Liny Chan
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅវៀតណាម បានរាយការណ៍នាថ្ងៃចន្ទនេះថា ព្យុះទីហ្វុង Yagi បានបង្កការខាតបង់សេដ្ឋកិច្ច ក្នុងទំហំរហូតដល់១.៦ពាន់លានដុល្លារ នៅប្រទេសអាស៊ានមួយនេះ ក្រៅពីផ្តាច់ជីវិតមនុស្សរាប់រយនាក់។ នេះបើតាមការផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ព្យុះកំណាចនេះ បានវាយប្រហារលើភាគខាងជើងវៀតណាម កាលពីជាងមួយសប្តាហ៍មុន កាត់ចំតំបន់ដីសណ្តរទន្លេក្រហម ដែល​មានមនុស្សរស់នៅប្រមូលផ្តុំច្រើន ហើយជាតំបន់កសិកម្ម និងជាមជ្ឈមណ្ឌលរោងចក្រឧស្សាកម្មដ៏ធំមួយ។ ដោយផ្អែកលើការវាយតម្លៃ​ជាបឋមរបស់រដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បាននិយាយថា ព្យុះទីហ្វុង Yagi បានបង្កការបំផ្លិចបំផ្លាញផ្នែកសេដ្ឋកិច្ច គិតជាទឹកប្រាក់ស្មើនឹង៤០ទ្រីលានដុង (ពាន់ពាន់លាន) ឬស្មើនឹង១.៦ពាន់លានដុល្លារអាមេរិក។ បើតាមតួលេខចុងក្រោយបំផុតពីអាជ្ញាធរ ចំនួនអ្នកស្លាប់ដោយសារព្យុះ Yagi នៅវៀតណាម

    September 16, 2024
  • បច្ចេកវិទ្យា

    ដំណឹងដ៏រីករាយសម្រាប់អ្នកទាំងអស់គ្នា ជាពិសេសសម្រាប់ហ្វេនៗ MLBB ! ឥឡូវនេះ OPPO និង Mobile Legends: Bang Bang បានធ្វើកិច្ចសហការដ៏ពិសេសរួមគ្នា ដើម្បីនាំមកជូនអ្នកនូវបទពិសោធលេងហ្គេមដ៏អស្ចារ្យនៅលើស្មាតហ្វូន OPPO Reno12 F Mobile Legends Limited Edition ដែលជាស្មាតហ្វូនដៃគូលេងហ្គេមដ៏អស្ចារ្យ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលកាលពីល្ងាចមិញនេះក៏ឃើញមានវត្តមាន CHMA ជា Professional Gamer និងជា Game Ambassador របស់ក្រុមហ៊ុន OPPO។ នៅមិនទាន់អស់ទេ! យើងក៏ឃើញមានវត្តមានដៃគូរបស់ CHMA

    September 16, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ អ្នកវិភាគដ៏ល្បី លោក Ming-Chi Kuo បានអះអាងនៅថ្ងៃនេះថា តម្រូវការ iPhone 16 Pro និង iPhone 16 Pro Max គឺ «ទាបជាងការរំពឹងទុក» ចាប់តាំងពីស្មាតហ្វូនស៊េរីនេះត្រូវបានដាក់ឱ្យ Pre-Order នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតកាលពីសប្តាហ៍មុន។ លោក Kuo បានសង្កត់ធ្ងន់ថា ទិន្នន័យនេះគឺផ្អែកលើការស្ទង់មតិខ្សែសង្វាក់ផ្គត់ផ្គង់ និងការប៉ាន់ប្រមាណនៃការដឹកជញ្ជូនដែលបានចុះបញ្ជីនៅហាងអនឡាញរបស់ Apple ។ បើតាមការចេញផ្សាយដោយ Mac Rumors បានឲ្យដឹងថា ការលក់ iPhone 16 ទាំងបួនម៉ូដែលបានឈានដល់ចំនួនប្រហែល ៣៧លានគ្រឿងនៅសប្តាហ៍ដំបូង

    September 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា មានគ្រូពេទ្យច្រើនណាស់បានធ្វើការព្យាបាលជូនអ្នកជំងឺរាប់លាននាក់ បានធូរស្បើយជារៀងរាល់ឆ្នាំ ប៉ុន្តែក៏មាន​គ្រូពេទ្យមួយចំនួនតូចបានធ្វើឱ្យប៉ះពាល់​ដល់គ្រូពេទ្យទូទាំងប្រទេសដែរ ដូចនេះយើងត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងគុណភាពរបស់គ្រូពេទ្យដើម្បីបង្កើនការជឿជាក់របស់ប្រជាពលរដ្ឋ​មកលើវិស័យសុខាភិបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់​អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន៖ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។ នាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិតណាស់យើងមានពេទ្យស្តារ និងពេទ្យផ្សេងៗ ប៉ុន្តែទម្រាំបានសញ្ញាបត្រចាំបាច់ត្រូវតែមានការពិនិត្យឱ្យបានហ្មត់ចត់ ហើយការបណ្តុះបណ្តាល​ត្រូវតែធានាគុណភាព ព្រោះគុណភាពពេទ្យនេះមិនមែនត្រឹមតែធានានូវជីវិតមនុស្សនោះទេ ប៉ុន្តែជាកិត្តិយសនិងជាកេរ្តិ៍ឈ្មោះ​របស់វិស័យសុខាភិបាលទាំងមូលតែម្តង

