- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U20 នេប៉ាល់ នាវេលាម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្នុងជំនួបបើកឆាកពូលB នៃវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ២០ឆ្នាំប្រចាំទ្វីបអាស៊ី AFC U20 Asian Cup 2025 នៅកីឡដ្ឋាន Fu Jen University នៃទឹកដីម្ចាស់ផ្ទះឆាយនីសតៃប៉ិ។ ថ្លែងមុនការប្រកួតខាងលើ លោក Koji Gyotoku គ្រូបង្វឹកក្រុមយុវជន U20 កម្ពុជា បានចាត់ទុកការប្រកួតកម្រិតទ្វីបអាស៊ីនេះ គឺជាការប្រកួតដ៏តានតឹងសម្រាប់គោព្រៃជំទង់កម្ពុជា។
September 21, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាមនៅថ្ងៃសុក្រសប្តាហ៍នេះបានរាយការណ៍ពីការខាតបង់កាន់តែខ្លាំងក្នុងត្រីមាសទី២ ដោយសារការកើនឡើងការចំណាយទាក់ទងនឹងការពង្រីកការលក់នៅតំបន់អាស៊ីប្រកបដោយមហិច្ឆតារបស់ខ្លួន បើទោះបីជាប្រាក់ចំណូលនៅតែស្ថិតក្នុងនិន្នាការកើនឡើងក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន VinFast ដែលបានចាប់ផ្តើមចែកចាយរថយន្តនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំមុនបានរាយការណ៍ពីការខាតបង់សរុបចំនួន ២២៤លានដុល្លារក្នុងអំឡុងពីខែមេសាដល់ខែមិថុនា បើធៀបនឹងការខាតបង់សរុបចំនួន ១៥១លានដុល្លារនៅក្នុងត្រីមាសទី១។ បើទោះបីជាប្រាក់ចំណូលបានកើនឡើង ៣៣ភាគរយដោយសារការបង្កើនការលក់រថយន្តនៅត្រីមាសទី២ ធៀបនឹងត្រីមាសទី១ ដល់ចំនួន ៣៥៧,៤លានដុល្លារក៏ដោយ ក៏ការកើនឡើងនេះមិនគ្រប់គ្រាន់ដើម្បីប៉ះប៉ូវការចាំណាយខ្ពស់លើការពង្រីកការលក់ និងប្រតិបត្តិការបានទេ។ ក្រុមហ៊ុន VinFast បាននិងកំពុងពង្រីកខ្លួនយ៉ាងខ្លាំងទៅកាន់ទីផ្សារនានានៅតំបន់អាស៊ី ដើម្បីទាញយកប្រយោជន៍ពីការកើនឡើងតម្រូវការរថយន្តអគ្គិសនីនៅក្នុងទីផ្សារទាំងនេះ និងប៉ះប៉ូវការធ្លាក់ចុះបរិយាកាសការលក់នៅសហរដ្ឋអាមេរិក។ អនុបាតប្រាក់ចំណេញដុលរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះមានកម្រិតអវិជ្ជមាន ៦២,៧ភាគរយនៅក្នុងត្រីមាសទីពីរ ជាចម្បងដោយសារតែការប៉ាន់ប្រមាណពីការខាងបង់ហិរញ្ញវត្ថុសម្រាប់តម្លៃអនាគតដែលមានចំនួន ១០៤លានដុល្លារ ធៀបនឹងការប៉ាន់ប្រមាណសម្រាប់ត្រីមាសទី១ ដែលមាន ៥លានដុល្លារ។ ទោះជាយ៉ាងណា ដោយមិនរាប់បញ្ចូលកត្តាទាំងនេះ
September 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការ ទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដើម្បីបញ្ជាក់ពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ នេះបើតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លិខិតរបស់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ឯកឧត្តមជាទីរាប់អាន! ខ្ញុំសូមជម្រាបជូនឯកឧត្តមជាផ្លូវការ អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ថា
September 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារពិសេសដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ ! តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា
September 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីសម្ពោធ វិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅទីតាំង សួនច្បារខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ដើម្បីឱ្យព្រះរាជពិធីសម្ពោធខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះយានយន្ត គ្រប់ប្រភេទ នៅតំបន់ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសុរាម្រឹត
