Liny Chan
  • ព័ត៌មានជាតិ

    (ស្វីស)៖ សហភាពប្រៃសណីយ៍សកល (Universal Postal Union​ – UPU) បានផ្តល់ពានរង្វាន់ Global Alliance for Trade Facilitation (GATF) Trade Facilitation Innovation Award ជូនប្រៃសណីយ៍កម្ពុជា សម្រាប់គម្រោងរបស់ខ្លួន ស្តីពី e-costoms clearance platform for postal shipment។​ ការផ្តល់ពានរង្វាន់របស់ UPU នេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងវេទិកា TradePost

    September 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជប៉ុនបានបំពាក់គ្រឿងឥស្សរិយយសជូន លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ជានិស្សិតឆ្នើមឈានមុខគេ ដែលទទួលជោគជ័យជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន កាលពីឆ្នាំ១៩៩៣។ ពិធីបំពាក់គ្រឿងឥស្សរិយយសនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងលោក អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសសើរពី លោកបណ្ឌិត អ៊ុម

    September 23, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ចិនបានទទូចឱ្យពលរដ្ឋខ្លួន ដែលកំពុងស្ថិតក្នុងប្រទេសអ៉ីស្រាអែល ចាកចេញពីទីនោះឱ្យបានឆាប់ តាមតែអាចទៅរួច គ្រាដែលភាពតានតឹងបានកើនឡើងកម្តៅជាខ្លាំង រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា (Hezbollah) នៃប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ស្ថានទូតចិននៅអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យកន្លងទៅថា នាពេលនេះ ស្ថានការណ៍នៅតាម​បណ្តោយព្រំប្រទល់អ៉ីស្រាអែល-លីបង់ គឺមានសភាពតានតឹងជាខ្លាំង ដោយជម្លោះយោធាកំពុងកើតមានកាន់តែញឹកញាប់ឡើងៗ។ ស្ថានទូតចិនបានបន្ថែមថា ស្ថានការណ៍សន្តិសុខ ក្នុងប្រទេសអ៉ីស្រាអែល នៅបន្តមានលក្ខណៈយ៉ាប់យ៉ឺន ស្មុគស្មាញ និងពិបាកស្មាន ដូច្នេះហើយស្ថានទូតទទូចឱ្យ ពលរដ្ឋចិនទាំងអស់នៅអ៉ីស្រាអែល ត្រឡប់មកមាតុប្រទេសវិញ ឬផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព។ កាលពីខែមុន

    September 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល៧ថ្ងៃមកនេះ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ សាលាដំបូង និងអយ្យការអមសាលាដំបូង-រាជធានី បានចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ១៣ករណី ដែលមានជនសង្ស័យចំនួន ៨០នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦១នាក់។ នេះបើយោងតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន

    September 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U20 អ៊ូសបេគីស្ថាននាវេលាម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្នុងវគ្គជម្រុះពានរង្វាន់យុវជន U20 ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៥ (AFC U20 Asian Cup 2025) នៅកីឡដ្ឋាន Fu Jen Catholic University នៃទឹកដីឆាយនីសតៃប៉ិ។ នេះគឺការប្រកួតសន្សំពិន្ទុទី២ ក្នុងពូល B នៃពានរង្វាន់ប្រចាំទ្វីបអាស៊ីខាងលើ ខណៈប្រកួតទី១ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អ ក្រោយយកឈ្នះក្រុមជម្រើសជាតិ

    September 23, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញានេះ បានរាយការណ៍ថាគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅភាគកណ្ដាលប្រទេសជប៉ុន បាន សម្លាប់មនុស្សយ៉ាងហោច ៦នាក់ និង២នាក់ទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើខេត្ត Ishikawa កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ជាមួយកម្ពស់ទឹកភ្លៀង ៥៤០មីលីម៉ែត្រ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Wajima ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ។ ក្រុមមន្ត្រីក្នុងខេត្ត Ishikawa ស្ថិតនៅបណ្ដោយឆ្នេរនៃសមុទ្រជប៉ុន ក៏បាននិយាយដែរថាស្ថានភាពរបស់មនុស្ស ៨នាក់ផ្សេងទៀត មិនទាន់កំណត់បាននៅឡើយទេ ខណៈគិតត្រឹមព្រឹកថ្ងៃចន្ទនេះមនុស្ស ៤០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ រីឯផ្លូវជាច្រើននៅក្នុងតំបន់នេះត្រូវបាន បិទខ្ទប់ដោយសារគ្រោះរអិលបាក់ដី។ គួរបញ្ជាក់ថា ខេត្ត Ishikawa កាលពីដើមឆ្នាំកន្លងទៅនេះ

    September 23, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងមិនឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតី ជាលើកទី៤ទៀតនោះទេ ប្រសិនបើលោកចាញ់ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Full Measure របស់លោកស្រី Sharyl Attkisson ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា។ នៅពេលត្រូវបានសាកសួរថាតើរូបលោកនឹងឈរឈ្មោះប្រកួតប្រជែងសាជាថ្មីនៅ៤ឆ្នាំក្រោយដែរឬទេ ប្រសិនបើលោកចាញ់ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ លោក ត្រាំ បាននិយាយថា «ពិតណាស់ ខ្ញុំនឹងមិនឈរឈ្មោះនោះទេ…ប៉ុន្តែសង្ឃឹមថាយើងនឹងទទួលបានជ័យជម្នះ»។ គួរបញ្ជាក់ថា លទ្ធផលស្ទង់មតិកាលពីពេលថ្មីៗនេះ បានបង្ហាញថាលោក ដូណាល់ ត្រាំ និងលោកស្រី

    September 23, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ រួតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យ គឺថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផង។ ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាប បានថេរដីកាថា នេះទើបតែជាលើកទីពីរប៉ុណ្ណោះដែលអង្គបាននិមន្តមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុមិនអំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទដទៃក្នុងតំបន់រមណីយដ្ឋានអង្គរ។ ចំណែកលោកយាយ ម៉ម វាត់ អាយុ៧៧ឆ្នាំ ភ្ញៀវទេសចរ រស់នៅក្នុងខេត្តពោធិសាត់ បានឱ្យដឹងថា នេះជាលើកទី៥ហើយ

    September 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្ពុជា បានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូងចំនួន2តោន នៃផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ខេត្តហឺណាន នៃប្រទេសចិន។ បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំប្រកបដោយផ្លែផ្កាចំនួន2លើក ក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា (មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស (Cambodia Angkor Air) និងភាគីអ្នកបញ្ជាទិញ (Jian Yu Zhou Heng Trading) កម្ពុជា

    September 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ទោះបីជាកម្ពុជា ប្រកាសដកខ្លួនពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រួចហើយក្តី ក៏គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍបណ្តាខេត្តភូមិភាគឦសានរបស់កម្ពុជា គឺនៅតែរក្សាដដែល មិនមានការប្រែប្រួលទេ។ ការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងតបតាមចម្ងល់របស់ប្រជាពលរដ្ឋមួយចំនួន ដែលហាក់ព្រួយបារម្ភខ្លាច រាជរដ្ឋាភិបាល ឈប់អភិវឌ្ឍបណ្តាខេត្តភូមិភាគឦសាសន្ត ដោយសារតែការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA។ តាមរយៈសារសំឡេងពិសេសមួយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា៖ «ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជា

    September 23, 2024