- Liny Chan
- ព័ត៌មានអន្តរជាតិ
(បាងកក)៖ ព្រះមហាក្សត្រថៃ បានចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់រៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលត្រូវបានអនុម័តដោយរដ្ឋសភា កាលពី ដើមឆ្នាំកន្លងទៅនេះ ដោយធ្វើឱ្យថៃក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាកន្លែងទី៣ ក្នុងតំបន់អាស៊ីដែលទទួលស្គាល់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ ភេទដូចគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្រះរាជ្យក្រមរបស់ព្រះមហាក្សត្រត្រូវបានចេញផ្សាយនៅលើព្រឹត្តិប័ត្រ royal gazette របស់ព្រះបរមរាជវាំងថៃ កាលពីយប់ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ដែលនេះមាន ន័យថាច្បាប់ខាងលើនឹងត្រូវចូលជាធរមានក្នុងរយៈពេល១២០ថ្ងៃ ដែលត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ច្បាប់រៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ក៏ត្រូវបានអនុម័តផងដែរពីព្រឹទ្ធសភាថៃកាលពីខែមិថុនាកន្លងទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥.៨% សម្រាប់ឆ្នាំ២០២៤ និង ៦.០% សម្រាប់ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ វាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២.០% មក០.៥% សម្រាប់ឆ្នាំ ២០២៤។ នេះបើយោងតាម ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO)
September 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងតាំងពីបរមបុរាណយូរលង់ណាស់មកហើយ។ ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយអបអរសាទរតាមប្រពៃណីជាតិ ការរៀបចំបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីបុរាណ-សម័យ និងសម្ដែងសិល្បៈទាំង៣រាត្រី។ ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះ ឲ្យបានមហោឡារិក អធិកអធម ស្របតាមប្រពៃណីជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ និងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤
September 25, 2024 - PR
មកវិញលើកនេះមិនធម្មតា ធំជាងមុខ អស្ចារ្យជាងមុខ ច្រើនជាងមុន នារដូវកាលបុណ្យភ្ជុំបិណ្ឌខាងមុខនេះសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានបំណងទៅជួបជុំក្រុមគ្រួសារ។ បើយោងតាមវីដេអូប្រូម៉ូតកម្មវិធីនៅលើ Facebook page ផ្លូវការរបស់ GANZBERG បានអោយដឹងថា ដើម្បីជួយសំរួលដល់ការធ្វើដំណើរតាមរយៈជិះម៉ូតូប្រជាពលរដ្ឋខ្មែរទៅលេងស្រុកកំណើតនាថ្ងៃឈប់សម្រាកពីកិច្ចការងារ នាឪកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ក្រុមហ៊ុន GANZBERG បានប្រកាសជាសាធារណៈថា GANZBERG នឹងរៀបចំកម្មវិធីសប្បុរសធម៌ដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពិភពលោក និងស្រុកខ្មែរនោះ គឺកម្មវិធី GANZBERG ចិត្តល្អចាក់សាំងម៉ូតូហ្វ្រី ចំនួន ១០ម៉ឺនម៉ូតូ !ចំនួន ១០ ម៉ឺនម៉ូតូ នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ទនៈចំនួន ១០ ទីតាំងក្នុងរាជធានីភ្នំពេញចំនួន ៣ថ្ងៃជាប់ៗគ្នា។ ភាពរីករាយ ស្នាមញញឹម
September 25, 2024 - ព័ត៌មានជាតិ
(សាន់ហ្វ្រាន់ស៊ីស្កូ, អាម៉េរិក)៖ ក្រុមហ៊ុន Amru Rice របស់ខ្មែរ បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Stabil Nutrition, LLC របស់អាម៉េរិក បានចាប់ដៃគ្នាបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គ។ ដើម្បីឈានទៅអនុវត្តន៍នូវកិច្ចសហប្រតិបត្តិការនេះ កាលពីរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុនទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នា។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការចុះហត្ថលេខានេះទៀតសោត ក្រុមហ៊ុន Amru Rice (Cambodia) តំណាងដោយ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន រីឯក្រុមហ៊ុន
