- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការប្រកាសលទ្ធផលផ្លូវការ នៃការប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ នឹងបិទផ្សាយជាសាធារណៈនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះទៅ នៅតាមបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត ដែលបេក្ខជនបានដាក់ពាក្យ និងប្រឡងកាលពីពេលកន្លងទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា ឆ្លងកាត់ការប្រឡងនេះ បេក្ខជនដែលមានគ្រប់លក្ខខណ្ឌ និងលក្ខណៈសម្បត្តិ ចំនួន១,១០៣នាក់ ក្នុងនោះ ជាប់ជាស្ថាពរ ចំនួន១,០៣១នាក់ និងជាប់បម្រុង ចំនួន៧២នាក់ ក្នុងចំណោមបេក្ខជនដែលដាក់ពាក្យសរុបជាង៧,០០០នាក់៕
September 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ២០២៥ នឹងត្រូវដំឡើងដល់ ២០៨ដុល្លារ ដែលក្នុងនោះ តួលេខ២០៦ដុល្លារ កើតចេញពីការចរចាត្រីភាគី និង២ដុល្លារ ត្រូវបានផ្តល់គោលការណ៍បន្ថែមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ រសៀលថ្ងៃទី១៩ ខែកញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ក្នុងឆ្នាំ២០២៥ បានបើកកិច្ចប្រជុំសម្រេចចុងក្រោយចំពោះការពិភាក្សារឿងប្រាក់ឈ្នួលនេះ។ ប្រាក់ឈ្នួលរបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរកម្ពុជានេះ បានកើនឡើងចំនួន៤ដុល្លារបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន២០៤ដុល្លារ ក្នុង១ខែ។ ការចរចាប្រាក់ឈ្នួលលើកចុងក្រោយបង្អស់ បានធ្វើឡើងរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ
September 19, 2024 - ព័ត៌មានជាតិ
ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី១៩ ខែកញ្ញា នេះ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីអំពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងសេចក្ដីជូនដំណឹង ក្រសួងបានបញ្ជាក់ឱ្យដឹងថា ដោយយោងតាមការអង្កេត និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធវិសម្ពាធទាបដែលស្ថិតនៅសមុទ្រចិនខាងត្បូង ដែលបានជូនដំណឹង កាលពីម្សិលមិញបានវិវត្តទៅជាព្យុះទី១៥ (Tropical Storm) ឈ្មោះ ស៊ូលីក (Soulik) ដោយមានល្បឿនខ្យល់ អតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្បែរផ្ចិតនៃព្យុះ ដែលកំពុងស្ថិតនៅកៀកប្រទេសវៀតណាមកណ្តាល ហើយ
September 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្នាដៃវិចិត្រករខ្មែរ ចំនួន២រូប គឺលោក នូ សារី និងលោក ឈើន ចាន់នី ត្រូវបានជ្រើសរើសសម្រាប់ការតាំងពិព័រណ៍សិល្បៈ SHINSEISAKU លើកទី៨៧ នៅមជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា។ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបង្ហោះយ៉ាងដូច្នេះថា៖ «អបអរសាទរ លោក នូ សារី និងលោក ឈើន ចាន់នី ដែលសម្រេចបានជោគជ័យយ៉ាងធំធេង! គំនូររបស់លោកទាំងពីរត្រូវបានជ្រើសរើសសម្រាប់ពិព័រណ៍សិល្បៈSHINSEISAKUលើកទី៨៧! Congratulations to Mr. Sary Nou
