- Liny Chan
- ព័ត៌មានអន្តរជាតិ
(សៀងហៃ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះបានរាយការណ៍ថាព្យុះដ៏ខ្លាំងមួយមិនធ្លាប់មានក្នុងរយៈពេលជាង៧០ឆ្នាំមកនេះបានវាយប្រហារលើទីក្រុងសៀងហៃ ដោយ បង្ខំឱ្យជើងហោះហើរជាច្រើនត្រូវបានលុបចោល និងផ្លូវជាច្រើនត្រូវផ្អាកការធ្វើចរាចរណ៍ ខណៈព្យុះទីហ្វុង Bebinca នាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ អាជ្ញាធរទីក្រុងសៀងហៃ បានប្រកាសភាពអាសន្នកម្រិតពណ៌ក្រហម និងបង្គាប់ឱ្យប្រជាជនរស់នៅតាមបណ្ដោយឆ្នេរជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពរៀបចំដោយអាជ្ញាធរ។ ព្យុះទីហ្វុង Bebinca ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ចាត់ទុកថាជាព្យុះដ៏ខ្លាំងបំផុតមួយមិនធ្លាប់មានដែលវាយប្រហារលើទីក្រុងសៀងហៃ ចាប់តាំងពីព្យុះទីហ្វុង Gloria បក់បោកលើទីក្រុងមួយនេះ ក្នុងឆ្នាំ១៩៤៩។ គួរបញ្ជាក់ថា ជើងហោះហើររាប់រយជើងត្រូវបានលុបចោលនៅឯអាកាសយានដ្ឋានចំនួន២ ចាប់តាំងពីយប់ថ្ងៃអាទិត្យមក ហើយស្ថានីយរថភ្លើងក្នុងទីក្រុងសៀងហៃ បានផ្អាកសេវាធ្វើដំណើរ របស់ខ្លួនមួយចំនួន រីឯប្រជាជន ៩០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់
September 16, 2024 - ព័ត៌មានអន្តរជាតិ
(Reuters)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ មានសុវត្ថិភាព កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា បន្ទាប់ពី FBI បានទប់ស្កាត់ទាន់ពេលវេលា នូវការប៉ុនប៉ងធ្វើឃាតថ្មីមួយ ខណៈរូបលោកកំពុងលេងវាយកូនហ្គោលនៅក្នុងទីក្រុង West Palm Beach រដ្ឋ Florida។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ទីភ្នាក់ងារ Secret Service បានកំណត់មុខសញ្ញា និងបានបាញ់ប្រហារលើខ្មាន់កាំភ្លើងម្នាក់ដែលសម្ងំក្នុងគុម្ពោតឈើ នៅក្បែរទីតាំងដែលលោក ត្រាំ កំពុង លេងវាយកូនហ្គោល។ ជនសង្ស័យបានរត់គេចខ្លួនដោយជិះរថយន្ដមួយគ្រឿងចេញពីកន្លែងកើតហេតុ និងបានបន្សល់ទុកកាំភ្លើងមួយដើមម៉ាក AK-47
September 16, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ក្នុងឱកាសចុះពិនិត្យមើលតាមរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ស្នើសុំឲ្យរោងម៉ាស៊ីន បន្តប្រមូលទិញស្រូវពីកសិករបន្ថែមទៀត ស្របពេលដែលកសិករ នៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែ។ ទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ រួមមាន ទី១ រោងម៉ាស៊ីន ឆាយ គឹមទឹង, ទី២ រោងម៉ាស៊ីន ហ្វាង វី
September 16, 2024 - ព័ត៌មានជាតិ
(ព្រៃវែង)៖ ខេត្តព្រៃវែង គឺជាខេត្តមួយដែលអំណោយផលដល់ផ្នែកកសិកម្មដាំដុះទាំងស្រូវ និងដំណាំផ្សេងៗដោយគ្រាន់តែរយៈពេល៩ ខែឆ្នាំ២០២៤ បរិមាណស្រូវនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាមសរុបមានចំនួន១,៨៧៣ ៩៣៦តោន (រួមទាំងស្រូវឆ្លងកាត់)។ តម្លៃស្រូវសើមជាមធ្យម ស្រូវ IR504-04 តម្លៃ ១១០០រៀលក្នុង១គីឡូក្រាម ស្រូវ OM5451 តម្លៃ១០២០រៀលក្នុ១គីឡូក្រាម ចំណូលសរុប៥៤២ ៩៤៣ ៩៥៥ដុល្លារ។ ដោយឡែក ក្នុងសប្តាហ៍នេះ សរុបមានចំនួន១០៣ ៦៧៤តោន ចំណូលសរុប២៩ ១៩១ ២៥៣ដុល្លារ។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យភ្នាក់ងារ Fresh News
September 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដោយបញ្ជាក់ថា ជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើ ក្នុងប្រទេសកម្ពុជានឹងហក់ឡើងជាបន្តបន្ទាប់។ ក្រសួងធនធានទឹកបញ្ជាក់ថា កន្លងមក ដោយសារមានឥទ្ធិពលពីព្យុះយ៉ាហ្គី (Yagi) បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ លើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ ដែលបង្កឱ្យទឹកទន្លេមេគង្គហក់ ឡើងខ្លាំងរហូតដល់មានការជន់លិចនៅផ្នែកខាងលើនៃប្រទេសឡាវ។ ព្យុះទី ១៣ ឈ្មោះ Bebinca និងសម្ពាធទាប បានគ្របដណ្តប់លើឈូងសមុទ្រ Bay of Bengal មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាម៉ែន (Andaman
