Liny Chan
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រទេសវៀតណាម បានក្លាយជាទីផ្សារបច្ចេកវិទ្យាដ៏លេចធ្លោរបំផុត និងកំពុងទាក់ទាញវិនិយោគិនបរទេសទៅវិនិយោគនៅទីនោះ។ យ៉ាងណាមិញនៅថ្ងៃអាទិត្យកន្លងទៅ រដ្ឋាភិបាលវៀតណាមបាននិយាយថា ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Display Co គ្រោងនឹងបោះទុនប្រមាណ​ ១.៨ពាន់លានដុល្លារបន្ថែមទៀតសម្រាប់សាងសង់រោងចក្រមួយនៅឆ្នាំនេះនៅក្នុងប្រទេសរបស់ខ្លួន ដែលគិតមកទល់ពេលការវិនិយោគសរុបរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងបានកើនឡើងដល់ជាង ២២ពាន់លានដុល្លារឯណោះ។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រោងចក្រថ្មីនេះ នឹងត្រូវបានសាងសង់ឡើងសម្រាប់ផលិតអេក្រង់ OLED សម្រាប់រថយន្ត និងឧបករណ៍អេឡិចត្រូនិចផ្សេងទៀត»។ រោងចក្រថ្មីនេះ នឹងមានទីតាំងនៅសួនឧស្សាហកម្ម Yen Phong ក្នុងខេត្ត​ Bac Ninh ភាគខាងកើតទីក្រុងហាណូយ និងនៅជិតរោងចក្រអេឡិចត្រូនិកដែលមានស្រាប់របស់ Samsung។

    September 24, 2024
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង មានកម្ពស់១០.៤៤ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់១០.៧០ម៉ែត្រ ដែលកត្តានេះតម្រូវឱ្យប្រជាកសិករគិតគូរពីការងារ ប្រមូលផលដំណាំកសិកម្ម នៅតាមជួមាត់ទន្លេ និងលើកកម្ពស់ការប្រុងប្រយ័ត្ន។ លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា «ទឹកទន្លេមេគង្គមិនអាចឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដូចនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមជួរដងទន្លេមេគង្គ ទន្លសេសាន ទន្លេសេកុង ទន្លេស្រែពក ត្រូវលើកកម្ពស់ការពារផ្នែកសុវត្ថិភាពក្នុងការរស់នៅ»។ លោកបានបន្ថែមថា ឆ្នាំនេះទឹកទន្លេមេគង្គ មានបរិមាណខ្ពស់ជាងឆ្នាំ២០២៣  ដោយសារតែនៅផ្នែកក្បាលទន្លេមានភ្លៀង។ ចំណែកនៅប្រទេសឡាវ-វៀតណាម ក៏មានទឺកឡើងខ្លាំងដែរ ទើបឥទ្ធិពល នៃលំហូរទឹកមកដល់ប្រទេសកម្ពុជាបែបនេះ។

    September 24, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាប្រទេសរបស់លោកកំពុងខិតកាន់តែកៀកនឹងការបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ខណៈអំពាវនាវឱ្យ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាដៃគូផ្សេងទៀតបន្តផ្ដល់ការគាំទ្រសម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ABC News ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា។ លោក ហ្សេលេនស្គី បានលើកឡើងដូច្នេះថា «ខ្ញុំគិតថាយើងកំពុងខិតកាន់តែកៀកនឹងសន្តិភាពដែលយើងកំពុងគិតដល់។ យើងកំពុងខិតកាន់តែកៀកនឹងការបញ្ចប់សង្រ្គាម»។ ក្នុងសម្ភាសន៍នោះដែរ មេដឹកនាំអ៊ុយក្រែនរូបនេះ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និងប្រទេសជាដៃគូដទៃទៀតបន្តផ្ដល់ការគាំទ្រដល់ទីក្រុងកៀវ។ កន្លងមក លោក ហ្សេលេនស្គី បាននិយាយថាមានតែការប្រកាន់ជំហរឱ្យរឹងមាំតែប៉ុណ្ណោះ ទើបអាចបង្ខំឱ្យលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន

    September 24, 2024
  • ព័ត៌មានអន្តរជាតិ

    (ហ្ស៊េរុយសាឡិម)៖ ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលប្រឆាំងនឹងគោលដៅរាប់ពាន់កន្លែង របស់ក្រុមហេសបូឡា កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា បានកើនដល់៤៩២នាក់ និងរាប់ម៉ឺននាក់ត្រូវភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។ តាមក្រសួងសុខាភិបាលលីបង់ មនុស្សយ៉ាងហោច ៤៩២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានកុមារ ២៤នាក់ និងស្ត្រី៤២នាក់ ខណៈ១៦៤៥នាក់បានរងរបួស។ ចំណែក មនុស្ស ២៦ ០០០នាក់បានរត់ភៀសខ្លួន ដើម្បីគេចចេញពីការវាយប្រហារតាមរបស់អ៉ីស្រាអែល។ មន្ត្រីលីបង់ម្នាក់ ក៏បានបញ្ជាក់ដែរថានេះគឺជាតួលេខអ្នកស្លាប់ដោយសារ អំពើហិង្សាដ៏ច្រើនបំផុតមួយ គិតចាប់តាំងពីសម័យសង្រ្គាមស៊ីវិលក្នុងប្រទេសលីបង់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩០មក។ ក្រសួងសុខាភិបាលលីបង់បន្ថែមថា ការវាយប្រហារ របស់អ៉ីស្រាអែលបានធ្លាក់ចំផ្ទះ មន្ទីរពេទ្យ រថយន្ដសង្រ្គោះបន្ទាន់ និងរថយន្ដនៅតាមដងផ្លូវដែលកំពុងព្យាយាមរត់គេចចេញពីការវាយប្រហារ។

