- Liny Chan
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ កាសែត The Wall Street Journal (WSJ) បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានដកខ្លួនជាផ្លូវការចេញពីការពិភាក្សាដើម្បីចូលរួមក្នុងជុំផ្តល់មូនិធិសម្រាប់ OpenAI ដែលត្រូវបានព្យាករណ៍ថា នឹងរៃអង្គាប្រាក់បានប្រហែល ៦.៥ពាន់លានដុល្លារ។ ការសម្រេសចិត្តនេះ នៅមិនទាន់ដឹងច្បាស់ពីមូលហេតុជាក់លាក់នៅឡើយនោះទេ ប៉ុន្តែមានការលើកឡើងថា Apple ទំនងជាចង់ដើរលើវិស័យ AI នេះដោយខ្លួនឯង ខណៈការចូលរួមរបស់ Apple គឺគួរឱ្យភ្ញាក់ផ្អើលរួចទៅហើយ វាកម្រណាស់ដែលក្រុមហ៊ុនផលិត iPhone ទៅវិនិយោគនៅក្នុងក្រុមហ៊ុនខាងក្រៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ របាយការណ៍ពី WSJ
September 28, 2024 - ព័ត៌មានជាតិ
(អង់គ្លេស)៖ យុវជន ណាល់ ដារិទ្ធ ដែលជាបុត្រារបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបញ្ចប់ការសិក្សាដោយជោគជ័យ និងមោទនភាពបំផុតសំរាប់យុវជនកម្ពុជា ដែលបានបញ្ចប់ការសិក្សាពី សាលារាជ្យបណ្ឌិត្យយោធាអតីតព្រះមហាក្សត្រី Alizabeth ទី2របស់ចក្រភពអង៎គ្លេស។ កាលឆ្នាំ២០២១ យុវជនឆ្នើមកម្ពុជារូបនេះមានឱកាសទទួលបានអាហារូបករណ៍ពី អតីតព្រះមហាក្សត្រី Alizabeth ទី២ ទៅសិក្សាក្នុងសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស។ សូមបញ្ជាក់ថា យុវជនឆ្នើមកម្ពុជា ណាល់ ដារិទ្ធ មុននឹងទទួលបានអាហារូបករណ៍ទៅសិក្សានៅ សាលាបណ្ឌិត្យយោធាចក្រភពអង់គ្លេសដ៏ល្បីមួយនេះបានគឺ ដោយសារយុវជន ណាល់ដារិទ្ធ ត្រូវធ្វើការឆ្លងកាត់កិច្ចសំភាសន៍ និងប្រឡងជាមួយវិញ្ញាសារ ដ៏ស្វិតស្វាញពីសំណាក់មន្រ្តីជំនាញយោធា ដែលជាសេនានុព័ន្ធយោធា
September 28, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ លោក Changpeng Zhao ដែលជាអ្នកជំនួញដ៏ល្បីល្បាញជនជាតិកាណាដើមកំណើតចិន មានឈ្មោះហៅកាត់ថា CZ និងត្រូវបានគេស្គាល់ថា ជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Binance ដែលជាទីផ្សារគ្រីបតូលំដាប់លេខ១ នៅលើពិភពលោកនោះ ត្រូវបានទីភ្នាក់ងារសារព័ត៌មាន Bloomberg រាយការណ៍មកថា បានដោះលែងពីមណ្ឌលកែប្រែក្នុងរដ្ឋកាលីហ្វ័រញ៉ាហើយ នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ម្សិលមិញនេះ។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា លោក Zhao ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ខែកាលពីដើមឆ្នាំនេះ បន្ទាប់ពីបានសារភាពថា លោកពិតជាមានកំហុសពិតមែនក្នុងការបំពានច្បាប់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងការលាងលុយកខ្វក់ តាមរយៈការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក។ យ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀតទាក់ទងនឹងការដោះលែងនេះ Reuters
