Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់អំពីកំហុសដែលតម្រូវឱ្យសិស្សធ្លាក់ដោយស្វ័យប្រវត្តិ ខណៈដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) នៅក្នុងរយៈពេល១០ឆ្នាំនេះ គឺបានដំណើរការល្អលើសពីអ្វីដែលក្រសួងបានប៉ាន់ស្មាន។ ការបញ្ជាក់របស់ ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៨ តុលា ២០២៤» នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានឱ្យដឹងថា សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនដែលប្រឡងជំនួសនោះនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ហើយបេក្ខជននេះនឹងត្រូវរងពិន័យមិនឱ្យចូលប្រឡងរយៈពេល២ឆ្នាំបន្ថែមទៀត។ ចំណុចនេះនៅមិនទាន់គិតអំពីទោសទណ្ឌផ្នែកព្រហ្មទណ្ឌនោះឡើយ។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា សម្រាប់យុវជន

    September 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ក្នុងសេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មាន, ដើម្បីប្រារព្ធព្រះរាជពិធីនេះ ដោយជោគជ័យ សម្តេចបវរធិបតី បានណែនាំឲ្យគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបានល្អ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ សម្តេចបវរធិបតី ហ៊ុន

    September 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡង នៅតាមរាជធានី-ខេត្ត ចំនួនពីរដង ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលឈ្មោះ តាមមណ្ឌលប្រឡង អំពីលេខបន្ទប់ និងលេខតុ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «បិទផ្សាយលើកទី១ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដើម្បីឱ្យបេក្ខជន បានពិនិត្យ និងរកមើលឈ្មោះ តាមមណ្ឌលប្រឡង និងលើកទី២ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិនិត្យមើល

    September 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កញ្ញា អ៉ឹម រចនា​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផ្ទៃដីផ្ទៃដីដំណាំស្រូវជាង ១២,០០៨ហិចតា បានរងការខូចខាតដោយសារគ្រោះទឹកជំនន់។ ថ្លែងប្រាប់បណ្ដាញ Fresh News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា៖ «រហូតមកទល់ពេលនេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ ជាអាទិ៍៖ ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តមណ្ឌលគិរី, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ក្នុងនោះ ផលប៉ះពាល់លើដំណាំស្រូវមានចំនួន ១២,០០៨ហិកតា ដំណាំស្បៀងរួមផ្សំចំនួន

    September 27, 2024
  • ព័ត៌មានជាតិ

    (មណ្ឌលគិរី)៖ សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង មានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានចម្ងាយ ៣គីឡូម៉ែត្រចុះពីផ្លូវជាតិ ឬមានចម្ងាយ ៣០គីឡូម៉ែត្រ ចេញពីក្រុងសែនមនោរម្យ ដែលស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី។ ជាមួយនឹងសក្តានុពលធម្មជាតិដ៏សម្បូរបែបនេះ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp នៅឆ្នាំ២០១៣ ហើយបច្ចុប្បន្ន តំបន់ជម្រកសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿង ក្នុងសហគមន៍អណ្តូងក្រឡឹង បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ជាទេសចរបរទេសឱ្យមកទស្សនាកម្សាន្ត។ នៅក្នុងឆ្នាំ២០១៨ អង្គការ WCS បានសហការជាមួយអង្គការ WHI ក្នុងការអនុវត្តសកម្មភាពគម្រោងសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង។ ជាលទ្ធផលតំបន់សហគមន៍អេកូទេសចរណ៍ អណ្តូងក្រឡឹងទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិសរុប

    September 27, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធ​ដំឡូងមីកម្ពុជាកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះ​អនុស្សរណៈ​យោគយល់ (MoU) ជាមួយរដ្ឋបាលគយចិន នៅទីក្រុង​ណាន​នីង ខេត្តគ័ងស៊ី ប្រទេសចិន ដែលតាមរយៈការ​ចុះហត្ថលេខានេះ គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមី របស់កម្ពុជាអាចនាំ​ចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបាន​ប្រាប់​បណ្ដាញសារព័ត៌មានថា អនុស្សរណៈយោគយល់គ្នានេះ ផ្តោតទៅ​លើកិច្ចសហប្រតិបត្តិការ និងជំរុញការនាំចេញឱ្យបានឆាប់លើ​ផលិតផលគ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា។ ទីផ្សារដែលធំបំផុតសម្រាប់សំបុកត្រចៀកកាំដែលកែច្នៃហើយ គឺប្រទេសចិន ។លោកប្រធានសមាគមមានសុទិដ្ឋិនិយមថា​តាមរយៈ​អនុស្សរណៈនេះ សំបុកត្រចៀកកាំនឹងអាចមានការឡើងថ្លៃមិនខាន