    September 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ទ្រង់បានមានព្រះរាជបន្ទូលសំណូមពរដល់ សូមប្រជាជាតិខ្មែរទាំងមូលតាំងចិត្ត ក្នុងសមាទិដ្ឋិ (ដំណើរយល់ឃើញត្រូវ) ប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតី៖ «យើងប្រជារាស្រ្តខ្មែរ រួបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស»។ ព្រះអង្គមានព្រះរាជបន្ទូល ដូច្នេះក្នុងឱកាសស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។ ព្រះអង្គមានព្រះរាជបន្ទូលថា «សមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់សម្រេចបានយ៉ាងដូច្នេះ ខ្ញុំ ព្រះករុណា ខ្ញុំ សំណូមពរ សូមប្រជាជាតិខ្មែរទាំងមូល តាំងចិត្តក្នុងសមាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍ នូវស្មារតី៖ «យើងប្រជារាស្រ្តខ្មែរ រួបរួមគ្នាថែរក្សា ការពារ

    September 24, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសលក់ស្មាតហ្វូនត្រកូល iPhone 16 នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដែលគិតមកទល់នឹងពេលនេះ គឺបានមិនដល់១សប្តាហ៍ផង។ អ្វីដែលគេចាប់អារម្មណ៍ នៅពេលនេះ iPhone 16 Pro Max ត្រូវបានគេចាត់ចំណាត់ថ្នាក់ឈរនៅលេខរៀងទី៤ ក្នុងនាមជាស្មាតហ្វូនដែលមានកម្រិតកាមេរ៉ាខ្លាំង តាមពីក្រោយស្មានហ្វូនរបស់ក្រុមហ៊ុន Android ៣ផ្សេងទៀត។ បើតាមការចេញផ្សាយពីគេហទំព័រ Patently Apple បានឲ្យដឹងថា iPhone 16 Pro ជាប់ចំណាត់ថ្នាក់ទី៤ លើការធ្វើតេស្តកាមេរ៉ា ដោយ DXOMARK ខណៈចំណាត់ថ្នាក់នេះគឺ តាមរយៈការធ្វើតេស្តយ៉ាងម៉ត់ចត់ទៅលើការផលិតរូបភាព

    September 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសារាចរណែនាំ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ។ យោងតាមចេញសារាចរណែនាំ របស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា «ក្នុងគោលបំណងរួមចំណែក ដល់ការរក្សាទំនុកចិត្តរបស់អតិថិជន ចំពោះប្រព័ន្ធធនាគារទាំងមូល ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឱ្យផ្ដល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ៧ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ»។

    September 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ខេត្តរបស់កម្ពុជា ដែលនៅជាប់ព្រំដែន ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម សុទ្ធតែអាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារតែឥទ្ធិខ្យល់ព្យុះធ្វើដំណើរឆ្លងកាត់ប្រទេសទាំងនេះ ហើយនាំឱ្យមានឥទ្ធិពលមកលើប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។ ជុំវិញការទទួលរងឥទ្ធិពលពិខ្យល់ព្យុះនេះដែរ ត្រូវបានលោក សុទ្ធ គឹមកុលមុនី បញ្ជាក់ថាដោយសារកត្តាភូមិសាស្រ្តអំណោចផលរបស់ប្រទេសកម្ពុជា បានធ្វើឱ្យកម្ពុជាតែងតែគេចផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបង្កឡើងដោយសារតែខ្យល់ព្យុះនេះ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាការលើកឡើងទាំងស្រុង របស់លោក សុទ្ធ គឹមកុលមុនី ដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលជាធនាគាររបស់រដ្ឋ បានសម្រេចកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទានមួយចំនួន ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ដើម្បីជំរុញលទ្ធភាពទទួលបានឥណទាន នៃ «កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប» ឲ្យកាន់តែមានប្រសិទ្ធភាព និងជំរុញការផ្តល់កម្ចីឱ្យកើនឡើង។ លក្ខខណ្ឌផ្តល់ឥណទាន ដែលបានកែសម្រួលរួមមាន ការបង្កើនទំហំឥណទានពី ៦០​ម៉ឺនដុល្លារអាមេរិក ទៅជាមិនកំណត់ទំហំឥណទាន និងបន្ធូរបន្ថយអត្រាការប្រាក់ប្រចាំឆ្នាំ​ដល់ ៤% សម្រាប់ឥណទានប្រាក់រៀល និង ៥.៥​% សម្រាប់ឥណទានប្រាក់ដុល្លារអាមេរិក ដែលមានទំហំរហូតដល់ ១លានដុល្លារអាមេរិក។ ចំណែកឥណទានប្រាក់ដុល្លារអាមេរិក ដែលមានទំហំធំលើសពី១លានដុល្លារអាមេរិក នឹងបញ្ចុះដល់ ៤.៥០%។ ទន្ទឹមគ្នា ធនាគារ ​SME

    September 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានចេញប្រកាស ស្តីពី ការកំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។ មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានកំណត់ថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧៣មណ្ឌល ១៦១៦ បន្ទប់ និងថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ១៥៧ មណ្ឌល ៤ ០២០ បន្ទប់ សរុបចំនួន ២៣០ មណ្ឌល

    September 23, 2024