- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញពីរាជក្រឹត្យបង្គាប់តែងតាំងលោក ប្រាក់ សំអឿន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ការចេញព្រះរាជក្រឹត្យនេះធ្វើឡើងតាមការសំណើរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា (គ.ច.ព.ក) បានណែនាំដល់សមត្ថកិច្ចតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករដែលត្រូវចេញចូល តាមព្រំដែនកម្ពុជា-ថៃ។ ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តបន្ដរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណៈកម្មការចំពោះកិច្ច ព្រមទាំងអភិបាលខេត្តជាប់ព្រំដែនទាំងអស់ ដែលបំពេញការងារបានយ៉ាងល្អនាពេលកន្លងមក
September 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្ត លោកឧត្តមសេនីយ៍ទោ ខាន់ លីណា មកត្រឹមថ្នាក់ ពលបាលត្រីវិញ នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបានថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ មន្រ្តីនគរបាលរូបនេះ ជាអតីតប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ បន្ថយឋានន្តរស័ក្តិលោក ខាន់ លីណា៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងឯកជន (កម្ពុជា-អាម៉េរិក) លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា, ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន និងមានវិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចសន្ទនារវាងរដ្ឋ និងឯកជនកម្ពុជា-អាម៉េរិកលើកទី១នេះ បានក្លាយជារបៀបវារៈថ្មីនៃកិច្ចសន្ទនាផ្លូវការដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក ដោយអនុវត្តក្រោមស្មារតីសហការ និងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។ យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ
September 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវ ស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ។ ប៉ុន្តែនៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ការធ្វើចរាចរណ៍តែងកើនឡើងយ៉ាងមមាញឹក ព្រមជាមួយនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិ តែងមានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់។
September 20, 2024 - ព័ត៌មានអន្តរជាតិ
យ៉ាងហ្គន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ បង្កឡើងដោយព្យុះសង្ឃរា Yagi បានកើនដល់ ២៩៣នាក់ និង៨៩នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ព្យុះ Yagi បានវាយប្រហារលើតំបន់ភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពីជាងមួយសប្ដាហ៍មុន ដោយបង្កឱ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបានផ្ដាច់ជីវិតមនុស្ស ៦១៣នាក់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ នៅមីយ៉ាន់ម៉ា មានមនុស្សស្លាប់ ២៩៣នាក់ និង៨៩នាក់បាត់ខ្លួន គិតត្រឹមថ្ងៃព្រហស្បតិ៍ ខណៈផ្ទៃដីដាំដុះ ជិត ២៧០ ០០០ហិកតាបានលិចលង់ និងសត្វនៅតាមកសិដ្ឋានជាង
September 20, 2024 - ព័ត៌មានជាតិ
(កូឡុំបូ)៖ ប្រទេសស្រីលង្កាបានឱ្យដឹងថា ខ្លួនបានឈានដល់ការព្រមព្រៀងជាគោលការណ៍ជាមួយម្ចាស់បំណុលក្នុងការរៀបចំឡើងវិញនូវមូលបត្របំណុលតម្លៃប្រហែល ១២,៦ពាន់លានដុល្លារ ពោលគឺការព្រមព្រៀងនេះកើតមានត្រឹមតែពីរថ្ងៃប៉ុណ្ណោះមុនពេលប្រទេសនេះរៀបចំនៅថ្ងៃសោរ៍សប្តាហ៍នេះ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបញ្ចប់ការចរចាជុំទីបីថា រដ្ឋាភិបាលស្រីលង្កានិងម្ចាស់មូលបត្របំណុលបានយល់ព្រមលើលក្ខខណ្ឌនានារួមទាំងលក្ខខណ្ឌកាត់បន្ថយ ២៧% នៃតម្លៃចរឹក (nominal amount) នៃមូលបត្របំណុលដែលមានស្រាប់។ សេចក្តីប្រកាសនៅក្នុងខែកក្កដាបានលើកឡើងថានឹងមានការកាត់បន្ថយ ២៨%។ កិច្ចព្រមព្រៀងចុងក្រោយនេះជួយរក្សាបាននូវផែនការបោះផ្សាយមូលបត្របំណុលរយៈពេលខ្លីតិចជាង ១ឆ្នាំដែលការប្រាក់នៃមូលបត្របំណុលនេះត្រូវបានភ្ជាប់ទៅនឹងកំណើនសេដ្ឋកិច្ច ឬហៅថាមូលបត្របំណុលភ្ជាប់ទៅនឹងម៉ាក្រូ។ ការរៀបចំបំណុលឡើងវិញនេះក៏មានការដាក់ចេញនូវមូលបត្របំណុលពិសេសមួយដែលភ្ជាប់ទៅនឹងអភិបាលកិច្ច ដែលមានន័យថាជា ខចែង ដែលនឹងកាត់បន្ថយការសងបំណុលរបស់ប្រទេសស្រីលង្កា ប្រសិនបើប្រទេសនេះបំពេញតាមគោលដៅជាក់លាក់ទាក់ទងនឹងអភិបាលកិច្ច និងការប្រឆាំងនឹងអំពើពុករលួយ។ កិច្ចព្រមព្រៀងនេះអាចជំរុញឱ្យមូលបត្របំណុលជាប្រាក់ដុល្លាររបស់ប្រទេសស្រីលង្កា ដែលមានភាពយឺតយ៉ាវជាងទីផ្សារកំពុងអភិវឌ្ឍន៍ផ្សេងទៀតនៅឆ្នាំនេះបន្ទាប់ពីដំណើរការល្អនៅឆ្នាំ២០២៣ ដោយសារវិនិយោគិនមានភាពប្រុងប្រយ័ត្នចំពោះការបោះឆ្នោតប្រធានាធិបតីដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែកញ្ញានេះ និងផលប៉ះពាល់នៃការបោះឆ្នោតលើកម្មវិធីថវិកាសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចំនួន ៣ពាន់លានដុល្លារសម្រាប់ប្រទេសនេះ។ បេក្ខជនប្រធានាធិបតីមួយចំនួននៅក្នុងការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ស្អែកនេះបាននិយាយថា ពួកគេនឹងស្វែងរកការចរចាឡើងវិញអំពីប្រាក់កម្ចីរបស់មូលនិធី
September 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងហើយ លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប ដោយក្នុងនោះ លោក ហួត ហាក់ មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ រីឯលោក សុខ សូកេន មកកាន់ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចវិញ។ ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានសំឡេងសមាជិកសភាគាំទ្រ១០៦/១០៦។ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះគឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងហើយ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង១ឆ្នាំកន្លងមកនេះ៕
September 20, 2024 - ព័ត៌មានអន្តរជាតិ
(ហ៊្សេរុយសាឡិម)៖ ទីភ្នាក់ងារសន្តិសុខអ៉ីស្រាអែល បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ ជាពលរដ្ឋអ៉ីស្រាអែលផ្ទាល់ ក្រោមការសង្ស័យជាប់ពាក់ព័ន្ធ ក្នុងផែនការប៉ុនប៉ងធ្វើឃាតមួយ គាំទ្រដោយអ៉ីរ៉ង់ ដែលមានគោលដៅលើបុគ្គលសំខាន់ៗ រួមមានទាំងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ បុគ្គលម្នាក់នោះគឺជាអ្នកជំនួញ ដែលមានបណ្តាញទាក់ទងនៅប្រទេសតួកគី ហើយធ្លាប់បានចូលរួម កិច្ចប្រជុំយ៉ាងហោច២លើក នៅប្រទេសអ៉ីរ៉ង់ ដើម្បីជជែកអំពីលទ្ធភាពនៃការធ្វើឃាត នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant ឬក៏ប្រធានទីភ្នាក់ងារចារកម្មក្នុងស្រុករបស់អ៉ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍រួម នៃទីភ្នាក់ងារចារកម្មក្នុងស្រុករបស់អ៉ីស្រាអែល ហៅថា
September 19, 2024 - ព័ត៌មានអន្តរជាតិ
(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា តួលេខអ្នកដែលបានបាត់បង់ជីវិត នៅក្នុងប្រទេសអាស៊ានមួយនេះ ដោយសារឥទ្ធិពលព្យុះ Yagi នៅតែបន្តកើនឡើង ពោលគិតត្រឹមថ្ងៃពុធសប្តាហ៍នេះ គឺដល់ចំនួន២៦៨នាក់ ខណៈ៨៨នាក់ទៀត នៅបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលយោធា បានប្រកាសថា គ្រោះទឹកជំនន់ បានបណ្តាលឱ្យមាន មនុស្សស្លាប់ចំនួន២៦៨នាក់ និងបាត់ខ្លួន៨៨នាក់ នៅទូទាំងប្រទេស ខណៈឃុំសរុបចំនួន៥៦ បានរងការជន់លិច។ ផ្ទៃដីស្រែនិងដំណាំដទៃទៀតទំហំជិត២៧០,០០០ហិកតា ត្រូវបានលិចលង់ ហើយសត្វចិញ្ចឹមតាមកសិដ្ឋានជាង ១០០,០០០ក្បាល ត្រូវបានសម្លាប់។ អង្គការសហប្រជាជាតិ
September 19, 2024









