- Liny Chan
- ព័ត៌មានជាតិ
(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានដាក់បញ្ជាឱ្យចំនួនកងទ័ពទូទៅរបស់រុស្ស៉ី កើន១៨០,០០០នាក់ថែមទៀត គឺសរុបដល់ចំនួន១.៥លាននាក់ ខណៈប្រការនេះនឹងធ្វើឱ្យ រុស្ស៉ីមានយោធាធំជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងក្រឹត្យមួយដែលចេញផ្សាយនៅលើវែបសាយវិមានក្រឹមឡាំង លោក ពូទីន បានបង្គាប់ឱ្យចំនួនកងទ័ពសរុបទាំងអស់របស់រុស្ស៉ី គឺរាប់បញ្ចូលទាំងចំនួនកងទ័ពបម្រុង និងទាហានប៉ារ៉ា កើនដល់២.៣៨លាននាក់ ហើយលោកបានសង្កត់ធ្ងន់ថា ១.៥លាននាក់ ក្នុងចំណោមនោះ គួរតែជាកងទ័ពទូទៅ។ វាជាលើកទី៣ហើយ ដែលលោកប្រធានាធិបតីរុស្ស៉ី បានពង្រីកចំនួនកងទ័ព គិតចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន
September 17, 2024 - ព័ត៌មានជាតិ
(ក្រចេះ)៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ ឬរថយន្ដសូមទៅត្រួតពិនិត្យមើលម៉ូតូ ឬរថយន្តរបស់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្រុកចំនួន៤ រួមមាន៖ ក្រុងក្រចេះ, ស្រុកស្នួល, ស្រុកអូរគ្រៀងសែនជ័យ និងស្រុកព្រែកប្រសព្វ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ។ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រោមការដឹកនាំសម្របសម្រួលនិតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងបញ្ចាំ ជួសជុល កែច្នៃ ទិញលក់ (ម៉ូតូ-រថយន្ដ) គ្មានច្បាប់នៅតាមបណ្តាក្រុងស្រុកទាំង៤ខាងលើ ដោយបានដកហូតម៉ូតូចំនួន២០៤គ្រឿង និងរថយន្ដ១គ្រឿងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 17, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ។ ពិធីនេះមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រី មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអប់រំ និង លោកគ្រូ
September 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ។ ឆ្លើយតបនឹងការសាកសួរព័ត៌មានរបស់អ្នកយកព័ត៌មានពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំភ្លឺបន្ថែមលើសេចក្តីបំភ្លឺ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ថា៖ *តាមការបញ្ជាក់របស់ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក បន្ទាប់ពីការបិទ ការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនងជាមួយ កម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបើកទ្វារដើម្បីបន្ត ផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា។ *ថ្វីត្បិតមានការបិទការិយាល័យស្ថានទូតស៊ុយអែត នៅភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈកាល កន្លងមកនេះ ក៏មានការបើកបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួន ជាអាទិ៍ ការបើកការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី ក្នុងខែមេសា ឆ្នាំ២០២៣
September 17, 2024 - ព័ត៌មានអន្តរជាតិ
(ណៃពិដោ)៖ ចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់ដ៏ធំ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីព្យុះទីហ្វុង Yagi បានកើនឡើងដល់ចំនួន ២២៦នាក់ហើយ ខណៈអង្គការសហប្រជាជាតិ (UN) បានព្រមានថា មនុស្សច្រើនជាង ៦០០,០០០នាក់ អាចត្រូវការជំនួយសង្រ្គោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា បានបញ្ជាក់ពីអ្នកស្លាប់ចំនួន ២២៦នាក់ គិតត្រឹមល្ងាចថ្ងៃចន្ទសប្តាហ៍នេះ ខណៈមនុស្សចំនួន ៧៧នាក់បាត់ខ្លូន។ ផ្ទៃដីដាំដុះស្រូវជិត ២៦០,០០០ហិកតា និងដំណាំផ្សេងទៀតត្រូវបានបំផ្លាញ ដោយទឹកជំនន់។ ការិយាល័យអង្គកាសហប្រជាជាតិទទួលបន្ទុក សម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បានប៉ាន់ស្មានថា មនុស្សប្រហែល
September 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដំណាំកៅស៊ូ បានចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ម្ល៉េះ ដែលកាលណោះជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ)។ ដោយសារសណ្ឋានដីពុំអំណោយផល ជំនាញការបារាំងបានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ ហើយចាប់ផ្ដើមដាំដុះជាលក្ខណៈទ្រង់ទ្រាយធំ។ ចម្ការកៅស៊ូមានលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំបានបង្កើតឡើងដោយក្រុមហ៊ុនវិនិយោគរបស់បារាំងធំៗចំនួន៥ នៅលើខេត្តដែលមានដីក្រហមបាសាល់ រួមមាន ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី។ បើទោះបីជាកម្ពុជាបានផ្លាស់ប្ដូររបបដឹកនាំជាច្រើនលើកច្រើនសារក៏ដោយ តែជាង ១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូនិងឧស្សាហកម្មកៅស៊ូ បាននៅជាប់ជាមួយប្រទេសកម្ពុជាជានិច្ច។ ចម្ការកៅស៊ូដែលមានវ័យចាស់ជាងគេបង្អស់នៅកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាចម្ការមានចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុត នៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការស្រាវជ្រាវរកពូជកៅស៊ូ