September 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កីឡាករចំបាប់កម្ពុជា ហេង រ័ត្នថា បានដណ្ដើមមេដាយមាសដំបូងជូនជាតិ នៅក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី ឆ្នាំ២០២៤ (Southeast Asian championship & Oceania 2024) ក្រោយយកឈ្នះកីឡាករមកពី American Samoa ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះ នៅប្រទេសថៃ។ ក្នុងការប្រកួតលើវិញ្ញាសាចំបាប់សេរី ទម្ងន់ ៩២គីឡូក្រាម ហេង រ័ត្នថា ធ្វើបានយ៉ាងល្អ ក្រោយឆ្លងផុតវគ្គជម្រុះ កីឡាករមកដើមកំណើតពីខេត្តពោធិ៍សាត់ បានយកឈ្នះកីឡាករនូវែលសេឡង់ ១០-០ពិន្ទុ មុនបន្ដយកឈ្នះកីឡាករមកពី American Samoa ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល
September 28, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមអ្នកឃ្លាំមើលទិន្នន័យរបស់ប្រទេសអៀរឡង់ បានឲ្យដឹងថា ក្រុមហ៊ុន Meta ត្រូវបានអាជ្ញាធរបញ្ជាឲ្យបង់ប្រាក់ពិន័យចំនួន ៩១លានអឺរ៉ូ ដោយសារតែកង្វះលទ្ធភាពក្នុងការការពារលេខសម្ងាត់របស់អ្នកប្រើប្រាស់នៅក្នុងប្រទេសអៀរឡង់។ ការស៊ើបអង្កេតត្រូវបានធ្វើឡើងតាំងពីខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះបានរក្សារទុកពាក្យសម្ងាត់របស់អ្នកប្រើប្រាស់ជាលក្ខណៈធម្មតា ដោយមិនបាន encryption។ សហភាពអ៊ឺរ៉ុបបានព្រមានដល់ Meta និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដែលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ហើយក៏បានចាប់ផ្តើមអនុវត្តបទបញ្ញត្តិនោះផងដែរ ដើម្បីការពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់។ លោក Graham Doyle មន្ត្រីជាន់ខ្ពស់មកពីអាជ្ញាធរការពារទិន្នន័យអៀរឡង់ បានឲ្យដឹងថា ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់គឺជាទិន្នន័យដ៏រសើប ដូច្នេះត្រូវរក្សាទុកវាឲ្យសុវត្ថិភាពបំផុត ជាពិសេសគឺពាក្យសម្ងាត់នេះឯង។ Meta មិនគួររក្សាទុកវាជាលក្ខណៈធម្មតានោះទេ។ និយតករអៀរឡង់បានដាក់សេចក្តីព្រាងសម្រេចទៅកាន់អាជ្ញាធរត្រួតពិនិត្យជាតិរបស់សហភាពអឺរ៉ុបកាលពីខែមិថុនា ឆ្នាំ ២០២៤ ស្របទៅការទាមទារ និងច្បាប់ការពារទិន្នន័យរបស់សហភាពអឺរ៉ុប
September 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមរត់ នៅក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីសម្ដេចបានប្រកាសអំពីការចូលរួមរត់នេះ កាលពីថ្មីៗកន្លងទៅ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡា និងទេសចរណ៍ ដើម្បីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំខាងលើ នៅថ្ងៃទី២៨ ខែកញ្ញា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ឆ្នាំនេះពិតជាកិត្តិយសដ៏ខ្ពង់ខ្ពស់
September 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ឱ្យដឹងថា លទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានកំណើនប្រមាណ ៥.៥% ដែលគាំទ្រដោយការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យដឹកជញ្ជូន និងការបន្តចលនាការ (កម្រើកឡើងវិញ) នៃវិស័យទេសចរណ៍ និងវិស័យកសិកម្ម ខណៈដែលវិស័យសំណង់-អចលនទ្រព្យនៅបន្តកំណើនទាប។ លោកបញ្ជាក់ទៀតថា ទោះបីកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤នេះ ទាបជាងការរំពឹងទុកពីដើមឆ្នាំក្តី ក៏កំណើននេះជាកំណើនមួយខ្ពស់ក្នុងតំបន់ និងសកល និងនៅតែល្អជាងឆ្នាំ ២០២៣កន្លងទៅ។ សម្រាប់ឆ្នាំ២០២៥, សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនក្នុងរង្វង់ ៥.៧៥% ដែលបន្តគាំទ្រដោយវិស័យបម្រើដល់ការនាំចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យទេសចរណ៍
