Liny Chan
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក សាមុត សុធារិទ្ធិ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយមានការចង្អុលបង្ហាញពី លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកព្រៃនប់ ចុះអន្តរាគមន៍ ពិនិត្យមើលស្ថានភាពជាក់ស្តែងនូវជំនន់ទឹកភ្លៀង បានធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ធ្វើឲ្យមានផលលំបាក ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារស្ថិតនៅភូមិបែកក្រង់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយពិនិត្យស្ថានភាពជាក់ស្តែង ឃើញថា ក្នុងមូលដ្ឋានភូមិបែកក្រង់មានការលិចផ្លូវ ផ្ទះសំបែង ផលដំណាំផ្សេងៗ រួមទាំងសាលារៀនធ្វើឲ្យផ្អាកការសិក្សាជាបណ្តោះអាសន្ន (លិចក្រោមជង្គង់) រីឯប្រជាពលរដ្ឋ សិស្សានុសិស្សក៏ពិបាកក្នុងការធ្វើដំណើរទៅមកផងដែរ។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានចុះជួបដោយផ្ទាល់ និងសួរនាំយ៉ាងយកចិត្តទុកដាក់ ចំពោះមុខពលរដ្ឋប្រមាណជិត១៦០គ្រួសារ

    September 19, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ព្យុះត្រូពិកមួយត្រូវបានព្យាករថានឹងវាយប្រហារលើភាគកណ្ដាលប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងដែលអាចនឹងបង្កជា គ្រោះទឹកជំនន់ដ៏គ្រោះថ្នាក់ បន្ទាប់ពីតំបន់ភាគខាងជើងរងការវាយប្រហារដោយព្យុះ Yagi។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្យុះត្រូពិកខាងលើដែលត្រូវបានហៅថាព្យុះលេខ ៤ ឬ Storm No.4 នៅក្នុងប្រទេសវៀតណាម ត្រូវបានអាជ្ញាធរឧតុនិយមវៀតណាមព្យាករថានឹងវាយប្រហារលើតំបន់ឆ្នេរចាប់ពីខេត្ត Quang Tri រហូតដល់ខេត្ត Quang Nam នៅល្ងាចថ្ងៃពុធនេះ ជាមួយល្បឿនខ្យល់ ១០២គីឡូម៉ែត្រក្នុងមួយម៉ោង។ គួរបញ្ជាក់ថា វៀតណាម ទើបតែរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះសង្ឃរា Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ីនៅឆ្នាំ២០២៤នេះ។ ព្យុះនេះវាយប្រហារលើភាគខាងជើងវៀតណាម កាលពីជិត២សប្ដាហ៍មុន ដោយសម្លាប់មនុស្សជាង ២៩០នាក់

    September 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី «ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់» ក្រោយទទួលបានសចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពទឹកទន្លេមេគង្គនៅព្រះរាជាណាចក្រកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ ហើយហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងអំឡុងសប្ដាហ៍មុន អាចនឹងបង្ករឱ្យមានទឹកជំនន់ ដែលបណ្ដាលឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ដូច្នេះដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ពីគ្រោះធម្មជាតិ ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមការណែនាំ និងប្រកាន់ខ្ជាប់នូវវិធានការដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 19, 2024
  • PR

    ធនាគារ វីង បានផ្តល់ការគាំទ្រសិស្សវិទ្យាល័យចំនួន ២.០០០នាក់ ដែលអនុញ្ញាតឱ្យពួកគេសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជាពីសម័យបុរេប្រវត្តិរហូតដល់សម័យទំនើបនៅសារមន្ទីរ ស.ស.រ។  សំណង់អាគារដែលមានរចនាបថសម័យបារាំងដ៏វ័យចំណាស់មួយឋិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ នោះគឺសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ដែលបច្ចុប្បន្នគេស្គាល់ថាជាសារមន្ទីរ ស.ស.រ បានលាតត្រដាងពីការវិវត្តនៃសេដ្ឋកិច្ច និងប្រព័ន្ធរូបិយវត្ថុរបស់កម្ពុជាដែលមានអាយុកាលជាង ២០០០ឆ្នាំ ដោយគិតចាប់ពីសម័យហ្វូណន រហូតមកដល់សម័យទំនើបនាពេលបច្ចុប្បន្ន។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំជឿជាក់យ៉ាងមុតមាំថាការឈ្វេងយល់ពីការវិវត្តនៃប្រព័ន្ធរូបិយវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា គឺពិតជាអាចបណ្តុះនូវស្មារតីមោទនភាព និងប្រកបដោយ សុទិដ្ឋិនិយមទៅដល់យុវជនកម្ពុជា។” លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “មេរៀនពីអតីតកាលគឺបៀបបានទៅនឹងពន្លឺនៃក្តីសង្ឃឹម ដែលផ្តល់នូវថាមពលទៅដល់យុវជនសម្រាប់កំណត់ជោគវាសនារបស់ពួកគេ។” កន្លងទៅថ្មីៗនេះ ធនាគារ វីង តាមរយៈសមាគមធនាគារនៅកម្ពុជា