    September 16, 2024
  • ព័ត៌មានអន្តរជាតិ

    (ណៃពិដោ)៖ គិតត្រឹមថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា តួលេខអ្នកបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបន្តកើនដល់យ៉ាងហោច ១១៣នាក់ ក្រោយការជះឥទ្ធិពលយ៉ាងខ្លាំងក្លា នៃព្យុះទីហ្វុង Yagi នៅតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា ទន្ទឹមគ្នាេះ មនុស្សយ៉ាងហោចកើនដល់ ៣២០,០០០នាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់​កន្លែងសុវត្ថិភាព ខណៈ៦៤នាក់បន្តបាត់ខ្លួន។ បើតាមអង្គការសហប្រជាជាតិ គ្រោះទឹកជំនន់បានបង្កការប៉ះពាល់ជាចម្បង នៅ​រដ្ឋធានីណៃពិដោ ព្រមទាំងតំបន់ Mandalay, Magway និង Bango រួមជាមួយរដ្ឋ Shan, Mon, Kayah

    September 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាលោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន ៦រូប។ បើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ទីប្រឹក្សារបស់លោក អ៊ុច បូររិទ្ធ ទាំង ៦រូបនោះ រួមមាន៖ * ១៖ លោកវេជ្ជបណ្ឌិត ឌួង សុជាតិ ជាទីប្រឹក្សា

    September 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវក្ដីរំពឹងថា ការវិនិយោគអគារចំណតរថយន្ដនៅរាជធានីភ្នំពេញ នឹងមានកាន់តែច្រើននៅថ្ងៃអនាគត ខណៈនៅពេលបច្ចុប្បន្ននេះ កំណើនរថយន្ដក៏មានការកើនឡើងជារៀងរាល់ថ្ងៃ។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកម្ពុជា មិនអាចហាមឃាត់ឲ្យប្រជាពលរដ្ឋទិញរថយន្ដថែមនោះទេ ដូច្នេះជាមួយនឹងកំណើតរថយន្ដរៀងរាល់ថ្ងៃ ទាំងតែផ្ទៃដីមិនរីកបែបនេះ ដំណោះស្រាយមានតែសាងសង់អគារសម្រាប់ធ្វើចំណតរថយន្ដតែម្ដង ក្នុងនោះមានទាំងការសាងសង់អគារឲ្យខ្ពស់​ និងមានទាំងការសាងសង់ក្រោមដី។ សម្ដេចធិបតី ហ៊ុន

    September 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឱ្យដឹងថា នាឱកាសរដូវភ្ជុំ ដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងសាធារណៈចំនួន៥០០គ្រឿង ដើម្បីត្រៀមជូនប្រជាពលរដ្ឋទៅស្រុកកំណើត ឬតាមបណ្ដាខេត្តផ្សេងៗរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ពោលគឺ មុនថ្ងៃភ្ជុំបិណ្ឌ (ភ្ជំធំ) និងក្រោយថ្ងៃភ្ជុំបិណ្ឌ ចំនួន១ថ្ងៃ។ សម្ដេចធិបតីបញ្ជាក់បែបនេះ នៅក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ សម្ដេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

    September 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងពិធីបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយដែលមានតាំងបង្ហាញរថយន្ត ជ្រែរថយន្ត និងការប្រគុំតន្រ្តីខ្នាតធំលំដាប់អន្តរជាតិផងនោះ បានទាក់ទាញការចូលរួមពីមហាជន ប្រជាជន យុវជនចន្លោះចាប់ពី៨-១០ម៉ឺននាក់។ គួរជម្រាបថា ពិធីបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧកញ៉ា លាង ពៅ (ភីតធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន

    September 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ត្រូវបានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានប្រកាសតែងតាំងជាប្រធាន ដើម្បីដឹកនាំ ក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ការតែងតាំងនេះ ធ្វើឱ្យលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្លាយជាកូនខ្មែរដំបូងគេ ក្នុងការដឹកនាំសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលជាតំណែងមួយដ៏មានសារៈសំខាន់ និងប្រកបដោយការប្រកួតប្រជែងនាយុគសម័យ នៃបច្ចេកវិទ្យាដ៏ជឿនលឿន។ យោងតាមសេចក្តីសម្រេចរបស់ ADFIAP ដែលចុះផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសតែងតាំង លោកបណ្ឌិត កៅ ថាច

    September 16, 2024