September 28, 2024 - ព័ត៌មានជាតិ
(ហ្សាការតា)៖ ការបាក់ដីនៅអណ្តូងរ៉ែមាសខុសច្បាប់មួយ ក្នុងខេត្ត West Sumatra ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ និងបានកប់មនុស្សរាប់សិបនាក់ទៀត ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តការស្វែងរកអ្នកបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់។ អណ្តូងរ៉ែដែលគ្មានអាជ្ញាប័ណ្ណនេះ ជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលទាក់ទាញប្រជាជនក្នុងតំបន់ទៅរុករករ៉ែមាសដែលនៅសេសសល់ ដោយគ្មានឧបករណ៍សុវត្ថិភាពត្រឹមត្រូវ។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញអ្នកស្លាប់ ១៥នាក់ និងអ្នករងរបួស ៣នាក់ ខណៈដែលកំពុងបន្តស្វែងរកមនុស្ស ២៥នាក់បន្ថែមទៀត។ សកម្មភាពទាំងអស់នៅទីតាំងត្រូវបានផ្អាក ដើម្បីធានាសុវត្ថិភាពក្នុងការស្វែងរក។ អាជ្ញាធរបានបញ្ជាក់ថា ការបាក់ដីបានកើតឡើងនៅអណ្តូងរ៉ែ «ខុសច្បាប់» ដែលគេបោះបង់ចោល ដែលធ្លាប់ប្រើប្រាស់ដោយអ្នករុករករ៉ែពីមុន៕
September 28, 2024 - ព័ត៌មានជាតិ
(ក្រចេះ)៖ ក្មេងស្ទាវចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ បានឃាត់ខ្លួន បានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយពីពួកគេបានធ្វើសកម្មភាពលួចម៉ាស៊ីនទូកអ្នកភូមិ បានសម្រេចរួចបន្តទៅលួចហិបលុយពីក្នុងវត្តបន្តទៀត។ លោកវរសេនីយ៍ឯក ជ្រិន សុធា អធិការនគរបាលស្រុកសំបូរ បានឱ្យដឹងថា ក្មេងស្ទាវចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃម្សិលមិញ ហើយត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមក្មេងស្ទាវទាំងនោះបានធ្វើសកម្មភាពលួចពីរករណីផ្សេងគ្នា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤មានក្មេងស្ទាវចំនួន៦នាក់ បានធ្វើសកម្មភាពលួចម៉ាស៊ីនទូករបស់អ្នកភូមិ នៅចំណុចភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះយកទៅលក់អេតចាយ បានលុយចំនួន ៧០,០០០រៀល។ លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤
September 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សម្រាប់លទ្ធផលប្រឡងបាក់ឌុបនាឆ្នាំនេះ ប្រសិនបើសាលាណាមួយ មានសិស្សមានអត្រានិទ្ទេសល្អច្រើន ឬជាប់ច្រើនជាងគេ នោះនឹងជ្រើសរើសឱ្យក្លាយជាសាលាគំរូ។ ការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៨ តុលា ២០២៤» នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា ក្រសួងអប់រំបានរៀបចំស្ដង់ដារសាលាររៀនគំរូ ដោយផ្ដោតលើកកត្តាជាច្រើនដូចជា កត្តាដឹកនាំសាលារៀន ការគ្រប់គ្រងសាលារៀន ការរៀន និងការបង្រៀន ការជួយគាំទ្រ ការសហការរបស់មាតាបិតាដែលនឹងនាំមកលទ្ធផលរបស់សិស្ស។ បណ្ឌិតសភាចារ្យបានបន្ដថា «ដូច្នេះក្នុងការរៀបចំស្ដង់ដារសាលារៀន
September 28, 2024









