Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ពោលគឺនៅសល់ប្រមាណ១២ថ្ងៃទៀតប៉ុណ្ណោះ ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធ លើអចលនទ្រព្យទាន់ពេលវេលា នឹងទទួលរងនូវការពិន័យទណ្ឌកម្ម រដ្ឋបាលស្របតាមច្បាប់ជាធរមាន។ ដើម្បីបំពេញកាតព្វកិច្ចពន្ធ លើអចលនទ្រព្យឲ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាមមធ្យោបាយណាមួយក៏បាន របស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖ * តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App* នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ* នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។ កាន់តែងាយស្រួល ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធអចលនទ្រព្យបាន ដោយអនុវត្តតែ២ ជំហានប៉ុណ្ណោះ

    September 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀត ចំនួន២៧៤កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់៥ល្ងាច នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនទាំង៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Chockchey Finance, ក្រុមហ៊ុន Land &Home, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន InvestM, ក្រុមហ៊ុន AC និងក្រុមហ៊ុន

    September 18, 2024
  • PR

    ភ្នំពេញ៖ ដើម្បីអបអរសាទរសមិទ្ធផលលំដាប់ពិភពលោក រសជាតិកំរិតកំពូល ឈ្នះមេដាយមាសកំរិតពិភពលោកឆ្នាំ២០២៤ ពី Monde Selection! និងជាពិសេស ពានរង្វាន់ SUPERIOR TASTE AWARD 2024 ពីស្ថាប័ន International Taste Institute, Ganzberg នៅថ្ងៃទី២១ ២១ ខែ កញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ GANZBERG នឹងរៀបចំប្រគំតន្ត្រីទេសចរណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ ទៅបរិវេណដីឡូត៍ ខាងត្បូងផ្សារទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ។ មហាព្រឹត្តិការណ៍ GANZBERG PREMIUM

    September 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៦៥៣គ្រឿង រួចរាល់ សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ «ដោយជិះមិនបង់ប្រាក់» ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ទី១៖ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ១០០គ្រឿង សម្រាប់តម្រាយផ្លូវរត់ ក្នុងរាជធានីភ្នំពេញ។ ទី២៖ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានាក្រៅពីតំបន់ភូមិភាគឦសាន)៖

    September 18, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខណៈដែលភ្លៀងកំពុងបង្អុរយ៉ាងខ្លាំង។ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុដោយ ដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ។ បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបានអំពាវនាវឲ្យអ្នកបើកបរដោយប្រុងប្រយ័ត្ន និងត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និងមើលផ្ទាំងLED​ដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព័ត៌មានផ្សេងៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រតិភូ Gumball 3000 នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាកចេញពីទឹកដីកម្ពុជាហើយ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយម្នាក់ៗសុទ្ធតែពេញចិត្តសប្បាយរីករាយនឹងការរៀបចំកម្មវិធីពិសេសៗ និងការទទួលបដិសណ្ឋារកិច្ច ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច ក្រុមការងារ ពិសេសគឺរាជរដ្ឋាភិបាលកម្ពុជា។ ការរៀបចំសម្របសម្រួលបែបបទជូនប្រតិភូ Gumball 3000 ចេញពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ ធ្វើឡើងក្រោមការដឹកនាំពីសំណាក់លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ច លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងក្រុមការងាររបស់ក្រុមហ៊ុន

    September 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីណែនាំមួយ ស្ដីពី ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សង់ប្រាក់នៅកម្ពុជា។ ក្នុងនោះធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិវញ្ញវត្ថុទាំងអស់នៅកម្ពុជា យកកម្រៃសេវាប្រចាំឆ្នាំ ចំពោះកាតព្វកិច្ចបើកគណនីប្រាក់បញ្ញើ និងគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់។ យោងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទាំងអស់ឱ្យបានជ្រាបថា ចំពោះកាតព្វកិច្ច បើកគណនីប្រាក់បញ្ញើ និងគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ជូនយ៉ាងដូច្នេះថា៖១៖ មិនតម្រូវឱ្យយកកម្រៃសេវា សម្រាប់ការបើក និងបិទគណនីជាប្រាក់រៀលខាងលើ។២៖ មិនតម្រូវឱ្យយកកម្រៃសេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ។៣៖ ពន្យល់

