Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន សហគមន៍ ប្រជាពលរដ្ឋដែលពាក់ព័ន្ធ «ចូលរួមស្ដារវិស័យទេសចរណ៍កម្ពុជា» ឱ្យបានផុសផុលបន្ថែមទៀត ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាបន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវបែបនេះ ក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» (Tourism and Peace) ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចបវរធិបតីបានឱ្យដឹងថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍

    September 27, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាលនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីចុះស្ថានភាពទឹកនៅទំនប់ទ្វារទឹក ៧មករា ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង និងបន្តពិនិត្យទ្វារទឹកមួយចំនួននៅស្រុកកណ្ដាលស្ទឹង និងបានណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ឲ្យប្រុងជើងការជួយបន្ទាន់ បើសិនមានករណីចាំបាច់ណាមួយកើតឡើង។ លោក គួច ចំរើន បានបន្ថែមថា ស្រុកកណ្ដាលស្ទឹង គឺជាស្រុកមួយក្នុងចំណោមក្រុង-ស្រុកដទៃទៀត ដែលទទួលរងនូវទឹកជំនន់ជារៀងរាល់ឆ្នាំ ពិសេសជំនន់ទឹកភ្លៀងនារដូវវស្សា ដែលទទួលរង​ពីតាមបណ្ដាស្ទឹងព្រែកត្នោត ដោយបានជន់លិចផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្ទើរតែរាល់ឆ្នាំ។ លោកអភិបាលខេត្ត បន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការកាយស្ដារនៅប្រឡាយ ស្ទឹង និងព្រែកមួយចំនួនដែលមានសភាពគោករាក់ ដើម្បីធ្វើការបើកមុខទឹក និងសម្រួលចរន្តទឹកហូរបានលឿន ដើម្បីបញ្ជៀសនូវការជន់លិចក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

    September 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកោះហៅស្ដ្រីម្នាក់មកធ្វើការសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីឃើញការបង្ហោះរូបភាពរបស់ស្ដ្រីម្នាក់នេះហាក់សិចស៉ីហួសហេតុពេក នាំឲ្យប៉ះពាល់ដល់តម្លៃស្ដ្រីខ្មែរ។ ក្រោយទទួលបទបញ្ជា នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្ដិុសុខ បានធ្វើការកោះហៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យុន សុខផល្លីន មកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ហោះរូបភាពបែបសិចស៊ី។ នៅចំពោះមុខសមត្ថកិច្ច និងតាមរយៈវីដេអូសុំទោសជាសាធារណៈ ស្ដ្រីឈ្មោះ យុន សុខលីន ម្ចាស់គណនីហ្វេសប៊ុក យុន សុខផល្លីន បានសម្ដែងនូវការសោកស្ដាយចំពោះទង្វើខុសឆ្គងរបស់ខ្លួនចំពោះការបង្ហោះរូបភាពស៉ិចស៉ីហួសហេតុ និងសន្យាថា បញ្ឈប់រាល់សកម្មភាពខុសឆ្គងចាប់ពីពេលនេះតទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីឃើញវីដេអូ កញ្ញា កន្និដ្ឋា ម្ចាស់ផេក The Kanitha Show ហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារត្រឡប់ទៅអ្នកអត្ថាធិប្បាយតាមបណ្តាញសង្គមរូបនេះ ដោយថ្លែងអំណរគុណ និងបញ្ជាក់ថា សម្តេចមិនបានប្រកាន់ខឹងនឹងរូបនាងនោះទេ។ តាមរយៈបណ្តាញសង្គម សម្តេចបានលើកឡើងដូច្នេះថា៖ «ខ្ញុំមិនបានប្រកាន់ខឹងនឹងប្អូនស្រីនោះទេ ព្រោះការបញ្ចេញមតិរបស់ប្អូនស្រីពាក់ព័ន្ធនឹងកម្មវិធី Gumball 3000 គឺបង្ហាញពីការព្រួយបារម្ភដែលកម្មវិធីនេះអាចប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រ»។ សម្តេចបានបញ្ជាក់បន្ថែមថា​ សូមបញ្ជាក់ប្រាប់ប្អូនស្រីថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី

    September 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ៣៣១លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែសីហា ឆ្នាំ២០២៤ មានចំនួន៣២៨ ៣១៨ ១៤១ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន២ ៦៨៣ ៨៩៧ដុល្លារ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥៦៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន១៨០ដុល្លារ ក្នុង១តោន ស្មើនឹង១២.៩៥% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។

    September 26, 2024
  • ព័ត៌មានអន្តរជាតិ

    (ញូវដេលី)៖ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុងហិរញ្ញវត្ថុ Mumbai របស់ប្រទេសឥណ្ឌា បង្កជាទឹកជំនន់ ផ្តាច់ជីវិតមនុស្ស ៤នាក់ ក៏ដូចជាធ្វើឱ្យសាលារៀននៅក្នុងទីក្រុងមួយនេះ ត្រូវបិទទ្វារជាបណ្តោះអាសន្ន នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ យ៉ាងនេះក្តី ភ្លៀងបានធូរស្រាលបន្តិចឡើងវិញបន្តិច នៅរសៀលថ្ងៃដដែលនេះ (ម៉ោងក្នុងតំបន់)។ ផ្នែកខ្លះនៃទីក្រុង Mumbai បានកត់ត្រារបាយទឹកភ្លៀងប្រហែល ២៧៥មីលីម៉ែត្រ កាលពីល្ងាចថ្ងៃពុធ ដែលបានធ្វើឱ្យចរាចរណ៍តាមដងផ្លូវត្រូវរងការរំខាន ក៏ដូចជាការពន្យារពេលនៃរថភ្លើង ដែលប្រជាជនក្នុងទីក្រុងមានមនុស្សរាប់លាននាក់នេះ ប្រើប្រាស់ជារៀងរាល់ថ្ងៃ។ តាមក្រុមមន្រ្តី មនុស្ស ៤នាក់បានស្លាប់ក្នុងឧប្បត្តិហេតុបង្កឡើងដោយភ្លៀងធ្លាក់។ នាយករដ្ឋមន្រ្តី លោក Narendra

