Liny Chan
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញានេះបានឱ្យដឹងថាខ្លួនបានចល័តយន្ដហោះចម្បាំងភ្លាមៗ បន្ទាប់ពីយន្ដហោះយោធារុស្ស៉ីហោះក្រវែលជុំវិញប្រទេសជប៉ុន ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមក្រសួងការពារជាតិជប៉ុន ចាប់ពីព្រឹក រហូតដល់រសៀលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ យន្ដហោះរុស្ស៉ី Tu-142 បានហោះចេញពីសមុទ្រស្ថិតនៅចន្លោះរវាងជប៉ុន និងកូរ៉េខាងត្បូង ឆ្ពោះទៅកាន់កោះអូគីណាវ៉ា នៃភាគខាងត្បូងប្រទេសជប៉ុន។ បន្ទាប់មក យន្ដហោះរុស្ស៉ីបានហោះក្នុងទិសដៅឆ្ពោះទៅទិសខាងជើងលើ មហាសមុទ្រប៉ាស៊ីហ្វិក ហើយបញ្ចប់ការហោះហើរនៅកោះហុកកៃដូ នៃភាគខាងជើងប្រទេស។ ក្រុមមន្ត្រីជប៉ុនបាននិយាយថាយន្ដហោះនេះមិនបានហោះចូលក្នុងដែនអាកាសជប៉ុន នោះទេ ប៉ុន្តែបានហោះពីលើតំបន់វិវាទដែនទឹករវាងជប៉ុន និងរុស្ស៉ី។ ក្រសួងការពារជាតិជប៉ុនបានបន្ថែមថាជាការឆ្លើយតប ខាងក្រសួងបានចល័តយន្ដហោះចម្បាំង ក្រោមស្ថានការណ៍បន្ទាន់។ គួរបញ្ជាក់ថា លើកចុងក្រោយបំផុតដែលយន្ដហោះយោធារុស្ស៉ីហោះក្រវែលជុំវិញប្រទេសជប៉ុន គឺកើតឡើងក្នុងឆ្នាំ២០១៩ តែយន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ីនៅពេលនោះ

    September 13, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បានឱ្យដឹងថា អ្នកស្លាប់ក្នុងប្រទេសវៀតណាម ដោយសារតែព្យុះទីហ្វុង Yagi ដែលបង្កការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ បានកើនឡើងដល់ ២២៦នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈទឹកជំនន់ក្នុងរដ្ឋធានីហាណូយ កំពុងចាប់ផ្តើមស្រកចុះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។ ប្រទេសអាស៊ានមួយនេះ បានធូរស្បើយខ្លះហើយពីឥទ្ធិពលនៃព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏ខ្លាំងបំផុតបោកបក់មកលើ តំបន់អាស៉ី ក្នុងឆ្នាំនេះ និងបានវាយលុកលើឆ្នេរសមុទ្រភាគឦសានប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ មនុស្សជាង ១០០នាក់កំពុងបាត់ខ្លួននៅឡើយ ខណៈ ៨០០នាក់រងរបួស។ គិតត្រឹមថ្ងៃព្រហស្បតិ៍ សង្កាត់មួយចំនួន ក្នុងរដ្ឋធានីហាណូយ

    September 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានជួបសំណេះសំណាលបំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០២៤ ដែលពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។ ឧត្តមសេនីយ៍ឯក ជឹម សុខ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការបុគ្គលិក អគ្គបញ្ជាការ បានរាយការណ៍ឲ្យដឹងថា អនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ឆ្នាំ២០២៤នេះ យោធិនចំនួន ៣,៩៧៥នាក់ ត្រូវបានដាក់ឲ្យចូលសោធននិវត្តន៍ ហើយសម្រាប់ថ្ងៃនេះ យោធិនចូលនិវត្តន៍ចំនួន១៤៦នាក់ មកពី១៩ស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវបានបានប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយស។ លោកបញ្ជាក់ថា ការដាក់យោធិនអាជីពទាំងពីរភេទឲ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនប្រភេទ២នាពេលនេះ គឺជាការអនុវត្តន៍តាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ

    September 13, 2024
  • PR

    មហាព្រឹត្តិការណ៍ប្រកួតប្រជែងដ៏ធំអស្ចារ្យ ជាកម្មវិធីថ្មី ប្លែកចម្លែកអារម្មណ៍បានត្រឡប់មកវិញហើយ ជាការប្រកួតប្រជែងរវាងក្រុមពួកម៉ាកល្អ និងក្រុមពួកម៉ាកល្អ តោះធីមពួកម៉ាកល្អ! នាំពួកម៉ាកដែលយល់ចិត្ត! នាំពួកម៉ាកដែលគុណភាព ទៅចូលរួមប្រកួតក្នុងកម្មវិធី GANZBERG ពួកម៉ាកល្អ អូសឡាន ឈ្នះឡាន រដូវកាលទី២ ទាំងអស់គ្នា។ នេះជាមហាព្រឹត្តិការណ៍ប្រកួតប្រជែងជាក្រុម ប្រើចិត្ត ប្រើកាយ ប្រាជ្ញាស្មារតី ជាមួយពួកម៉ាកល្អរបស់អ្នក អូសយកឡានថ្មីខ្លាញ់គោ រដូវកាលទី២ !!!ក្លាយជាម្ចាស់រថយន្តខ្លាញ់គោ ងាយៗ ស្រួលៗ ផុយៗ។ GANZBERG ពួកម៉ាល្អ ក្រុមចំណាត់ថ្នាក់លេខ១ ទទួលបានរង្វាន់រថយន្តថ្មីទំនើប ខ្លាញ់គោ Ford Ranger 2024

    September 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលការបំភ្លៃរបស់អតីតទណ្ឌិត អ៊ុំ សំអាន និងក្រុមជនអគតិមួយចំនួន ដែលថាគ្រូបង្រៀនទាំងអស់តម្រូវឱ្យកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន។ ការចេញសេចក្ដីថ្លែងការណ៍របស់ក្រសួងអប់រំនេះ ដោយសារថ្មីៗនេះ ក្រុមជនអគតិបានបំផុសបំផុល និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន ដោយកាត់យកតែម្តង និងដោយមិនបានសួរយោបល់ពីគ្រូបង្រៀន។ ជុំវិញការបំភ្លៃព័ត៌មាននេះ ក្រសួងអប់រំ យុវជន និងកីឡាក៏បានបដិសេធទាំងស្រុង និងថ្កោលទោសចំពោះសកម្មភាពបំផុសបំផុល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចរិតជាសកម្មភាពញុះញង់ក្នុងរូបភាពអាក្រក់ និងមើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបរិច្ចាគវិភាគទានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជារបស់យើង។ ជាការបញ្ជាក់បន្ថែម

    September 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចចេញសេចក្តីប្រកាសពីការតែងតាំងលោក Koji Gyotoku ធ្វើជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន បន្ទាប់ពីលោក Felix Dalmas ត្រូវបាន (FFC) សម្រេចបញ្ចប់កិច្ចសន្យាពីតំណែងគ្រូបង្វឹកជាផ្លូវការ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។ បុរសសញ្ជាតិជប៉ុន Koji Gyotoku ក៏កំពុងមានភារកិច្ចដឹកនាំក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោកជាគ្រូបង្គោលផងដែរ ។ លោក Koji Gyotoku ធ្លាប់ដឹកនាំក្រុមជម្រើសជាតិយុវជន U16 និង U19 កម្ពុជា ជាមួយការបង្កើតកំណត់ត្រាថ្មីៗជាច្រើន ពិសេសកំណត់ត្រាចុងក្រោយ ដោយលោកដឹកនាំក្រុម

    September 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្តសេចក្តីជូនដំណឹងសារជាថ្មី និងបានបញ្ជាក់ថានាពេលកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានទទួលព័ត៌មានពាក់ព័ន្ធ​នឹងករណី​ជនខិលខូចមួយក្រុមតូចក្លែងបន្លំ​ជាមន្ត្រីពន្ធដារ ចុះបន្លំប្រមូលប្រាក់តាម ភោជនីយដ្ឋាន, អាហារដ្ឋាន និងអាជីវកម្មដ្ឋានតូចតាចមួយចំនួន ដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ ឬមានលិខិតបេសកកម្មត្រឹមត្រូវនោះទេ។ ឆ្លើយតបនឹងករណីនេះអគ្គនាយកដ្ឋានពន្ធដារ សូមបញ្ជាក់ជូនថា ករណីខាងលើនេះគឺជាករណីក្លែងបន្លំ ដើម្បីបោកបញ្ឆោត អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋ ឱ្យមានការភ័ន្តច្រឡំ ជាថ្នូរនឹងប្រាក់ចូលហោប៉ៅ​បុគ្គលជាបក្សពួកជនខិលខូចមួយចំនួនតូចនោះតែប៉ុណ្ណោះ។ បន្ថែមពីនេះអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា រាជរដ្ឋាភិបាលពុំមានគោលការណ៍ ឬវិធានការឱ្យមន្ត្រីពន្ធដារ ដើរប្រមូលប្រាក់ពន្ធតាមភោជនីយដ្ឋាន, អាហារដ្ឋាន, អាជីវកម្មដ្ឋាន ឬនៅតាមសហគ្រាសប្រកបអាជីវកម្មនានានោះឡើយ។ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូន

    September 13, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ក្រុមហ៊ុនធានារ៉ាប់រងនៅប្រទេសវៀតណាមបានទទួលសំណើទាមទារសំណងដែលមានទឹកប្រាក់យ៉ាងហោចណាស់ ២,៧៦ពាន់ពាន់លានដុង (១១២លានដុល្លារ) បន្ទាប់ពីគ្រោះមហន្តរាយព្យុះយ៉ាហ្គី។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។ កាសែត VnExpress បានរាយការណ៍ថា ក្រុមហ៊ុនធានារ៉ាប់រង PVI Insurance Corp ដែលជាក្រុមហ៊ុនឈាមមុខគេក្នុងទីផ្សារធានារ៉ាប់រងមិនមែនអាយុជីវិតបានទទួលសំណើទាមទារសំណងជាង ៥០០សំណើដែលមានតម្លៃ ២ពាន់ពាន់លានដុង (ប្រហែល ៨១,៣៣លានដុល្លារ) សម្រាប់ទ្រព្យសម្បត្តិដែលរងការខូចខាតដោយព្យុះយ៉ាហ្គី។ តួលេខនេះមិនរាប់បញ្ចូលសំណើទូទាត់ប្រាក់សម្រាប់មនុស្ស និងយានជំនិះដែលរងគ្រោះដោយខ្យល់ព្យុះទេ។ ក្រុមហ៊ុន PVI បានឱ្យដឹងថា៖ «នេះអាចជាទឹកប្រាក់សំណងសងការខូចខាតជាប្រវត្តិសាស្ត្រសម្រាប់ក្រុមហ៊ុន PVI និងក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀតក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនបានបន្ថែមថា វានឹងធានាបាននូវអត្ថប្រយោជន៍អតិបរមាសម្រាប់អតិថិជនរបស់ខ្លួនក្នុងរយៈពេលដ៏ខ្លីបំផុត។ ក្រុមហ៊ុនធានារ៉ាប់រង Military Insurance Corp

    September 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាហើយ ក្រោយដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អប្រសើររយៈពេលជិត ១ឆ្នាំកន្លះកន្លងមក។ យោងតាមប្រកាសលើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធបានបញ្ជាក់ថា «គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix G.Dalmas ចាប់ពីពេលនេះតទៅ»។ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Félix Dalmás សម្រាប់ការខិតខំប្រឹងប្រែង ចូលរួមចំណែកជាមួយក្រុមជម្រើសជាតិកម្ពុជានាពេលកន្លងមក ពោលគឺចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ។ សូមជូនពរលោក Félix Dalmás

    September 13, 2024
  • ព័ត៌មានជាតិ

    (កោះកុង)៖ ដោយមានការសម្របសម្រួលពីមន្ទីរអភិវឌ្ឍជនបទ អាជ្ញាធរមូលដ្ឋាន បន្ទាប់ពីការស្នើសុំរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរ ក្រុមហ៊ុនចំនួនពីរ ដែលដឹកជញ្ជូនលើសទម្ងន់កំណត់ បានសន្យាថា នឹងជួសជុលកែលម្អ ឡើងវិញនៅត្រង់ចំណុចខូចខាត លើកំណាត់ផ្លូវក្រួសក្រហម ក្នុងភូមិសាស្រ្តឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ភាពខូចខាតជាច្រើនកន្លែង លើកំណាត់ផ្លូវក្រួសក្រហម ចាប់ពីកែងផ្លូវជាតិលេខ៤៨ ទៅមូលដ្ឋានឃុំជីផាត បានកំពុងធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកទេសចរលំបាកធ្វើដំណើរទៅមក ពិសេសអំឡុងរដូវវស្សានេះតែម្តង។ ប្រជាពលរដ្ឋបានអះអាងថា មូលហេតុផ្លូវមួយខ្សែនេះខូចខាត ព្រោះតែការដឹកជញ្ជូនលើសទម្ងង់កំណត់ដោយក្រុមហ៊ុនដឹកគ្រួសថ្ម និងក្រុមហ៊ុនដើមអាកាស្យា តែងតែដឹកជញ្ជូនថ្ម ដើមអាកាស្យាទៅមកជារៀងរាល់ថ្ងៃ។ លោក ដក់ សុផាត តំណាងក្រុមហ៊ុនដឹកថ្មអ៊ុតធី និងលោក រតនៈ តំណាងក្រុមហ៊ុនឈើអាកាស្យា សន្យាថា

    September 12, 2024