September 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រើនរំលឹកដល់សាធារណជន ដែលមានបំណងទៅធ្វើការនៅបរទេស ត្រូវស្វែងយល់ពីនីតិវិធីឱ្យបានច្បាស់លាស់ និងជ្រើសរើសទីភ្នាក់ងារ ជ្រើសរើសឯកជនស្របច្បាប់ ដែលទទួលបានការអនុញ្ញាតពីក្រសួង ដើម្បីជៀសវាងការធ្វើទេសន្តរប្រវេសន៍ការងារដោយប្រថុយប្រថាន ដែលអាចនាំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ក្រសួងបានកត់សម្គាល់ឃើញមានជនឆ្លៀត ឱកាសបានប្រើប្រាស់បណ្តាញសង្គម (ហ្វេសប៊ុក តិកតុក តេឡេក្រាម…) ផ្សព្វផ្សាយព័ត៌មានពីការសម្របសម្រួល ផ្តល់សេវា និងរត់ការជួយប្រជាពលរដ្ឋដើម្បីទៅធ្វើការនៅប្រទេសមួយចំនួនដែលមិនមានកិច្ចសហប្រតិបត្តិការ លើការទទួលយកពលករពីប្រទេសកម្ពុជា រួមទាំងការសម្របសម្រួលដល់ប្រជាពលរដ្ឋដើម្បីចេញទៅរស់នៅបរទេស ដោយពុំមានការបញ្ជាក់ត្រឹមត្រូវច្បាស់លាស់ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមក្រើនរំលឹកដល់សាធារណជន ដែលមានបំណងទៅធ្វើការនៅបរទេស
September 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Jonathan Stubbs មន្រ្តីអភិវឌ្ឍន៍សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ប្រចាំតំបន់អាស៊ី បានស្ងើចសរសើរម្ចាស់ផ្ទះកម្ពុជា ដែលរៀបចំការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៤ឆ្នាំ (ATF Asian U14 Junior Championship 2024) បានយ៉ាងល្អ ខណៈកីឡាករ-កីឡាការិនីចូលរួមសុទ្ធតែសប្បាយរីករាយ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ ATF Asian 14U Junior Championship 2024 ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអត្តពលិកវ័យក្មេងចំនួន ៤៨នាក់ មកពី
September 14, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ TikTok និងក្រុមហ៊ុនមេរបស់ខ្លួន ByteDance ត្រៀមប្រឈមមុខដ៏តឹងរឹងមួយជំហានទៀតនៅសវនាការអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីតទល់គ្នាតាមផ្លូវច្បាប់ស្វែងរកដំណោះស្រាយ ត្បិតកម្មវិធីនេះប្រឈមនឹងការបិទនៅអាមេរិកនាពេលខាងមុខ។ បើតាមការចេញផ្សាយដោសសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា សាលាឧទ្ធរណ៍សហរដ្ឋអាមេរិកនៅតំបន់កូឡុំប៊ី នឹងធ្វើការជជែកដេញដោលលើបញ្ហាប្រឈមផ្លូវច្បាប់ ដែលអាចជាការកំណត់ជោគវាសនារបស់ TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance ខណៈសវនាការនេះធ្វើឡើងមុនពេលការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ ចូលមកដល់។ ទោះយ៉ាងណាក៏ដោយ គេសង្កេតឃើញថា ទាំងបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump និងអនុប្រធានាធិបតី Kamala Harris បន្តប្រើប្រាស់ TikTok យ៉ាងសកម្ម
September 14, 2024 - ព័ត៌មានអន្តរជាតិ
(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅមីយ៉ាន់ម៉ា នាថ្ងៃសៅរ៍នេះ បានរាយការណ៍ថា ប្រមុខរដ្ឋាភិបាលយោធា បានអំពាវនាវរកជំនួយពីបរទេស បន្ទាប់ពីគ្រោះទឹកជំនន់ បានវាយប្រហារ ប្រទេសដែលហែកហួរដោយសារជម្លោះមួយនេះ ហើយបង្ខំឱ្យមនុស្សសរុបជាង ២៣៥,០០០នាក់ ត្រូវជម្លៀសខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយដូច្នេះថា «ក្រុមមន្រ្តីរដ្ឋាភិបាល ចាំបាច់ត្រូវធ្វើការទាក់ទងទៅកាន់ប្រទេសដទៃ ក្នុងបំណងស្វែងរកការផ្តល់ជំនួយ ដើម្បីយកទៅជួយជនរងគ្រោះ»។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ យោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្សច្រើនជាង២៣៥,០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារទឹកជំនន់បង្កឡើងដោយព្យុះទីហ្វុងដ៏កំណាច Yagi
September 14, 2024 - ព័ត៌មានជាតិ
(បាងកក)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ តុលាការនៅប្រទេសថៃ បានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ចំពោះសកម្មជនប្រជាធិបតេយ្យលេចធ្លោមួយរូប ក្រោមបទចោទប្រកាន់ប្រមាថអង្គព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ លោក Jatupat Boonpattararaksa ត្រូវបានតុលាការរកឃើញ មានទោសបំពានច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រថៃ ដោយសារតែការធ្វើសុន្ទរកថាមួយ ប្រឆាំងស្ថាប័នព្រះមហាក្សត្រ នៅស្រុកកំណើតរបស់លោក ក្នុងខេត្ត Chaiyaphum កាលពីឆ្នាំ២០២១។ លោក Jatupat ធ្លាប់បានជាប់ឃុំខ្លួន៦ខែ មុនពេលបើកសវនាការជំនុំជម្រះសេចក្តី និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយដាក់ប្រាក់តម្កល់ កាលពីដើមឆ្នាំ២០២២។ លោកនៅប្រឈមបទចោទ ក្រោមច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ចំនួន២ករណីទៀត។ សកម្មជនវ័យ៣៣ឆ្នាំរូបនេះ
September 14, 2024









