- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចឲ្យសភាស៊ើបសួរព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឡើងវិញ ពាក់ព័ន្ធការសម្រេច ឲ្យជនជាប់ចោទម្នាក់ជាប់ពន្ធនាគារចំនួន៥ឆ្នាំ ករណីបើករថយន្តបុករះស្លាប់៤នាក់ នៅចំណុចស្ពានអាកាសឬស្សីកែវ។ យោងតាមសេចក្តីប្តឹងឧទ្ធរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានសម្រេចឲ្យប្តឹងឡើងវិញចំពោះការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីនេះ។ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចប្តឹងត្រង់ចំណុចទាំងមូល នៃសេចក្តីសម្រេចរបស់សាលក្រម ដើម្បីឲ្យសភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យ និងសម្រេចពិចារណា
September 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្តដែលប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែបញ្ចេញទស្សនៈមិនស្របគ្នា នៅលើបណ្តាញសង្គមនានា ទាក់ទងនឹងព្រឹត្តិការណ៍ Gumball 3000 ដែលបានរៀបចំនៅកម្ពុជា និងបានបញ្ចប់តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចបានស្នើឱ្យបញ្ចប់វិវាទ នៃការបញ្ចេញទស្សនៈលើព្រឹត្តិការណ៍ Gumball 3000នេះ ព្រោះមិនចំណេញអ្វីនោះទេ ខណៈព្រឹត្តិការណ៍នេះ បញ្ចប់ទៅអស់រយៈពេលជាង១០ថ្ងៃទៅហើយ ប៉ុន្តែសង្កេតឃើញថា រហូតមកដល់ពេលនេះ នៅលើបណ្តាញសង្គមនានា នៅតែមានប្រជាពលរដ្ឋមួយចំនួនបញ្ចេញមតិមិនស្របគ្នាទៅវិញទៅមក ជាពិសេសពាក់ព័ន្ធនឹងកង្វល់មួយចំនួនដែលលើកឡើងថា ការតម្រៀបឡាននៅមុខអង្គរជាការមិនសមរម្យចំពោះបុព្វបុរសខ្មែរជំនាន់មុន។ សម្តេចធិបតី ហ៊ុន ម៉ាណែតលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ជុំវិញបញ្ហានេះ
September 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់អំពីអត្ថន័យ និងមូលហេតុនៃការបង្កើតឱ្យមាន CLMV ដែលជាយន្តការមួយរបស់អាស៊ានបង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជួយជម្រុញការអភិវឌ្ឍដល់ប្រទេសអាស៊ានថ្មីទាំង៤ រួបមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ការ បញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសសម្ដេច អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៣ ៥៣០នាក់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេលដែលប្រទេសខ្មែរ ប្រទេសភូមា (មីយ៉ាន់ម៉ា)
September 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិ U20 បារ៉ែន ១-០ ក្នុងការប្រកួតទី៣ នៃវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី AFC U20 Asian Cup 2025 ពូលB នៅទឹកដីឆាយនីសតៃប៉ិ កាលពីរាត្រីថ្ងៃពុធ។ ជ័យជម្នះនេះបានធ្វើឲ្យអ្នកគាំទ្រគោក្រុមព្រៃកម្ពុជា មានការសប្បាយរីករាយជាខ្លាំង បន្ទាប់ពីក្រុមយុវជន U20 កម្ពុជា បានបន្ថែម ៣ពិន្ទុ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រក៏បានបង្ហាញនូវមោទនភាព ចំពោះក្រុមយុវជនជំនាន់ថ្មីផងដែរ ដែលបានយកឈ្នះក្រុមខ្លាំងបារ៉ែន ដ្បិតកាលពីឆ្នាំ២០២១ ក្រុមជម្រើសជាតិកម្ពុជា (ឈុតធំ) ធ្លាប់ចាញ់ក្រុមជម្រើសជាតិបារ៉ែន រហូតដល់
September 26, 2024 - ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងយុត្តិធម៌ពិនិត្យ និងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់មនុស្ស ៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ សម្ដេចធិបតី បានបញ្ជាបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