    September 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ឆាប់ៗខាងមុខនេះធនាគារទាំងអស់នៅកម្ពុជានឹងចេញ KHQR តែ១ប៉ុណ្ណោះ ប៉ុន្ដែអាចស្កែនបានទាំងប្រាក់រៀល និងប្រាក់ដុល្លារ ដូច្នេះចំពោះអតិថិជនណាដែលមិនមានគណនីជាប្រាក់រៀលនោះទេធនាគារនឹងបង្កើតគណនីប្រាក់រៀល ដោយស្វ័យប្រវត្តិជូនដល់អតិថិជន។ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប៉ុន្មានថ្ងៃនេះឃើញថា មានការប្រតិកម្មពីសាធារណជន ដែលសុខៗមានការបើកគណនីប្រាក់រៀលដោយស្វ័យប្រវត្តិ និងមិនមានការជូនដំណឹងជាមុន ដល់អតិថិជនដែលជាអ្នកប្រើប្រាស់ ចំពោះការបើកគណនីប្រាក់រៀល ដោយស្វ័យប្រវត្តិជូនដល់អតិថិជននេះ ដោយសារតែឆាប់ៗខាងមុខនេះ ដើម្បីផ្ដល់ភាពងាយស្រួល ជំរុញការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា នឹងអនុញ្ញាតឲ្យប្រើប្រាស់ KHQR តែមួយប៉ុណ្ណោះ ដោយអាចស្កែនបានទាំងប្រាក់រៀល និងប្រាក់ដុល្លារ។ លោកស្រីបណ្ឌិតបន្ដថា

    September 17, 2024
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ ជំនន់ទឹកភ្លៀង បានបង្កឲ្យប៉ះពាល់នៅតាមឃុំមួយចំនួន ក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ ដោយសារទទួលរងឥទ្ធិពលព្យុះទី១៣ ឈ្មោះ ប៊ីបីនកា ជាមួយនិងព្យុះទី១៤ ឈ្មោះ ពូលឡាសាន​ (Pulasan) ដែលកើតលើគន្លងតែមួយ មានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី បក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ។ គិតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បង្កឲ្យប៉ះពាល់ឃុំចំនួន៥ ក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ ដូចខាងក្រោម៖ ១-ឃុំដារ៖ មានភ្លៀងធ្លាក់ខ្លាំង ចាប់ពីម៉ោង១៖០០ ដល់ម៉ោង៤៖០០ភ្លឺ ធ្វើឲ្យមានជំនន់់ទឹកភ្លៀងខ្លាំង បានប៉ះពាល់់លិចទីធ្លាវត្តដារ១កន្លែង, លិចសាលាបឋមសិក្សាដារ១កន្លែង, លិចមណ្ឌលសុខភាពដារ១កន្លែង, លិច និងហូកាត់ផ្លូវ១០កន្លែង ប្រវែងសរុប ១២៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិអញ្ចាញ

    September 17, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ទិន្នន័យរដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃអង្គារនេះថា ចំនួនប្រជាជននៅក្នុងប្រទេសអាស៉ីខាងកើតមួយនេះ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើងទៅ បានកើនដល់តួលេខខ្ពស់បំផុតក្នុងកំណត់ត្រា គឺជាង៩៥,០០០នាក់ ហើយជិត៩០ភាគរយ គឺជាស្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងសុខាភិបាលជប៉ុន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គិតនៅត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ជប៉ុនមានប្រជាជនអាយុ ១០០ឆ្នាំឡើង សរុបចំនួន៩៥,១១៩នាក់ ពោលគឺកើន២,៩៨០នាក់ ធៀបទៅនឹងឆ្នាំមុន ហើយក្នុងចំណោមនោះ ៨៣,៩៥៨នាក់ជាស្រ្តី និង១១,១៦១នាក់ជាបុរស។ ទិន្នន័យខាងលើ គូសរំលេចបន្ថែមទៀត នូវវិបត្តិប្រជាសាស្រ្ត ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៤ មួយនេះ កំពុងតែប្រឈម

    September 17, 2024