។ ក្រសួងបន្ថែមថាក្នុងចំណោមអ្នកស្លាប់ទាំង១៧០នាក់ មាន៣៥នាក់ត្រូវបានសម្លាប់នៅពេលពួកគេជិះលើរថយន្ត៣គ្រឿង ដែលបានត្រូវបានកប់ បំណាក់ដី នៅលើផ្លូវ highway ស្ថិតនៅភាគខាងត្បូងទីក្រុងកដ្ឋមណ្ឌូ។ គួរបញ្ជាក់ថា គ្រោះទឹកជំនន់ និងរអិលបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ តែងតែកើតឡើងជារឿយៗនៅក្នុងប្រទេសនេប៉ាល់ អំឡុងរដូវមូសុងដែលចាប់ផ្ដើមពី ខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែក្រុមអ្នកជំនាញនិយាយថាការប្រែប្រួលអាកាសធាតុបានធ្វើឱ្យគ្រោះធម្មតាកើតឡើងកាន់តែញឹកញាប់ និងសាហាវជាងមុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh
September 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងជា ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការប្រកាសជ្រើសរើសនេះ ធ្វើឡើងបន្ទាប់ពីប្រធានរដ្ឋបាលព្រៃឈើមុន គឺលោក កែវ អូម៉ាលីស្ស ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្ម។ បេក្ខជនដែលមានបំណងចង់ដាក់ពាក្យស្នើសុំទទួលមុខតំណែងនេះ ត្រូវបំពេញលក្ខខណ្ឌដូចក្នុងសេចក្តីជូនដំណឹងខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 30, 2024