    September 18, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ អាជ្ញាធរសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះអន្ដរាគមន៍ និងចាក់ថ្មទប់កុំឲ្យដាច់ផ្លូវ ក្រោយទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងខ្លាំង ដែលបណ្ដាលមកពីឥទ្ធិពលព្យុះទី១៤ ឈ្មោះ ពូលឡាសាន។ ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានសង្កាតកោះរ៉ុង ឃើញថាតំបន់មួយចំនួនទឹកបានជន់ខ្លាំងបណ្ដាលឲ្យហូរកាត់ផ្លូវ ដែលពិបាកក្នុងការធ្វើដំណើរ និងប៉ះពាល់ដោយអន្លើរដល់ប្រជាពលរដ្ឋ។ ប៉ុន្ដែទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋាន និងព្រះសង្ឃ បានរួមគ្នាចាក់ថ្មដើម្បីទប់ការពារកុំឲ្យមានការដាច់ផ្លូវធ្ងន់ធ្ងរ។ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពបែបនេះ ពិសេសក្រុមគ្រួសារដែលមានមនុស្សចាស់ និងក្មេងតូចៗ ជៀសវាងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ខណៈអាជ្ញាធរ និងសមត្ថកិច្ចកំពុងបន្ដយកចិត្តទុកដាក់ដើម្បីត្រៀមលក្ខណៈជួយដល់ប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា

    September 18, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អង្គការ UNICEF បានរាយការណ៍នាថ្ងៃពុធនេះថា គ្រោះទឹកជំនន់និងរអិលបាក់ដីដ៏អាក្រក់ ដែលបង្កឡើងដោយព្យុះ Yagi បានជះផលប៉ះពាល់លើ កុមារសរុបជិត ៦លាននាក់ នៅទូទាំងតំបន់អាស៉ីអាគ្នេយ៍ ខណៈតួលេខអ្នកស្លាប់ នៅបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ព្យុះទីហ្វុង Yagi បាននាំមកនូវខ្យល់បក់យ៉ាងខ្លាំងក្លា រួមជាមួយភ្លៀងធ្លាក់យ៉ាងជោគជាំបំផុត នៅប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា នៅពេលដែលវាបានបោកបក់កាត់តំបន់នេះ កាលពីជិត២សប្តាហ៍មុន។ នៅថ្ងៃពុធនេះ ថៃបានរាយការណ៍អំពី ចំនួនអ្នកស្លាប់៣នាក់ទៀត ជាហេតុនាំឱ្យតួលេខអ្នកស្លាប់សរុបនៅទីនោះ កើនដល់១៨នាក់