September 17, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រាក់បាតរបស់ប្រទេសថៃឡើងថ្លៃខ្លាំងពេក និងកំពុងប៉ះពាល់ដល់ការនាំចេញ ដែលត្រូវបានរំពឹងថានឹងមានកំណើនតិចតួចនៅឆ្នាំនេះ ហើយធនាគារកណ្តាលគួរតែចាត់វិធានការលើរូបិយប័ណ្ណនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក Pichai Naripthaphan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ធនាគារកណ្តាលថៃ (BOT) គួរតែកាត់បន្ថយអត្រាការប្រាក់ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល។ ការលើកឡើងនេះនាំឱ្យមានការបន្តខ្វែងគំនិតគ្នាដែលកើតមានឡើងអស់ជាច្រើនខែរវាងរដ្ឋាភិបាលនិងធនាគារកណ្តាលជុំវិញការកំណត់អត្រាការប្រាក់។ នៅថ្ងៃចន្ទសប្តាហ៍នេះ ប្រាក់បាតត្រូវបានជួញដូរក្នុងតម្លៃខ្ពស់ខ្លាំងបំផុតរបស់ខ្លួនក្នុងរយៈពេលជាង ១៨ខែធៀបធៀបនឹងប្រាក់ដុល្លារអាមេរិកពោលគឺ ៣៣,១៦បាតក្នុងមួយដុល្លារ។ កាលពីខែមុន ក្រសួងពាណិជ្ជកម្មបានរក្សាគោលដៅកំណើននាំចេញរបស់ខ្លួនសម្រាប់រយៈពេលពេញមួយឆ្នាំក្នុងអត្រា ១ ទៅ ២ភាគរយ។ សម្រាប់រយៈពេលពីខែមករាដល់ខែកក្កដា ការនាំចេញរបស់ប្រទេសថៃបានកើនឡើង ៣,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ កាលពីខែសីហា ធនាគារកណ្តាលបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅក្នុងអត្រា ២,៥ភាគរយក្នុងកិច្ចប្រជុំ៥លើកជាប់ៗគ្នា ដោយនិយាយថា ការកំណត់អត្រាការប្រាក់គោលនយោបាយនេះស្ថិតក្នុងកម្រិតអព្យាក្រឹត ខណៈដែលធនាគារជំទាស់ទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលឱ្យកាត់បន្ថយអត្រាការប្រាក់។ ការវាយតម្លៃអត្រាបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា។
September 17, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ លោកយាយ តៅ ហោ អាយុ១០៦ឆ្នាំ ជាជនចាស់ជរាគ្មានទីពឹង ស្ថិតក្នុងគ្រួសារក្រីក្រ រស់នៅក្នុងស្ថានភាពទីទ័លជួបការលំបាកខ្លាំង ក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលផ្ទះថ្មីមួយខ្នង ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ លោកយាយ តៅ ហោ ដែលត្រូវបានទទួលផ្ទះនាពេលនេះ បានសម្តែងនូវសេចក្តីត្រេកអរ និងអរគុណយ៉ាងខ្លាំង ជូនចំពោះ
September 16, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ប្រភពថ្មីមួយបានរាយការណ៍មកថា ក្រុមហ៊ុន Apple បានប្រកាសដំឡើងថ្លៃថ្ម iPhone របស់ខ្លួនសម្រាប់អតិថិជនទាំងអស់ដែលផុតការធានាពី AppleCare រហូតដល់ ១១៩ដុល្លារ ខណៈការកើនឡើងនេះប៉ះពាល់ជាពិសេសដល់ iPhone 16 Pro និង iPhone 16 Pro Max។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈរបាយការណ៍ចេញផ្សាយបានបង្ហាញថា តម្លៃថ្មីនេះ គឺកើនឡើងប្រហែល ២០ដុល្លារពី iPhone 15 Pro/ Pro Max ដែលពីមុនដាក់លក់ខ្ទង់
September 16, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ទិន្នន័យរដ្ឋាភិបាលជប៉ុន បានបង្ហាញថា ចំនួនប្រជាជននៅក្នុងប្រទេសអាស៉ីខាងកើតមួយនេះ ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង បានកើនដល់តួលេខដ៏ខ្ពស់បំផុតមួយមិនធ្លាប់ គឺ៣៦.២៥លាននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ឥឡូវ ចំនួនប្រជាជនវ័យចំណាស់ គឺស្មើនឹង២៩.៣ភាគរយ នៃចំនួនប្រជាជនសរុបនៅជប៉ុន ដែលបរិមាណនេះ ក៏ជាតួលេខខ្ពស់ថ្មី ផងដែរ។ ទិន្នន័យខាងលើនេះ ត្រូវបានចេញផ្សាយដោយ ក្រសួងមហាផ្ទៃនិងទំនាក់ទំនងជប៉ុន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ រដ្ឋាភិបាលជប៉ុន បានប្រឹងប្រែងព្យាយាមពន្យឺតសន្ទុះ នៃការថយចុះចំនួនប្រជាជន និងការកើនឡើងភាគរយ នៃមនុស្សចាស់ៗ ក្នុងចំណោមប្រជាជនសរុបរបស់ខ្លួន ប៉ុន្តែហាក់ពុំមានប្រសិទ្ធភាពឡើយ។ គួរបញ្ជាក់ថា ទំហំដ៏ធំនៃមនុស្សវ័យចំណាស់ ក្នុងចំណោមប្រជាជនសរុបរបស់ជប៉ុន
September 16, 2024