    September 26, 2024
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ ស្ថានភាពទឹកទន្លេមេគង្គ ដែលបានជន់លិចលំនៅដ្ឋានមួយចំនួននៅតាមបណ្ដាលក្រុងស្រុក ក្នុងខេត្តក្រចេះ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គឺមានមនុស្សស្លាប់ចំនួន៦នាក់ ដោយសារករណីលង់ទឹក។ * ករណីទី១៖ កើតឡើងនៅថ្ងៃទី២០ ខែកញ្ញា គឺមានករណីលិចទូកដឹកដំឡូងមីមួយគ្រឿងបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣នាក់ នៅចំណុចបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្របុរី* ករណីទី២៖ កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ យុវជនម្នាក់ជួបឧប្បទ្ធវហេតុ (លង់ទឹកស្លាប់) នៅចំណុចវាលសំពង់ ក្រោយភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ* ករណីទី៣៖ កើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤

    September 26, 2024
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ មន្រ្តីអ៊ុយក្រែននិយាយថា រុស្ស៉ីបានធ្វើការវាយប្រហារពេញមួយយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍នេះ ដោយប្រើយន្តហោះដ្រូន មកលើរដ្ឋធានីកៀវ បង្កឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៉ីវិល។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៤។ លោក Serhiy Popko ប្រធានរដ្ឋបាលយោធាក្រុង បាននិយាយថា យន្តហោះដ្រូនដែលត្រូវបានប្រើប្រាស់ សម្រាប់ការវាយប្រហារ និងផលិតដោយអ៉ីរ៉ង់ជាង ១០គ្រឿង ត្រូវបានគេប្រទះឃើញនៅក្នុងទីក្រុងកៀវ ហើយភាគច្រើនត្រូវបាញ់ទម្លាក់។ លោក​​បន្ថែម​ថា រថយន្ត​ប្រហែល ២០​គ្រឿង និង​បំពង់​ហ្គាស​នៅ​ក្នុង​តំបន់​លំនៅដ្ឋាន​មួយកន្លែង​ បាន​រង​ការ​ខូច​ខាត​ដោយការ​វាយប្រហារខាងលើនេះ ខណៈបំណែកនៃដ្រូន ក៏ត្រូវបានរកឃើញនៅឯសួនកុមារផងដែរ។ គួរបញ្ជាក់ថា រុស្ស៉ី

    September 26, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេល៨ខែ ដើម្បីជួសជុលកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំ ដែលស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ប្រវែង២៥ម៉ែត្រ ធ្វើឱ្យរឹងមាំឡើងវិញ។ កំពែងរបស់ក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ បានខូចខាតបណ្តាលមកពីអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀត ដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយហើយដួលរលំ។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការជួសជុលកំពែងក្រុងអង្គរធំពេលនេះ គឺត្រូវពង្រឹងគ្រឹះជើងក្រោមរបស់កំពែងចំនួន៣ស្រទាប់ឱ្យបានរឹងមាំជាមុន រួចហើយរៀបជញ្ជាំងដែលខូចខាតទាំងអស់ឡើងវិញ។ នេះគឺជាការជួសជុលកំពែងរបស់ក្រុងអង្គរធំដំណាក់កាលទី៦។ ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលកំពែងរបស់ក្រុងអង្គរធំដែលសាងសង់ពីថ្មបាយក្រៀមចំនួន៥កន្លែងរួចមកហើយ។ ក្រុមអ្នកជំនាញផ្នែកជួសជុលបន្តទៀតថា នៅមុនពេលឈានដល់ការជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ គឺក្រុមអ្នកស្រាវជ្រាវបានធ្វើកំណាយ ដើម្បីសិក្សាពីរចនាសម្ពន្ធទាំងមូលរបស់កំពែង ដើម្បីឱ្យប្រាកដថា តើការដួលរលំរបស់កំពែងនេះបណ្ដាលមកពីកត្តាអ្វី? តើនៅទីនេះ

    September 26, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ រដ្ឋាភិបាលវៀតណាម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្រុមហ៊ុនអវកាស SpaceX របស់កំពូលមហាសេដ្ឋី Elon Musk គ្រោងវិនិយោគ ១៥ពាន់លានដុល្លារនៅក្នុងប្រទេសរបស់ខ្លួន។ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ខាងលើបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវយ៉ក រវាងប្រធានាធិបតីវៀតណាមលោក To Lam និងលោក Tim Hughes អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន SpaceX សម្រាប់ធុរកិច្ចសកល និងកិច្ចការរដ្ឋាភិបាល។ លោក Lam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «រដ្ឋាភិបាលវៀតណាមកំពុងពិចារណាលើសំណើវិនិយោគ របស់ SpaceX» ។ តាមរយៈកិច្ចពិភាក្សានេះ លោក

    September 26, 2024