    September 18, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដល់កងកម្លាំងទាំង៣ប្រភេទ និងអភិបាលក្រុង-ស្រុកទាំង៩ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលស្ថានភាពអាកាសធាតុមានការប្រែប្រួល និងមានភ្លៀងធ្លាក់រាល់ថ្ងៃ ខណៈភូមិសាស្ត្រខេត្តកំពង់ស្ពឺ តែងតែមានករណីជំនន់ទឹកភ្លៀងស្ទើតែរាល់ឆ្នាំ។ មិនតែប៉ុណ្ណោះត្រូវត្រៀមទាំងកម្លាំង សម្ភារឲ្យបានស្រេចជាមុនដើម្បីសង្គ្រោះឲ្យទាន់ពេលវេលា ជាពិសេសរកទីទួលសុវត្តិភាពទុកសម្រាប់ការស្នាក់នៅផងដែរ។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ដោយសារសម្ពាធទាបដែលធ្វើឲ្យមានការបង្អុរភ្លៀងច្រើន ដូច្នេះស្នើសុំឲ្យកងកម្លាំងទាំងអស់ ក៏ដូចជាអភិបាលក្រុង-ស្រុក មានការយកចិត្តទុកដាក់មែនទែន ជាពិសេសការសហការជួយសង្គ្រោះពលរដ្ឋ ពីទឹកជំនន់ ដោយសារទឹកភ្លៀងធ្លាក់ច្រើន។ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបន្ថែមថា កម្លាំងទាំងអស់ ត្រូវត្រៀមកិច្ចការងារមួយចំនួនរកទីទួលសុវត្ថិភាព សម្ភារផ្សេងៗទៀតប្រសិនបើមានពាក់ព័ន្ធជាមួយនឹងការជួយសង្គ្រោះ ហើយសុំរាយការណ៍ជាបន្ទាន់

    September 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាព គ្រប់មធ្យោបាយ និងគ្រប់ទីកន្លែងទាំងអស់ សំដៅឲ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ប្រសើរជាងការខ្លាចនគរបាល។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបើកបរផ្តល់សេវា ដឹកជញ្ជូនទំនិញ និងអាហារ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បង្ហាញការយល់ឃើញថា ការផាកពិន័យទៅលើប្រជាពលរដ្ឋ ដែលមិនគោរពច្បាប់ ហាក់មិនមានប្រសិទ្ធភាពជំរុញឲ្យពលរដ្ឋគោរពច្បាប់ឡើយ ពោលមានតែធ្វើបាបពលរដ្ឋទៅវិញ។ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងយ៉ាងដូច្នេះថា «បើត្រឹមតែយើងម្នាក់ៗ ដែលប្រើប្រាស់ផ្លូវយើងមិនគោរពច្បាប់ ខ្លាចតែនគរបាល ច្បាប់នោះ គោលការណ៍នោះ ការអនុវត្តនោះ យន្ដការផ្សេងៗមិនជោគជ័យទេ។

    September 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៥,៣០០នាក់កាលពីឆ្នាំមុន ដែលជាចំនួនដ៏ច្រើនមិនធ្លាប់បាន ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារសាជាថ្មី ជូនសាធារណជនឱ្យចូលទស្សនា នៅក្នុងទិវាបេតិកភណ្ឌ នាថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង០៨ព្រឹកដល់រហូតម៉ោង៤រសៀល។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចស្វែងយល់ ឬស្វែងយល់ជាថ្មីអំពីស្ថានទូតដែលពោរពេញដោយប្រវត្តិសាស្ត្រ ដែលជាតំបន់បៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ ៤,៧ហិកតា ហើយក៏ជាជម្រកនៃជីវៈចម្រុះ ក្នុងនោះមានដើមឈើជាង២០០ដើម ត្រូវជាប្រមាណ៥០ប្រភេទ និងសត្វប្រមាណ៣០ប្រភេទ ដូចជាសត្វស្លាប ស្វា ឈ្លូស និងសត្វល្អិតជាដើម។ អ្នកទស្សនាក៏នឹងឃើញផងដែរនូវទ្វាររបងចាស់មួយរបស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៅពេលដួលរលំក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ពោលគឺកាលពីជិត៥០ឆ្នាំមុន។ នៅពេលចេញពីស្ថានទូត សាធារណជនអាចទស្សនាការតាំងពិព័រណ៍រូបថតនៅលើរបងស្ថានទូត ដែលបង្ហាញពីការរ៉ាបែបកីឡា Breakdance

    September 18, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ ពិតជាមោទកភាពក្រៃលែង! ក្រុមហ៊ុនយក្ស ផលិតគ្រឿងអេឡិកត្រូនិក របស់ជប៉ុន គឺ «ក្រុមហ៊ុនមីនេបៀ-Minebea» សាខាខេត្តពោធិ៍សាត់ នឹងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួន លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ នៃរោងចក្រខាងលើនេះ នឹងត្រូវធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។ គួរជម្រាបជូនថា ក្រុមហ៊ុនមីនេបៀ ខេមបូឌា-Minebea Cambodia

    September 18, 2024