Liny Chan
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មានករណីលិចទូកដឹកដំឡូងមីមួយបានកើតឡើង នៅចំណុចបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ ដែលនៅលើទូកជិះមានគ្នា៥នាក់ បណ្ដាលឲ្យ ៣នាក់ស្លាប់។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ជនរងគ្រោះដែលជិះលើទូកដឹកដំឡូងនេះ មានសរុបចំនួន៥នាក់ ក្នុងនោះ២នាក់នៅមានជីវិត និង៣នាក់បាត់ខ្លួន ប៉ុន្ដែក្រោយមករកឃើញសាកសព២នាក់ ខណៈម្នាក់ទៀតកំពុងបន្ដរុករក។ លុះនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២១ ខែកញ្ញានេះ សាកសពបុរសម្នាក់ទៀតត្រូវបានរកឃើញមានឈ្មោះ បាវ ថៃ អាយុ៤៣ឆ្នាំ មានទីលំនៅ ភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ តាមការសាកសួរអ្នកបើកទូក មូលហេតុដែលបណ្តាលឲ្យលិចទូកគឺបណ្តាលមក

    September 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុនហុងដា ដែលជាក្រុមហ៊ុនផលិតយានយន្តដ៏ធំមួយលើពិភពលោក បានប្រកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ ការប្រកាសបែបនេះ ធ្វើឡើងដោយលោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួល​បន្ទុកផ្នែកម៉ូតូ នៃក្រុមហ៊ុន HONDA MOTOR CO., LTD. ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុនហុងដា បានជម្រាបជូនសម្ដេចធិបតីដោយសង្ខេប​អំពី​វឌ្ឍនភាព និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា តាមរយ:ក្រុមហ៊ុន N.C.X. Co., LTD ក្នុងរយៈពេល២៥ឆ្នាំមកនេះ។ ទន្ទឹមនឹងនេះលោកនាយកប្រតិបត្តិបានសម្ដែងនូវ​ការកោត​សរសើរ​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍវិស័យឧស្សាហកម្ម តាម​រយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ

    September 21, 2024
  • ព័ត៌មានអន្តរជាតិ

    (ញូវដែលី)៖ ប្រទេសឥណ្ឌាកំពុងពិចារណាបន្ធូរបន្ថយវិធានការទប់ស្កាត់ការលក់អង្ករមិនមែនពូជបាស្មាទីទៅបរទេស ដែលដំណឹងនេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានលុបចោលតម្លៃអប្បបរមាសម្រាប់ការនាំចេញអង្ករប្រណិត ហើយការបន្ធូរបន្ថយណាមួយអាចជំរុញការផ្គត់ផ្គង់អង្ករពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំបំផុតរបស់ពិភពលោកបានដាក់កម្រិតការលក់អង្ករទៅបរទេសអស់រយៈពេលជាងមួយឆ្នាំក្នុងគោលបំណងរក្សាតម្លៃក្នុងស្រុក។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីខែកក្កដាថា ឥណ្ឌាគ្រោងនឹងបន្ធូរបន្ថយការទប់ស្កាត់ការនាំចេញពូជអង្ករមួយចំនួន ដើម្បីជៀសវាងការកកស្ទះអង្ករនៅក្នុងប្រទេស មុនពេលដំណាំរដូវកាលថ្មីចូលមកដល់ក្នុងខែតុលា។ ដោយសំដៅលើការរឹតបន្តឹងបច្ចុប្បន្នលើអង្ករមិនមែនពូជបាស្មាទី លោក Sanjeev Chopra រដ្ឋមន្ត្រីក្រសួងស្បៀងអាហាររបស់ប្រទេសឥណ្ឌាបានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងញូវដែលីកាលពីថ្ងៃពុធថា៖ «ការណ៍នេះស្ថិតក្នុងការ ពិចារណា»។ លោកបានបន្ថែមថា «អ្វីៗទាំងនេះមានការប្រែប្រួលខ្លាំង ហើយយើងនឹងធ្វើការសម្រេចចិត្តដ៏សមស្រប» អាស្រ័យលើតម្រូវការរបស់ប្រទេស និងស្តុកដែលអាចរកបាន។ ប្រទេសឥណ្ឌាកាលពីសប្តាហ៍មុនបានលុបចោលវិធានការកំណត់តម្លៃនាំចេញអប្បបរមាសម្រាប់អង្ករពូជបាស្មាទី ដើម្បីបង្កើនការប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក និងពង្រីកការនាំចេញ។ កិច្ចប្រឹងប្រែងបន្ថែមដើម្បីលុបចោលឧបសគ្គក្នុងការនាំចេញ អាចជួយធ្វើឱ្យតម្លៃអង្ករនៅអាស៊ីធ្លាក់ចុះ ដែលកាលពីខែមករាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១៥ឆ្នាំ ហើយនៅតែកើនឡើងក្នុងតម្លៃជាប្រវត្តិសាស្ត្រ។ នេះជាដំណឹងល្អសម្រាប់ប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិចនិងមជ្ឈិមបូព៌ា ដែលជាធម្មតាពឹងផ្អែកលើការនាំចូលអង្ករពីប្រទេសឥណ្ឌា។ ប្រទេសអាស៊ីខាងត្បូងមួយនេះបានចាប់ផ្តើមហាមឃាត់ ឬបន្ថែមពន្ធលើពូជស្រូវសំខាន់ៗក្នុងឆ្នាំ២០២២