September 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងដែលបណ្តាលអោយមានគ្រោះថ្នាកចរាចរណ៍បុកស្លាប់មនុស្សនៅក្រោមស្ពានអាកាសឬស្សីកែវ ដោយសម្រេចផ្តន្ទាទោសកម្រិតអតិបរិមាដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំ។ សូមរំលឹកថា មានមនុស្សប្រុសស្រីបួននាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦៖៤០នាទីយប់ ថ្ងៃទី២០ ខែមករា
September 26, 2024 - ព័ត៌មានជាតិ
(ឡូសអែនជែឡេស, អាមេរិក)៖ ក្នុងដំណើរបេសកកម្មកៀរគរអ្នកវិនិយោគអាមេរិកមកវិនិយោគនៅកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូ បានធ្វើដំណើរដល់ក្រុងឡូសអែនជែឡេស សហរដ្ឋអាមេរិកហើយ។ ជាមួយដំណើរដល់ទឹកដីក្រុងឡូសអែនជែឡេស លោកឧបនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយតំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មទេសចរណ៍ដ៏ធំ មានវត្តមាននៅតំបន់ជាច្រើនជុំវិញពិភពលោក ដូចជា អាមេរិកខាងជើង ការីបៀន អាមេរិកឡាទីន និងអឺរ៉ុប ជាដើម។ តាមរយៈជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់តំណាងក្រុមហ៊ុនឱ្យបានជ្រាបថា បើទោះបីកម្ពុជា ជាប្រទេសតូចពិតមែនក្ដី ប៉ុន្តែមានសក្តានុពលទេសចរណ៍ដ៏ស្រស់ត្រកាល និងសម្បូរបែប ដោយរួមបញ្ចូលទាំងធនធានធម្មជាតិ ក៏ដូចជាសម្បត្តិវប្បធម៌រូបិយ
September 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កុដិរបស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ដែលមានអាយុកាល ៧៤ឆ្នាំ ជួសជុលបាន ជាង ៨០ភាគរយហើយ នៅឡើយតែការតុបតែងផ្នែកខាងក្នុង (ដេគ័រ) ប៉ុណ្ណោះ។ នេះបើតាមសង្ឃដីកាបញ្ជាក់ពីព្រះតេជគុណ ញ៉េប តាត ព្រះលេខាធិការវត្តឧណ្ណាលោម មកកាន់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ កុដិរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលធ្លាប់គង់នៅ ត្រូវបានជួលជុលនៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៥។ ថវិកាជួលជុស ឧបត្ថម្ភដោយលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ
September 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិ នាំចូលសាច់បង្កកចំនួន២០បន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង។ នេះបើតាមសេចក្ដីជូនដំណឹង របស់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា «ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក រាជរដ្ឋាភិបាល បានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិ នាំចូលសាច់បង្កកចំនួន២០បន្ថែមទៀត ដែលគិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំនួនក្រុមហ៊ុនមានគុណវុឌ្ឍិសរុបកើនឡើងដល់៤០ក្រុមហ៊ុន ដូចចែងក្នុងតារាង»៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 25, 2024 - ព័ត៌មានជាតិ
(ញូវយ៉ក)៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសលីបង់ បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនប្រជាជនលីបង់ដែលត្រូវព្រាត់ប្រាស ពីផ្ទះសម្បែងរបស់ពួកគេ នាពេលនេះបានកើនដល់ជិត ៥០០,០០០នាក់ហើយ ចាប់តាំងពីអ៉ីស្រាអែល បានបង្កើនការវាយប្រហារប្រឆាំងក្រុមហេសបូឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ ប្រមុខការទូតលីបង់ លោក Abdallah Bou Habib ដែលកំពុងស្ថិតនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បាននិយាយថា នៅមុនការវាយប្រហារនាពេលថ្មីៗនេះរបស់អ៉ីស្រាអែល លីបង់មានប្រជាជនដែលភៀសខ្លួនចេញពីលំនៅដ្ឋាន ប្រមាណ១១០,០០០នាក់ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាពេលដែលអ៉ីស្រាអែល និងហេសបូឡា បានចាប់ផ្តើមការបាញ់ផ្លោងដាក់គ្នា ទន្ទឹមគ្នាជាមួយការផ្ទុះឡើង នៃសង្រ្គាមរបស់អ៉ីស្រាអែល
September 25, 2024