September 25, 2024 - ព័ត៌មានអន្តរជាតិ
(ប៉េរូត)៖ អាកាសយានដ្ឋានអន្តរជាតិ Rafic Hariri នៅទីក្រុង Beirut បានប្រកាសលុបចោលជើងហោះហើរជាង ៣០ ជើង ទាំងចេញ និងចូល កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា។ ការលុបចោលនេះ កើតឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ជាលើកទី២ ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ យោងតាមគេហទំព័ររបស់អាកាសយានដ្ឋាន ជើងហោះហើរចំនួន ១៥ ដែលហោះចេញពីទីក្រុង Beirut និងជើងហោះហើរចំនួន ២៩ ដែលហោះចូលទីក្រុង Beirut ត្រូវបានលុបចោល។ ក្រុមហ៊ុនអាកាសចរណ៍ដែលរងផលប៉ះពាល់រួមមាន Qatar Airways, ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម
September 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា បន្ថែមពីលើការបណ្តុះបណ្តាចំណេះទូទៅនៅតាមគ្រឹះស្ថានរដ្ឋ និងឯកជនហើយ ក្មួុយៗសិស្សានុសិស្សត្រូវទទួលការបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ដូចជាការរៀនប្រើប្រាស់កុំព្យូទ័រជាដើម ដើម្បីដើរឱ្យទាន់ការ វិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល ដែលជារបត់មួយថ្មី ក្នុងបរិបទ ឧស្សាហកម្ម ៤.០។ ការលើកឡើងរបស់លោក កើត ឆែ បានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង «ពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្ស ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលាអន្តរជាតិអ៉ីលីត» នៅរាជបណ្ឌិត្យសភាកម្ពុជា។ លោក
September 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ពោលគឺនៅសល់ប្រមាណ៥ថ្ងៃទៀតប៉ុណ្ណោះ ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធ លើអចលនទ្រព្យទាន់ពេលវេលា នឹងទទួលរងនូវការពិន័យទណ្ឌកម្ម រដ្ឋបាលស្របតាមច្បាប់ជាធរមាន។ ដើម្បីបំពេញកាតព្វកិច្ចពន្ធ លើអចលនទ្រព្យឲ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាមមធ្យោបាយណាមួយក៏បាន របស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖ * តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App* នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ* នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។ កាន់តែងាយស្រួល ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធអចលនទ្រព្យបាន ដោយអនុវត្តតែ២ ជំហានប៉ុណ្ណោះ
September 25, 2024 - ព័ត៌មានជាតិ
(សាន់ហ្វ្រាន់ស៊ីស្កូ, អាមេរិក)៖ ក្នុងដំណើរស្វះស្វែងរកការវិនិយោគបន្ថែមពីសហរដ្ឋអាមេរិក រសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដោយមានការចូលរួមពីមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនផងនោះ ជួបពិភាក្សាការងារជាមួយលោក Jeff Hogue ប្រធានផ្នែកនិរន្តរភាព និងសហការី តំណាងក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោករបស់អាម៉េរិក ហើយត្រូវបានគេស្គាល់ឈ្មោះ ក្រោមម៉ាកសញ្ញា Levi’s។ តាមរយៈជំនួបនោះ តំណាងក្រុមហ៊ុន Levi Strauss & Co
September 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សានាយកប្រតិបត្តិ របស់ធនាគារពិភពលោក បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨០លានដុល្លារអាមេរិក សម្រាប់ជួយដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។ តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា មូលនិធិសម្រាប់គម្រោងនេះ បានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទាន របស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។ គម្រោងដែលមានរយៈពេលប្រាំមួយឆ្នាំនេះ នឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួនប្រាំបួន ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ តាមការរំពឹងទុក និស្សិតប្រហែល
September 24, 2024