    September 21, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ រោងចក្រទី២ នៃ «ក្រុមហ៊ុនមីនេបៀ-Minebea» សាខាខេត្តពោធិ៍សាត់ នៅលើផ្ទៃដីអភិវឌ្ឍន៍ ប្រមាណ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ។ ពិធីនេះបានការចូលរួមពី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, លោក ខូយ

    September 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិ U20 កម្ពុជា បានទទួល ៣ពិន្ទុពេញពីការប្រកួតបើកឆាកពូល B នៃវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup China PR 2025 ក្រោយយកឈ្នះក្រុមជម្រើសជាតិ U20 នេប៉ាល់ ៤-១ មុននេះបន្ដិច នៅឆាយនីសតៃប៉ិ។ ការប្រកួតដំបូង នៃវគ្គជម្រុះប្រចាំទ្វីបអាស៊ីនេះ ក្រុមគោព្រៃជំទង់កម្ពុជា បានស៊ុតបំប៉ោងសំណាញ់ទីគូប្រជែង ២គ្រាប់ ត្រឹម ៦នាទីដំបូង ដោយកីឡាករ ផាន វិរៈ នៅនាទីទី៣ និងកីឡាករ ភឿក ថាតថៃ

    September 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញធ្វើការស្រាវជ្រាវ និងកោះហៅម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិច ឈ្មោះ តាំង សឿន (គី សឿន) អាយុ៤៨ឆ្នាំ ជាទាហានពាក់ស័ក្តិ៤ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ចូលខ្លួនជាបន្ទាន់ ករណីនាំកូនប្រុស និងបក្ខពួកប្រមាណជិត១០នាក់ ជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជន៣នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួស។ សូមរំលឹកថា ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិចឈ្មោះ តាំង សឿន អាយុ៤៨ឆ្នាំ មានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងកូនប្រុស ព្រមទាំងបក្ខពួកប្រមាណជិត១០នាក់ បាននាំគ្នាជិះរថយន្ដ

    September 21, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ អាជ្ញាធរជប៉ុន នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ បានប្រាប់ប្រជាជនរាប់ម៉ឺននាក់ជម្លៀសខ្លួនចេញពីខេត្ត Ishikawa ដែលជាតំបន់រងគ្រោះដោយគ្រោះរញ្ជួយដី ខណៈ ភ្លៀងធ្លាក់ខ្លាំងកំពុងធ្វើឱ្យទឹកទន្លេហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភពីហានិភ័យនៃទឹកជំនន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្រុមមន្ត្រីជប៉ុន បានប្រាប់ AFP ថាទន្លេចំនួន៣ នៅក្នុងខេត្ត Ishikawa បានហូរហៀរជន់លិចសហគមន៍នៅក្បែរខាងជាបណ្ដើរៗ ហើយថាពួកគេកំពុងវាយតម្លៃពីការខូចខាត ដល់អគារ និងហេដ្ឋានរចសម្ព័ន្ធមួយចំនួន។ ចំណែក ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានចេញការប្រកាសអាសន្នកម្រិតខ្ពស់ផងដែរ សម្រាប់ខេត្ត Ishikawa ដោយព្រមានពី គ្រោះថ្នាក់គំរាមកំហែងដល់អាយុជីវិត។ គួរបញ្ជាក់ថា អាជ្ញាធរជប៉ុន ក្នុងទីក្រុង Wajima និង Suzu នៃខេត្ត

    September 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើលិខិតរួមមួយជូនទៅ ប្រធានរដ្ឋសភាវៀតណាម និងប្រធានរដ្ឋសភាឡាវ ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ ក្នុងសារលិខិតសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញោះជូន លោកបណ្ឌិត សាយសំផន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋធានីហាណូយ បានឱ្យដឹងថា៖ «យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤

    September 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថៅកែប្រេងឥន្ធនៈសាវីមិចឈ្មោះ តាំង សឿន អាយុ៤៨ឆ្នាំ មានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងកូនប្រុស ព្រមទាំងបក្ខពួកប្រមាណជិត១០នាក់ បាននាំគ្នាជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជនដែលជិះគ្នា៣នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួស។ បន្ទាប់ពីចាប់ចង និងព្រួតវាយរួច ថៅកែប្រេងឥន្ធនៈឈ្មោះ តាំង សឿន ព្រមទាំងបក្ខពួកបានចាប់យុវជន៣នាក់នេះ ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ និងរាយការណ៍ទៅសមត្ថកិច្ចថា ជាករណីយល់ច្រឡំ។ បុគ្គលឈ្មោះ តាំង សឿន បានប្រាប់សមត្ថកិច្ចថា ខ្លួនយល់ច្រឡំស្មានតែយុវជន៣នាក់នេះ ជាអ្នកគប់ផាវចូលស្ថានីយ៍ប្រេងរបស់ខ្លួនកាលពីពេលកន្លងទៅ ទាំងដែលយុវជនទាំង៣នាក់នេះ មិនដឹងរឿងអ្វីទាល់តែសោះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ។ ក្រោយចាប់វាយដោយគ្មានហេតុផល និងប្រគល់ឲ្យសមត្ថកិច្ចរួចហើយនោះ បុគ្គលឈ្មោះ

    September 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៨៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៦៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 21, 2024