September 20, 2024 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មនុស្សជំនិតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចេញមុខព្រមានចំពោះ រដ្ឋាភិបាលលោកខាងលិចថា សង្រ្គាមនៃអាវុធនុយក្លេអ៊ែរច្បាស់ជានឹងផ្ទុះឡើង ប្រសិនបើពួកគេផ្តល់ភ្លើងបៃតង ឱ្យអ៊ុយក្រែនអាចប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច វាយប្រហារលើគោលដៅ ដែលស្ថិតនៅជ្រៅក្នុងទឹកដីប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។ លោក Vyacheslav Volodin ប្រធានរដ្ឋសភារុស្ស៉ី និងជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់លោក ពូទីន បានលើកឡើងដូចខាងលើ ជាការឆ្លើយតបចំពោះ ការបោះឆ្នោតមួយ នៅសភាសហភាពអឺរ៉ុប ដែលមានគោលដៅទទូចឱ្យក្រុមប្រទេស EU ផ្តល់ការអនុញ្ញាតបែបនោះ ដល់ទីក្រុងកៀវ។ លោក
September 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្ដក្រចេះ, ស្ទឹងត្រែង និងរតនគិរី សំណូមពរឲ្យមានរោងចក្រធំៗ ជួយប្រមូលទិញកសិផលពីកសិករ ដើម្បីជួយដល់ប្រជាពលរដ្ឋឲ្យមានចំណូល និងជីវភាពល្អប្រសើរ។ ការលើកឡើងរបស់លោក កែវ សុទ្ធារិទ្ធ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ពាណិជ្ជកម្ម នៅតំបន់ភូមិភាគឦសាន្ត»។ លោក កែវ សុទ្ធារិទ្ធ បានថ្លែងថា បច្ចុប្បន្ននេះនៅភូមិភាគឦសាន្ត មានអ្នករកស៊ីខ្នាតធំច្រើនដែរ ប៉ុន្ដែការប្រមូលទិញកសិផល ពីប្រជាកសិករ មិនមានការប្រមូលខ្នាតធំនោះឡើយ ហើយចំពោះការនាំចេញ គឺមានតែនាំចេញទៅកាន់ប្រទេសវៀតណាមប៉ុណ្ណោះ។ លោក កែវ សុទ្ធារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីសម្រួលក្នុងការប្រមូលទិញកសិផល ខ្ញុំសូមស្នើ
September 20, 2024 - ព័ត៌មានជាតិ
(កំពត)៖ ខ្សែភាពយន្តរបស់ជប៉ុនជាច្រើនរឿង នឹងចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។ ខ្សែភាពយន្តទាំងនេះ នឹងចាក់បញ្ចាំងនៅរោងភាពយន្ត Domra Cinema Kampot។ នេះគឺជាការរៀបចំចាក់បញ្ចាំងលើកដំបូងដោយមហោស្រពភាពយន្តជប៉ុន ក្នុងរយៈពេល១០ឆ្នាំ។ សម្រាប់ចំណងជើងរឿង និងកាលវិភាគនៃការចាក់បញ្ចាំងមានដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងលោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 20, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ បន្ទាប់ពីប្រកាសចេញជាផ្លូវការនូវត្រកូល iPhone 16 និងអនុញ្ញាតឲ្យមានការបញ្ជារទិញជាមុននោះក្នុងរយៈពេលដ៏ខ្លី នៅពេលនេះក្រុមហ៊ុន Apple បានប្រកាសលក់ជាផ្លូវការហើយនៅថ្ងៃទី២០ ខែកញ្ញានេះ ពោលគឺ iPhone 16 នឹងមានលក់គ្រប់ហាងដៃគូរបស់ Apple។ ជាមួយគ្នានេះ ក៏មានរបាយការណ៍ចុះផ្សាយថា iPhone 16 នឹងត្រូវបានផលិតក្នុងប្រទេសប្រេស៉ីលបន្ថែមទៀត ស្របពេលដំណាលគ្នានឹងរោងចក្រប្រទេសចិន និងឥណ្ឌា។ បើតាមការចេញផ្សាយដោយសារព័ត៌មាន 9TO5Mac បានឲ្យដឹងថា សង្វាក់ផលិតកម្ម iPhone 16 គឺកំពុងដំណើរការនៅប្រទេសប្រេស៉ីល ស្របពេលម៉ូដែលនេះក៏កំពុងដំឡើងនៅក្នុងប្រទេសចិន និងឥណ្ឌាផងដែរ។ សម្រាប់សង្វាក់ផលិតកម្មទៅលើ iPhone 16 នៅក្នុងប្រទេសប្រេស៊ីលពេលនេះ គឺបានធ្វើឡើងនៅរោងចក្រ
September 20, 2024