    September 27, 2024
  • ព័ត៌មានជាតិ

    (ញូវយ៉ក)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Nick Lagunowich ប្រធានក្ដាប់រួមសកលទទួលបន្ទុកផ្នែកទីផ្សារ​កំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុន Pfizer នៃសហរដ្ឋអាម៉េរិក។ តាមរយៈជំនួបកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុន Pfizer បន្តកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយក្រសួងសុខាភិបាល ព្រមទាំងពិនិត្យលទ្ធភាពស្វែងរកឱកាសវិនិយោគនៅកម្ពុជា រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា៕ ផ្ដលសិទ្ធិដោយ៖ Fresh News

    September 27, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ នៅថ្ងៃសុក្រនេះ អតីតរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shigeru Ishiba គឺជាអ្នកដែលបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មី នៃគណបក្សកាន់អំណាច នៅប្រទេសជប៉ុន ខណៈប្រការនេះ ក៏នឹងធ្វើឱ្យរូបលោក ត្រូវក្លាយជានាយករដ្ឋមន្រ្តីជប៉ុនថ្មី ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ការបោះឆ្នោតរើសមេដឹកនាំថ្មីនៃបក្សប្រជាធិបតេយ្យសេរី ហៅកាត់ LDP ដែលជាគណបក្សកាន់អំណាចជប៉ុន ត្រូវបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោក Fumio Kishida បានប្រកាសកាលពីខែសីហាកន្លងទៅថា រូបលោកនឹងលាលែងចេញពី​តំណែង ក្រោយរឿងអាស្រូវជាបន្តបន្ទាប់ បានធ្វើឱ្យបក្សធ្លាក់ចុះប្រជាប្រិយភាព ដល់កម្រិតដ៏ទាបបំផុតមួយ។

    September 27, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុន Dell Technologies បាននិយាយប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា បុគ្គលិកផ្នែកលក់របស់ខ្លួននៅទូទាំងពិភពលោក ត្រូវតែមកធ្វើការនៅការិយាល័យក្រុមហ៊ុនចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែកញ្ញាតទៅ ជំនួសឲ្យការធ្វើការងារពីចម្ងាយ ដែលធ្លាប់អនុវត្តន៍តាំងពីវិបត្តិកូវីដ-១៩។ ការសម្រេចធ្វើដូច្នេះ គឺដើម្បីបង្កើតប្រសិទ្ធភាពការងារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន Dell បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះគឺដើម្បីប្រើប្រាស់បរិយាកាសដើម្បីសហការ, ផលិតភាពការងារ និង បង្កើនជំនាញផ្សេងៗ ខណៈការធ្វើការពីចម្ងាយគួរតែជាករណីលើកលែង ជាជាងទម្លាប់។ ដូច្នេះទើបសម្រេចស្នើដល់បុគ្គលិក ចំណាយពេល៥ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីធ្វើការ មិនថាសហការជាមួយអតិថិជន និងដៃគូនៅក្នុងការិយាល័យនោះទេ ខណៈកន្លងទៅផ្នែកលក់នេះតម្រូវ​ឱ្យ​ធ្វើ​ការ​ពី​ការិយាល័យ​រយៈ​ពេល​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ គួរជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩មក ក្រុមហ៊ុនជាច្រើនបានអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ។

    September 27, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ទឹកភ្លៀងបានធ្វើឱ្យជន់លិចផ្លូវថ្នល់ និងផ្អាកដំណើរការអាកាសយានដ្ឋានបណ្តោះអាសន្ន នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ខណៈព្យុះហឺរីខេន Helene ដ៏មានឥទ្ធិពលកំពុងឆ្ពោះទៅកាន់តំបន់ប្រជុំជនធំៗ ហើយមានហានិភ័យជាព្យុះដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត សម្រាប់តំបន់ឆ្នេរសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៤។ មន្រ្តីក្នុងរដ្ឋ Florida និយាយថា Helene បានវិវត្តន៍ទៅជាព្យុះប្រភេទទី ៤ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនិងល្បឿនខ្យល់ជិត ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេព្យាករថានឹងបន្តបង្កើនឥទ្ធិពលថែមទៀត។ ភ្លៀងធ្លាក់ខ្លាំងកើតមាននៅផ្នែកខ្លះនៃឆ្នេរសមុទ្រ Florida នៅរដ្ឋ Georgia, South Carolina ភាគកណ្តាល

    September 27, 2024