September 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាងកម្ពុជា និងម៉ាឡេស៊ី ដោយក្នុងនោះធនាគារ មេឃប៊ែង ជាធនាគារសម្រាប់ប្រតិបត្តិការ។ ការតភ្ជាប់ប្រព័ន្ធទូទាត់តាមឃ្យូអរកូត រវាងប្រទេសទាំងពីរនេះ រៀបចំឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Dato Khairussaleh Ramli ប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធធនាគារ មេយប៊ែង និងភ្ញៀវកិត្តិយសជាច្រើនទៀត។ ការតភ្ជាប់ប្រព័ន្ធទូទាត់តាមឃ្យូអរកូត រវាងប្រទេសទាំងពីរមាន ២ដំណាក់កាល ដោយដំណាក់កាលទី១ អនុញ្ញាតអ្នកដំណើរមកពីប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង
September 19, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ បានរាយការណ៍ថាកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគតាក់ទិកស៊េរីថ្មីមួយដោយ បំពាក់ក្បាលគ្រាប់ខ្នាតយក្ស និងមីស៊ីលគ្រូស កាលពីថ្ងៃពុធម្សិលមិញ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ដែលអំពាវនាវឱ្យពង្រឹងសមត្ថភាពអាវុធទូទៅ និងនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ KCNA បានស្រង់សម្ដីលោក គីម ជុងអ៊ុន ដែលបានបញ្ជាក់ថាការធ្វើតេស្ដ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអាវុធ គឺជារឿងចាំបាច់ ពីព្រោះតែការគំរាមកំហែងធ្ងន់ធ្ងរបង្កឡើង ដោយកងកម្លាំងខាងក្រៅ ចំពោះសន្តិសុខជាតិ។ កម្លាំងខាងក្រៅ ទោះលោក គីម មិនបានហៅឈ្មោះចំៗ តែគេដឹងថាលោកចង់សំដៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ វ៉ាស៊ីនតោន។ សេចក្ដីរាយការណ៍របស់
September 19, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ក្រុមហ៊ុនជប៉ុន Icom នាថ្ងៃព្រហហស្បតិ៍នេះ បាននិយាយថា ខ្លួនបានបញ្ឈប់ការផលិតនិងនាំចេញ ម៉ូដែលវិទ្យុទាក់ទង ដែលផ្ទុះនៅឯប្រទេសលីបង់ កាលពីថ្ងៃពុធ ហើយបណ្តាលឱ្យមានមនុស្សស្លាប់និងរបួស តាំងតែពីប្រមាណ១០ឆ្នាំមុនម៉្លេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្រុមហ៊ុន Icom បានអះអាងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះថា «ឧបករណ៍វិទ្យុទាក់ទងម៉ូដែល IC-V82 ត្រូវបានផលិតនិងនាំចេញ ដែលរួមមានទៅកាន់តំបន់មជ្ឈិមបូព៌ា ផងដែរ ចាប់ពីឆ្នាំ២០០៤ ដល់ត្រឹមខែតុលា ឆ្នាំ២០១៤។ ឧបករណ៍នេះ លែងមានការផលិតតទៅទៀត តាំងតែពី១០ឆ្នាំមុនម៉្លេះ ហើយចាប់ពីពេលនោះមក ពួកវាមិនត្រូវបាននាំចេញពី ក្រុមហ៊ុនយើងទៀតឡើយ»។ កាលពីថ្ងៃពុធ
September 19, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងធ្វើកំណាយនៅក្នុងបរិវេណប្រាសាទតាព្រហ្ម រកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធបដិមាប្រក់នាគតម្កល់នៅក្នុងសាលរបាំ រួមទាំងបំណែកផ្សេងៗរបស់បដិមាតូចធំមួយចំនួនផង។ បុរាណវិទូ លោកស្រី នេត ស៊ីមន បានឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមការងារបានរៀបចំសម្រង់ប្លង់បំណែកថ្មដែលនៅរាយប៉ាយជុំវិញរោងទងទី៣ នៃប្រាសាទតាព្រហ្ម បានប្រទះឃើញបំណែកខ្លួននាគមួយផ្នែកនៃចម្លាក់បដិមាព្រះពុទ្ធប្រក់នាគមួយផ្នែកកប់នៅក្នុងដី។ ក្រោយពីកំណាយឃើញថា ថ្មនៃបំណែកក្បាលនាគនេះ គឺជាបំណែកចម្លាក់នាគដែលជាដងខ្លួននាគរបស់ព្រះពុទ្ធប្រក់នាគ ដែលបានយកទៅដាក់តម្កល់ក្នុងសាលរបាំ។ ប៉ុន្តែបំណែកក្បាលនាគមានត្រឹមក្បាលតែ២ប៉ុណ្ណោះ គឺក្បាលផ្នែកកណ្តាល និងខាងស្តាំ ក្នុងចំណោមនាគក្បាល៧។ អ្វីដែលធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា ជាបំណែកមួយរបស់ព្រះពុទ្ធប្រក់នាគ គឺមុខថ្មមានទំហំត្រូវគ្នា សាច់ថ្មតែមួយ រួមទាំងក្បូរក្បាច់ក្នុងទម្រង់ដូចគ្នា។ តាមស្ថានភាពនៃបំណែកក្បាលនាគកប់នៅក្នុងដីនេះ គឺមានការរៀបចំទុកយ៉ាងត្រឹមត្រូវ ដែលអ្នកជំនាញគិតថា បំណែករូបនេះ ត្រូវបានគេកប់ទុកនៅទីតាំងនេះ
September 19, 2024 - ព័ត៌មានជាតិ
(ក្រចេះ)៖ គ្រោះជំនន់ទឹកភ្លៀង និងទឹកទន្លេកំពុងធ្វើឱ្យប៉ះពាល់ដល់ភូមិចំនួន៣៣ នៅស្រុកចិត្របុរី ខេត្តក្រចេះ ខណៈនេះអាជ្ញាធរកំពុងមមាញឹកនឹងការជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងសត្វពាហនៈ។ អាជ្ញាធរស្រុកស្រុកចិត្របុរីបានឱ្យដឹងថា ឥឡូវនេះភូមិសាស្ត្រស្រុករបស់ខ្លួនកំពុងជួបប្រទះទឹកជំនន់ទឹកភ្លៀង និងទឹកទន្លេធ្វើឱ្យប៉ះពាល់ដល់ឃុំចំនួន៧ឃុំ ភូមិចំនួន៣៣ភូមិ។ លិចផ្លូវសរុបប្រវែង១២៖៧៣០ម៉ែត្រ លិចដំណាំស្រូវចំនួនសរុប៧៤៩ហិកតា។ លិចដំណាំចម្ការ និងដំណាំរួមផ្សំ (ដំឡូងមី ទ្រាប់ សណ្ដែក ត្រកួន តាសក់) សរុបចំនួន១០ហិកតា។ គ្រួសារប៉ះពាល់សរុបចំនួនទូទាំង៧ឃុំ ទាំងដំណាំស្រូវ និងដំណាំចម្ការ សរុបចំនួន៩៨២គ្រួសារ ចំនួនមនុស្ស៣៥១៩នាក់។ ទឹកលិចក្រោមផ្ទះសរុបចំនួន៥៥ខ្នង ស្មើនឹង៦២គ្រួសារ មនុស្សសរុប១៨៨នាក់។ ជម្លៀសសត្វគោសរុបចំនួន៧៨០ក្បាល គ្រួសារប៉ះពាល់សរុបចំនួន៩០គ្រួសារ មនុស្សសរុបចំនួន៣៧៥នាក់ លិចវត្តចំនួន២កន្លែង។ ១. ឃុំបុសលាវ៖ប៉ះពាល់ចំនួន៩ភូមិ
September 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចឆបោកប្រាក់ តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring) ដែលជាល្បិចឆបោកថ្មីមួយ។ យោងតាមការជូនព័ត៌មានបានឱ្យដឹងថា នៅថ្មីៗនេះនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលពាក្យបណ្តឹង និងសេចក្តីរាយការណ៍ជាច្រើនករណីពាក់ព័ន្ធល្បិចឆបោកថ្មី ដោយប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម (Social Engineering) លើបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Pairing) ហើយលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញនូវវិធីសាស្ត្រជ្រៀតចូល និងឆបោកដូចខាងក្រោម៖ ១៖ ឧក្រិដ្ឋជនប្រមែប្រមូលព័ត៌មាន និងសាវតាជនរងគ្រោះ (អាសយដ្ឋាន និងលេខទូរស័ព្ទ) ២៖ ឧក្រិដ្ឋជនលួចភ្ជាប់បណ្តាញ
September 19, 2024









